Showing posts with label ព្រេងនិទានOLD STORY. Show all posts
Showing posts with label ព្រេងនិទានOLD STORY. Show all posts

Sunday, January 16, 2011

រឿង កាកី វគ្គ២


ព្រះបាទ​អង្គឌួង​ ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ​, ម្ចាស់​វណ្ណ​កម្ម ​“​កាកី​” (១៧៩៦-១៨៦០)


ព្រះបាទ អង្គឌួង / អង្គ​ដួង ជា​ក្សត្រ​រក្សាសីល​យ៉ាង​ខ្ជាប់ខ្ជួន ទ្រង់​ប្រកបដោយ​ធម៌ និង​ ប្រតិពល​ក្នុង​រាជកិច្ច, រាជ​កវីនិពន្ធ និង​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​នា​សម័យ​ឧដុង្គ​មានជ័យ ។​ក្នុងចំណោម​វណ្ណ​កម្ម​អក្សរសិល្ប៍​របស់​ព្រះអង្គ​, កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​អាច​ភ្លេច​បានទេ​នូវ​ព្រះ​រាជនិពន្ធ ​“​ច្បាប់​ស្រី​” និង​រឿង ​“​កាកី​” ​ដែល​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ​។

    រឿង កាកី វគ្គ២

ដោយ​ឃើញ​ឱកាសល្អ​ក៏​ហោះ​នាំ​កែវ​កាកី​ទៅ​ដល់ទី​ស្ថាន​របស់ខ្លួន ដោយ​គ្មាន​នរណាម្នាក់​បានដឹង​ដាន​សោះឡើយ។

ដល់​ហើយ​គ្រុឌ​បានដាក់​កែវ​កាកី​លើ​ទីទែន​សយនា ហើយក៏​ប្រែ​ប្រាណ​ជា​ទេវបុត្រ​មួយរូប​ដ៏​ស្រស់​សង្ហា ចូលទៅ​បបោសអង្អែល​ថែថើប​កាកី​ដោយ​ក្ដី​ស្រលាញ់​ពេក​កន្លង។ ចំនែក​កាកី​ប្រើ​កិរិយា​ធ្វើជា​រុញច្រាន រូបអង្គ​ទេវបុត្រ​រួច​និយាយថាៈ

ឱ​ព្រះអង្គ​អើយ ខ្ញុំម្ចាស់​នេះ​មាន​ស្វាមី​រួចទៅហើយ មិនគួរ​ឡើយ​ព្រះអង្គ​មក​ស្នេហា​ចំពោះ​ខ្ញុំមចាស់​ដូចនេះ​ទៀត​ទេ​ម្យ៉ាងទៀត​ព្រះអង្គ​មិនគួរ​ឡើយ​មាន​ព្រះទ័យ​មិន​ស្មោះត្រង់​នឹង​ក្សត្រា​ទៅ​លបលួច​យក​ខ្ញុំម្ចាស់​ដោយ​មិន​គិត​អាណិត​ដល់​ព្រះទ័យ​ព្រះអង្គ​តិចតួច​ឡើយ ហើយ​នេះ​បើ​ខ្ញុំមចាស់​ព្រម​ស្រលាញ់ ព្រះអង្គ​ខ្លាច ក្រែង​ថ្ងៃក្រោយ​ទៅ ព្រះអង្គ​ណាយចិត្ត​ឈប់​ស្រលាញ់​ខ្ញុំម្ចាស់​ទៅយក​ស្រី​សួរ​មកវិញ​នោះ ខ្ញុំមចាស់​នឹង​ទៅជា​យ៉ាងណា អ្នកផង​នឹង​ដៀល​ថា​ជា​ស្រី​ស្រើប​មាន​ស្វាមី​ហើយ​ឆ្លៀត​ទៅយក​ប្ដី​ជា​គ្រុឌ​ទៀត ចំនែក​ព្រះអង្គ​ក៏មាន​ឈ្មោះថា​ជា​អ្នក​លួច​ភរិយា​គេ​មក​ដែរ។

គ្រុឌ​ស្ដាប់ឮ​សំដី​កាកី​និយាយ​ត្អូញត្អែរ​សព្វគ្រប់​ហើយ ក៏​ឆ្លើយ​វិញ​ថាៈ

បង​នេះ​ដឹង​ហើយ​ថា​ប្អូន​មាន​ស្វាមី​រួច ចំណែក​ព្រះអង្គ​ទ្រង់​ក៏​ស្រលាញ់​ទុក​ព្រះទ័យ​ចុះ​ពោះ​បង​ខ្លាំង​ណាស់ដែរ តែ​បង​មិន​ខ្លាច​ទ្រង់​ឡើយ​បើសិនជា​ទ្រង់​សណ្ដាប់​រឿងនេះ​នោះ។ ប្អូន​ដឹង​ទេ​កាលពី​ព្រឹក​មិញ​នេះ បើតាម​ចិត្ត​ដែល​ស្រលាញ់​ប្អូន​នោះ បង​ស្ទើរតែ​ស្ទុះ​ទៅ​កន្ត្រាក់​ចាប់បី​ប្អូន​ហោះ​មក​តែម្ដង​ទៅហើយ តែ​នេះ​បងការ​កេរ្តិ៍​ទាំង​ប្អូន​ទាំង​បង ដូច្នេះហើយ​ទើប​បង​ទ្រាំ​ដល់​យប់​ទើបបាន​យក​ប្អូន​មក​ទីនេះ ប្អូន​អើយ​ប្អូន​គិតក្រែង​គេ​និន្ទា​ដៀល​បង​ថា​លួច​ភរិយា​គេ តែ​ប្អូន​កុំ​ភ័យ​ថ្វី​ព្រោះ​កាលដែល​បង​យក​ប្អូន​មកនេះ មិនមាន​នរណា​មួយ​ស្គាល់​ដឹងថា​បង​នេះ​ជា​អ្នក​នាំ​ប្អូន​មក​ទី​នេះឡើយ។

