ឧបករណ៍តន្ត្រីបុរាណខ្មែរ ចំនួន៥៧ប្រភេទ ត្រូវបានរកឃើញ ដោយជនជាតិបារាំង
ភ្នំពេញៈ ឧបករណ៍តន្ត្រីបុរាណខ្មែរ មិនធ្លាប់ឃើញនិងមិន ធ្លាប់ឮចំនួន៥៧ប្រភេទ ដែលសិក្សាស្រាវជ្រាវ និងដឹក នាំការផលិតដោយលោក ប៉ាទ្រីក គែសាឡេ នរវិទូតន្រ្តីករ និងជាបុរាណវិទូបារាំង ត្រូវបានគេដាក់តាំងបង្ហាញ ឲ្យសាធានរណៈជនចូលទស្សនា នៅវិទ្យាស្ថានបារាំង ចាប់ពីថ្ងៃ ទី៧ដល់ចុង ខែវិឆ្ឆិកា ឆ្នាំ២០១២។
លោក ប៉ាទ្រីក គែសាឡេ មានប្រសាសន៍ថា លោកបានធ្វើដំណើរ ពាសពេញសាកលលោក ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ពិសេសនៅអាហ្វិកខាងលិច,អាស៊ីអាគ្នេយ៍, អឺរ៉ុប, ប្រទេសឥណ្ឌា,នេប៉ាល់ជាដើម ក្នុងគោលបំណង ស្វែងរកបទភ្លេងបុរាណ ដែលកំពុងប្រឈម នឹងការបាត់បង់ ដើម្បីអភិរក្សស្មារតី ចង់ចាំក្នុងវិស័យនេះ និងស្នើឡើង នូវការអភិរក្ស។
នៅកម្ពុជាលោកបាន ធ្វើដំណើរមកជាច្រើនដង ដោយមានការប្រមូល ឯកសារសោតទស្សន៍ នៅតាមប្រាសាទនានារួមទាំង ការសាកសួរជនជាតិដើមភាគតិច នៅខេត្តរតនៈគិរី និងមណ្ឌលគិរី។ នរវិទូតន្រ្តីករវ័យ៥៣ឆ្នាំរូបនេះបន្តទៀតថា ដោយការចាប់អារម្មណ៍ និងស្រលាញ់សិល្បៈវប្បធម៌ខ្មែរ និងចង់ឲ្យឧបករណ៍តន្ត្រីបុរាណខ្មែរ ទាំងនេះត្រូវបានជនជាតិខ្លួនឯង បានស្គាល់ឡើងវិញ រួមទាំងការផ្តល់នូវ មោទនៈភាពដល់ពលរដ្ឋខ្មែរ ចំពោះវប្បធម៌របស់ខ្លួននោះ លោកបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនសម្រាប់ កិច្ចការស្រាវជ្រាវ និងផលិតឧបករណ៍ទាំងនេះឡើង។
លោកបញ្ជាក់ថា ឧបករណ៍តន្ត្រីបុរាណខ្មែរ មិនធ្លាប់ឃើញ និងមិនធ្លាប់ឮចំនួន៥៧ប្រភេទ ដែលដាក់តាំងបង្ហាញនៅពេលនេះ ភាគច្រើនមានកំណើតឡើង ក្នុងអំឡុងចន្លោះសតវត្សរ៍ទី៧ដល់ទី១៣ មានដូចជា ពិណ, ខ្លុយ, ស្គរ, សាដៀវ, ឈឹង, កណ្តឹង, មឹម,ត្រែ,សាឡៃ,គង, ឃ្មោះ ជាដើម ហើយឧបករណ៍ទាំងនេះ ត្រូវបានគេប្រគំឡើងទៅ តាមកម្មវិធី មានទាំងការប្រគំកម្សាន្ត ការចេញច្បាំង ការរៀបចំពិធីសាសនា ក្នុងពិធីបុណ្យសពជាដើម។
បើទោះបីជាត្រូវចំណាយពេលវេលា យ៉ាងយូរក្នុងការស្រាវជ្រាវ និងផលិតឧបករណ៍ ទាំងនេះក៏ដោយ ក៏លោកមិនបានបង្ហាញ ពីការនឿយណាយ ក្នុងការបន្តចូលរួមអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ដល់ពលរដ្ឋខ្មែរនិង ពិភពលោកឲ្យបានស្គាល់ឡើយ។ លោកបញ្ជាក់ថា ឧបករណ៍ដែលលោក ដាក់តាំងបង្ហាញនេះ គឺជារបស់ខ្មែរពិតៗ បើទោះបីជាសម័យ ដែលផលិតឧបករណ័នេះខ្មែរ ទទួលឥទ្ធិពលវប្បធម៌ ពីបរទេសក៏ដោយ។
លោកមិនបានបង្ហាញពី ក្តីព្រួយបារម្ភពីការលួចចម្លងស្នាដៃ ដែលលោកខិតខំ សិក្សាស្រាវជ្រាវនេះទេ ប៉ុន្តែលោកសំណូមពរឲ្យអ្នក ដែលផលិតលើក ក្រោយត្រូវយល់ពីតម្លៃ និងគុណភាព ប្រសិទ្ធភាព ថាតើការដែលចម្លងទៅអាច នឹងបាត់បង់តម្លៃវត្ថុនេះ ដែរឬយ៉ាងណា? ហើយលោកក៏រំពឹងដែរថា ក្រោយពេលស្រាវជ្រាវរកឃើញស្នាដៃ ទាំងនេះ ក្រសួងស្ថាប័ន និងក្រុមសិល្បៈនានា អាចបន្តសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលដល់ សិល្បករខ្មែរឲ្យចេះលេង និងរួមគ្នាថែរក្សាឲ្យ ឧបករណ៍ទាំងនេះ មានតម្លៃជាលក្ខណៈអន្តរជាតិ៕

No comments:
Post a Comment