Wednesday, March 4, 2015

មនុស្ស​ល្បីៗ​​​១១រូប​នៅ​លើ​​លោក ដែល​មាន​​ទម្លាប់​គេង​ប្លែកៗ​ នឹក​​ស្មាន​មិន​ដល់

​មនុស្ស​ល្បីៗ​ទាំង​១១រូប​នៅ​លើលោក​​ដែល​មាន​​ទម្លាប់​គេង​ប្លែកៗ​ នឹក​​ស្មាន​មិន​ដល់​!​ប្រភព៖​ www.biography.com
មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ទម្លាប់​គេង​ប្លែកៗ​ពី​គ្នា ដោយ​ខ្លះ​ចូលចិត្ត​គេង​ច្រើន ហើយ​អ្នកខ្លះ​ទៀត​ចំណាយ​ពេល​តិចតួច​ប៉ុណ្ណោះ​ ព្រោះ​ដើម្បី​ទុក​ពេល​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត។ ខាងក្រោម​នេះ​ គឺជា​មនុស្ស​ល្បីៗ​ទាំង​១១រូប​ដែល​មាន​ទម្លាប់​នៃ​ការ​គេង​ប្លែកៗ៖​​​

១) លោក Winston Churchill  អតីត​នាយករដ្ឋមន្ត្រី​របស់​ចក្រភពអង់គ្លេស
​លោក យល់​ឃើញ​ថា ​ការ​ដេកមួយស្រឡេត​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ពង្រឹង​ខួរក្បាល​មនុស្ស​ ដូច្នេះ​ហើយ​បាន​ជា​លោក បាន​ដាក់​គ្រែដេក​នៅកន្លែង​ធ្វើការ ហើយ​ក៏​មាន​​នៅ​ក្នុង​សភាជាតិ​ផង​ដែរ។

១) លោក Winston Churchill  អតីត​នាយករដ្ឋមន្ត្រី​របស់​ចក្រភពអង់គ្លេស (កណ្តាល) (ប្រភព៖ news.bbc.co.uk)
១) លោក Winston Churchill  អតីត​នាយករដ្ឋមន្ត្រី​របស់​ចក្រភពអង់គ្លេស (កណ្តាល) (ប្រភព៖ news.bbc.co.uk)

២) ​លោក Thomas Edison អ្នក​ច្នៃប្រឌិត​អំពូល​ភ្លើង​​ និង ​អ្នកជំនួញ​ដ៏​ល្បី​របស់​​​អាមេរិក​ 
​​​​លោក ​ចាត់ទុកថា ​ការ​គេង​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ ដូច្នេះ​ហើយ​លោក ព្យាយាម​គេង​​ឲ្យ​បាន​តិច​បំផុត ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

​លោក Thomas Edison អ្នក​ច្នៃប្រឌិត​អំពូល​ភ្លើង​​ និង ​អ្នកជំនួញ​ដ៏​ល្បី​របស់​​​អាមេរិក​ (ប្រភព៖ ljfinch.wordpress.com)
​លោក Thomas Edison អ្នក​ច្នៃប្រឌិត​អំពូល​ភ្លើង​​ និង ​អ្នកជំនួញ​ដ៏​ល្បី​របស់​​​អាមេរិក​ (ប្រភព៖ ljfinch.wordpress.com)

៣) លោក ​Leonardo Da Vinci​ ជា​វិចិត្រករ​ដ៏​ល្បីឈ្មោះ​របស់​អ៊ីតាលី
​​លោក មិន​ចូលចិត្ត​គេង​ច្រើន​ម៉ោង​ពេក​នោះ​ទេ ប៉ុន្តែ​ចូល​ចិត្ត​សម្រាក​មួយភ្លែតៗ​ប៉ុណ្ណោះ​ ពោល​គឺ​ លោក​គេង ២០ នាទី​ក្នុងរយៈពេល ៤ ម៉ោង​ម្តង។

លោក ​Leonardo Da Vinci​ ជា​វិចិត្រករ​ដ៏​ល្បីឈ្មោះ​របស់​អ៊ីតាលី (www.biography.com)
លោក ​Leonardo Da Vinci​ ជា​វិចិត្រករ​ដ៏​ល្បីឈ្មោះ​របស់​អ៊ីតាលី (www.biography.com)