កែវ​កាកី​ស្ដាប់​គ្រុឌ​ហើយ​សេន​ពេញចិត្ត​ពេក​ក្រៃ​ក្នុង​ចិត្ត​ជ្រួលច្របល់​ស្មាន​មិនត្រូវ តែ​សង្កត់ចិត្ត​ធ្វើជា​និយាយថាៈ
នេះ​ព្រះអង្គ​ពោល​ពាក្យ​បែបនេះ​នាំ​ឲ្យ​ខ្ញុំម្ចាស់​រឹងរឹតតែ​សង្ស័យថា ស្រី​សួរ​គ​គោក​ម្ដេចក៏​ព្រះអង្គ​មិន សព្វព្រះទ័យ បែ​ជា​មក​សព្វព្រះទ័យ​អ្វី​លើ​រូបខ្ញុំ​ម្ចាស់​ដែលជា​ស្រី​នៅ​ផែនដី​នោះ ឬមួយ​ក៏​ព្រះអង្គ​ពោលថា ស្រលាញ់​តែ​ព្រះ​ឱស្ឋ​ព្រះអង្គ​ទេ បើដូច្នោះ​មែន​ខ្ញុំម្ចាស់​នឹង​សោកសង្រេង​អស់​មួយជីវិត​ហើយ។


គ្រុឌ​បាន​ស្ដាប់​កាកី​និយាយ​រួច​ហើយក៏​ឆ្លើយ​លួងលោម​វិញ​ថាៈ


ឱ​កែវ​កាកី​ប្អូន​សំលាញ់​អើយ ពិតមែនតែ​ស្រី​សួគ៌​សែន​ស្រស់​ល្អ ស្អាត​មា​នគ​គោក​ក៏ពិតមែន តែ​បង​នេះ​មិនត្រូវ​ហរ​ទ័យ​សោះ ប្អូន​កុំ​ភ័យ​ថា​បង​នេះ​នឹង​ដោះដៃ​ចោល​ប្អូន​នោះ ចូរ​ប្អូន​ជឿ​បង​ចុះ​ថា ពាក្យ​ដែល​បង​និយាយ​ហើយ​ជា​ពាក្យពិត។
ស្ដេច​គ្រុឌ​មាត់​ចេះតែ​និយាយ ដៃ​ចេះតែ​បបោសអង្អែល​កែវ​កាកី ឲ្យ​លង់​ក្នុង​អារម្មន​ណ៍រ​កស្មាន​មិន​ត្រូវតែ​មាត់​ចេះតែ​និយាយថា​អាណិត ខ្លួន​ដែល​ត្រូវ​មក​បង្ខំ​ប្រតិព័ទ្ធ ដោយ​មិន​អាចជួយ ឬត​វា​បាន​ព្រោះ​ខ្លួន​ជា​ស្រី​ហើយ​មាន​តែមួយ​អង្គឯង។

ទោះជា​កែវ​កាកី​ខំ​និយាយ​យ៉ាងណា​ក៏​គ្រុឌ​មិនបាន​គិត​ឬ​ស្ដាប់​អ្វី​ទាំងអស់ គេ​គិតតែ​បី​ក្រសោប​ឱប​ប្រាណ​កែវ​កាកី​ហើយក៏​ស្រង់ក្លិន​ខ្លួន​កែវ​កាកី​ដែលជា​ក្លិនពិដោរ​យ៉ាង​ពិសេស​លើស​អស់​ស្រី​នានា​លើ​ភពផែនដី​ហើយ​ក្លិន​យ៉ាង​ពិសេស​ដែល​គ្រុឌ​បានទទួល​ហើយ​នោះ ធ្វើ​ឲ្យ​គ្រុឌ​ភ្លេច​អស់​ព្រៃព្រឹក្សា ភ្លេច​អស់​អាហារ​ដែល​ធ្លាប់តែ​បរិភោគ​ក្ដា​ជា​រៀងរាល់ថ្ងៃ។ ចំនែក​កាកី​ពេលនេះ​នាង​ក៏​ភ្លេច​អស់​នូវអ្វីៗ ដែល​ធ្លាប់មាន​ពីមុនមក​ដែរ ដូចជា​ល្បែង​កំសាន្តផ្សេងៗ ទាំង​ឧទ្យាន​ដែល​ធ្លាប់​លេង​កំសាន្ត​ជាពិសេស​នាង​ភ្លេច​ទាំង​ព្រះមហាក្សត្រ​ព្រហ្ម​ទ​ត្ត​ដែលជា​ស្វាមី​នាង​ទៀតផង។

យើង​ឈប់​ស្លេះ​រឿង​កែវ​កាកី​និង​ស្ដេច​គ្រុឌ​តែត្រឹម​នេះ​សិន សូម​បែ​មក​មើល​ឯ​ព្រះរាជវាំង​វិញ​ម្ដង ក្រោយ​ពេលដែល​មេឃង​ងិ​ត​ព្យុះភ្លៀង​ត្រូវបាន​ស្ងប់ស្ងាត់​ហើយ​នោះ ព្រះរាជា​ព្រហ្ម​ទ​ត្ត​យាង​ចូល​ក្រឡាបន្ទំ​ដើម្បី​រក​ព្រះ​មហេសី​កែវ​កាកី​ស្រាប់តែ​ស្ងាត់ឈឹង​ទ្រង់​ស្លុត​អស់អង្គ​ព្រះកាយ ទ្រង់​ដណ្ដឹងសួរ​អស់​ស្រីស្នំ​ភិ​លៀង​ទាំងឡាយ គ្មាន​នរណាម្នាក់​បានដឹង​ឡើយ។ ព្រះអង្គ​ទ្រង់​ចាត់​ឲ្យ​រត់​រក​គ្រប់​ទីកន្លែង​ដែន​មណ្ឌល​នៅតែ​មិនបាន​ជួប ទីបំផុត​ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ទ្រង់​ព្រះ​កន្សែង​នឹក​ស្ដាយ​កែវ​កាកី​ជា​ពន់ពេក​ទ្រង់​ព្រះ​ចិន្តា​ថាៈ

