លួចស្នេហ៍ដួងចន្ទ្រ
១. វាយោយប់ស្ងាត់ ពពកបាំងបាត់ រស្មីចន្ទ្រថ្លា
សល់តែរូបបង កណ្តែងឯកា ដួងចិត្តប្រេះឆា
ត្បិតខ្លួនក្រក្រី ។
២. មារចិត្តកំណាច អន្ធកាលកោងកាច គម្រក់អវចីយ៍
ឆក់យកនួនល្អង រៀមប៉ងថ្នមបី ចន្រ្ទអើយប្រណី
ដួងចិត្តកំព្រា ។
៣. ដៃខ្លីកុំតោង ខ្លួនទាបកុំឈោង ស្រវាចន្រ្ទា
ចន្រ្ទខ្ពស់ត្រដែត ត្រសែតវាហារស៍ បងគ្មានវាសនា
បានថ្នាក់ថ្នមចន្រ្ទ ។
៤. ជីវិតកម្សត់ ទ្រាំរស់ខំអត់ ចិត្តមិនប្រច័ណ្ឌ
មិនខឹងតារា ហេហាររយពាន់ រះប្រឡែងចន្រ្ទ
ជំនួសរៀមរា ។
៥. តើថ្ងៃណាទៅ ព្រលឹងពាលពៅ អូនព្រមវាចា
ច្យុតចុះមក រួមរ័ក្សស្នេហា សូមអូនអនិច្ចារ
សសា(ង្ក)កម្សត់ ។
៦. រស់ទាំងក្រមាន មិនខ្មាស់មិនអៀន ជីវិតទុរគត
រកប្រាក់កាសរៀន ដោយក្តីអំណត់ តាំងចិត្តអត់ធ្មត់
ក្រេបយកវិជ្ជា ។
៧. ជីវិននិស្សិត ក្រីក្រពិតៗ ទុក្ខសោកវេទនា
លួចស្នេហ៍ព្រលឹង រំពឹងជាគ្នា សុបិនពុំងារ
ត្រកងថ្នមបី ។
៨. ឱ! ដួងចន្រ្ទថ្លា សូមអ្នកករុណា ជីវិតកវី
ឋានៈតូចទាប ឱនលំទោនថ្លៃ ចាំងជះរស្មី
ប្រោសព្រំអន្ធកាល ។
ដោយ ឡឹក ជំនោរ
វៀងចន្ទន៍, ០៩ អុកតូបប្រឺ៍ ២០០៧(១៨.០០ម៉)
No comments:
Post a Comment