Monday, January 21, 2013

ពុម្ពអក្សរ Khmer Pen រចនាដោយ Lek Chumnor

សួស្តីប្រិយមិត្ត​អ្នកស្នេហា ភាសា​និង​អក្សរសាស្ត្រ​ជាតិ​ទាំង​អស់ ជាពិសេស ក្រុមកូនខ្មែរ ទាំង​ឡាយ​ដល​បាន​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ឡើង ហើយ​ជាមោទកភាពយ៉ាងអស្ចារ្យ ដែល​ភាសា និង​ពុម្ព​អក្សរ​ទាំង​នោះ​បាន​​ប្រើសប្រាស់យ៉ាងទូលាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បណ្តាយសង្គម ​និង​ប្រព័ន្ធ​ដំណើរការ ម៉ៃក្រូសូសហ្វត៍ (កុំព្យូទ័រ)។

ទាំង​នេះ​កើតឡើង​ពីការខិត​ខំប្រឹង​ប្រែងរបស់កូនខ្មែរ​គ្រប់រូប។  សូមថ្លៃងអំណរគុណ យ៉ាង​ពន្លឹក​​ដល់​លោក​ ដាញ់ ហុង (Dhan Hong) ដែល​បាន​ផ្តូច​ផ្តើម​បង្កើ​តពុម្ព​អក្សរខ្មែរបែប​យូនី​កូដ និង​ក្រុមការងារ​របស់លោក ដែលពេលនេះ​យើងខ្ញុំបាន​ចម្លងគម្រូពុម្ពលើក្តារពីលោកទាំង​ស្រុង។

ដើម្បី​ជាការ​រួមចំណែក ខ្ញុំ​បាទ​ ឡឹក ជំនោរ (ប៉ាកកាខ្មែរ)  សូម​បង្ហាញ នូវ​គំនិត​ច្នៃប្រឌិត​ដែល​ស្រដៀង​នឹង​អស់លោក​អ្ន​ក​ស្នេហាភាសាអក្សរខាងលើ ដោយការ​បង្កើតពុម្ពខ្លះៗកន្លងមក។ ការបង្កើត នេះ​គ្រា​ដំបូង​គឺ​ជាការ​បង្កើត​ដើម្បី​តម្រូវ ជាមួយ​ទំហំ ភាសាពីរផ្សេងទៀត (ថៃ និងលាវ) ក្នុង​សម្រូលទំហំ នៃការ​ធ្វើ​វចនានុក្រម​ភាសាលាវ-ខ្មែរ ហើយ​ក៏​មិន​បាន​ដាក់បង្ហាញ ជូន​ចាសាធារណៈ​នៅឡើយ ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយសូម​ចែករំលែក និង​បង្ហាញ ខ្លះ ពី​ពុម្ព ទាំង​នោះ។

សូមករុណាផងដែរ​ដែល​មាន​ពុម្ព​អក្សរពីររបស់​ខ្ញុំ​ដែល​បាន​ចម្លង​គំរូ ពីពុម្ព លីមូនខ្មែរ ហើយ​​ធ្វើជា​យូនីកូដ ហើយ​អាច​សរសេរ​សំនៀង​បង​ប្អូន​និងភាគខាងលើ​ និង​ឦសាន្ត​ខ្មែរ​បាន។

សង្ឃឹមថា ការប្រើប្រាស់ របស់លោកអ្នក នឹងមិន​បាន​យក​ទៅ​កែទ្រង់ទ្រាយ​ពុម្ពទាំង​នោះទេ។

ពុម្ព​អក្សរទាំង​នោះរួមមាន៖ Khmer Pen Aksornsin 1-3 (ប្រើសម្រាប់​ធ្វើទស្សនាវដ្តី​អក្សរសិល្ប៍លាវ/ວາລະສານອັກສອນສິນ/)​, Khmer Pen Hindi
















សូមអរគុណ ចំពោះការប្រើប្រាស់ពុម្ព​ទាំង​នេះ ដែល​បង្ហាញ ពីការផ្សព្វផ្សាយមួយដ៏​មាន​ប្រសិទ្ធភាព។


---------------------------------

2 comments:

Unknown said...

ខ្ញុំទាញយកមិនបានទេធ្វើមិញទៅ បងប្រុស

ប៉ាកកាខ្មែរ said...

ទាញពីត្រង់នេះចុះ!


http://www.selapa.net/khmerfonts/