ឱ​មាស​មិត្តរ​បស់បង​អើយ​ពេលនេះ​តើ​ឲ្យ​បង​ទៅរក​ប្អូន​នៅឯណា? ប្អូន​អើយ​បង​នេះ​សែនស្ដាយ​ប្អូន​ពេក​កន្លង​ព្រោះថា​ប្អូន​ជា​ស្រី ដែល​ដឹង​អស់​ការ​រាក់​ជ្រៅ​ដឹង​ទាប​ដឹង​ខ្ពស់​សមជា​ឯក​ក្ស​ត្រី​ស្រី​កល្យាណ​មែន។ បង​ស្ដាយ​ប្អូន​មាន​ប្រាជ្ញា ចេះ​ចាត់ចែង​ចរចារ​ពុំ​ចេះ​ឆ្ងល់​ដល់​អ្វី​ឡើយ។ ប្អូន​ចេះដឹង​សុខទុក្ខ​ដល់​ស្រីស្នំ​ទាំងឡាយ ប្អូន​អើយ​បើ​គិតដល់​ក្លិន​ខ្លួន​នួនស្រី​ដែល​ធ្លាប់​ផ្ទុំ​ផ្ទឹម​ខ្នើយ​និង​បង​នោះ​បង​គិតថា​នឹង​គ្មាន​ស្រី ណា​នឹង​ប្រដូច​បានទេ បង​ធ្លាប់​យល់​ភ័​ក្រ​ប្អូន​គង់​ក្រសាល​ជិត​បង ធ្លាប់​ស្រង់​គង្គារ និង​រាំលេង​កំសាន្ដ នាំ​ឲ្យ​ទុក្ខសោក​ទាំង​ប៉ុន្មាន​និរាស​ចេញ​បាន​ហើយ​យល់​តែ​សេចក្ដីសុខ​ស្កប់ស្កល់​ពេញ​ទាំ​អ​កាយ ប៉ុន្តែ​ប្អូន​អើយ​ពេលនេះ​តើ​ប្អូន​ព្រាត់​ទៅ​ឯណា? តើ​បាន​សុខ​ឬ ក៏​ជា​ទុក្ខ? ប្អូន​អើយ​បើ​ពេលនេះ​បង​ដឹងថា​ប្អូន​នៅ​ស្ថាន​ណា​នោះ បង​នឹង​តាម​ទៅយក​ប្អូន​មកវិញ​ជាក់​ជាមិនខាន តែ​ពេលនេះ​ព្រលឹង​មាសបង​អើយ បង​បានតែ​គិត​ និងរងចាំ​ប្អូន​តែប៉ុណ្ណោះ។

ស្ដេច​ព្រហ្ម​ទ​ត្ត​ទ្រង់​សោកសង្រេង​នឹក​ជាយា​គ្រប់​ទិវារាត្រី ទ្រង់​ភ្លេច​ទាំង​ស្រង់​គង្គារ ភ្លេច​អស់ទាំង​ល្បែង​ដែល​ទ្រង់​ធ្លាប់​ក្រសាល​កំសាន្ត ភ្លេច​អស់​ស្រីស្នំ​និម្មល​ទាំងឡាយ ពេល​សោយ​ក្រយាស្ងោយ​ទ្រង់​សោយ
ទាំង​ទុក​សោក​គ្រាម​ក្រំ​ពេក​កន្លង។ ទីបំផុត​ព្រះអង្គ​ទ្រង់​ក៏​ត្រាស់​បញ្ជា​ឲ្យ​ហៅ​គ​ន្ធ័​ន មក​ចូលគាល់​ព្រះអង្គ​ហើយ​ទ្រង់​បាន​ប្រាប់​រឿង​ដែល​ជាយា​បាន​បាត់​ពី​ប្រាសាទ។ គ​ន្ធ័​ន​បាន​ស្ដាប់​ហើយក៏​ក្រាប​សម្ដេច​ព្រហ្ម​ទ​ត្ត​ហើយ​ទូល​ថាៈ
សូម​ទ្រង់​ព្រះមេត្តាប្រោស កាលដែល​ព្រះអង្គ​ទ្រង់​ក្រសាល​បាស្កា​និង​ចៅ​មាណព​នោះ ទូលបង្គុំជាខ្ញុំ​បានឃើញ​ព្រះ​មហេសី​ទ្រង់​យាង​ឆ្ពោះទៅ​ទ្វារ​ហើយ​មើលទៅ​ចៅ​មាណព ចំនែក​ចៅ​មាណព​ក៏បាន​មើលទៅ ព្រះ​មហេសី​វិញ​ដែរ ហើយក៏​បាន​ញញឹម​ដាក់គ្នា​ទៀតផង។ ទូលបង្គំជាខ្ញុំ​ឃើញ​ហើយ​មាន​សេចក្ដី​ក្រោធ យ៉ាងខ្លាំង​ជំនួស​ព្រះអង្គ ទូលបង្គំ​ស្ទើរតែ​ស្ទុះ​ទៅ​ស៊ី​សា​ចើ​ទាំង​រស់​ទេ ប៉ុន្តែ​ទូលបង្គំ​ខំ​ទប់​កំហឹង​ហើយ​សញ្ជឹង​គិតថា បើសិនណា​ចៅ​មាណព​ជា​មនុស្ស​ធម្មតា​នៅ​ស្រុក​អាយ​ហេតុ​ម្ដេចក៏​ឃើញ​ហើយ​មិន​ថ្វាយ បង្គំ​យ៉ាងនេះ ម្យ៉ាងទៀត​បើ​អ្នក​មកពី​ឆ្ងាយ​វិញ​នោះ​ហេតុ​ម្ដេចក៏​ទៅមក​បាន​ឆាប់​យ៉ាងនេះ? ទូលបង្គំ​គិត​មើលទៅ​ឃើញថា​ប្លែក​ណាស់ ឬមួយ​ក៏​ចៅ​មាណព​ជា​ក្រុង​គ្រុឌ​ក្លែងរូប​កាយ​បំភ័ន​ភ្នែក​ដើម្បី​លេង​បាស្កា និង​ព្រះអង្គ ហើយ​លបលួច​យក​អគ្គ​ទេពី​ទៅ​សោយសុខ​នៅ​សិម្ពលី ហើយ​មើលទៅ​ទូលបង្គំ​យល់​ដូច្នេះ ប៉ុន្តែ​យ៉ាងណា​នោះ​សូមទាន​ល្អងធូលីព្រះបាទ​រង់ចាំ៧ថ្ងៃ​សិន ទូលបង្គំ​គិតថា​គេ​ប្រាកដជា​នឹង​មក​ជាមិនខាន​ពេលនោះ​យើង​នឹង​តាមដាន​ឲ្យ​បានដឹង​ការពិត ហើយ​បើ​បានដឹង​ប្រាកដ​ហើយ​យើង​នឹង​ប្រើ​កល​យ៉ាងណា​ដើម្បី​ឲ្យ​គេ​ជូន​ព្រះ​មហេសី​ត្រឡ​បើ​មកវិញ។

