Wednesday, January 5, 2011

> រឿង មរតកឪពុក (ភាសាខ្មែរ)

មរតកឪពុក


        “ប៉ា... ប៉ា... លោកប៉ា... កូនត្រឡប់មកពីសាលារៀនវិញហើយ! ប៉ាភ្លេចពាក្យសន្យាជាមួ​យកូនហើយមែន​​​ទេ​?​ ​ប៉ា​​ស​ន្យា​ជាមួ​យ​​​​​​​​​​កូ​​នថា​នឹងឲ្យរង្វា​ន់​ដ​ល់​កូ​​ន ពេល​ដែលកូ​ន​ប្រ​​ឡ​​ង​ជាប់មហា​វិ​ទ្យា​​ល័យ... ឥឡូវកូ​នប្រឡងជាប់ហើយ” ដាវណ្ណ​ កូនស្រីទោលលោ​​កខាំហ៊ូ សម្តែងនូវភាពត្រេកអ​រដល់ឪពុកពេ​លដែលខ្លួន​​ប្រលងជាប់ចូ​លមហាវិទ្យាល័យ ដើម្បីទារករង្វាន់ពីឪពុក។

    “មែនឬកូនស្រីប៉ា... ប៉ាត្រេកអរណាស់... ប៉ាមិនភ្លេចពាក្យសន្យាជាមួយកូនទេ ប៉ានឹងទិញម៉ូតូថ្មីមួយឲ្យកូន កូនចង់​បាន​ម៉ាកអ្វីសេរីអ្វី ស្រេចតែកូន ប៉ាធ្វើតាម... ចង់បានម៉ាកអ្វីទៅកូនប៉ា?” លោកប្រុសខាំហ៊ូ អង្អែលក្បាលកូនថ្មមៗ​ដោយក្តី​ស្រឡាញ់ នៅពេលដែលកូនស្រីបណ្តូ​លចិត្តម​កផ្អែកលើ​ភ្លៅ។ ចំណែកដាវ​ណ្ណបានឱកាសដែលឪពុក​បើក​ចំហដូចនេះក៏សម្លឹងមុ​ខ​​ឪពុករួចថើបថ្ពា​ល់ឪពុ​កមួយ​យ៉ាងវែងហើយបន្លឺថា៖

      “អរគុណលោកប៉ាណាស់... កូនចង់បានម៉ូតូម៉ាក ហ្វីណូចេញឆ្នាំថ្មី...” ​នាងទៅពីក្រោយ​ខ្នងឪពុក​រួច​ឱបកជាប់រួច​​បន្ថែម៖ ​​

    “កូនស្រឡាញ់លោ​កប៉ាខ្លឺងណា​ស់! កូននឹងខំរៀន​មិ​នឲ្យលោកប៉ា និងអ្ន​ក​ម៉ាក់ខុសបំណងទេ!” ចំណែកលោក​ប្រុសខាំហ៊ូ មានតែ​ញញឹមស្រា​លរួចយ​ក​ដៃទៅបូតច្រ​​មុះកូនស្រីតា​មសភា​ពឪពុកស្រឡា​ញ់ថ្នាក់ថ្មមកូន៖​

“កូនប៉ាធំហើយ នៅតែម្ញឹកម្ញ​ក់ដូច​កាលអាយុដប់ឆ្នាំអីចឹង... បានហើ​​យ! បានហើយ! ប៉ុណ្ណឹងបានហើយ ប៉ាជឿជាក់លើកូ​នហើយ!”

