រង្វាន់អក្សរសិល្ប៍ខ្មែរឆ្នាំ២០១១
៚៚៚៚៚
ដើម្បីទុកជាការចងចាំ និងជួយរំលែកទុក្ខដល់បងប្អូនជនរួមជាតិយើង ក្រុមអ្នកនិពន្ធខ្មែរនៅ ឯនាយសមុទ្រ រួមគ្នាបង្កើតការប្រឡងប្រជែងតែងនិពន្ធអក្សរសិល្ប៍ខ្មែរ។ ប្រធានបទ អ្នកសរសេរសំបុត្រមួយទៅព្រហ្មលិខិត
សោកវិនាដកម្មផ្ទួនៗ ធ្លាក់មកលើខ្មែរជិតពីរលាននាក់ស្លាប់ក្នុងរបបប្រល័យពូជសាសន៍ នឹងថ្មីៗព្រឹត្តិការណ៍ដ៍គួរឱ្យរន្ធត់បានកើតឡើងនៅលើស្ពានពេជ ដែលមានស្លាប់ជិតបួនរយនាក់ ហើយដែលនៅតែដក់ក្នុងអារម្មណ៍យើងគ្រប់គ្នាឥតបំភ្លេចបាន។
រង្វាន់លេខ១ ៣០០ដុល្លារ
រង្វាន់លេខ២ ២០០ដុល្លារ
អត្ថបទវាយកំព្យុទ័រ ចាប់ពី៥ ទៅ១០ទំព័រ(ពុម្ពអក្សរយូនីកូដ)
អ្នកនិពន្ធមានសេរីភាពក្នុងការប្រឌិតដោយខ្លូនឯងសុទ្ធសាធ ទោះជឿ ឬមិនជឿ ទៅតាមគំនិត និងទស្សនៈវិស័យរបស់ខ្លូន។ សរសេរផ្ដល់ជា គតិ ឬទស្សនៈសំរាប់សង្គមខ្មែរ ប្រជាជនខ្មែរ ដែលហែលក្នុងវាលវដ្តសង្សារ និងកំពុងឆ្លងកាត់ទៅរកអនាគតកាល។
លទ្ធផលនឹងប្រកាសឲ្យដឹងនៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០១១ តាមគេហទំព័រ http://www.khmerliterary.blogspot.com/
សូមផ្ញើសា្នដៃប្រកួតប្រជែងមកលោកជៀប គីមហ៊ាង តាមអ៊ីម៉ែល
chiepkim@free.fr ឲ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១។
ក្រុមអ្នកនិពន្ធខ្មែរនៅឯនាយសមុទ្រ!
ប្រភព៖ http://khmerliterary.blogspot.com/
No comments:
Post a Comment