ដាក់បញ្ចូលថ្ងៃ 6 August 2013, 17:31 AEST
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៦ ខែសីហា របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ ថាជារឿងអាម៉ាស់បំផុតនៅកម្ពុជា ដែលក្រសួងអប់រំទុកបណ្ដោយឲ្យស្ថានភាពនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានអំពើពុករលួយជាប្រព័ន្ធកើតឡើងដោយគ្មានការទប់ស្កាត់។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានប្រសាសន៍ថា នៅថ្ងៃដំបូង នៃការប្រឡងសញ្ញាបត្របាក់ឌុប កាលពីថ្ងៃទី៥ ខែសីហា បានកើតមានភាពមិនប្រក្រតីនៅក្នុងមណ្ឌលមួយចំនួន ដែលប្រធាន និងអនុប្រធានមណ្ឌលសហការជាមួយគ្រូឯកទេស ធ្វើចម្លើយវិញ្ញាសាលក់ឲ្យបេក្ខជនតាមបន្ទប់ មានដូចជាមណ្ឌលវិទ្យាល័យមេមត់ ខេត្តកំពង់ចាម និងមណ្ឌលជាច្រើនទៀត ដែលគ្រូអនុរក្សមួយចំនួនបានតម្រូវឲ្យបេក្ខជនម្នាក់ៗបង់លុយចំនួន២ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុងមួយមុខវិជ្ជាជាថ្នូរនៃការបើកចម្លង។
យ៉ាងណាមិញ ចំពោះការបែកធ្លាយវិញ្ញាសាប្រឡងនេះត្រូវបានមន្ត្រីក្រសួងអប់រំឆ្លើយបដិសេធ និងអះអាងថាមិនមានការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដូចការចោទប្រកាន់នោះទេ៕
No comments:
Post a Comment