Showing posts with label ពានរង្វាន់AWARDS. Show all posts
Showing posts with label ពានរង្វាន់AWARDS. Show all posts

Wednesday, January 11, 2017

Content image - Phnom Penh Post សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បារាំង​បើក​​ការប្រកួត​ «កំណាព្យ ​និង​រឿងខ្លី»


ភ្នំពេញៈ
 ​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង​ បាន​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​ «ពាន​រង្វាន់​អក្សរ​សិល្ប៍​សន្តិភាព​ លើក​ទី ៣​ ប្រចាំ​ឆ្នាំ ២០១៧» ផ្នែក​កំណាព្យ​ និង​ រឿង​ខ្លី​ជា​លើក​ដំបូង។
លោក ​ហេង​ ឧត្ដម សមាជិក​រៀប​ចំកម្ម​វិធី​ប្រកួត​បាន​ថ្លែង​ប្រាប់​ LIFT ថ្ងៃ​ពុធ​នេះ​ថា​ ការ​បើក​ប្រកួត​ពាន​រង្វាន់​ស្នាដៃ​ ផ្នែក​ កំណាព្យ ​និង​រឿខ្លី​នេះ ​ព្រោះ​សមាគម​មាន​បំណង​ចង់​បំផុស​ការ​ប្រកួត​ប្រជែង​អក្សរ​សិល្ប៍​បែប​នេះ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ស្ងប់​ស្ងាត់​មួយ​រយៈ​នា​ពេល​កន្លង​មក ពី​សំណាក់​សមាគម​តែង​និពន្ធ​នានា។
លោក​ថ្លែង​ថា​៖«សមាគម​យើង​ចង់​ឲ្យ​មាន​ការ​ប្រកួត​ស្នាដៃ​អក្សរ​សិល្ប៍​បែប​នេះ​ឲ្យ​មាន​ការ​រស់​រវើក​ឡើង​វិញ ​ហើយ​វា​ក៏​ជា​សកម្មភាព​មួយ​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ ​តែ​អ្វី​ដែល​ប្លែក​នោះ​ គឺ​កម្ម​វិធី​ប្រកួត​លើក​នេះ ​បាន​ផ្ដោត​ទៅ​លើ​ការ​តែង​និពន្ធ​រឿង​ខ្លី ​និង​កំណាព្យ​ជា​លើក​ដំបូង​ ដែល​ពីមុន​យើង​បាន​ធ្វើ​ទៅ​លើ​តែ​រឿង​ប្រលោម​លោក​វែង​ៗ​»។
លោក ​ឧត្ដម​ បាន​ឲ្យ​ដឹង​ថា ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​ បាន​មើល​ឃើញ​សន្ទុះ​នៃ​ការ​តែង​និពន្ធ ​និង​ការ​អាន​របស់​យុវជន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ខ្លាំង។​ ដូច្នេះ​ការ​ប្រកួត​នេះ ​ក៏​ចូល​រួម​ចំណែក​ឲ្យ​មាន​ការ​តែង​និពន្ធ ​និង​ការ​អាន​កាន់​តែ​ច្រើន​និង​អាច​ផ្ដល​ឱកាស​ឲ្យ​អ្នក​និពន្ធ​បាន​បោះ​ពុម្ព​ផ្សាយ​ស្នា​ដៃ​របស់​ខ្លួន​ផង​ដែរ​។
លោក​និយាយ​ថា​ «​ការ​និពន្ធ​រឿង​ខ្លី​ និង​ការ​តែង​កំណាព្យ​នេះ ​កំពុង​មាន​ភាព​ជឿន​លឿន​ជាង​មុន ​ព្រោះ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​និពន្ធ​ឲ្យ​ចូល​រួម​បាន​ច្រើន ហើយ​អ្នក​និពន្ធ​ចំណាយ​ពេល​វេលា​តិចនឹង​​ក៏​ជា​ផ្លូវ​ដើម្បី​​ឲ្យ​អ្នក​និពន្ធ​ឈាន​ដល់​ការ​និពន្ធ​ប្រលោម​លោក​ខ្នាត​វែង​ដែរ​»។
បើ​តាម​លោក​ ឧត្ដម បាន​ឲ្យ​ដឹង​ថា «ការ​ប្រកួត​នេះ​អ្នក​និពន្ធ​អាច​ជ្រើស​រើស​ ប្រ​ធាន​បទ​ដោយ​សេរី​ ប្រ​កប​ដោយ​​​ទស្សន​វិជ្ជា​ជីវិត មាន​សោភ័ណ ឆ្លុះបញ្ចាំង​ពី​សន្ដិភាព និង​ជា​ស្នាដៃ​ថ្មី»។
គណៈកម្មាការ​ចូល​រួម​វាយ​តម្លៃការ​ប្រកួត​នេះ​ គឺជា​អ្នក​ស្រាវជ្រាវ កវី និង​អ្នក​និពន្ធ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា បារាំង អាល្លឺម៉ង កាណាដា ជប៉ុន និងអាមេរិក។
បេក្ខ​ជន​ម្នាក់​អាច​ដាក់​ស្នាដៃ​ប្រកួត​ប្រជែង​បាន​២ស្នាដៃ​ ស្នា​ដៃ​ត្រូវ​សរសេរ​ដោយ​កុំព្យូទ័រ​ មិន​លើស​ពី១៥​ទំព័រ​ត្រូវ​បញ្ជាក់​ឈ្មោះ អាសយដ្ឋាន សារអេឡិត្រូនិក និង​លេខ​ទូរស័ព្ទ​ឲ្យ​បាន​ច្បាស់​លាស់។ 

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ ទទួល​ស្នាដៃ​ពីថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ២០១៧ រហូត​ដល់​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​កំហិត។ រង្វាន់មាន ទឹកប្រាក់ វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃរ ហើយរង្វាន់​នឹង​ប្រកាស​នៅ ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។ បេក្ខជន​អាច​ផ្ញើ​ស្នា​ដៃ​ តាម​រយៈសារ​អេឡិចត្រូនិក៖ p.prize2017@gmail.com ៕ (សម្រង់អត្ថបទទាំងស្រុងពីភ្នំពេញប៉ុស្តិ៍ ដោយ )

ដើម្បីទទួលបានប្រកាសជា pdf file ចុចលើរូបភាពខាងក្រោម
https://drive.google.com/file/d/0B7toWSA66SU8RjFqU3hucUwwRTQ/view?usp=sharing
ឬ ដើម្បីទទួលបានឯកសារប្រកាសសូមចុចទីនេះ

Tuesday, February 19, 2013

Who is H.E. Mao Ayuth?


Who is H.E. Mao Ayuth?

H.E. Mao Ayuth was born on 8 July 1944 in Kampong Cham. He moved to Phnom Penh and lived with his uncle who is also a famous Cambodian author by the name of Peou Sipho. It was during this time at Sisowath High School that his interest in writing developed. From 1963 to 1965 he underwent training as a script writer. Upon completion, he joined TVRK as Floor Director and eventually was promoted to Program Director in 1975.

In 1979, he joined the Ministry of Culture and Information as Deputy Director of the Cinema Department until 1992 when he became Deputy General Director of the National & Television of Kampuchea. In 1994, he was appointed General Director of the National Television of Cambodia. 

Actually, he is the Secretary of State in the Ministry of Information and President of the Association of Television Stations of Cambodia.

H.E. Mao Ayuth is a producer and scrip writer. He also writes lyrical, epistle and satirical poetry.
He produced 9 films ; Beut Phnek Hek Troung 1973, Chet Chong Cham 1989, Chong Srol 1990, Chhaoeung Andeth 1991, Klin Del Rasay 1991, Andat Dos Chhoeung 1992, Cheung Mek Dach Sroyal 1992, Samdey Chong Kroy 1992, and Nesat Kropeu 2006.

H.E. Mao Ayuth was invited to be a member of the jury at the Documentary Film Festival held in Leipzig, Germany in 1981 and also at the International Teenagers Film Festival in Moscow in both 1982 and 1984.

In 2001, he got The Southeast Asian Writer Award.

Join our cineclub this Friday on February 22nd at 3pm - 5pm to meet him. He will tell how to analyst the film and write the good story.


 H.E. Mao Ayuth was born on 8 July 1944 in Kampong Cham. He moved to Phnom Penh and lived with his uncle who is also a famous Cambodian a...uthor by the name of Peou Sipho. It was during this time at Sisowath High School that his interest in writing developed. From 1963 to 1965 he underwent training as a script writer. Upon completion, he joined TVRK as Floor Director and eventually was promoted to Program Director in 1975.

In 1979, he joined the Ministry of Culture and Information as Deputy Director of the Cinema Department until 1992 when he became Deputy General Director of the National & Television of Kampuchea. In 1994, he was appointed General Director of the National Television of Cambodia.

Actually, he is the Secretary of State in the Ministry of Information and President of the Association of Television Stations of Cambodia.

H.E. Mao Ayuth is a producer and scrip writer. He also writes lyrical, epistle and satirical poetry.
He produced 9 films ; Beut Phnek Hek Troung 1973, Chet Chong Cham 1989, Chong Srol 1990, Chhaoeung Andeth 1991, Klin Del Rasay 1991, Andat Dos Chhoeung 1992, Cheung Mek Dach Sroyal 1992, Samdey Chong Kroy 1992, and Nesat Kropeu 2006.

H.E. Mao Ayuth was invited to be a member of the jury at the Documentary Film Festival held in Leipzig, Germany in 1981 and also at the International Teenagers Film Festival in Moscow in both 1982 and 1984.

In 2001, he got The Southeast Asian Writer Award.

Join our cineclub this Friday on February 22nd at 3pm - 5pm to meet him. He will tell how to analyst the film and write the good story.

Saturday, July 14, 2012

កំណាព្យដែលបានទទួលពីកវីនិពន្ធ ចូលរួមបោះពុម្ព

កំណាព្យដែលបានទទួលពីកវីនិពន្ធ ចូលរួមបោះពុម្ព

14/07/2012

កវីទី១១ លោក ហ៊ុល ហ៊តហាប់ ផ្ញើកមណាព្យមកចូលរួមបោះពិម្ពចំនួន ៧៣
(ដោយកំណព្យរបស់លោក ប្រភេទអក្សរពុម្ព Limon យើងខ្ញុំមិនទាន់ផ្សាយចំណងជើងជូនទេ សូមអភ័យទោស... ចាំកែប្រែពុម្ពអក្សរសិន)

