ខាងក្រោមជាអត្ថបទបកប្រែពីភាសាលាវមកជាខេមរភាសា៖
ជូនចំពោះរាជនីម្ចាស់ដួងចិត្ត
សភាវៈមានជីវិតទាំងអស់នៅលើភពផែនដីនេះ កើតឡើងមកបានក៏ព្រោះតែទង្វើនៃវត្ថុទាំងអស់នោះ ឬជាទង្វើនៃពិភពខាងក្រៅ គឺមិនបានកើតឡើងដោយឯកឯងបានទេ។ ដួងចិត្ត និងអារម្មណ៍របស់មនុស្សក៏រមែងកើតឡើងទៅបានក៏ព្រោះសភាវៈខាងក្រៅដូចគ្នាដែរ។ ការចាកចេញឆ្ងាយនៃដួងហឫទ័យ ដែលធ្លុះធ្លាយគ្រំគ្រាដោយសេចក្តីស្នេហានិងសម្ពន្ធភាពនោះបានត្រឹមតែប្រយោគថា ជាវាសនា ឬបុព្វេសន្និវាស ដែលជាប្រយោគចុងក្រោយនៃបេះដូងគ្រាំគ្រាសម្រាប់អ្នកប្រយុទ្ធលើសមរភូមិស្នេហាបានបង្ហូរចេញមក។
និយាយមកដល់ប្រយោគនេះ បងសូមរៀបរាប់ឡើងវិញនូវអ្វីដែលបងបានធ្វើចំពោះរូបអូនរយៈពេលកន្លងមក ព្រោះវាបានស្ថិតនៅយ៉ាងរឹងមាំងក្នុងសំណង់ស្នេហ៍របស់យើង ហើយក៏គ្មានមនោសញ្ចេតនា និង សម្ពន្ធភាពអ្វីៗដែលល្អប្រសើរជាងយើងទាំងពីរបានដែរ។ បងនៅចាំយ៉ាងច្បាស់ថា កាលនោះយើងទាំងពីរជានិស្សិតនៅឆ្នាំទី១ នៅមហាវិទ្យាល័យអក្សរសាស្រ្ត។ សាស្ត្រាចារ្យគ្រប់រូបបានស្គាល់ពួកយើងយ៉ាងច្បាស់ ការសិក្សារបស់ពួកយើងក៏បានចប់ទៅដោយជោគជ័យ ឆ្នាំទី២ ក៏ចូលមកដល់ ប៉ុន្តែពេលនោះបងគ្មានលទ្ធភាពននិងបន្តការសិក្សាបាន បងក៏សម្រេចចិត្តឈប់រៀន ដោយគ្មានការគាំទ្រពីសំណាក់លោកគ្រូអ្នកគ្រូបន្តិចសោះ ពួកគលោកមិនចង់ឲ្យបងឈប់ទាល់តែសោះ។ ចាប់តាំងពីពេលដែលបងបានឈានជើងចុះចេញពីជណ្តើរសាកលវិទ្យាល័យកាលណាមកបងបានក្លាយជាមនុស្សម្នាក់ដែលគ្មានអ្វីសូម្បីតែការស្រមើស្រម៉ៃ។ បងបានត្រាច់ចរតាមវិថីទាំងឡាយក្នុងរាជធានីដើម្បីស្វែងរកការងារធ្វើ ដើម្បីបន្តការសិក្សា ជាអវសាននៃក្តីសង្ឃឹមរបស់បងក៏រកការងារមួយបានមក ប៉ុន្តែវាគ្រាន់តែជាការងារមួយដែលគ្រាន់នឹងផ្គត់ផ្គង់ក្រពះមួយថ្ងៃៗតែប៉ុណ្ណោះ ការងារដើរលក់ការសែតតាមផ្លូវវាជាការងារដែលរកកម្រៃបានតិចតូចបំផុត។ ក្រោយពេលធ្វើការងារនេះបានមួយរយៈមក បងក៏បានអានជួបនូវដំណឹងមួយនៅលើទំព័រកាសែតនោះតែម្តង គឺការប្រឡងជ្រើសរើសនិស្សិតអាហារូករណ៍ឲ្យទៅសិក្សានៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ លទ្ធផលប្រឡងត្រូវបានប្រកាសជាផ្លូវការក្រោយពេលការប្រឡងបានប្រាំថ្ងៃ បងក៏ជានិស្សិតទី៥ ក្នុងចំណោមនិស្សិតដែលប្រឡងជាប់ទាំងប្រាំមួយរូប។ បងនៅចាំបានថា ថ្ងៃនោះជាថ្ងៃចុងក្រោយដែលបងបានជួបមីនា ហើយប្រាប់ដំណឹងល្អនោះ, មីនារំភើបចំពោះលទ្ធនេះរហូតដល់ទឹកភ្នែកហូរដោយមិនដឹងខ្លួន។ ភាពរំភើបញាប់ញ័រ និងក្តីស្រឡាញ់ដែលមីនាប្រគល់ឲ្យបងនៅពេលនោះ វាជាឱសថ ជាកម្លាំងចិត្តដ៏មហិមាដែលបានវេចខ្ចប់វាទុកក្នុងបេះដូងរហូតមកដល់ពេលនេះ។ មីនាបានប្រាប់បងថា នឹងធ្វើអ្វីៗទាំងអស់ដើម្បីក្លាយជាស្រ្តីម្នាក់ដែលអាចរស់នៅជិតដើមទ្រូងបងជានិរន្តរ៍។
មីនាម្ចាស់ដួងចិត្តបង, តើអូននៅចាំបានដែរឬទេ នៅពេលអូនស្ថិតនៅក្នុងរង្វង់ដៃរបស់បងនៅឯព្រលានយន្តហោះ? ទឹកនេត្រាដ៏សែនថ្លាបរិសុទ្ធរបស់ព្រលឹង បានប្រជែងគ្នាហូរទម្លាក់មកលើផែនថ្ពាល់ជាមួយភាពរំភើបខ្សឹកខ្សួលរបស់អូនថា នឹងមិនភ្លេចបុរសម្នាក់នេះ... រាល់ប្រយោគ គ្រប់តួអក្ខរ ដែលអូនបានបង្ហូរវាចេញកាលពីគ្រានោះឥឡូវវាលាន់កងរំពងក្នុងសោតារបស់បងនៅឡើយ។ កាលនោះបងបានរំពឹងទុកក្នុងចិត្តតែម្នាក់ឯងថា បងនឹងចូលទៅដល់គ្រួសារ លោកឪពុកអ្នកម្តាយរបស់អូន នៅពេលដែលបងធ្វើមាតុភូមិនិវត្តន៍ ចង់ទៅជម្រាបដំណឹងល្អដល់មីនា ចង់ផ្តល់សេចក្តីរំពឹងដល់មិត្តចាស់របស់បង។ អូននៅចាំបានទេ នូវពាក្យសច្ចា ពាក្យសន្យាថា បងនឹងប្រគល់រង្វាន់ជូនមីនាក្រោយពេលបងរៀនចប់ ហើយប្រគល់នូវអ្វីទាំងអស់ដែលមីនាត្រូវការ មិនថាឡើយបេះដូង និងជីវិតរបស់បង។ នៅពេលនេះកាដូរនោះរក្សានៅជាមួយបងជានិច្ច ទោះបីជាមិនទាន់ទៅដល់ដៃរបស់មីនា ទោះបីពេលវេលាបានកន្លងផុតទៅ ថ្ងៃបានក្លាយជាខែក្លាយជាឆ្នាំហើយក៏ដោយ បងមិនអាចបោះកាដូរនោះចោលបានទេ របស់ដែលបងបានតាំងចិត្តថា នឹងជូនអូនបងត្រូវតែរក្សាវាឲ្យបានល្អបំផុត វានៅជិតបងប្រៀបបានអូននៅជិតនឹងបងអីចឹងដែរ។ រាល់ថ្ងៃបងនៅមានវាជាមិត្តកំដរ ពេលដែលបងនៅម្នាក់ឯងអផ្សុកបងតែងតែជជែកលេងជាមួយវា ហាក់បីដូចបានឃើញភ័ក្ត្រអូននៅផ្ទាល់ភ្នែក។ មីនាតើអូនដឹងឬទេថា វត្ថុនៅក្នុងកាដូរនោះជាអ្វីទៅ? ពេលនេះបងត្រូវតែប្រាប់អូនបានដឹងថា វាជារបស់សម្ងាត់បង្កប់នៅភាពសម្ងាត់កម្រិតណាវា យឺតបាត់ទៅហើយ... ប៉ុន្តែការពិតវានៅតែជាការពិតដដែល កូនប្រុសដើមទ្រូងប្រាំហត្ថ ជាកូនប្រុសដែលឈរនៅលើផែនដីនេះត្រូវតែក្លាហានតាមការពិតនៅក្នុងកាដូរនោះជា ចិញ្ជៀនពេជ្រអាវាហមង្គលនៃយើងទាំងពីរ និងប្រយោគខ្លីមួយ “បងស្រឡាញ់មីនា និងចង់រៀបការជាមួយមីនា” នេះជាកំហុសរបស់បងដែលមិនបានជម្រាបមីនាមុន មកដល់ពេលនេះមីនានៅតែជារាជនីម្ចាស់ដួងចិត្តបងរហូត ហើយបើជាតិក្រោយមានមែននោះបងនឹងប្រាថ្នាសូមឲ្យមកកើតជាជនជាតិដូចអូនម្តងទៀត ហើយនឹងមិនចេញទៅក្រៅប្រទេសកំណើតរបស់ខ្លួន ឲ្យឆ្ងាយពីអូនដូចពេលនោះទៀតឡើយ។ មីនាដឹងទេថា សេចក្តីសេ្នហារបស់បងដែលមានចំពោះអូននោះ មានទំហំប៉ុនណា វាមានទំហំធំជាងទ្វើបលោកនេះទៅទៀត សេចក្តីស្នេហានេះជាស្នេហាដែលគ្មានថ្ងៃចុងក្រោយ បងចង់សរសេរអធិប្បាយពីទំហំរបស់វារយពាន់ទំព័រទៀតក៏មិនចប់ដែរ សូម្បីតែ អ្នកកវីនិពន្ធគ្រប់ទាំងអស់លោកបានសន្មតយកទឹកទន្លេមេគង្គមកធ្វើជាទឹកខ្មៅដើម្បីសរសេរព័ណ៌នាសេចក្តីស្រឡាញ់របស់បងចំពោះអូន ប៉ុន្តែពួកគាត់ក៏មិនអាចយកទឹកខ្មៅនោះទៅសរសេររឿងរ៉ាវសេ្នហារបស់បងបានទេ... ពីថ្ងៃនេះតទៅមុខបងនឹងរឹងមាំ ហើយបងសច្ចារថា នឹងមិនខួចចិត្ត នឹងមិនយកភរិយាជាជនជាតិដូចគ្នារហូតបើជាតិនេះមិនបានមីនាជាគូ។
នៅពេលដែលបងបានមកដល់ស្រុកកំណើត ចុតហ្មាយមួយច្បាប់បានប្រគល់មកបង សូរសម្លេង និងទឹកមុខដ៏ស្រងូតស្រង៉ាត់បានបន្លឺមក “នេះជាសំបុត្រដែលមីនាផ្ញើទុកជូនបង!” បងប្រញាប់បើកសំបុត្រចេញមកភ្លាម... ពុទ្ធោ! ចុតហ្មាយច្បាប់នោះក្លាយជាកាំបិតដ៏មុតស្រួចចាក់ទម្លាយបេះដូងរបស់បង…!!! ជាធៀបការអញ្ជើញបងទៅចូលរួមអាពាហ៍ពិពាហ៍របស់មីនា បងស្លុតរកហាស្តីមិនត្រូវ ប្រៀបបាននៅលើពភពលោកនេះមានតែបងម្នាក់ឯងអីចឹង។ មីនាឲ្យបងសូមទោសណា! បងមិនអាចទៅចូលរួមថ្ងៃសិរីសួរស្តីរបស់អូនបានទេ បងដឹងហើយថា វាជាថ្ងៃសំខាន់សម្រាប់ជីវិតរបសើអូន បងសូមត្រឹមតែបីកូនរបស់អូនវាគ្រប់គ្រាន់ណាស់ទៅហើយ...