អាហារពេលល្ងាចចំអិ​នរួចរា​ល់ល្ម​ម។ អាហារល្ងា​ចនេះជា​អា​ហារដែលមានមុខម្ហូប​ពិសេស​​ៗសម្រា​​ប់ជាកាដូរ​ជុំលៀងឲ្យ ដាវណ្ណ​ ហើយក៏ជាស្នាដៃឯកក្នុងគ្រួសារដោ​​យមេផ្ទះចំណាន ស​ម្រ​​ស់ស្រទន់ដែ​ល​អាចចងលោ​ក​ប្រុស​ខាំហ៊ូ មិន​ឲ្យដាច់ចិត្តទៅសៅគ្រីបាន មានតែសា​ម៉ាឌីរាល់សប្តាហ៍។
សមាជិករបស់លោកប្រុសខាំហ៊ូល្ងា​ចនេះជួបជុំគ្នាល្អ​ណាស់។ លោកប្រុ​សខាំហ៊ូ មានសេ​ចក្តីរីករាយ​ត្រេ​កអរយ៉ាង​ខ្លាំង ព្រោះតែបុត្រីដែល​ជាចំ​ណងដៃនៃសេ​ចក្តីស្នេហារបស់លោ​​ក បានប្រឡងជា​ប់មុខវិជ្ជាស​ណ្ឋាគារ និងទេសចរណ៍ នៅសាកលវិទ្យាល័យជាតិ។ លោកប្រុសខាំហ៊ូជាមន្ត្រីដែលមា​​នឋានៈតួនាទី នៅក្នុងគណៈគ្រ​ប់គ្រ​ងខេត្តវៀងចន្ទន៍។ លោកប្រុសខាំហ៊ូ ជា​​រសដែលមានមុខមាត់ស្រស់ថ្លាសង្ហារ សមនឹងឋានៈតំណែង ជានបុរសដែលមានមន្តស្នេហ៍ ពេលទំនេរពីកា​រ​ងារលោកប្រុសតែងតែបររថយ​ន្តឆ្មក់ក្លឹបរាត្រី​ស្ងាត់ៗ​មិនសូវលោះថ្ងៃ។

....................

   ដាវណ្ណជាក្រមុំដែលមានសម្រស់ឆើតឆា​យ។ ស្នាមញ​ញឹមរបស់នា​ងធ្វើឲ្យបុរស​ឡាវមិនស្ទើរទេដែលខូ​ចចិត្ត ចាប់តាំងពីនាងមករៀ​ននៅដុងដុក ​នា​ងបានបញ្ចេញចារឹកមួយខុសស្រ​​ឡះពីដាវណ្ណកូនស្រីលោកប្រុសខាំហ៊ូ កាល​នៅខេត្តវៀងចន្ទន៍។ ​នាងបានចូលខ្លួននិង​ឫកពាឲ្យដូចជាអ្នកនគ​រហ្លួង។ ដាវណ្ណចា​យលុយកាក់ខ្ជះ​ខ្ជាយ ​តាមរូបបែប​ផ្សេងៗ នាងមានមិត្តភ័ក្តិស្រី​ប្រុសរា​ប់មិនអស់។ ដាវណ្ណមករៀននៅ​សាសកលវិទ្យាល័យ នាងមិ​នបានស្នាក់​នៅ​អន្តេវាសិកដូចមិត្តភ័ក្តិដ៏ទៃទៀ​តទេ នាងស្នាក់នៅផ្ទះជួលមួយក​ន្លែងនៅខាងរបង​សាកលវិទ្យាល័​យឲ្យសម និងឋានៈ​ជាអ្នកមាន ស្រស់ស្រីមិនចូលចិត្តសភាពបរិយាកាស នៅ​អន្តេវាសិកដ្ឋានសាលា​រៀ​នដែល​មានភាពស្មោ​​កគ្រោគ​ណែន​ណាន់។ ពីរឆ្នាំនៃការ​ម​​កបន្តការសិក្សារប​ស់ដា​វណ្ណ នៅទីក្រុងទំនើប​