កវីទី១០. ប្រេម-ម៉ាកសែល ពីបារាំង បានចូលរួមកំណាព្យចំនួន ០ ១
១. ផ្កាព័ណ៌លឿង

08/07/2012

កវីទី៩. លោក ពិសិដ្ឋ រតនៈ បានផ្ញើកំណាព្យមកចូលរួមបោះពុម្ពចំនួន១៤

១. មានជីវិតត្រូវមានសង្ឃឹម (បទកាកគតិ បែប ក-អ) ២. អ្វីៗចាប់ផ្តើមពីអ្នក (បទព្រហ្មគីតិ) ៣. ខ្លាំងប៉ះខ្លាំងអត់ (បទកាកគតិ)
៤. អនាគតព័ណ៌ខ្មៅ (បទពាក្យប្រាំបី) ៥. ចាស់ស្ទាវជាវស្រីក្មេង (បទពាក្យប្រាំពីរ) ៦. ញៀនអាក្រក់ញៀនល្អ (បទពាក្យប្រាំពីរ)
៧. ស្រុកស្រែស្នេហ៍ខ្ញុំ (បទកាកគតិ) ៨. ដំរីតាម៉ៅ (បទកាកគតិ) ៩. ទឹកដីសុវណ្ណភូមិ (បទកាកគតិ)
១០. This is my Land “នេះជាទឹកដីរបស់ខ្ញុំ” (English Style) 11. ការសំពះរបស់ខ្មែរ (បទកាកគតិ) ១២. កុំភ្លេចធ្វើបុណ្យ (បទពាក្យប្រាំបី)
១៣.ក្តីប្រាថ្នាតែមួយ (បទកាកគតិ) ១៤. សុបិនចម្លែក (បទកាកគតិ)

កវីទី៨. កញ្ញា លាក់ ម៉ាឡែន បានផ្ញើកំណាព្យមកចូលរួមបោះពុម្ពចំនួន ៣
១. លុយ និងចិត្ត (បទពាក្យប្រាំបីរ) ២. ទាប និងខ្ពស់ (បទពាក្យប្រាំបួន) ៣. សើចបំបាត់ទុក្ខ (បទពាក្យប្រាំពីរ)
៤. ចរាចរណ៍ (បទពាក្យ៩) ៥. ខ្ញុំជូនអ្នក (បទពាក្យ៨) ៦. បើបាត់ខ្ញុំទៅ (បទពាក្យ៨) ៧. សូមទោសប៉ា!! (បទកាកគតិ) ៨. ទុក្ខស្នេហ៍ (បទពាក្យ៨) ៩. ទុក្ខស្នេហ៍ប្រែសុខ (បទកាកគិតិ) ១០. បានមែន?
និង កំណាព្យខ្លីមួយចំនួន

កវីទី៧. លោក ហេង ថាល់ សាវុធ បានផ្ញើកំណាព្យមកចូលរួមចំនួន ៦
១. រាត្រីទឹកឃ្មុំ (បទពាក្យប្រាំបី) ២. បទភ្នែកហែកទ្រូងខ្មែរ (បទពាក្យប្រាំពីរ) ៣. ទឹកភ្នែកអ្នកបោសសម្រាម អេតចាយ (បទពាក្យប្រាំបី)
៤. ជីវិតសត្វចៃ (បទកាកគតិ) ៥. ខ្មែរខ្ញុំខ្មែរខ្មៅ (បទកាកគតិ) ៦. សែនស្តាយជាតិខ្មែរ (បទកាកគតិ)

30/06/2012
កវីទី៦. កញ្ញា លឹម ផាន់ណា បានផ្ញើកំណាព្យមកចូលរួមចំនួន ៣២

១. មានសង្ខារ មានសង្ឃឹម! (បទព្រហ្មគីតិ) ២. ក្មេងកំព្រា (បទពាក្យប្រាំបី) ៣. កង់ខ្ញុំ (បទពាក្យប្រាំពីរ) ៤. ស្នេហា និង ការសិក្សា (បទកាកគតិ)
៥. សីលធម៌យុវជន (បទកាកគតិ) ៦. លើកស្ទួយវប្បធម៌នៃការអាន (បទពាក្យប្រាំបី) ៧. តម្លៃរមណីយដ្ឋាន (បទពាក្យប្រាំបី)
៨. ធម្មជាតិរស់ ព្រោះព្រៃឈើ (បទពាក្យប្រាំបី) ៩. កុំអស់សង្ឃឹម (បទពាក្យប្រាំបី) ១០. ព្យាយាមគង់បានសម្រេច (បទពាក្យប្រាំបី)
១១. សុភមង្គលផ្លូវចិត្ត (បទពាក្យប្រាំបី) ១២. កំហឹង (បទពាក្យប្រាំបី) ១៣. មិត្ត (បទពាក្យប្រាំពីរ) ១៤. សុខភាពផ្លូវកាយ និង ផ្លូវចិត្ត (បទពាក្យប្រាំបី) ១៥. ប្រចណ្ឌ (បទពាក្យប្រាំបី) ១៦. តម្លៃនៃវិជ្ជា (បទពាក្យប្រាំបី) ១៧ .ការប្តេជ្ញាចិត្តរបស់កូន (បទពាក្យប្រាំបី)១៨. សីលធម៌នៃការបើកបរ (បទពាក្យប្រាំបី) ១៩. បើស្រវឹង កុំបើកបរ(បទពាក្យប្រាំបី) ២០. យុត្តិធម៌ (បទពាក្យប្រាំបី) ២១. អរគុណពុកម៉ែ (បទពាក្យប្រាំបី)២២. ចៀសឆ្ងាយពីគ្រឿងញៀន (បទពាក្យប្រាំបី) ២៣. ដំបូន្មានអ្នកម្តាយ (បទពាក្យប្រាំពីរ) ២៤. តម្លៃអាពាហ៍ពិពាហ៍ (បទពាក្យប្រាំពីរ) ២៥. តួនាទីវត្តអារាម (បទពាក្យប្រាំបី) ២៦. ព្រះពុទ្ធសាសនា (បទពាក្យប្រាំបី) ២៧. នឹកពុកម៉ែ (បទពាក្យប្រាំពីរ) ២៨. គុណបំណាច់គ្រូបង្រៀន (បទពាក្យប្រាំបី) ២៩. ខ្ញុំមានថ្ងៃនេះ (បទពាក្យប្រាំបី) ៣០. របាំព្រះរាជទ្រព្យ (បទពាក្យប្រាំពីរ) ៣១. ប្រាសាទព្រះវិហារ (បទពាក្យប្រាំបី) ៣២. ពលរដ្ឋល្អ សហគមន៍ល្អ (បទពាក្យប្រាំបី)