មីនាម្ចាស់ស្នហ៍បង! នៅពេលដែលអូនចាប់អានអក្ខរាដ៏វែងមួយច្បាប់នេះ សកុណាស្លាបដែកបាន នាំបងហោះឆ្លងវេហាមហាសាគរដ៏សែនធំល្វឹងល្វើយឆ្ពោះទៅប្រទេសទីបី ដោយនាំយកទៅជាមួយនូវស្លាកស្នាមអនុស្សាវរីយ៍ ផេះផង់ ស្នាមរបួសដួងចិត្តគ្រាំគ្រា និងសំបកជីវិតឯកោកណ្តោចកណ្តែងទៅជាមួយផងដែរ។ សូមព្រលឹងបងរស់នៅលើទ្រនុំស្នេហ៍ថ្មី ប្រកបដោយក្តីសុខសុភមង្គលដរាបទៅ ...
ជាចុងក្រោយបងគ្មានអ្វីជាចំណងដៃសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់អូនទេ បងមានតែចិញ្ជៀនពេជ្រដែលបានរក្សាជាយូរមកហើយ និងអក្ខរាមួយច្បាប់នេះប៉ុណ្ណោះ... បងសូមប្រកាសប្រាប់ទ្វីបលោកថា បងស្រឡាញ់អូនណាស់... មីនា!!! សូមឱ្យព្រលឹងចិត្តបង ជួបតែស្នេហាបរិសុទ្ធ និងជោគជ័័យក្នុងជីវិត...! សភាវៈមានជីវិតទាំងអស់នៅលើភពផែនដីនេះ កើតឡើងមកបានក៏ព្រោះតែទង្វើនៃវត្ថុទាំងអស់នោះ ឬជាទង្វើនៃពិភពខាងក្រៅ គឺមិនបានកើតឡើងដោយឯកឯងបានទេ។ ដួងចិត្ត និងអារម្មណ៍របស់មនុស្សក៏រមែងកើតឡើងទៅបានក៏ព្រោះសភាវៈខាងក្រៅដូចគ្នាដែរ។ ការចាកចេញឆ្ងាយនៃដួងហឫទ័យ ដែលធ្លុះធ្លាយគ្រំគ្រាដោយសេចក្តីស្នេហានិងសម្ពន្ធភាពនោះបានត្រឹមតែប្រយោគថា ជាវាសនា ឬបុព្វេសន្និវាស ដែលជាប្រយោគចុងក្រោយនៃបេះដូងគ្រាំគ្រាសម្រាប់អ្នកប្រយុទ្ធលើសមរភូមិស្នេហាបានបង្ហូរចេញមក។
និយាយមកដល់ប្រយោគនេះ បងសូមរៀបរាប់ឡើងវិញនូវអ្វីដែលបងបានធ្វើចំពោះរូបអូនរយៈពេលកន្លងមក ព្រោះវាបានស្ថិតនៅយ៉ាងរឹងមាំងក្នុងសំណង់ស្នេហ៍របស់យើង ហើយក៏គ្មានមនោសញ្ចេតនា និង សម្ពន្ធភាពអ្វីៗដែលល្អប្រសើរជាងយើងទាំងពីរបានដែរ។ បងនៅចាំយ៉ាងច្បាស់ថា កាលនោះយើងទាំងពីរជានិស្សិតនៅឆ្នាំទី១ នៅមហាវិទ្យាល័យអក្សរសាស្រ្ត។ សាស្ត្រាចារ្យគ្រប់រូបបានស្គាល់ពួកយើងយ៉ាងច្បាស់ ការសិក្សារបស់ពួកយើងក៏បានចប់ទៅដោយជោគជ័យ ឆ្នាំទី២ ក៏ចូលមកដល់ ប៉ុន្តែពេលនោះបងគ្មានលទ្ធភាពននិងបន្តការសិក្សាបាន បងក៏សម្រេចចិត្តឈប់រៀន ដោយគ្មានការគាំទ្រពីសំណាក់លោកគ្រូអ្នកគ្រូបន្តិចសោះ ពួកគលោកមិនចង់ឲ្យបងឈប់ទាល់តែសោះ។ ចាប់តាំងពីពេលដែលបងបានឈានជើងចុះចេញពីជណ្តើរសាកលវិទ្យាល័យកាលណាមកបងបានក្លាយជាមនុស្សម្នាក់ដែលគ្មានអ្វីសូម្បីតែការស្រមើស្រម៉ៃ។ បងបានត្រាច់ចរតាមវិថីទាំងឡាយក្នុងរាជធានីដើម្បីស្វែងរកការងារធ្វើ ដើម្បីបន្តការសិក្សា ជាអវសាននៃក្តីសង្ឃឹមរបស់បងក៏រកការងារមួយបានមក ប៉ុន្តែវាគ្រាន់តែជាការងារមួយដែលគ្រាន់នឹងផ្គត់ផ្គង់ក្រពះមួយថ្ងៃៗតែប៉ុណ្ណោះ ការងារដើរលក់ការសែតតាមផ្លូវវាជាការងារដែលរកកម្រៃបានតិចតូចបំផុត។ ក្រោយពេលធ្វើការងារនេះបានមួយរយៈមក បងក៏បានអានជួបនូវដំណឹងមួយនៅលើទំព័រកាសែតនោះតែម្តង គឺការប្រឡងជ្រើសរើសនិស្សិតអាហារូករណ៍ឲ្យទៅសិក្សានៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ លទ្ធផលប្រឡងត្រូវបានប្រកាសជាផ្លូវការក្រោយពេលការប្រឡងបានប្រាំថ្ងៃ បងក៏ជានិស្សិតទី៥ ក្នុងចំណោមនិស្សិតដែលប្រឡងជាប់ទាំងប្រាំមួយរូប។ បងនៅចាំបានថា ថ្ងៃនោះជាថ្ងៃចុងក្រោយដែលបងបានជួបមីនា ហើយប្រាប់ដំណឹងល្អនោះ, មីនារំភើបចំពោះលទ្ធនេះរហូតដល់ទឹកភ្នែកហូរដោយមិនដឹងខ្លួន។ ភាពរំភើបញាប់ញ័រ និងក្តីស្រឡាញ់ដែលមីនាប្រគល់ឲ្យបងនៅពេលនោះ វាជាឱសថ ជាកម្លាំងចិត្តដ៏មហិមាដែលបានវេចខ្ចប់វាទុកក្នុងបេះដូងរហូតមកដល់ពេលនេះ។ មីនាបានប្រាប់បងថា នឹងធ្វើអ្វីៗទាំងអស់ដើម្បីក្លាយជាស្រ្តីម្នាក់ដែលអាចរស់នៅជិតដើមទ្រូងបងជានិរន្តរ៍។
មីនាម្ចាស់ដួងចិត្តបង, តើអូននៅចាំបានដែរឬទេ នៅពេលអូនស្ថិតនៅក្នុងរង្វង់ដៃរបស់បងនៅឯព្រលានយន្តហោះ? ទឹកនេត្រាដ៏សែនថ្លាបរិសុទ្ធរបស់ព្រលឹង បានប្រជែងគ្នាហូរទម្លាក់មកលើផែនថ្ពាល់ជាមួយភាពរំភើបខ្សឹកខ្សួលរបស់អូនថា នឹងមិនភ្លេចបុរសម្នាក់នេះ... រាល់ប្រយោគ គ្រប់តួអក្ខរ ដែលអូនបានបង្ហូរវាចេញកាលពីគ្រានោះឥឡូវវាលាន់កងរំពងក្នុងសោតារបស់បងនៅឡើយ។ កាលនោះបងបានរំពឹងទុកក្នុងចិត្តតែម្នាក់ឯងថា បងនឹងចូលទៅដល់គ្រួសារ លោកឪពុកអ្នកម្តាយរបស់អូន នៅពេលដែលបងធ្វើមាតុភូមិនិវត្តន៍ ចង់ទៅជម្រាបដំណឹងល្អដល់មីនា ចង់ផ្តល់សេចក្តីរំពឹងដល់មិត្តចាស់របស់បង។ អូននៅចាំបានទេ នូវពាក្យសច្ចា ពាក្យសន្យាថា បងនឹងប្រគល់រង្វាន់ជូនមីនាក្រោយពេលបងរៀនចប់ ហើយប្រគល់នូវអ្វីទាំងអស់ដែលមីនាត្រូវការ មិនថាឡើយបេះដូង និងជីវិតរបស់បង។ នៅពេលនេះកាដូរនោះរក្សានៅជាមួយបងជានិច្ច ទោះបីជាមិនទាន់ទៅដល់ដៃរបស់មីនា ទោះបីពេលវេលាបានកន្លងផុតទៅ ថ្ងៃបានក្លាយជាខែក្លាយជាឆ្នាំហើយក៏ដោយ បងមិនអាចបោះកាដូរនោះចោលបានទេ របស់ដែលបងបានតាំងចិត្តថា នឹងជូនអូនបងត្រូវតែរក្សាវាឲ្យបានល្អបំផុត វានៅជិតបងប្រៀបបានអូននៅជិតនឹងបងអីចឹងដែរ។ រាល់ថ្ងៃបងនៅមានវាជាមិត្តកំដរ ពេលដែលបងនៅម្នាក់ឯងអផ្សុកបងតែងតែជជែកលេងជាមួយវា ហាក់បីដូចបានឃើញភ័ក្ត្រអូននៅផ្ទាល់ភ្នែក។ មីនាតើអូនដឹងឬទេថា វត្ថុនៅក្នុងកាដូរនោះជាអ្វីទៅ? ពេលនេះបងត្រូវតែប្រាប់អូនបានដឹងថា វាជារបស់សម្ងាត់បង្កប់នៅភាពសម្ងាត់កម្រិតណាវា យឺតបាត់ទៅហើយ... ប៉ុន្តែការពិតវានៅតែជាការពិតដដែល កូនប្រុសដើមទ្រូងប្រាំហត្ថ ជាកូនប្រុសដែលឈរនៅលើផែនដីនេះត្រូវតែក្លាហានតាមការពិតនៅក្នុងកាដូរនោះជា ចិញ្ជៀនពេជ្រអាវាហមង្គលនៃយើងទាំងពីរ និងប្រយោគខ្លីមួយ “បងស្រឡាញ់មីនា និងចង់រៀបការជាមួយមីនា” នេះជាកំហុសរបស់បងដែលមិនបានជម្រាបមីនាមុន មកដល់ពេលនេះមីនានៅតែជារាជនីម្ចាស់ដួងចិត្តបងរហូត ហើយបើជាតិក្រោយមានមែននោះបងនឹងប្រាថ្នាសូមឲ្យមកកើតជាជនជាតិដូចអូនម្តងទៀត ហើយនឹងមិនចេញទៅក្រៅប្រទេសកំណើតរបស់ខ្លួន ឲ្យឆ្ងាយពីអូនដូចពេលនោះទៀតឡើយ។ មីនាដឹងទេថា សេចក្តីសេ្នហារបស់បងដែលមានចំពោះអូននោះ មានទំហំប៉ុនណា វាមានទំហំធំជាងទ្វើបលោកនេះទៅទៀត សេចក្តីស្នេហានេះជាស្នេហាដែលគ្មានថ្ងៃចុងក្រោយ បងចង់សរសេរអធិប្បាយពីទំហំរបស់វារយពាន់ទំព័រទៀតក៏មិនចប់ដែរ សូម្បីតែ អ្នកកវីនិពន្ធគ្រប់ទាំងអស់លោកបានសន្មតយកទឹកទន្លេមេគង្គមកធ្វើជាទឹកខ្មៅដើម្បីសរសេរព័ណ៌នាសេចក្តីស្រឡាញ់របស់បងចំពោះអូន ប៉ុន្តែពួកគាត់ក៏មិនអាចយកទឹកខ្មៅនោះទៅសរសេររឿងរ៉ាវសេ្នហារបស់បងបានទេ... ពីថ្ងៃនេះតទៅមុខបងនឹងរឹងមាំ ហើយបងសច្ចារថា នឹងមិនខួចចិត្ត នឹងមិនយកភរិយាជាជនជាតិដូចគ្នារហូតបើជាតិនេះមិនបានមីនាជាគូ។
នៅពេលដែលបងបានមកដល់ស្រុកកំណើត ចុតហ្មាយមួយច្បាប់បានប្រគល់មកបង សូរសម្លេង និងទឹកមុខដ៏ស្រងូតស្រង៉ាត់បានបន្លឺមក “នេះជាសំបុត្រដែលមីនាផ្ញើទុកជូនបង!” បងប្រញាប់បើកសំបុត្រចេញមកភ្លាម... ពុទ្ធោ! ចុតហ្មាយច្បាប់នោះក្លាយជាកាំបិតដ៏មុតស្រួចចាក់ទម្លាយបេះដូងរបស់បង…!!! ជាធៀបការអញ្ជើញបងទៅចូលរួមអាពាហ៍ពិពាហ៍របស់មីនា បងស្លុតរកហាស្តីមិនត្រូវ ប្រៀបបាននៅលើពភពលោកនេះមានតែបងម្នាក់ឯងអីចឹង។ មីនាឲ្យបងសូមទោសណា! បងមិនអាចទៅចូលរួមថ្ងៃសិរីសួរស្តីរបស់អូនបានទេ បងដឹងហើយថា វាជាថ្ងៃសំខាន់សម្រាប់ជីវិតរបសើអូន បងសូមត្រឹមតែបីកូនរបស់អូនវាគ្រប់គ្រាន់ណាស់ទៅហើយ...
មីនាម្ចាស់ស្នហ៍បង! នៅពេលដែលអូនចាប់អានអក្ខរាដ៏វែងមួយច្បាប់នេះ សកុណាស្លាបដែកបាន នាំបងហោះឆ្លងវេហាមហាសាគរដ៏សែនធំល្វឹងល្វើយឆ្ពោះទៅប្រទេសទីបី ដោយនាំយកទៅជាមួយនូវស្លាកស្នាមអនុស្សាវរីយ៍ ផេះផង់ ស្នាមរបួសដួងចិត្តគ្រាំគ្រា និងសំបកជីវិតឯកោកណ្តោចកណ្តែងទៅជាមួយផងដែរ។ សូមព្រលឹងបងរស់នៅលើទ្រនុំស្នេហ៍ថ្មី ប្រកបដោយក្តីសុខសុភមង្គលដរាបទៅ ...
ពីបុរសម្នាក់ដែលស្រឡាញ់មីនាគ្មានថ្ងៃចុងក្រោយ!
វាយុ
No comments:
Post a Comment