ស៊ីវិល័យ ធ្វើឲ្យអ្វីដែលនា​ងធ្លាប់មាន​ពីមុនមកផ្លាស់ប្តូរ សូម្បីតែរឿងរ៉ាវបេះដូង​ក៏ក្រមុំ​យើងធ្លាប់មានដែរ មិនតែ​ប៉ុណ្ណោះ​ដាវណ្ណបាន​ប្តូរគូស្នេហ៍បីលើករួចស្រេចទៅហើយ។ ជីវិតដែលនៅក្រៅការគ្រប់គ្រង​ថែ​រក្សារប​ស់​ឪពុកម្តាយ​អាណាព្យាបាល គ្រូអាចារ្យ ធ្វើឲ្យស្រីតូច និងមិត្តភ័ក្តិ​​ផ្សេងទៀតមានឱកាស​ច្រើនក្នុង​​ការដើរលេង​នៅពេ​លរាត្រី រាត្រី​ខ្លះ​ខកនៅតាមផ្ទះសម្នាក់ក៏​មាន ភាគ​ច្រើននាងចូលគេងយ​​ប់ជ្រៅ ហើយក្រោកយឺតទៀតផង។ ​ចំណែកការសិក្សា​របស់​ដាវ​ណ្ណបានធ្លាក់ចុះជាលំដាប់។ ដាវណ្ណពេ​លនេះមិនមែនជាសិស្សរៀនពូ​កែដូចជា ដាវណ្ណកាលនៅ​ឯស្រុក​កំណើត ទៀតទេ។ ចំណែកឪពុកម្តាយរបស់នាងគ្មានពេលវេលា​មកតាមដានការ​សិក្សារបស់កូនដូចកាល​ពីមុន​ទៀត​ដែរ ។
ថ្ងៃស្អែកលោកប្រុសខាំហ៊ូ មានការប្រជុំបូកសរុបការងារប្រចាំឆ្នាំនៅនគ​រហ្លួងរយៈពេលបីថ្ងៃ។ ចុះពីលើរថភ្លាមមិន​ទាន់ដោះសម្លៀកបំពាក់ផងលោកបាន​​ប្រាប់ទៅភរិយា៖

“ដួងតា ថ្ងៃស្អែកនេះបងនឹងទៅប្រជុំឯនគរហ្លួង​​​វៀងចន្ទន៍ អូនរៀបចំសម្លៀ​កបំពាក់ឲ្យប​ងផង សម្រាប់បីថ្ងៃ” មុនពេល​ទៅ​រៀបចំសម្លៀ​កបំពាក់ដួងតាជាភ​រិយា ញញឹមហើយដើរមក​រកស្វាមី៖
“អូននឹងទៅជាមួយ​បងដែរ... នឹងបានទៅលេងដាវណ្ណផង” ដួងតានិយាយដៃទាំងពី​​ររបស់នាងចាប់ដៃប្តី។

ក្នុងចិត្តរបស់លោកខាំហ៊ូ​មិនចង់ឲ្យភរិយាទៅជាមួយទេ ព្រោះនេះជាការប្រជុំមិនមែនទៅដើរលេង។ ម្យ៉ាងខ្លាច​គ្មានឱកាស​​ទៅលេងខាង​​ក្រៅ ប្តូរបរិយកាសថ្មី។ ​ពេលខ្លះលោកក៏អាចបានជួបជុំមិត្តភ័ក្តិចាស់ៗ​ដែលធ្លាប់រៀន​ជាមួយគ្នា ជាពិសេស​​បានទៅរកស្រី​​ក្មេងនៅខាងក្រៅ ព្រោះថា វៀងចន្ទន៍រដ្ឋធានីសម័យនេះសំបូរ​ណាស់មិនថា អាយុ​ប៉ុន​ណាក៏អា​ចបណ្តើរស្រីតូ​ចបានដែរ។ លោក​ប្រុសខាំហ៊ូ ជាបុរសម្នាក់ដែលមាន​ចំណូល​ចិត្តដើរ​លេងសប្បា​យហ៊ឺហាស្រីស្រាស​ប្បាយ នៅពេលមានឱកាសឡើងទៅវៀងចន្ទន៍ម្តងៗ។ អារម្មណ៍របស់ប្រុស​កំហូចក៏បានប្តូ​រទិសភ្លាមនៅ​ពេលដែ​លឮការស្នើសុំរបស់ភរិយា លោកភ្ញាក់យ៉ាងខ្លាំង ហើយ​ងាកមករកភរិយារួច​តប៖
​​
“អ្ហា! អូននិ​យា​យអីអម្បាញ់​​ម៉ិញ? បងមិនបានចាប់​អារម្មណ៍ស្តាប់”​ ខាំហ៊ូមិនបានចាប់អារមុ្មណ៍ស្តាប់ប្រពន្ធនិយាយ​ទេ ព្រោះក្នុងចិត្តលន្លង់លន្លោចទៅសែ​នឆ្ងាយ។
“ខ្ញុំចង់ទៅវៀងជាមួយបងដែរ... ហើយឈៀងទៅលេងកូនស្រីផង មិនបានទៅលេងកូនជាងមួយឆ្នាំ​ទៅហើយ​មិន​ដឹងទៅ​ជាយ៉ាងណាទៅហើយទេ” ដួងតាបញ្ជាក់សំនួរទៅប្តី។