កវីទី៥. លោក សំ នឿន បានផ្ញើកំណាព្យមកចូលរួម ចំនួន 03

១. ដើម្បីអូន (បទពាក្យ៧) ២. នឹកគ្រកន្លង (បទកាកគិ) ៣. មោហ៍បាំង (បែបសត្វកោងស្លាប)
29/06/2012

កវីទី៤. លោក ម៉េងលី រតនពិសិដ្ឋ បានផ្ញើកំណាព្យមកចូលរួម ចំនួន 0៩

១. ល្មមភ្ញាក់ខ្លួនហើយ (បទកាកគតិ) ២. កត្តារំលោភ (បទកាកគតិ) ៣. ដូចដើមឬអត់ (បទកាកគតិ) ៤. ស្នាមលុបមិនជ្រះ (បទពាក្យប្រាំបី) ៥. ស្មានមិនដល់ (បទពាក្យប្រាំបី) ៦. ខ្ញុំមិនយល់ (បទពាក្យប្រាំបី) ៧. មច្ចុរាជតថ្លៃ (បទពាក្យប្រាំបី) ៨. កុំឆាប់ជឿពេក (បទកាកគតិ) ៩.

ទៅឬមិនទៅ (បទពាក្យប្រាំពីរ)

កវីទី៣. លោក លន់ សាបឿន បានផ្ញើកំណាព្យមកចូលរួមប៉ពុម្ពចំនួន ០១ (ផ្ញើលើកដំបូង)

១ សម្រស់កម្ពុជា (បទកាកគតិ)
-
-
-
---------------------------------------------------------------------------

25/06/2012

កវិទី១. កំណាព្យដែល ក. ឡុង លីណា ផ្ញើមកំណាព្យមកចូលរួមចំនួន 0៥

១ កង់ (បទពាក្យ៧) ២ សំបូរព្រៃគុក (បទពាក្យ៧) ៣ គូល័រទៀន (បទពាក្យ៧) ៤ ចាន (បទពាក្យ៧) ៥ នឹកមិនភ្លេច (បទពាក្យ៧)
កវីទី២. លោក ទិល ចាន់លីន បានផ្ញើកំណាព្យមកចូលតួមចំនួន ៣០

១ កំណាព្យ កើតមកជាខ្មែរ (បទ ពាក្យប្រាំបី) ២ កំណាព្យ កើត (បទ កាកគតិ បែបផ្កាឈូករីក) ៣ កំណាព្យ ស្លាប់ (បទ កាកគតិ)៤ កំណាព្យ រស់ (បទ កាកគតិ) ៥ កំណាព្យ ដឹង (បទកាកគតិ) ៦ កំណាព្យ ទុក្ខ (បទកាកគតិ) ៧ កំណាព្យ សុខ (បទកាកគតិ) ៨ កំណាព្យ ភ្នំ (បទ កាកគតិ) ៩ កំណាព្យ ស្ងាត់(បទកាកគតិ) ១០ កំណាព្យ ស្នេហ៍ (បទ កាកគតិ បែបផ្កាឈូករីក)
១១ កំណាព្យ ជួប (បទកាកគតិ) ១២ កំណាព្យ មក (បទ កាកគតិ) ១៣ កំណាព្យ ទៅ (បទ កាកគតិ) ១៤ កំណាព្យ ចូល (បទកាកគតិ) ១៥ កំណាព្យ ស្តីអោយចេះគិត (បទកាកគតិ បែបផ្កាឈូករីក) ១៦ កំណាព្យ លាតចិត្តស្និទ្ធស្នេហ៍ (បទ កាកគតិ បែបផ្កាឈូករីក) ១៧ កំណាព្យ ចាក (បទកាកគតិ បែបផ្កាឈូករីក) ១៨ កំណាព្យ ព្រឹក (បទកាកគតិ បែបផ្កាឈូករីក)
១៩ កំណាព្យ យប់ (បទកាកគតិ បែបផ្កាឈូករីក) ២០ កំណាព្យ មើល (បទកាកគតិ បែបផ្កាឈូករីក) ២១ កំណាព្យ ដៃច្នៃជីវិត (បទកាកគតិ បែបផ្កាឈូករីក) ២២ កំណាព្យ ចែក (បទកាកគតិ បែបផ្កាឈូករីក) ២៣ កំណាព្យ ធ្វើ (បទកាកគតិ បែបកផ្កាឈូករីក)
២៤ កំណាព្យ ចាំ (បទកាកគតិ បែបផ្កាឈូករីក) ២៥ កំណាព្យ រងចាំ (បទ ពំនោល) ២៦ កំណាព្យ ចេះ (បទផ្កាឈូករីក)
២៧ កំណាព្យ មាន (បទផ្កាឈូករីក) ២៨ កំណាព្យ ខ្ញុំ (បទផ្កាឈូករីក) ២៩ កំណាព្យ ស្តាប់ (បទផ្កាឈូករីក)
៣០ កំណាព្យ គិត (បទផ្កាឈូករីក)

