ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និង កីឡាឆ្នាំសិក្សា ២០១១-២០១២ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១២-២០១៣ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានចំនួនសរុប ១៥០០នាក់។ គោលបំណងសំខាន់នៃសន្និបាតនេះ គឺបង្កលក្ខណៈ និងផ្ដល់ឱកាសឲ្យមន្ត្រីអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍ បានជួបពិភាក្សាគ្នាដើម្បីវាយតម្លៃវឌ្ឍនភាព បញ្ហាប្រឈម ធៀបនឹងចំណុចដៅដែលមាន ចែងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយលើកឡើងនូវអនុសាសន៍ថ្មីៗ និងវិធានការថ្មីជាយុទ្ធសាស្រ្ត សម្រាប់អនុវត្តបន្តឆ្នាំសិក្សា ២០១២-២០១៣។ ទន្ទឹមនឹងនេះ មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើបទបង្ហាញពីគោលនយោបាយ ចក្ខុវិស័យ យុទ្ធសាស្ត្រ និងបទពិសោធន៍ល្អៗ ដែលអង្គភាពបានចូលរួមអនុវត្តកន្លងមក ដើម្បីចែករំលែក និងបានជាទុនយកទៅអនុវត្តឲ្យបានល្អថែមទៀត សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលអាណត្តិទី៤ នៃរដ្ឋសភា។ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ សូមចូលមើលកម្មវិធីលម្អឹតនៅទីនេះ ៖ កម្មវិធីសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំ២០១៣ |
វចនាធិប្បាយភាសាខ្មែរ
Wednesday, April 10, 2013
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និង កីឡាឆ្នាំសិក្សា ២០១១-២០១២ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១២-២០១៣
Subscribe to:
Post Comments (Atom)
No comments:
Post a Comment