ការអប់រំសម្រាប់គោលដៅអភិវឌ្ឍជាតិប្រកបដោយចីរភាពទាមទារឱ្យយើងយកចិត្តទុកដាក់បនែ្ថមទៀតដល់ការជំរុញនិងធើ្វឱ្យប្រសើរឡើងដល់យុទ្ធសាស្ត្រអប់រំនានា និងចអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស។បច្ចុប្បន្នដោយនៅខ្វះខាត ផ្នែកធនធានការអប់រំ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា នៅតែផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការបង្រៀនច្រើនជាងការស្រាវជ្រាវនិង ផ្តល់សេវាកម្មវិជ្ជាជីវៈជំនាញ។ ការកសាងវប្បធម៌ស្រាវជ្រាវក្នុងវិស័យអប់រំ គឺជានិន្នាការ ថ្មីមួយដែលត្រូវមានការជំរុញលើកទឹកចិត្តបំផុត សំដៅការកសាងធនធានមនុស្សកម្រិត ខ្ពស់នៅកម្ពុជា ដោយមានគំនិតច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ ប្រកបដោយ សមត្ថភាព ការត្រិះរិះត្រឹមត្រូវ និងសកម្មភាពជាវិជ្ជមាន។ គ្រឹះស្ថានឧត្តមសិក្សាគប្បីត្រូវបានផ្តល់នូវកាលានុវត្តភាព និងការលើកទឹកចិត្តជំរុញការស្រាវជ្រាវសម្រាប់និស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ បន្តជំរុញរៀបចំការ ផ្តល់សេវាកម្មស្រាវជ្រាវនិងវិជ្ជាជីវៈជំនាញ ចូលរួមក្នុងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រនានា ក្នុង និងក្រៅប្រទេស ច្បាប់ស្តីពីការអប់រំ មាត្រា១៨ វាក្យខណ្ឌទី២ចែងថា៖ « ការអប់រំឧត្តមសិក្សាត្រូវ បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ និងជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងសង្គម ដើម្បីឱ្យមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតី សហគ្រិនភាព សម្រាប់អភិវឌ្ឍ ប្រទេសជាតិ។ » និងមាត្រា២៨ វាក្យខណ្ឌទី១ចែងថា៖ « រដ្ឋត្រូវលើកកម្ពស់និងគាំទ្រ ដល់ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍការច្នៃប្រឌិត និងការផលិតដែលមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និង ស្របតាមសាកលភាវូបនីយកម្មដើម្បីលើកស្ទួយសមត្ថភាពធនធានមនុស្ស និងជំរុញ ការអភិវឌ្ឍប្រទេសជាតិ។ » ច្បាប់នេះបានបញ្ជាក់ច្បាស់អំពីអត្ថប្រយោជន៍នៃការស្រាវ ជ្រាវក្នុងវិស័យអប់រំ ដែលជាចលករគន្លឹះមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមប្រកបដោយចីរភាព។ គោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំនឹងនាំមកនូវដំ ណាក់កាលមួយថ្មីក្នុងការធើ្វកំណែទម្រង់ឧត្តមសិក្សា ដើម្បីពង្រឹងគុណភាពអប់រំនៅ កម្ពុជា សំដៅនាំធនធានមនុស្សរបស់ប្រទេសជាតិឈានចូលដោយរលូនទៅក្នុងបរិបទ សាកលភាវូបនីយកម្ម និងក្នុងការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជានិងពិភព លោក។ Download Files English language Document : Khmer language Document : |
វចនាធិប្បាយភាសាខ្មែរ
Thursday, July 11, 2013
គោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment