សូមបង្ហាញពីសម្រស់ បំណិនប្រសប់ របស់សិប្បករសិល្បការិនីខ្មែរ ក្នុងការផលិតភាពយន្តខ្មែរ តាមរយៈរឿងសុវណ្ណហុង ដែលនៅសម័យនោះសិល្បៈភាពយន្តខ្មែរឡើងដល់កំពូល រហូតដល់បរទេសស្ងើចសសើរ។ ចុះហេតុអ្វីបានជាសិល្បៈភាយន្តខ្មែរសម័យនេះធ្លាក់ចុះសម្បើមយ៉ាងនេះ? នេះជាសំនួរមួយដែលផលិតករភាពយន្តទាំងអស់ត្រូវពិនិត្យឡើងវិញ... ខ្ញុំជឿថា មកពីសង្គមខ្មែរមិនលើកស្ទួយ ឬយ៉ាងណា ? ពេលនេះសូមតាមដានទស្សនា ភាពយន្តដ៏មានវ័យចំណាស់របស់ខ្មែរវិញ តើអ្នកនិពន្ធខ្មែរ និងសិល្បៈករខ្មែរសម័យនោះ មានអ្វីដែលល្អជាងផលិតករសម័យថ្មី!!!
វាពិតជាទៅមិនរួច បើគ្មានគំនិតខ្លួនឯងនោះ ព្រោះក្នុងក្បាលរបស់ពួកគាត់នឹកឃើញតែការចម្លងពីប្រទេសជិតខាងតែម្យ៉ាងនោះ។ មានការហ្វឹកបង្រៀនពីផលិតករហូលីវូត ជាច្រើនលើកច្រើនសារនៅស្រុកយើង និងបរទេស ប៉ុន្តែគ្មានអ្វីប្លែកសោះ។ វាប្លែកទៅមិនរួច បើតារារបស់គាត់មានចំណេះដឹងទាប រហូតមានការបញ្ចូលសម្លេង និយាយខ្លួនឯងមិនកើតទេ ព្រោះគ្មានអារម្មណ៍ គ្មានបេះដូងក្នុងការសម្តែង អារម្មណ៍មិននៅក្នុងសាច់រឿង.... ផលិតករខំយ៉ាងណាក៏នៅតែជួយមិនបានដែរ ព្រោះពេលថត ត្រូវមានអ្នកអានឲ្យថា តាមទើបថតត្រូវ!!!!
ជាងនេះទៅទៀត ហេតុអ្វីបានជា ចំណងជើងភាពយន្តនេះជា "សុវណ្ណហុង" ទៅវិញ? ជាការពិតត្រឹមត្រូវទៅក្នុងភាសាខ្មែរគ្មានពាក្យហុង ឡើយនៅក្នុងន័យបែបនេះ។
---ឥឡូវមិនចាំបាច់បូរបាច់ច្រើនទេ ងាកមកមើលបំណិនប្រសប់របស់តារាខ្មែរជំនាន់ដើមតារយៈរឿង សុវណ្ណហុង វិញតើគេមានទេពកោសល្យយ៉ាងណា!!!រឿង សុវណ្ណហុង
1 comment:
ជំរាបសួរបងប្រុស ខ្ញុំបាទវីរៈអ្នកស្រាវជ្រាវកុនខ្មែរ បងប្រុសរឿងនេះមិនមែនឈ្មោះថាសុវណ្ណហង្សទេគឺឈ្មោះថា សុវណ្ណហុង សម្រាប់ខ្ញុំសុវណ្ណហង្សជាខ្សែភាពយន្តខ្មែរទី៥ របស់ផលិតកម្ម បក្សីឋានសួគ៌របស់លោក ហែម ចម្រើន និងមានលោក អ៊ី វ៉ុងហែមជាអ្នកដឹកនាំរឿង ។ រឿងនេះទទួលបានជោគជ័យណាស់ ប៉ុន្តែមានរឿង មួយទៀតគឺនៅក្នុងឆ្នាំដដែលនោះផលិតករលីវ៉ាបាន រឿងសុវណ្ណហុងនេះដែរ មានបញ្ហាជាច្រើនទាក់ទងនិងរឿងនេះ ។
បើមានឪកាស ខ្ញុំចង់ជួបបងផ្ទាល់
Post a Comment