៤) លោក Wolfgang Mozart​ អ្នក​និពន្ធ​តន្ត្រី​របស់​អូទ្រីស​
​​លោក ​ចូលចិត្ត​និពន្ធ​តន្ត្រី​រហូត​ដល់ម៉ោង​មួយ​យប់ ហើយ​គេង​ត្រឹមតែ​៥​ម៉ោង​ប៉ុណ្ណោះ ដោយ​គេង​ពី​ដំណេក​វិញ​នៅ​ម៉ោង ៦ ព្រឹក​ហើយ​បន្ត​ការ​និពន្ធ​តន្ត្រី​របស់​លោក​បន្ត​ទៀត។

លោក Wolfgang Mozart​ អ្នក​និពន្ធ​តន្ត្រី​របស់​អូទ្រីស (ប្រភព៖ www.biography.com)
លោក Wolfgang Mozart​ អ្នក​និពន្ធ​តន្ត្រី​របស់​អូទ្រីស (ប្រភព៖ www.biography.com)

៥) លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ទី ៤៤​របស់​អាមេរិក​
​លោក មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ចូល​គេង​ដូច​គេ​នោះ​ទេ ដូច្នេះ​ហើយ​លោក​ត្រូវតែ​ព្យាយាម​​ឆ្លៀតពេល​គេង​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ព្រោះ​មាន​ការងារ​ជាច្រើន​ដែល​​ត្រូវ​ធ្វើ​។ ដូច្នេះ​ហើយ​ជំនួយ​ការ​របស់​លោក​ ត្រូវ​តែ​ហាន​សម្រេច​ចិត្ត​ថា រឿង​ណា​ដែល​គួរ​ដាស់​លោក បារ៉ាក់ អូបាម៉ា​ ឲ្យ​ភ្ញាក់​ពី​ដំណេក​ និង រឿង​ណា​ខ្លះ​ដែល​មិន​គួរ​។

 លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ទី ៤៤​របស់​អាមេរិក (ប្រភព៖ cms.fightforthefuture.org)
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ទី ៤៤​របស់​អាមេរិក (ប្រភព៖ cms.fightforthefuture.org)

​​៦) លោក Voltaire  អ្នកនិពន្ធ​ដ៏​ល្បី​ឈ្មោះ របស់​បារាំង
​លោក គេង​ត្រឹមតែ​ ៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហើយ​ចូលចិត្ត​បរិភោគ​កាហ្វេ​ខ្លាំង​ណាស់​ ពោល​គឺ​រហូតដល់ ៤០ ពែង​ក្នុង​មួយ​ថ្ងៃ។

លោក Voltaire  អ្នកនិពន្ធ​ដ៏​ល្បី​ឈ្មោះ របស់​បារាំង (ប្រភព៖ www.symphonyhamilton.ca)
លោក Voltaire  អ្នកនិពន្ធ​ដ៏​ល្បី​ឈ្មោះ របស់​បារាំង (ប្រភព៖ www.symphonyhamilton.ca)

៧) លោក​ស្រី Margaret Thatcher​ អតីត​នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស
​​លោក ស្រី​មិន​ចូលចិត្ត​គេង​ច្រើន​ពេក​នោះ​ទេ ​ព្រោះ​ខ្លាច​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការងារ ដូច្នេះ​លោកស្រី Margaret Thatcher​​គេង​៤ម៉ោង​ប៉ុណ្ណោះ​នៅពេល​យប់។

លោក​ស្រី Margaret Thatcher​ អតីត​នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស (www.abc.net.au)
លោក​ស្រី Margaret Thatcher​ អតីត​នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស (www.abc.net.au)

​៨)​លោក Donald Trump  អ្នក​ជំនួញ​ដ៏​ល្បី​របស់​អាមេរិក​
​​លោក ចំណាយ​ពេល​ត្រឹមតែ​ ៣​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​យប់​ដើម្បី​គេង​ ព្រោះ​ធ្វើ​បែប​នេះ​លោក អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​សំខាន់ៗ​ផ្សេងទៀត។ លោក យល់​ឃើញ​ថា ​អ្នក​ដែល​គេង​តិច​ គឺ​មានលទ្ធភាព​ច្រើន​ក្នុង​ការប្រកួត​ជាមួយ​នឹង​អ្នក​ដែល​ចូលចិត្ត​គេង​ច្រើន។

​លោក Donald Trump  អ្នក​ជំនួញ​ដ៏​ល្បី​របស់​អាមេរិក (www.buffalobruises.com)
​លោក Donald Trump  អ្នក​ជំនួញ​ដ៏​ល្បី​របស់​អាមេរិក (www.buffalobruises.com)

៩) លោក Benjamin Franklin បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក
​លោកBenjamin Franklin ​ យល់​ឃើញ​ថា ការ​ក្រោក​ពី​ដំណេក​ពី​ព្រលឹម​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ដូច្នេះ​ហើយ​លោក​ ​បាន​លើក​ឡើង​ថា៖ «ចូលគេងពីព្រលប់ ក្រោក​ពីព្រលឹម ​ធ្វើឲ្យ​មនុស្ស​មាន​សុខភាព​ល្អ ទ្រព្យសម្បតិ្ត​ច្រើន​​ និង ​ប្រាជ្ញា​ឈ្លាសវៃ​»។

លោក Benjamin Franklin បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក (www.biography.com)
លោក Benjamin Franklin បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក (www.biography.com)

១០) ​លោក Nikola Tesla វិស្វករ​អេឡិចត្រូនិក​អាមេរិក​​
​​​វិស្វករ​រូប​នេះ​មិន​ចូលចិត្ត​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​គេង​នោះ​ទេ ព្រោះ​ជា​រៀងរាល់​យប់​ លោក​ក៏​ប្រើ​ពេល​ត្រឹមតែ​២ម៉ោង​ប៉ុណ្ណោះ​ដើម្បី​គេង​ ហើយ​បន្ត​ធ្វើ​ការ​រហូត​។

លោក Nikola Tesla វិស្វករ​អេឡិចត្រូនិក​អាមេរិក (ប្រភព៖ www.vebidoo.com)
លោក Nikola Tesla វិស្វករ​អេឡិចត្រូនិក​អាមេរិក (ប្រភព៖ www.vebidoo.com)

១១) លោក Isaac Newton ជា​​រូប​វិទូ​ជនជាតិ​អង់គ្លេស
​លោក ​បាន​ចំណាយ​ពេលវេលា​ច្រើន​ទៅលើ​ការងារ​របស់​លោក រហូតដល់​ភ្លេច​គេង​​ច្រើន​ថ្ងៃ​ផង​ដែរ ប៉ុន្តែ​លោក​នៅ​តែ​មាន​សុខភាព​ល្អ ហើយ​អាច​រស់នៅ​រហូតដល់​អាយុ​ ៨៤​ឆ្នាំ​។

លោក Isaac Newton ជា​​រូប​វិទូ​ជនជាតិ​អង់គ្លេស (ប្រភព៖ www.huffingtonpost.com)
លោក Isaac Newton ជា​​រូប​វិទូ​ជនជាតិ​អង់គ្លេស (ប្រភព៖ www.huffingtonpost.com)

ប្រែ​សម្រួល៖ រស្មី (http://www.thebnews.com/news/10815/) 
ប្រភព៖​ www.bigbrandbeds.co.uk

Sunday, February 1, 2015

0090 តើ កូន ខ្មែរ ដឹង ឬ ទេ?

- លោក Amir D. Aczel, Ph.D., ជាអ្នកនិពន្ធសៀវភៅស្តីពីMathematics and Science ចំនួន17ស្នាដៃហើយ និងល្បីពេញសកលលោកខាងគណិតសាស្ត្របុរាណវត្ថុវិទ្យា (Mathematical Achaeology) សព្វថ្ងៃជាអ្នកស្រាជ្រាវផ្នែកHistory of Science នៅសកលវិទ្យាល័យ Boston បានសនិដ្ឋានថា លេខសូន្យគឺខ្មែរជាអ្នកបង្កើត ហើយលោកធ្វើដំណើរស្រាវជ្រាវរកជិត30ឆ្នាំហើយ និងចុះឡើងស្រុកខ្មែរយើង20ឆ្នាំ ទើបតែរកឃើញសិលាចារឹកលេខK 127 នៅអភិរក្សអង្គរខេត្តសៀមរាបនាចុងឆ្នាំ2014នេះ។ កំណើតលេខសូន្យស្ថិតនៅជាអាថ៌កំបាំងរបស់មនុស្សជាតិរាប់ពាន់ឆ្នាំហើយ។ បើគ្មានលេខសូន្យគណិតវិទ្យាទំនើបមិនអាចគណនាអ្វីបានទេ

- ចំពោះលេខសូន្យដែលខ្មែរយើងបង្កើតគឺមានសណ្ឋានជាpoint"."ដូចមានប្រើសម្រាប់internetសព្វថ្ងៃដែលអង់គ្លេសថា dot ។ លេខសូន្យ ខ្មែរយើងចារលើសិលាចារឹកនៅសម្បូណ៌ខេត្តក្រចេះដែលមានចារលេខឆ្នាំស័ក(Caka)6.5មានសេចក្តីថា605ជាស័ក(ឆ្នាំ)ដែលខ្មែរយើងប្រើសម័យនោះ។ ឆ្នាំស័កគឺមុនគ.ស.78ឆ្នាំ ដូច្នេះត្រូវយក605បូកនឹង78ស្មើនឹងគ.ស.683។ សិលាចារឹកនោះរកឃើញដោយលោកGeorge Coedes អ្នកប្រាជ្ញបារាំងហើយចុះបញ្ជីលេខ K 127 នាឆ្នាំ1931។ - មុនបង្កើតលេខ សូន្យនេះ ខ្មែរយើងបានបង្កើតរួចជាស្រេចលេខខ្មែរ នាឆ្នាំ 604 គឺសិលាចារឹកភ្នំបាយ៉ង់ក្បែរអង្គរបុរីខេត្តតាកែវ។

- ដូច្នេះ ខ្មែរយើងមានលេខលេខសូន្យប្រើរួចជាស្រេចតាំងពីសតវត្សទី7ម្លេ៉ះ គឺមិនត្រឹមតែមុនគេនៅអាសុីអគ្នេយ៍ទេ ថែមទាំងមុនគេក្នុងពិភពលោកទៀតផង។ ព្រោះពិភពលោកផ្តើមប្រើលេខសូន្យនាស.វ.ទី9 តាមរយ:ការធ្វើជំនួញរបស់ពួកអារ៉ាប់ និងឥណ្ឌា ហើយផ្សាយទៅលោកខាងលិចនាស.វ.ទី13តាមរយ:លោកLeonado អ្នកគណិតសាស្ត្រអុីតាលីនៅ Pisa។

- លេខសូន្យក៏មានចារនៅប្រសាទGwalior ប្រទសឥណ្ឌានាស.វ.ទី9 គឺក្រោយខ្មែរយើង200ឆ្នាំ។

សូមមើលwww.smithsonianmag.com/hist…/origin-number-zero-180953392/…
ខាងក្រោមជារូបសិលាចារឹកK127

ប្រភពការផ្សាយលោកសុខ សូផាត https://www.facebook.com/sovanrith.sok.9?fref=nf

Friday, January 16, 2015

The Khmer Lands of Vietnam: Environment, Cosmology and Sovereignty

by Philip Taylor

The indigenous people of Southern Vietnam, known as the Khmer Krom, occupy territory over which Vietnam and Cambodia have competing claims. Regarded with ambivalence and suspicion by nationalists in both countries, these in-between people have their own claims on the place where they live and a unique perspective on history and sovereignty in their heavily contested homelands. To cope with wars, environmental re-engineering and nation-building, the Khmer Krom have selectively engaged with the outside world in addition to drawing upon local resources and self-help networks.
This groundbreaking book reveals the sophisticated ecological repertoire deployed by the Khmer Krom to deal with a complex river delta, and charts their diverse adaptations to a changing environment. In addition, it provides an ethnographically grounded exposition of Khmer mythic thought that shows how the Khmer Krom position themselves within a landscape imbued with life-sustaining potential, magical sovereign power and cosmological significance. Offering a new environmental history of the Mekong River delta this book is the first to explore Southern Vietnam through the eyes of its indigenous Khmer residents.
«In this meticulous, absorbing and often poignant book, Philip Taylor draws on years of fieldwork to take us among the appealing, resilient and ecologically gifted Khmer speaking minority of southern Vietnam. This is the first book in any language to treat these beleaguered men and women with the sustained, sympathetic attention that they deserve.»
- David Chandler, Monash University 
Philip TAYLOR is Senior Fellow in the Department of Anthropology at the Australian National University.
publication year: 2014
336 pages
ISBN: 978-9971-69-778-5  Paperback  US$32.00  S$38.00
Our edition is available in Asia-Pacific
      
Thanks to: http://www.nus.edu.sg/nuspress/subjects/ASAA/978-9971-69-778-5.html