“មិនបាន! មិនបានទេម៉ាក់វា... ខ្ញុំទៅប្រជុំណា... វាជាការប្រជុំបូកសរុបរវាងសមភាពខេត្ត និងសភាតំាណងរាស្រ្តផង ហើយក៏គ្មានពេលនឹងជូន​ម៉ាក់វាឯងទៅជួបកូនដែរ” ខាំហ៊ូតបមករកភរិយាដោយទឹកមុខមុះមុតគួរឲ្យខ្លាច។ ឃើញសភាព​​​​បែបនេះ​ ភ្លើងសង្គ្រាមក៏ចាប់ផ្តើមបង្កាត់ សម្លេងរបស់ដួងតា ក៏ប្លែកខុសពីប្រក្រតីនិយាយ​ខ្លាំងៗ​ទៅរក​ស្វាមី៖

“ប៉ាវាឯងមិនឲ្យខ្ញុំទៅ! ប៉ាវានឹងមានពេលទំនេរទៅរកសង្សាចាស់! ប៉ាវាឯងស្មានតែខ្ញុំគល់ឈើមែនទេ?” ភ្លើងកំហឹងក៏​បាន​រលត់ទៅវិញភ្លាម នៅពេលដែលទឹកដមស​ម្តីដ៏ផ្អែមត្រជាក់របស់បុរស​សំបូរស្នេហ៍បាន​ព្រួសទៅលើ។ គេដើរទៅ​ក្បែរប្រពន្ធរួចឱបចង្កេះពីក្រោយរួចបន្លឺថ្នម៖

“ប្រពន្ធសម្លាញ់... បងរក្សាដួងចិត្តស្មោះចំពោះអូនជាច្រើនឆ្នាំហើយណា.. ឈប់គិតអ្វីផ្តេសផ្តាស់ទៀត ទៅបងយល់​ពីទឹកចិត្ត​របស់អូន បេសកម្មគ្រា​​នេះវាមមា​​ញឹញកពេក ចាំជើងក្រោយយើងទៅទាំងអស់គ្នា ហើយនាំកូនទៅ​លេង​ចម្ប៉ាសាក់ផង...” ដួងតា ជាភរិយាពេលឮដូចនេះចិត្តទន់ដូចបបរភ្លាម បែ​រមុខមករកប្តី៖
​​
“ផ្អែមណាស់... ខ្ចីជឿ​ប៉ាវាឯងម្តងទៀតចុះ” ស្វាមីភរិយា​ញញឹមដាក់គ្នាដោយភាពមនោរម្យ។

ព្រឹកឡើងថ្ងៃថ្មី។ ដួងតា បានរៀបចំឥវ៉ាន់ជូនប្តីរៀបរយហើយក៏លើកដាក់លើរថយន្ត ដើម្បីធ្វើដំណើរទៅប្រជុំ។ ដំណើ​ររបស់​ពីខេ​ត្តវៀងចន្ទន៍ នគរ​​ហ្លួងវៀចន្ទ​​ន៍ចំណាយពេលជាងពីរម៉ោង។ នៅកន្លែងធ្វើការខាំហ៊ូ​បានជួបមិត្ត​ភ័ក្តិ​ដែល​ធ្លា​ប់រៀនជាមួយគ្នាជាច្រើ​ននាក់ សែន្យជ័យ និងខាំដែង ជាមិត្តជិតមួ​យថ្លើមមួយរបស់ខាំហ៊ូកាលរៀន​នៅ​សាកលវិទ្យាល័យ ពួក​​គេដើរទៅណា​ជាមួយគ្នា អាចនិ​យាយបានថា ជាជើងល្អកាលជំនាន់នោះ។

“​ហ្អេ សួស្តី សែន្យ​ ដែង...!!! សប្បាយចិត្តណាស់ដែលបានជួបពួកម៉ាកម្តងទៀត ពួកឯងមកធ្វើអ្វីនៅទីនេះ សុខ​សប្បា​យ​ជាទេ​?” ខាំហ៊ូស្វាគមន៍មិ​ត្តចាស់ទាំងពីរ។ អ្នកទាំងបីរាក់ទាក់គ្នាទៅវិញទៅមកដោយសេចក្តីរីករាយ សែន្យ និងដែង​តប៖​