-----
ដោយ ឡឹក ជំនោរ

Sunday, January 9, 2011

> រង្វាន់អក្សរសិល្ប៍ខ្មែរឆ្នាំ២០១១

រង្វាន់អក្សរសិល្ប៍ខ្មែរឆ្នាំ២០១១


៚៚៚៚៚
       ដើម្បីទុកជាការចងចាំ និងជួយរំលែកទុក្ខដល់បងប្អូនជនរួមជាតិយើង ក្រុមអ្នកនិពន្ធខ្មែរនៅ ឯនាយសមុទ្រ រួមគ្នាបង្កើតការប្រឡងប្រជែងតែងនិពន្ធអក្សរសិល្ប៍ខ្មែរ។
    ប្រធានបទ អ្នកសរសេរសំបុត្រមួយទៅព្រហ្មលិខិត

        សោកវិនាដកម្មផ្ទួនៗ ធ្លាក់មកលើខ្មែរជិតពីរលាននាក់ស្លាប់ក្នុងរបបប្រល័យពូជសាសន៍ នឹងថ្មីៗព្រឹត្តិការណ៍ដ៍គួរឱ្យរន្ធត់បានកើតឡើងនៅលើស្ពានពេជ ដែលមានស្លាប់ជិតបួនរយនាក់ ហើយដែលនៅតែដក់ក្នុងអារម្មណ៍យើងគ្រប់គ្នាឥតបំភ្លេចបាន។

                                            រង្វាន់លេខ១ ៣០០ដុល្លារ

                                            រង្វាន់លេខ២ ២០០ដុល្លារ

       អត្ថបទវាយកំព្យុទ័រ ចាប់ពី៥ ទៅ១០ទំព័រ(ពុម្ពអក្សរយូនីកូដ)

       អ្នកនិពន្ធមានសេរីភាពក្នុងការប្រឌិតដោយខ្លូនឯងសុទ្ធសាធ ទោះជឿ ឬមិនជឿ ទៅតាមគំនិត និងទស្សនៈវិស័យរបស់ខ្លូន។ សរសេរផ្ដល់ជា គតិ ឬទស្សនៈសំរាប់សង្គមខ្មែរ ប្រជាជនខ្មែរ ដែលហែលក្នុងវាលវដ្តសង្សារ និងកំពុងឆ្លងកាត់ទៅរកអនាគតកាល។
   លទ្ធផលនឹងប្រកាសឲ្យដឹងនៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០១១ តាមគេហទំព័រ        http://www.khmerliterary.blogspot.com/
      សូមផ្ញើសា្នដៃប្រកួតប្រជែងមកលោកជៀប គីមហ៊ាង តាមអ៊ីម៉ែល

chiepkim@free.fr ឲ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១។

                                         ក្រុមអ្នកនិពន្ធខ្មែរនៅឯនាយសមុទ្រ!


                       ប្រភព៖ http://khmerliterary.blogspot.com/

Saturday, January 1, 2011

> ជូនចំពោះរាជនីម្ចាស់ដួងចិត្ត

           ​​មុនពេលបា​នបញ្ចប់ការសិក្សានៅប្រ​ទេសលាវ ខ្ញុំបា​នសរសេរ​រឿ​ងខ្លីមួយជា​ភា​សា​លាវ "ແດ່ລາຊິນີຂອງຫັວໃຈ​ ជូនចំពោះរាជនីម្ចាស់ដួងចិត្ត"​​ ​ហើ​យ​ផ្ញើទៅដាក់ប្រកួតនៅក្រុមហ៊ុន ដកកេត (ດອກເ​ກດ)បោះពុម្ព និងទស្ស​វនាដ្តី ឡាន​ខាំ​​ (ລານຄຳ)នៅ​ចុងឆ្នាំ២០០៨ ក្រោមប្រធានបទនៃការប្រកួត "សំបុត្រស្នេហ៍របស់អ្នកនិពន្ធ"​ (ຈົດໝາຍຮັກນັກຂຽນ)។ ក្រោយមក​ខ្ញុំមិនបានទាក់ទង​ឬអានបណ្តា​ទស្សនាវដ្តីនោះទា​ល់តែសោះ... បន្ទា​ប់ពី​បញ្ចប់កា​រសិក្សាខ្ញុំជាប់ដៃ​នឹងការងារបម្រើជាតិរហូត។  ជាការចៃដន្យ នៅថ្ងៃទី២៧ ​ធ្នូ ២០១​០ ខ្ញុំមានឱ​​កាសបាន​មក​លេ​ងប្រទេសលាវម្តងទៀត ហើ​យក៏បានជួបជាមួ​យមិត្តអ្នកនិពន្ធម្នាក់​មកពីស្រុកខ្មែរ ​ខ្ញុំនឹងគាត់បានទៅ​ជួប​សម្ភាសន៍​ជា​​​មួ​យចាងហ្វាងវណ្ណកម្មដកកេត ស្រាប់់តែខ្ញុំ​បានទទួលដំណឹង​ល្អពីគាត់ភ្លាម​ ថាស្នាដៃដែលគ្រាន់​តែជាការ​ហ្វឹក​សរសេ​រភាសាលាវ​នោះបានទទួលរង្វាន់។ ខ្ញុំស្ទើរតែស្មានមិនដ​ល់ថា ការសរសេ​រ​លេង​នោះបាន​ជាប់សោះ។ ក្រោយ​ពេលចប់ការងារខ្ញុំក៏​បានទទួលរង្វាន់​​​​ពីបណ្ណាធិការ​ភ្លាម ជាមួយនឹងសៀវភៅ​​ជាច្រើនផ្សេងទៀ​ត។