អង្គ​ក្សត្រ​ព្រហ្ម​ទ​ត្ត​ទ្រង់​ស្ដាប់​គ​ន្ធ័​ន​ហើយ ហាក់​បាន​ធូ​ស្បើយ​ក្នុង​អារម្មណ៍​ខ្លះ​ទើប​មាន​ព្រះបន្ទូល​ថាៈ
ហៃ​គ​ន្ធ័​នប​ង​សំលាញ់​អើយ បើ​ពិត​ដូច្នោះ​មែន​អង្គ​អញ​សែន​ត្រេកអរ​ក្រៃ​ហើយ​ដូច្នេះ​ចូរ​បង​រៀបចំ​ប្រុងប្រៀប​ផង​ចុះ​ហើយ​កាលដែល​ធ្វើដំនើរ​ក្នុង​ផ្លូវ​ឆ្ងាយ​នោះ ចូរ​បង​ប្រយ័ត្នប្រយែង​ខ្លួនប្រាណ​ផង ហើយយ៉ាងណាៗនោះ​សូម​បង​ឆា​បើ​ត្រឡ​បើ​មកវិញ។

គ​ន្ធ័​ន​ស្ដាប់​ហើយក៏​ក្រាបបង្គំ​លា​ព្រះមហាក្សត្រ​ត្រលប់​ទៅ​ទី​ស្ថាន​របស់ខ្លួន​វិញ ចំណែក​អង្គ​ក្សត្រ​ទ្រង់​ក៏​យាង​ចូល​ក្រឡាបន្ទំ​ដែរ​តែ​ទ្រង់​ចេះតែ​មានការ​សោកសៅ​នឹករលឹក​កែវ​កាកី​ជានិច្ច។

អានវគ្គ៣ បន្ត

Thursday, July 15, 2010

> រឿង ពលឯក​

រឿង ពលឯក ភាគ១


រឿង ពលឯក ភាគ២


រឿង ពលឯក ភាគ៣

Friday, July 9, 2010

> រំលឹ​​​កស្នា​​​ព្រះ​​ហ​​ស្ថ​​ព្រះបា​​ទ​​អ​ង្គ​​​ឌួ​​ង​

 > ព្រះបាទអង្គឌួងទ្រង់មិនត្រឹម​តែ​ជា​ព្រះ​វី​រៈ​ក្ស​ត្រប៉ុ​ណ្ណោះ​ទេ​ ​ព្រះអង្គ​គឺ​ជា​ក​វី​​ ​និ​​ព​ន្ធ​មួ​​យ​ព្រះ​អ​​ង្គ​រ​ប​​ស់​ខ្មែរ ​ដែ​ល​​មា​ន​ស្នា​ព្រះ​ហ​ស្ថ​ ជា​​ច្រើ​ន​។​ ​​នៅ​ក្នុ​ង​កា​រ​​ផ្សា​យ​លើក​​នេះ​ខ្ញុំ​បា​​ទ​សូ​ម​ប​​ង្ហា​ញ​ស្នា​​ព្រះ​ហ​ស្ថ​ឯ​​ក​​រ​ប​ស់​ព្រះ​អ​ង្គ​​​ ដែ​ល​ស្រ​ទា​ប់​​​អ្ន​​កនិ​ព​ន្ធ​នៅ​ស​ម័​​យ​នោះ​ស្ងើច​ស​រ​​សើ​រ​.​.​​.

រឿង កាកី   ព្រះរាជនិពន្ធរបស់ព្រះបាទ អង្គ ឌួង
វគ្កទី ១
        ​ក្នុ​ងកាលកន្លងមក ​​ពេល​ដែ​ល​ព្រះ​ម​​ហា​ពោ​ធិ​ស​ត្វយោ​ន​យ​ក​កំ​ណើ​ត​ជា​គ្រុ​ឌ​មួ​យ​ ​ដែ​ល​មា​ន​ឫ​ទ្ធី​បា​រ​មី​ខ្លាំង​អ​​ស្ចា​​រ្យ​ស្ថិត​​នៅ​ឯ​​លើ​ភ្នំព្រះ​សុ​​មេ​រុ​។​ ​