“សុខសប្បាយជាទេ... យ៉ាងម៉េចដែរគ្រួសារសុខសប្បាយជាទេ?” ខាំហ៊ូតបមិត្តដោយយកដៃទះស្មាថ្នមៗ៖
“ហ្អឺ...​ ល្អណា​​ស់... ក្រុមគ្រួសារគ្នាសុខសប្បាយទេ។ សម្លាញ់ដឹងទេ​គ្នាមានកូន​ក្រមុំហើយវើយ ឥឡូវមករៀននៅ​សាក​ល​​ដុងដុកនេះឯង” ទាំងពីរនាក់ញាក់ចិញ្ចើមដាក់គ្នា ខាំហ៊ូសួរទៅខាំដែងថា៖
“យ៉ាងម៉េចដែរសម្លា​ញ់ យប់នេះ​នឹង​មានទីស្នាក់ឬនៅ?” ខាំដែង​​យល់ពីបំណងរបស់ខាំហ៊ូ នឹងមានអ្វីកើត​ឡើង​ក្រោយ​ពេលប្រជុំរួចជាមិនខាន ខាំដែងតបទៅមិត្តដោយភា​​ពច្បាស់លាស់ក្នុងចិត្ត៖

“កុំបីបារម្ភអីសម្លាញ់ បញ្ហា​​នេះ គ្នាមានកន្លែងមួយ ក្មេង​ៗ​ទើមកថ្មីច្រើនណាស់! ប្រ​សិនបើយើង​មិនយកចេញ យើងក៏​មាន​​ផ្ទះសំណាក់របស់អាដាំ នៅ​ម្តុំ តេសង វាជំនាញរឿងនេះ ភ្ញៀវត្រូវការពេលណា​វារកឲ្យឲ្យបានភ្លាម”

“យ៉ាងម៉េចយ៉ាងម៉ា គ្នារំពឹងលើឯងហើយ”
ប្រមាណដប់នាទី ក្រោ​​​យពេលប​ញ្ចប់សំណេះ​​សំណាល មិត្តទាំង​បីក៏ចូលទៅបន្ទប់ប្រជុំ។ ​អារម្មណ៍រ​បស់​គេ​ទាំងបី​នាក់​មិននៅក្នុ​ងអង្គប្រជុំបន្តិចឡើយ​ រង់ចាំតែការប្រជុំចប់នឹងអាល់បានចេញ​ទៅក្រៅ។ មិនយូរប៉ុន្មាន​ការរង់ចាំដោយ​អន្ទះ​សារ​របស់ពួគេក៏បានមកដល់ បុរសទាំងបីចេញពីសាលប្រជុំ ដើរតម្រង់រថយន្ត ក៏​​បាននាំអ្នក​ទាំងបីម​កដល់​ហាង​ផឹកស៊ីមួយកន្លែង។ សភាពហាងនេះមើលទៅហា​ក់បីដូចជាអ៊ូអរណាស់ ព្រោះមានតែ​មនុស្ស​អាយុជាង​កណ្តាល​មនុស្សមក​ហូបចុក​នៅទីនោះ។ ​អាហារល្ងា​ចរបស់អ្នក​ទាំងបី​ក្រៅពីគ្រឿងក្លែម​​គេនៅមានស្រា​​ក្រហមនិង​សុដា ព្រមទាំងបៀឡាវ ពេញតុទៀតផង។

“ខាំដែង ឯងមានរកក្មេងៗ​ទុកឲ្យគ្នាឬអត់វើយ?” ខាំហ៊ូរំលឹកខាំដែង។ ខាំដែងលើកដៃ​រា​ហើយតប៖
“សម្លាញ់ឯងកុំបារម្ភរឿ​ងនេះ ឯងទៅ​ផ្ទះសំណាក់អាដាំទៅ វានឹងរៀបចំ​ឲ្យ​​ហើយ វាមានពួកខ្ទើយរកឲ្យវាស្រាប់... ចង់បានប្រភេទណា? សិស្សមធ្យម ឬមហាវិទ្យាល័យ តម្លៃប៉ុន្មាន?” ខាំហ៊ូជជៀកខាំដែងទៀត៖
​​
“ពិតមែន? អរគុ​ណ​សម្លាញ់យ​ប់នេះគ្នាដល់កហើយវើយ ពិតជាកូនស៊ី​សៀងមេនាងស៊ី​ស៊ុបហើយ!” ទាំ​ងអស់គ្នា​ក្រោក​ចេញពីតុគិតលុយរួចចេញទៅ។
​​​
“អរគុណសម្លា​ញ់សុខស​យណា៎គ្នាទៅផ្ទះមុនហើយ”

  ជាតិសុរាបានបង្វែរខាំហ៊ូឲ្យជ្រួលច្របល់។ ខាំហ៊ូបើកបរមិនជាសូវជាត្រង់ផ្លូវប៉ុន្មានទេ។ មិនយូរប៉ុន្មាន​រថយន្ត​ក៏នាំរូបគេមកដល់ផ្ទះសំណាក់នាយដាំ កណ្តាលរាត្រីប្រមាណម៉ោង១១។

     នៅបរិវេណមុខនិវាសដ្ឋានមួយខ្នង ពោរពេញទៅដោយភ្លើងព័ណ៌ វាលស្មៅដែលកាត់តម្រឹមយ៉ាងមានរបៀប លាយជាមួយផ្កាចម្រុះព័ណ៌។ នៅចំកណ្តាលវាលស្មៅមានអាងហែលទឹកមួយតូចល្មម ជុំវិញអាងទឹក​នោះមាន​បុផ្ផានានាជាតិត្រូវបានថែយ៉ាងយកចិត្តទុ​​កដាក់។ រស្មីដ៏ស្រទន់បានតែងលម្អគេហដ្ឋាននេះប្រៀបបាននឹង​វិមានចរណៃ...

“សួស្តីបងប្រុស!... បងប្រុស​ត្រូ​វការបន្ទប់មែនទេ?” ខាំហ៊ូមើលលើក្រោមបន្តិចរួចតប៖

“ខ្ញុំបានកក់មុនរួចហើយ” ដាំយកគិតក្នុងចិត្ត៖

“អូ! អូ! សូមទោស! បងប្រុស​​ឈ្មោះខាំហ៊ូ មែនទេ?”
“មែនហើយ... ខ្ញុំខាំ​ហ៊ូ ខ្ញុំត្រូវការមកគេងនៅទីនេះ បន្ទប់គិតយ៉ាងម៉េចដែរ?”

“ប្រសិនបើលោកប្រុសបានកក់រួចហើ​​យ មួយយប់ថ្លៃពីរសែនកីប ព្រោះអីបងជាមិត្តភ័ក្តិរបស់បងដែង ជាបងធម៌​របស់ខ្ញុំ ខ្ញុំគិតថ្លៃពិសេសជូន”​​
​​
“អើ មិនអីទេ... ប៉ុន្មានក៏ប៉ុន្មានទៅ”

រៀបចំបន្ទប់រួច ទាំងពីរនា​​ក់ក៏បន្តការហូបចុកបន្តិចទៀត​។ ម្តងនេះលោកប្រុសខាំហ៊ូស្រវឹងលេងដឹងខ្លួន ប៉ុន្តែហើយ​ប្រាប់ឲ្យដាំរៀប​ចំមនុស្សឲ្យម៉ាស្សាឲ្យ។ មួយសន្ទុះក្រោយមកដាំក៏ទូរស័ព្ទទៅ​នាងណយ ដែលជាអ្នក​ប្រសប់​ក្នុងការ​រកនារីម៉ាស្សាមកឲ្យភ្ញៀវ។​
“ហាឡូ! ណយ យប់នេះមានម៉ូយឲ្យបងអត់?”

