ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្ដម ចំនួន ១ ០២២នាក់ តាមប្រព័ន្ឋបណ្ដុះបណ្ដាល "បរិញ្ញា + ១" ឱ្យចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅវិទ្យាស្ថានជាតិអប់រំ ។ I. លក្ខខណ្ឌនៃការជ្រើសរើស ជ្រើសរើសក្នុងចំណោមបេក្ខជនទាំងពីរភេទ៖ ១. ជានិស្សិតសុទ្ឋសាធ ដែលពុំទាន់មានការងារក្នុងក្របខ័ណ្ឌរដ្ឋ ។ ២. ជាបុគ្គលិកក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលបានតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋរួចហើយ ។ ៣. មានសញ្ជាតិខ្មែរ មានជីវប្រវត្ដិច្បាស់លាស់ និងមានសុខភាពល្អ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ និងមានអាយុមិនលើសពី៣០ឆ្នាំ សម្រាប់និស្សិតសុទ្ឋសាធ និងអាយុក្រោម៥៩ឆ្នាំ សម្រាប់បុគ្គលិកសិក្សា គិតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ។ ៤. សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្ដោះអាសន្ន ត្រូវបញ្ជាក់វាយតម្លៃទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ។ សូមទាញយកសេចក្ដីជូនដំណឹងលម្អិត៖ |
វចនាធិប្បាយភាសាខ្មែរ
Thursday, July 11, 2013
សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម បរិញ្ញា + ១
Subscribe to:
Post Comments (Atom)
No comments:
Post a Comment