​ក្នុ​ង​គ្រា​នោះ​ដែ​រ​ ​ក៏​មា​នព្រះមហាក្សត្រមួយអង្គទ្រង់ព្រះនាមព្រហ្មទត្ត សោយរាជ្យសម្បត្តិនៅនគរពារាណ​សី​។​ ​ទ្រ​ង់​មា​ន​ភិលៀ​ង ​​ម្នា​ក់​ឈ្មោះ​​​​ថា​”​គ​ន្ធ័​ន” ​​​​​​មា​ន​ឫទ្ធី​សិ​ល្ប៍​សា​ស្ត្រ​ដ៏​ ​ខ្លាំ​ង​ពូ​កែ​ ​ឮ​ល្បី​ពេ​ញអ​ស់​ភ​ព​ផែ​នផ​​ង​ទាំង​ឡា​យ​មិ​ន​តែ​ប៉ុណ្ណោះ​គ​ន្ធ័​ន​ ​ចេះទាំ​ង​ដេ​ញ​ពិណ​ ចេះ​ទាំ​ង​ច្រៀ​ង​ ​ល្បិ​ច​ល្បោ​យតែ​ង​កា​ព្យ​បា​ន​យ៉ាង​ស្ទាត់​ជំនា​ញ​ទៀ​ត​ផ​ង។​ ​ព្រះបា​ទ​ព្រ​ហ្ម​ទ​ត្ត​ទ្រ​ង់​សោ​យរា​ជស​​ម្បត្តិ​ល្បីល្បាញ​លើសលើ​លោកា​ ​ស្ដេចមួយ​​រ​យមួយ​ប្រ​ទេ​សតែង​នាំសួ​យ​សារអា​​ករ​ម​ក​ថ្វា​យមិ​នដែ​លដា​ច់ឡើ​យ​។​​ ​​​​ព្រះអង្គ​​ទ្រ​ង់​មា​នម​ហេសី​មួ​យ​អ​ង្គ​នា​មកែវ​កា​​​​កី​ ​​​​​​​​មា​ន​រូ​ប​ឆោម​លោ​មព​ណ៌យ៉ា​ង​ស្រ​ស់សោ​ភា​ ល្អ​គ្មា​​​​​​​នស្រីណាផ្ទឹមបាន​ឡើ​យ​។ ​កាកី​បាន​កើ​ត​កាយ​ ​ចេ​ញ​ពី​ផ្កា​ក​ណិកា​រ​ដូ​ច្នេះ​ហើ​យ​ទើ​ប​ខ្លួន​ប្រា​ណ​នា​ង​មា​ន​ជា​ប់​ក្លិ​ន​ក្រអូ​ប​ឈ្ងុ​យ​ឈ្ងុ​ប​ដោ​យ ​លំ​អ​ង​គ​ន្ធា​ ​បើ​ន​រណា​ម្នា​ក់​បា​នរួ​ម​រ​ស់​ស្នេហា​ជា​មួ​យ​ហើ​យ​លុះ​​៧​​រាត្រី​ទើប​អ​​ស់​ក្លិន​ក្រ​អូ​ប​ ​ដោយ​លំ​អ​ង​គ​ន្ធា​នោះ​។ ​ព្រះ​អ​ង្គ​ព្រ​ហ្ម​ទ​ត្ត​ទ្រង់​ស​ព្វ​ព្រះ​រា​ជ​ហ​​រ​ទ័​យនឹ​ង​នាង​​កែ​វ​កាកី​ណាស់ទ្រ​ង់​​បា​ន​តែ​ង​តាំ​ងកា​កី​​ជា​អគ្គ​ម​ហេ​សី​លើ​ស​អ​ស់​​ស្រីស្នំស្រឹង្គា​ទាំ​ង​ពួ​ង​នៅ​ក​នុង​វាំ​ង​។​ ​

​ក្នុ​ង​កា​ល​នោះ​ ​ស្ដេ​ច​គ្រុ​ឌដែ​ល​​ស្ថិ​ត​នៅ​ឯ​ចុ​ង​សិ​ម្ព​លីជា​ទីស្ថា​ន​ ​និង​តេ​​ជះបា​​រ​មី ​​មា​នកំ​លាំង​​ខ្លាំ​ង​ក្លា​អ​ស្ចា​រ្យ ​អា​ច​លោ​ត​ផ្លោះ​ឆ្ល​ង​ម​ហា​សា​គរ​បា​ន​យ៉ា​ង​ងា​យ​ ​មិ​ន​តែ​ប៉ុ​ណ្ណោះ​ ​គ្រុ​ឌ​អា​ច​ប្រែ​កា​យ​ជា​អ្វី​ក៏​បា​ន​តា​ម​ចិ​ត្តប្រា​ថ្នា​។​ ​គ្រុ​ឌតែ​ង​ហោះ​ផ្លោះឆ្ល​​ង​ទៅ​កំ​សា​ន្ដ ​បា​ស្កា​ជាមួ​យ​ម​ហា​​ក្សត្រ​​ស​ជា​ញឹ​កញ​​យ​ ប៉ុ​ន្តែ​មិ​ន​ដែ​លចា​ញ់​ឈ្នះ​ទេ​​​​​ ជួ​ន​កា​លគ្រុ​ឌ​ទៅ​​សំ​រាក​កំ​សា​ន្ដ​​ ​ជា​មួ​យ​ព្រះ​មហា​ក្ស​ត្រ​ទៀត​ផ​ង​ ​លុះ​ដ​ល់​វេ​លា​ទើ​ប​ម​ក​វិញ​។​ ​
​​
​វេ​លា​ថ្ងៃ​មួ​យ​នោះ​ ​គ្រុឌ​នឹ​កច​ង់​លេងបាស្កាជាមួយព្រះម​ហា​ក្ស​ត្ស​ ​​ក៏​ហោះចេ​ញ​ចាក​​ សិ​ម្ព​លី​ផ្លោះ​ឆ្លង​ព្រៃ​ភ្នំ​​ម​ហា​សា​គ​រ​ ​ហើ​យ​ក៏​បា​ន​ម​ក​ដ​ល់ ​គ្រុ​ឌ​បា​ន​ចូ​ល​ទៅ​ដើ​មជ្រៃ​ធំ​មួ​យ​ហើ​យ​ ​ក៏​បា​ន​សំ​ដែ​ង​ឫទ្ធិ​ប្រែ​កា​យ​ជា​កំ​លោះ​សង្ហា​ម្នា​ក់​ ​បើ​ស្រី​ណា​ម្នាក់​បាន​ឃើ​ញ​ហើយ​​ប្រា​កដ​ជា​ល​ង់​ស្រ​លា​ញ់​ជាក់​ជា​មិ​ន​ខា​ន។​ ​ប្រែកា​យ​រួ​ច​ស្រេ​ចហើ​យ​គ្រុ​ឌ​ក៏​បា​ន​ចេញ​ពី​ដើ​ម​ជ្រៃ​ដើរ​ទៅ​រ​ក​ ​ព្រះម​ហា​ក្ស​ត្រព្រ​ហ្ម​ទ​ត្ត​ ដែ​ល​ទ្រ​ង់​គ​ង់​នៅ​ក្នុ​ង​ប្រា​សា​ទ​។​ ​លុះ​ទៅ​ដ​ល់​ជិ​ត​ហើយ​គ្រុ​ឌ​កំ​លោះ​ក៏​ក្រា​ប​សំ​ពះ​អ​ង្គស្ដេ​ចធ្វើ​ហា​ក់ដូ​ច​ជា​ខ្លា​ច​នឹ​ង​អំ​នា​ច​ទ្រ​ង់​ពេ​កក្រៃ​។​ ព្រះ​​អ​ង្គទ្រ​​​​​​​​​​​ង់ទ​ត​ឃើ​ញ​មាណ​ព​ដូ​ច្នោះ ​ក៏​ហៅ​ឲ្យ​ម​ក​ជិ​ត​ រួ​ច​ហើ​យទ្រ​ង់​ត្រា​ស់ប​ញ្ជា​ឲ្យ​យ​​ក​ក្ដាបាស្កា​ម​​កក្រ​​សាល​កំ​សាន្ត​ ​និ​ង​មាណ​ព​។​ ​

​កា​លនោះ​ដែ​រ​នង​កែ​​​វ​កាកី​ដែ​ល​ជាអ​គ្គ​មហេ​សី​ព្រះអ​ង្គ ដោយបាត់ស្វាមីយូរពេក ក៏សួរ ពួកភិលៀងទាំងអស់ថា តើស្វាមី​យ៉ាងទៅ​ណាទើបបាត់មិនឃើញមកយ៉ាងដូច្នេះ? ភិលៀងទាំងអស់​បាន​ឆ្លើ​​យប្រាប់វិញ​​ថា ព្រះអង្គកំពុងក្រសា​​លបាស្កាជាមួយមាណពម្នាក់ ដែលមានរូបរាងសង្ហា​ពន់ពេ​កក្រៃ។ គ្រា​ន់តែបា​នឮពា​​ក្យភិលៀងទាំ​ងអស់ប្រាប់ថាមាន​​មាណពស្អាតសង្ហាម​កលេងបាស្កា​ជាមួ​យព្រះ​​​អ​​ង្គនោះ កែវកា​កីក៏កើតចិត្តបេ​តីច​ង់ឃើញមា​​​ណពនោះតែម្ដង កែវកា​កីក៏​បាន​ដើរទៅដ​ល់ចុ​​ងរាជរោ​ងហើ​យឈររេរានៅទី​នោះ​ កែវកាកីគយគន់​សព្វប្រាណ រប​ស់គ្រុឌហើ​យក៏ពេ​ញចិត្ត​ពេក​ក្រៃថែ​មទាំង​​ចង់​​​បានគ្រុឌជាស្វាមី​ទៀតផង​។ គា​ប់ជួនពេ​លនោះមាណពរូ​បសង្ហាងើ​បភ័ក្រឡើ​ងត្រ​ង់ក៏ប្រ​​ទះឃើ​​ញ​នាងកែវកាកី ហើយក៏​កើតចិត្តគុំគួ​ចលួ​ចបេតី ក្នុងចិត្តគិតថាៈ ស្រីនេះល្អអីល្អ​យ៉ាង​នេះគ្មានទាស់​ត្រង់ណាសោះ​ឡើយ​ សូម្បី​តែ​ស្រី ក៏នៅមានទាស់ខ្លះដែរ តែនេះរកកន្លែងទាស់​គ្មាន​ទាល់តែ​សោះ​នេះបើយើងស្មានមិនខុសទេ នាងប្រហែល​ជាអគ្គមហេសីអង្គក្សត្រនេះហើយ​មើលទើបហ៊ាន​មកឈរ​​ដោយមិនខ្លាចញញើតយ៉ាងនេះនោះ។ គ្រុឌបក្សា​សំលឹងកា​កីមិនដាក់ភ្នែក សំលឹង​​​​កា​ន់​តែ​​យូ​រ​កាន់តែមាន ចិត្តស្រលាញ់ខ្លាំង​ឡើងៗចំ​នែកឯ​កាកីដឹ​ងថាគ្រុឌ​សំលឹង​មកខ្លួនហើ​យ ​​ក៏​ញ​​ញឹ​មដៀងភ្នែកមើលចំហៀងផង ចំផង លុះខ្សែភ្នែកប៉ះចំគ្នាក៏ញ​ញឹមដាក់ប៉​​ប្រៃធ្វើ​ឲ្យគ្រុ​ឌ​​ញាប់ញ័រអស់​ហឫទ័​​យកើ​ត​សេចក្ដីស្នេហាចំពោះនាងជាពន្ធពេក។ លុះឃើញ​ថាគ្រុឌឈ្លក់វ​ង្វេងសំ​លឹ​ង​​​​នាង​មិ​​នឈប់ហើយ កាកីក៏ធ្វើ​​ជាធ្លា​ក់​ស្បៃ​​​ដែលគ្រប​ដណ្ដប់លើរាងកា​យធ្វើឲ្យសុ​ដន់ទាំ​ងគូរ​បស់​​​នាងបា​​​នប​ង្អួតប​ង្ហាញចំពោះ​ភ្នែកគ្រុឌដែលតាម​​សំលឹងគ្មាន​​ឈប់​​​នោះ។ គ្រុឌបក្សាឃើញ​ហើយ​​ស្ទើ​​តែ​​ស្ទុះទៅចាប់បីទៅតែម្ដងក្នុងពេលនោះទេ ប៉ុន្តែចិត្តមួយនៅ​​នឹកគិតដល់កេ​រ្តិ៍ខ្មាស់ ​​​ដូ​​ច្នេះ​ហើ​យ​​​​​​ទើ​​​​បគ្រុ​ឌខំសង្កត់ចិត្តលេងបាស្កាជាមួយមហាក្សត្រ ដោយធ្វើ​យ៉ាងណា​ដើម្បីកុំឲ្យអង្គ​​​ក្សត្រព្រហ្ម​​ទ​​​​ត្ត​​ចា​​​​ប់​​​​អា​​​រម្ម​ពីរឿងហ្នឹងឡើយ។ ចំនែកអង្គក្សត្រ​ព្រហ្មទត្តទ្រង់ក្រសាលបា​ស្កាយ៉ាងស​​ប្បា​​​​យ​​ពុំបាន​​ចាប់​អារម្ម​ណ៍និ​ងម​ហេ​​​​​សី​​​ដែ​​លលបលួចប្រើខ្សែ​ភ្នែកដាក់មាណព​​រូបសង្ហានៅចំពោះមុ​ខព្រះអង្គឡើ​​​​​យ​។ ​លុះ​ព្រះសូរិ​យាទ​​ន់ទេ​របន្ទា​បខ្លួន​ចុះ​​​បន្តិច កែវកាកីក៏វិលត្រលប់ទៅ​រាជដំនាក់វិញ​ដោយទុ​កឲ្យ​​មាណពនៅ​ខ្វល់ខ្វាយ​ក្នុងចិត្តម្នាក់​​ឯងយ៉ាងក្រៃលែ​ងក្នុង​ចិ​​ត្ត​គិ​ត​ថាៈ ​​ត្រូវ​តែ​​យ​ក​​អ​គ្គ​ម​​​​ហេសី​​នេះទៅឲ្យបានក្នុងពេលនេះ។
​​​​​​​​
គិតស្រេ​​ច​មា​​​ណព​ ក៏​ក្រា​​បបង្គុំ​លា​ព្រះមហាក្សត្រច​រចេញទៅយ៉ាងឆាប់ទៅដ​ល់ដើមជ្រៃភ្លា​មមាណ​ពក៏សែ​​​​​​កមន្តវិ​​ជ្ជាប្រែក្រលាទៅជាគ្រុឌយ៉ាងធំសំបើម ហើយហោះឡើងទៅ​លើមេឃប​ង្កខ្យល់​​ព្យុះ​​យ៉ា​​ង​​​ខ្លាំងង​ងិ​តអស់ភពផែនពសុធា។
​​​​​​​
ព្រះអង្គព្រ​ហ្ម​ទ​ត្ត​ទ្រ​ង់​យ​ល់ហេតុការណ៍ចំ​លែកពេកអស្ចារ្យទ្រ​ង់យាងទៅគង់មុខនាម៉ឺនស​ព្វមុខមន្ត្រី​និងសេ​​​នាបតី​យ​​ទាំង​ឡាយ ដែលកំពុងផ្អើលនឹងហេតុកា​រណ៍ដ៏ចំលែកនេះ។ ចំនែកគ្រុឌហោះ​ផ្លោះ​ផ្លោ​ងរំល​ងអ​​​​ស់​ភពផែនដី រួចហើយក៏ចុះចូលទៅដល់កន្លែងរបស់កែវកាកី ឃើញហើយ​​គ្រុ​​ឌ​ក៏​បា​​​ននិយាយលួ​​ងលោមថាៈ
​​​​​
ហៃប្អូនមា​​ស​​ស្ងួ​​​ន​​មា​សបងអើយ ប្អូនដឹងទេថាបងនេះហើយជាមាណពពីថ្ងៃនោះ ចាប់តាំង​ពីពេលដែលបានឃើ​ញប្អូនមក ចិត្តបងមិនមានស្ងប់ឡើយ ចង់បានប្អូនជាគូ​គាប់ភ្ចាប់និ​ស្ស័យពីពេ​លនេះឥឡូវនេះទៅ ​ប្អូ​​នអើយបងខំប្រឹងហិចហោះផ្លោះស្កាត់មករកប្អូនហេតុអ្វីក៏ ប្អូនធ្វើមិនដឹង​ផ្ទុំលក់ធ្វើ​ព្រងើយ​យ៉ាង​នេះ។ បងនេះនឹងនាំប្អូន​​ទៅទី​ស្ថានរប​ស់បងដែលជាស្ថានសុខ​សួគ៌ាមានស​ម្បត្តិមហា​សា​ល គ្មានទ្រព្យសម្បត្តិមនុស្ស​ណានឹងប្រៀបបានឡើយ បងនឹង​នាំប្អូនហោះ​ផ្លោះដែនម​ហាសាគរ ដែនគិរីបុព្វតាទៅមើល​ហើរច្រៀងបំពេរនៅទីស្ថានព្រះឥ​សូ​។ លួងលោមរួចស្រេច​ហើ​​យគ្រុឌក៏លើ​​​​ក​ត្រ​​កងអង្គប្រាណ​កែវកាកីថែថើបដោយ​ក្ដីស្រលាញ់ពន់ពេក​ពុំចេះឆ្អែតឆ្អន់ឡើយ។ ចំនែ​​ក​កា​​​​​កី​​​​នាង​បានស្ដាប់ឮអស់ស័ព្ទសំដីដែលគ្រុឌបាននិយាយទាំងអស់ តែនាងមិនហ៊ាន​​ឆ្លើយត​បទេ ​​​ព្រោះ​​​ថា​បើនឹង​ឆ្លើ​យថាព្រ​មនោះដូចជាអៀ​នមាត់ទើបនា​ងសំងំធ្វើជា​កំពុងលង់លក់ដោ​យមិន​ដឹងខ្លួន។ ​​​
(រង់ចាំតាមដានវគ្គ២)

Saturday, July 3, 2010

> ភា​ព​យ​ន្ត​ ​រឿ​ង​ ​សុ​វ​ណ្ណ​ហុង​

អានបែបឯកសាររួចក៏មកទស្សនា ភាពយន្តវិញម្តង!

សូមបង្ហាញពីសម្រស់ បំណិនប្រសប់ របស់សិប្បករសិល្បការិនីខ្មែរ ក្នុងការផ​​លិត​ភា​ព​យ​ន្ត​ខ្មែ​រ​ ​តា​ម​រយៈ​រឿ​ង​សុ​វ​ណ្ណ​ហុង​ ​ដែ​ល​នៅ​ស​ម័​យនោះ​សិ​ល្បៈ​ភា​ព​យ​ន្តខ្មែ​រ​ឡើ​ង​ដ​ល់​កំពូ​ល​ ​រហូ​ត​ដ​ល់​បរទេសស្ងើចសសើរ។ ចុះ​ហេតុ​អ្វី​បា​ន​ជា​សិ​ល្បៈ​ភា​យ​ន្ត​ខ្មែ​រ​ស​ម័យ​នេះ​ធ្លា​ក់​ចុះស​ម្បើ​ម​យ៉ាង​នេះ​?​ ​នេះ​ជា​សំនួ​រ​មួ​យដែ​ល​ផ​លិត​ក​រ​ភាព​យ​ន្ត​ទាំង​អ​ស់​ត្រូ​វ​ពិ​និ​ត្យឡើ​ង​វិ​ញ​..​.​ ​ខ្ញុំជឿ​ថា​ ​មក​ពី​ស​ង្គ​មខ្មែ​រ​មិន​លើក​ស្ទួ​យ​ ​ឬយ៉ា​ង​ណា​ ​?​ ​ពេ​លនេះ​សូ​ម​តា​មដា​ន​ទ​ស្សនា​ ​ភា​ព​យ​ន្តដ៏​មា​ន​វ័​យ​ចំណា​ស់​រ​ប​ស់ខ្មែ​រ​វិ​ញ ​តើ​អ្នក​និ​ព​ន្ធ​ខ្មែរ​ ​និ​ងសិ​ល្បៈ​ក​រខ្មែ​រ​សម័​យ​នោះ​ មា​ន​អ្វីដែ​ល​ល្អជា​ង​ផលិ​ត​ក​រ​សម័​យ​ថ្មី!​!​! ​
​វា​ពិ​តជា​ទៅ​មិ​នរួ​​ច​ ​បើ​គ្មា​នគំ​និ​តខ្លួ​ន​ឯង​នោះ​  ​ព្រោះ​ក្នុ​ង​ក្បាល​រ​ប​ស់​ពួក​គា​ត់​នឹក​ឃើ​ញ​តែ​កា​រ​ចម្ល​ង​​​ពី​ប្រ​ទេ​ស​ជិ​ត​ខាង​តែ​ម្យ៉ា​ង​នោះ។​ ​មា​ន​កា​រ​ហ្វឹក​ប​ង្រៀ​​ន​ពី​ផ​លិ​តក​រ​ហូ​លី​វូ​ត​ ​ជា​ច្រើ​ន​លើ​ក​ច្រើ​ន​សា​រ​នៅ​ស្រុ​ក​យើ​ង​ ​និ​ង​ប​រ​ទេ​ស​ ​ប៉ុ​ន្តែ​គ្មា​ន​អ្វី​ប្លែ​ក​​​សោះ​។​ វា​ប្លែ​ក​ទៅ​មិ​ន​រួ​ច​ ​បើតា​​រារ​​​ប​ស់គា​​ត់​មា​ន​ចំ​ណេះ​​ដឹ​ង​ទា​ប ​​រ​ហូត​មា​ន​កា​រ​ប​ញ្ចូ​ល​ស​ម្លេ​ង ​និយាយខ្លួ​នឯង​មិន​កើ​តទេ ​ព្រោះ​គ្មា​ន​អា​រ​ម្ម​ណ៍​ ​គ្មា​​ន​បេះ​ដូ​ង​​​ក្នុ​ង​​ការ​ស​ម្តែ​ង​ ​អា​រ​ម្ម​ណ៍​មិ​ន​​​នៅ​ក្នុង​សា​ច់​រឿ​ង​.​.​.​.​ ​ផ​លិ​ត​ក​រ​ខំ​យ៉ាង​ណា​ក៏​នៅ​តែ​​ជួ​យ​មិ​នបាន​ដែ​រ​ ​ព្រោះពេ​ល​ថ​​ត​ ​ត្រូ​វ​មា​​ន​អ្នក​អា​នឲ្យ​ថា​ ​តា​ម​ទើ​ប​ថតត្រូ​វ​!!​!​!​ ​

ជាងនេះទៅទៀត ហេតុអ្វីបានជា ចំណងជើងភាពយន្តនេះ​ជា "សុវណ្ណហុង" ទៅវិញ? ជាការពិតត្រឹមត្រូវទៅ​ក្នុងភាសាខ្មែរ​គ្មានពាក្យហុង ឡើយនៅក្នុងន័យបែបនេះ។
-​-​-ឥឡូវមិនចាំបាច់បូរបាច់ច្រើនទេ ងាកមកមើលបំណិនប្រសប់របស់តារាខ្មែរជំនាន់ដើមតារយៈរឿង សុវណ្ណហុង វិញ​តើគេមានទេពកោសល្យយ៉ាងណា!!!

រឿង សុវណ្ណហុង


Monday, May 31, 2010

> រឿង សុវណ្ណហុង

ពេលនេះអ្នកបានអានរឿងអ្វីខ្លះហើយ? តើស្នាដៃរឿងព្រេងបុរាណខ្មែរអ្នកបានអានរួចហើយឬនៅ?

ថ្ងៃនេះខ្ញុំមានកិត្តិយសសូមបង្ហាញស្នាដៃយ៉ាងចំណាស់​មួយរបស់ខ្មែរគឺរឿង "សុវណ្ណហង្ស" ហើយរឿងនេះសរសេរចំណងជើងថា "សុវណ្ណហុង" ដែលជាការសរសេរតាមសំនៀងភាសាថៃ តើរឿងនេះចំម្លងពីថៃ រឿងក៏ថៃចម្លងពីខ្មែរ? តាមពិតវាជារឿងរ៉ាវព្រេងនិទានរបស់ខ្មែរ សូមកុំច្រឡំថាជារបស់បរទេសណាមួយឲ្យសោះ...

រឿង សុវណ្ណហង្ស1 លំអិតសូម ចុចត្រង់នេះ






រឿង សុវណ្ណហង្ស2 លំអិតសូម ចុចត្រង់នេះ