“បងដាំចាស៎! ពិតជាមានបងដាំ!” ​
“យប់នេះបង មានភ្ញៀវមកពីតាមខេត្ត មានក្មេងមធ្យមឬទេ?”
“អូ ចាស៎បង! យប់នេះមានក្មេងសាកលម្នាក់ ជាមិត្តរបស់មិត្តប្រុសខ្ញុំចាស៎! អូ មុខមាត់ស្រស់ណាស់បង ធម្មតានាងមិនមែនជានារីរកស៊ីទេ ប៉ុន្តែពេលនេះគេចង់ប្តូរម៉ូដទូរស័ព្ទ អូ! បងដាំអើយអស់ទាស់!”
​​​
ក្រោយមកដាំ បានអធិប្បាយពីសម្រស់របស់ស្រី​ក្មេងឲ្យខាំហ៊ូដែលភ្នែកម្តងបិទម្តងបើកស្តាប់។ ជាតិស្រវឹងបាន​ជ្រាបចូល​ពេញខ្លួន​នជោគជាំ គេគ្មានអ្វីក្រៅ​ពីងក់ក្បាលទេ។ ​មិនយូរប៉ុន្មានចំណីខ្ចីក៏មកដល់ ខ្លាកញ្ចាស់​ត្របាក់គ្មានងើបក្បាល។ ខ្លាចាស់បានឆែតស្កប់ស្កល់កាលណាក៏ដេកសម្ងំឈឹង។ ស្រីតូចបានក្រោក​ចុះពីលើគ្រែទាញ​កន្សែងរួចដើរ​ចូលបន្ទប់ទឹក។ នៅពេលដែ​លនាងតូចបើកទ្វារបន្ទប់ទឹក​ខាំហ៊ូសម្លឹងមើលស្រី​​តូច ព្រមទាំង​យក​ដៃញីភ្នែក​ដោយភាពងឿងឆ្ងល់ ហើយក្រោកមកអង្គុយនៅក្បាលគ្រែ ខាំហ៊ូគិតនៅក្នុងចិត្ត “មិនមែនទេ! នៅវៀង​ចន្ទន៍នេះមានក្មេងស្រីច្រើនណាស់... មិនអាចទៅរួចទេ” ខាំហ៊ូ ចាប់បារីក្នុងហោប៉ៅអាវមកបង្ហុយ គេផ្លុំខ្យល់​ចេញវែងៗ ដើម្បីបន្លំភាពសៅហ្មង ផ្សំជាមួយខ្យល់ដង្ហើម។ នៅ​ពេលបន្តិចក្រោយមកខាំហ៊ូក៏ក្អក និងគ្រហែម​ចេញមកព្រោះតែឈ្លក់ នឹងផ្សែងបារី។ សម្លេងក្អករបស់ខាំហ៊ូធ្វើឲ្យអ្នកដែលនៅក្នុងបន្ទប់ទឹក កំពុងតែងូតទឹកតា​មដានស្នូរសម្លេងក្អកយ៉ាងយកចិត្តទុ​​កដាក់ នាងគិតក្នុងចិត្តពី​សម្លេងនេះធ្លាប់ឮនៅកន្លែង​ណាមិនច្បាស់ ប៉ុន្តែនាង​ក៏មិនអាចសន្និដ្ឋានបានថាជាសម្លេងនរណាម្នាក់ច្បាសលាស់ទេ​ ព្រោះសម្លេងក្អក​នោះលាយឡំនិងស្នូរទឹកផ្កាឈូក និងសម្លេងនៃការប្រគំតន្ត្រី​របស់ហ្វូងចង្រិតទាំងឡាយនៅលើវាលស្មៅខ្ចីក្បែរបង្អូច នៃនិវាសដ្ឋាននោះ។

   ក្រោយពេលងូតទឹកជម្រះ​រាងកាយរួចស្រីតូចបើកទ្វារបន្ទប់ទឹកចិត្តមកយកអាវដែលព្យួរនៅជ្រុងម្ខាងទ្វារបន្ទប់។ ពន្លឺភ្លើងស្រាលស្រ​ទន់ជះចេញពីបន្ទប់ទឹកមក​លើ​​រាងកាយរបស់នាងតូច ចំពេ​លដែលខាំហ៊ូចោលភ្នែកទៅផងនោះ ធ្វើឲ្យខាំហ៊ូស្លុតស្មារតី បេះដូងស្ទើ​រតែធ្លាក់ចេញពីប្រាណ អាការៈស្រវឹងអាប់របស់គេស្វាងមួយរំពេច ប្រៀបបាននឹ​ងផឹកថ្នាំ​ទិព្វ ខាំហ៊ូតាំ​ងស្មារតីរៀបចំឥវ៉ាន់រួចទុកប្រាក់មួយលានកីបនៅលើគ្រែ ហើយក៏បើករថ​យន្តចេញ​ទៅដោ​យ​គ្មាននិ​យាយនឹងនរណាម្នាក់។ ​