ខាងក្រោមជាអត្ថបទបកប្រែពីភាសាលាវមកជាខេមរភាសា៖
​​​
​​​​​                    
       ជូនចំពោះរាជនីម្ចាស់ដួងចិត្ត

​       សភាវៈមានជីវិតទាំងអស់នៅលើភពផែនដីនេះ កើតឡើងមកបានក៏ព្រោះ​តែទង្វើនៃវត្ថុទាំងអស់នោះ ​​ឬជាទង្វើនៃពិភពខាង​ក្រៅ គឺមិនបានកើតឡើងដោយ​ឯកឯងបានទេ។ ដួងចិត្ត និ​​ងអា​រ​ម្មណ៍រប​ស់ម​​នុស្ស​ក៏​​រ​មែ​ង​​កើ​ត​ឡើ​ង​ទៅ​​បា​ន​ក៏​​ព្រោះ​ស​​ភា​វៈ​ខាងក្រៅដូចគ្នា​ដែរ។  ការចាកចេញឆ្ងាយនៃ​ដួងហ​ឫទ័យ ​ដែលធ្លុះ​​​ធ្លា​យគ្រំគ្រា​ដោ​យ​សេចក្តី​ស្នេ​ហានិងសម្ពន្ធ​ភាពនោះបាន​ត្រឹ​​មតែប្រយោគថា ជាវាសនា ឬបុព្វេសន្និវា​ស ​​ដែលជាប្រយោគ​ចុងក្រោយ​នៃបេះដូងគ្រាំ​គ្រាសម្រាប់អ្នក​ប្រ​​យុទ្ធលើសមរភូមិស្នេហាបានបង្ហូរចេញមក។​​​​
        និយាយ​មកដ​ល់​ប្រយោគ​នេះ បងសូមរៀបរា​​​ប់ឡើងវិញនូវអ្វីដែ​លបងបានធ្វើចំពោះរូបអូនរយៈពេលកន្លងមក ព្រោះវាបានស្ថិតនៅយ៉ាងរឹងមាំងក្នុងសំណង់​ស្នេហ៍របស់យើង​ ហើយក៏គ្មានមនោសញ្ចេតនា និង សម្ពន្ធភាពអ្វី​ៗដែលល្អប្រសើរជាង​យើងទាំង​ពីរបានដែរ។ បងនៅចាំយ៉ាងច្បាស់ថា កាលនោះយើងទាំងពីរជានិស្សិតនៅ​ឆ្នាំ​ទី១​​ នៅមហាវិទ្យាល័យ​អក្សរសាស្រ្ត។ សាស្ត្រាចារ្យគ្រប់រូបបានស្គាល់ពួកយើង​យ៉ាងច្បាស់ ​​​ការសិក្សារបស់ពួក​​យើងក៏បានចប់ទៅដោយជោគជ័យ ឆ្នាំទី២ ក៏ចូលមកដល់ ប៉ុន្តែពេលនោះបងគ្មាន​ល​ទ្ធភាពននិងបន្តការសិក្សា​បាន បងក៏សម្រេចចិ​ត្តឈប់រៀន ដោយគ្មានការគាំទ្រពីសំណាក់លោកគ្រូ​អ្នកគ្រូបន្តិចសោះ ពួកគលោកមិន​​ចង់​ឲ្យបងឈ​ប់​ទា​ល់​តែ​សោះ​។ ​ចាប់តាំងពីពេ​លដែ​​លប​ងបាន​​ឈានជើងចុះចេញពីជណ្តើរសាកលវិទ្យាល័​​​យកាលណាម​កប​ង​បាន​ក្លា​យជាមនុស្សម្នាក់ដែលគ្មានអ្វីសូម្បីតែការស្រមើស្រម៉ៃ។ បងបានត្រាច់ចរតាមវិថីទាំ​ងឡាយក្នុងរាជធា​​​នីដើម្បីស្វែង​រកការងារធ្វើ ដើម្បីបន្តការសិក្សា ជាអវសាននៃក្តីសង្ឃឹមរបស់បងក៏រកការងារ​​មួយបានមក ប៉ុន្តែវាគ្រាន់តែជាកា​​រងា​​រមួ​​​យដែលគ្រាន់នឹងផ្គត់ផ្គង់ក្រពះមួយថ្ងៃៗតែប៉ុណ្ណោះ ការងារដើរលក់ការសែតតាមផ្លូវវាជាការ​ងា​រដែលរកកម្រៃ​បានតិចតូចបំផុត។ ក្រោយពេលធ្វើការងារនេះបានមួយរយៈមក បងក៏បានអានជួបនូវដំណឹងមួយនៅលើ​ទំព័រកា​សែតនោះតែម្តង គឺការប្រឡងជ្រើសរើសនិស្សិតអាហារូករណ៍ឲ្យទៅសិក្សានៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជា​មានិតឡាវ។
លទ្ធផលប្រឡងត្រូវបានប្រកាស​​ជាផ្លូវការក្រោយពេលការ​ប្រឡងបានប្រាំថ្ងៃ បងក៏ជានិស្សិតទី៥ ក្នុងចំណោមនិស្សិតដែលប្រឡងជាប់ទាំងប្រាំមួយរូប។ បងនៅចាំបានថា ថ្ងៃនោះជាថ្ងៃចុង​​​ក្រោយដែលបងបានជួប​​​មីនា ហើយប្រាប់ដំណឹងល្អនោះ, មីនារំភើបចំពោះលទ្ធនេះរហូតដល់ទឹកភ្នែកហូរដោយមិនដឹងខ្លួន។ ភាពរំភើ​បញាប់ញ័រ និងក្តីស្រឡាញ់ដែលមីនាប្រគល់ឲ្យបងនៅពេលនោះ វាជាឱសថ ជាកម្លាំងចិត្តដ៏ម​ហិមាដែ​លបានវេ​​ចខ្ចប់​វាទុក​ក្នុងបេះដូងរហូតមកដល់ពេលនេះ។ មីនាបានប្រាប់បងថា នឹងធ្វើអ្វីៗទាំងអស់ដើម្បីក្លាយ​ជាស្រ្តីម្នាក់ដែលអាចរ​ស់នៅជិតដើមទ្រូងប​ងជានិរន្តរ៍។
      មីនាម្ចាស់ដួងចិត្តបង, តើអូននៅចាំបា​នដែ​រឬទេ នៅពេលអូនស្ថិតនៅក្នុងរង្វង់ដៃរប​ស់បងនៅឯព្រលាន​យន្ត​ហោះ? ទឹក​នេត្រាដ៏សែនថ្លាបរិសុទ្ធរបស់ព្រលឹង បានប្រជែងគ្នាហូរទម្លា​ក់មកលើផែនថ្ពាល់ជាមួយភា​ពរំភើប​ខ្សឹក​ខ្សួល​របស់​អូនថា នឹង​មិនភ្លេចបុរសម្នាក់នេះ... រាល់ប្រយោគ គ្រប់តួអក្ខរ ដែលអូនបានបង្ហូរវាចេញកា​ល​ពីគ្រា​នោះ​ឥឡូវវាលាន់កងរំពងក្នុងសោតារបស់បងនៅឡើយ។ កាលនោះបងបានរំពឹងទុកក្នុងចិត្តតែម្នាក់ឯងថា បងនឹងចូល​ទៅ​ដល់​គ្រួសារ លោកឪពុកអ្នកម្តាយរបស់អូន នៅពេលដែលបងធ្វើមាតុភូមិនិវត្តន៍ ចង់ទៅជម្រាបដំណឹងល្អដល់មីនា ចង់ផ្តល់សេចក្តីរំពឹងដល់មិត្តចាស់របស់បង។ អូននៅចាំបានទេ នូវពាក្យសច្ចា ពាក្យសន្យាថា បងនឹងប្រគល់រង្វាន់​ជូន​មីនាក្រោយពេលបងរៀនចប់ ហើយប្រគល់នូវអ្វីទាំងអស់ដែលមីនាត្រូវការ មិនថាឡើយបេះដូង និងជីវិតរបស់បង។ នៅពេលនេះកាដូរនោះរក្សានៅជាមួយបងជានិច្ច ទោះបីជាមិនទាន់ទៅដល់ដៃរបស់មីនា ទោះបីពេលវេលាបាន​កន្លង​ផុត​ទៅ ថ្ងៃបានក្លាយជាខែក្លាយជាឆ្នាំហើយក៏ដោយ បងមិនអាចបោះកាដូរនោះចោលបានទេ របស់ដែលបងបានតាំង​ចិត្តថា នឹងជូនអូនបងត្រូវតែរក្សាវាឲ្យបានល្អបំផុត វានៅជិតបងប្រៀបបានអូននៅជិតនឹងបងអីចឹងដែរ។ រាល់ថ្ងៃបង​នៅ​មានវាជាមិត្តកំដរ ពេលដែលបងនៅម្នាក់ឯងអផ្សុកបងតែងតែជជែកលេងជាមួយវា ហាក់បីដូចបា​នឃើញភ័ក្ត្រអូ​ន​នៅ​ផ្ទាល់ភ្នែក។ មីនាតើអូនដឹងឬទេថា វត្ថុនៅក្នុងកាដូរនោះជាអ្វីទៅ? ពេលនេះបងត្រូវតែប្រាប់អូនបានដឹងថា វាជារបស់សម្ងាត់បង្កប់នៅភាពសម្ងាត់កម្រិតណាវា យឺតបាត់ទៅហើយ... ប៉ុន្តែការពិតវានៅតែជាការពិតដដែល កូនប្រុសដើមទ្រូងប្រាំហត្ថ ជាកូនប្រុសដែលឈរនៅលើផែនដីនេះត្រូវតែក្លាហានតាមការពិតនៅក្នុងកាដូរនោះជា ចិញ្ជៀនពេជ្រអាវាហមង្គលនៃយើងទាំងពីរ និងប្រយោគខ្លីមួយ “បងស្រឡាញ់មីនា និងចង់រៀបការជាមួយមីនា” នេះជាកំហុសរបស់បងដែលមិនបានជម្រាបមីនាមុន មកដល់ពេលនេះមីនានៅតែជារាជនីម្ចាស់ដួងចិត្តបងរហូត ហើយបើជាតិក្រោយមានមែននោះបងនឹងប្រាថ្នាសូមឲ្យមកកើតជាជនជាតិដូចអូនម្តងទៀត ហើយនឹងមិន​ចេញ​ទៅក្រៅប្រទេស​កំណើតរបស់ខ្លួន ឲ្យឆ្ងាយពីអូនដូចពេលនោះទៀតឡើយ។ មីនាដឹងទេថា សេចក្តីសេ្នហារបស់ប​ងដែលមានចំពោះអូន​នោះ មានទំហំប៉ុនណា វាមានទំហំធំជាងទ្វើបលោកនេះទៅទៀត សេចក្តីស្នេហានេះ​ជា​ស្នេហាដែលគ្មានថ្ងៃចុងក្រោយ បងចង់សរសេរអធិប្បាយពីទំហំរបស់វារយពាន់ទំព័រទៀតក៏មិនចប់ដែរ សូម្បីតែ អ្នកកវី​និពន្ធគ្រប់ទាំងអស់លោកបានសន្មតយកទឹកទន្លេមេគង្គមក​ធ្វើជាទឹកខ្មៅដើម្បីសរសេរព័ណ៌នា​សេចក្តី​ស្រឡា​ញ់របស់បងចំពោះអូន ប៉ុន្តែពួកគាត់ក៏មិនអាចយកទឹកខ្មៅនោះទៅសរសេររឿង​រ៉ាវសេ្នហារ​បស់​បងបានទេ... ពីថ្ងៃ​នេះត​ទៅមុខបងនឹងរឹងមាំ ហើយបងសច្ចារថា នឹងមិនខួចចិត្ត នឹងមិនយកភរិយាជាជនជា​តិដូចគ្នារហូត​បើជាតិនេះ​មិនបានមីនាជាគូ។
     នៅពេលដែលបងបានមកដល់ស្រុកកំណើត ចុតហ្មាយមួយច្បាប់បានប្រគល់មកបង សូរសម្លេង និងទឹកមុខដ៏ស្រ​ងូតស្រង៉ាត់បានបន្លឺមក “នេះជាសំបុត្រដែលមីនាផ្ញើទុកជូនបង!” បងប្រញាប់បើកសំបុត្រចេញមកភ្លាម... ពុទ្ធោ! ចុតហ្មាយច្បាប់នោះក្លាយជាកាំបិតដ៏មុតស្រួចចាក់ទម្លាយបេះដូងរបស់បង…!!! ជាធៀបការអញ្ជើញបង​ទៅចូល​រួមអា​ពា​ហ៍ពិពាហ៍​របស់មីនា បងស្លុតរកហាស្តីមិនត្រូវ ប្រៀបបាននៅលើ​ពភពលោកនេះមាន​តែបងម្នាក់ឯ​ងអីចឹង។ មីនាឲ្យបងសូម​ទោសណា! បងមិនអាចទៅចូលរួមថ្ងៃសិរីសួរស្តីរបស់អូនបានទេ បងដឹងហើយថា វាជាថ្ងៃសំ​ខាន់ស​ម្រា​ប់ជីវិត​របសើអូន បងសូមត្រឹមតែបីកូនរបស់អូនវាគ្រប់គ្រាន់ណាស់ទៅហើយ...
           មីនាម្ចាស់​ស្នហ៍​បង! នៅពេ​លដែលអូនចាប់អានអក្ខរាដ៏វែងមួយច្បាប់នេះ សកុណាស្លាបដែកបាន នាំបង​ហោះ​ឆ្លងវេហាមហាសាគរដ៏សែនធំល្វឹងល្វើយឆ្ពោះទៅប្រទេសទីបី ដោយនាំ​យកទៅ​ជាមួយនូ​វស្លាកស្នាម​អនុស្សាវរីយ៍ ផេះផង់ ស្នាមរបួសដួងចិត្តគ្រាំគ្រា និងសំបកជីវិ​តឯកោកណ្តោ​ចកណ្តែងទៅជា​មួយផងដែរ។ សូមព្រលឹងបងរស់នៅលើទ្រនុំស្នេហ៍ថ្មី ប្រកបដោយក្តីសុខសុភមង្គលដរាបទៅ ...
         ជាចុងក្រោយបងគ្មានអ្វីជាចំណងដៃសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់អូនទេ បងមានតែចិញ្ជៀនពេជ្រដែល​បាន​រក្សាជាយូរមកហើយ និងអក្ខរាមួយ​ច្បាប់នេះប៉ុណ្ណោះ... បងសូមប្រកាសប្រាប់ទ្វីបលោកថា បងស្រឡាញ់អូន​ណាស់... មីនា!!! សូមឱ្យព្រលឹងចិត្តបង ជួប​តែស្នេហាបរិសុទ្ធ និងជោគជ័័យក្នុង​ជីវិត...!
 ​​
                                                               ពីបុរសម្នាក់ដែលស្រឡាញ់មីនាគ្មានថ្ងៃចុងក្រោយ!


                                                                                                វាយុ