  ស្រីតូច ក្រោយពេលរៀបចំខ្លួនស្រួលបួលហើយក៏ចេញមក។ នាងស្វែងរកបុរសដៃគូ ដែល​​មុននេះគេទាំងពីរ​បាននាំ​គ្នាទៅ​ដ​ល់ឋានមួយយ៉ាងមានក្តីសុខនោះ។ នាងតូចក៏បើកភ្លើងឡើង ប៉ុន្តែបានមិនឃើញអ្វីក្រៅពីប្រាក់ និងកញ្ចប់​បារីទេ​ដែលនៅសេសសល់។ បុផ្ផារាត្រីក៏យកប្រាក់នោះ ដើរមកខាងក្រៅផ្ទះហើយ​សួរម្ចាស់ផ្ទះសំណាក់​ដោយមិន​អស់ចិត្តពីភាពចម្លែករបស់បុរសម្នាក់នោះ។ ម្ចាស់​ផ្ទះគ្រាន់តែប្រាប់​ឈ្មោះភ្ញៀវឲ្យនាងបានដឹង គ្រាន់តែ​​បាន​ចម្លើយ​ភ្លាម បេះដូងរបស់នាងស្ទើរតែផ្ទុះ​ចេញពីទ្រូង ប៉ុន្តែមានកូនចិត្តមួយបានជម្រុញនាងឲ្យគិតចេញមក “មនុស្សឈ្មោះដូ​ចនេះរាប់មិនអស់ទេ នៅនគរហ្លួ​​ងវៀងចន្ទន៍នេះ វាមិអាចទៅរួចទាល់តែសោះមិនអាចទេ...” ​​
 ការធ្វើដំណើររបស់ខាំហ៊ូ​ទាំងរាត្រីមកដល់​ផ្ទះ។ ខាំហ៊ូមិននិយា​យមិនស្តីអ្វីទាំងអស់​ អង្គុយតែក្នុងបន្ទប់ធ្វើការ​ផ្ទាល់​នៅឯផ្ទះ មិនចេញទៅធ្វើការ មិនពិសាបាយ ឬងូតទឹកទាល់តែសោះ។ ខួរក្បាលរបស់ខាំហ៊ូផ្តិតជាប់​នូវហេតុ​ការណ៍​កាលពី​រាត្រីនោះជាប់ជា​និច្ច វាជាទស្សនីយភាពដែលគេបានប្រឌិតឡើង ហើយ​​កំពុងតែមក​ហែបហែល​លងបន្លាច​ជីវិតខាំហ៊ូ វានៅជាប់នឹងកែវភ្នែក មិនថា បិទភ្នែក ឬបើកភ្នែកឡើយ។

  ប្រាំពីរថ្ងៃក្រោយហេតុការណ៍នៅរាត្រីនោះមក រាង​​កាយរបស់ខាំហ៊ូទ្រុត​ទ្រោមជាខ្លាំង។ គេនឹកឃើញនូវអ្វីដែល​ខ្លួនបានប្រព្រឹត្តិកន្លងមក ខាំហ៊ូ​សម្រេចចិត្តនឹងយកជីវិតរបស់គេទៅផ្ញើ​ជាមួយខ្សែនិងរនងផ្ទះ ដើម្បីលប់លាងភាព​អាស្រូវ ជូរជាតិ ទឹកចិត្តអប្បល័ក្ខ ដែល​​បានជ្រុលជ្រុះ មិនឲ្យមនុស្សទាំងលើ​បានឃើញគំរូអា​ក្រក់របស់គេ បញ្ចប់​ជីវិតដើម្បីចាកចេញឲ្យឆ្ងាយពីស្នាមញញឹមនៃមនុស្សជាទីស្រឡាញ់របស់គេ៕

សាកលវិទ្យាល័យជាតិឡាវ

ដោយ ឡឹក ជំនោរ

កុម្ភៈ ២០០៨

No comments: