- Chamrieng Reatrei ចំរៀងរាត្រី
- Choun Por Tam Kyorl ជូនពរតាមខ្យល់
- Dorng Steung Sneha ដងស្ទឹងស្នេហា
- E Na Tov Kou Preng Khnhom ឯណាទៅគូព្រេងខ្ញុំ
- Kom Chaol Sneha កុំចោលស្នេហា
- Kom Mork Sneha កុំមកស្នេហា
- Kromom Dorndeung Mday ក្រមុំដណ្តឹងម្តាយ (ហួយ មាស + ស៊ិន ស៊ីសាមុត)
- Lea Heuy Lea Heuy លាហើយលាហើយ
- Lea Heuy Mali លាហើយម៉ាលី (Jimmy Goodbye)
- Mdech Min Kheunh Borng Chol Sdei ម្តេចមិនឃើញបងចូលស្តី (ហួយ មាស + អ៊ឹម សុងសឺម)
- Meul Matt Tunle មើលមាត់ទន្លេ
- Neak Na Min Roam នាក់ណាមិនរាំ (ហួយ មាស + តារា ចោមច័ន្ទ)
- Neuk Heuy Neuk Teat នឹកហើយនឹកទៀត
- Ors Cha Nas Sangsa Khnhom អស្ចារ្យណាស់សង្សាខ្ញុំ
- Phlieng Khlaing ភ្លៀងខ្លាំង
- Phlieng Thleak Tech Tech ភ្លៀងធ្លាក់ស្រិចៗ
- Phnhae Bamnorng Leu Chan ផ្ញើរបំណងលើច័ន្ទ
- Prorkul Sneh Aoy Aun Vinh ប្រគល់ស្នេហ៍អោយអូនវិញ
- Reatrei Mek Srorlah រាត្រីមេឃស្រលះ
- Reatrei Nov Phhnom Penh រាត្រីនៅភ្នំពេញ
- Reatrei Sekong រាត្រីសេកុង
- Roup Borng Kamloh រូបបងកំលោះ (ហួយ មាស + អ៊ឹម សុងសឺម)
- Sa-ek Heuy Sa-ek Teat ស្អែកហើយស្អែកទៀត
- Samdei Chung Kraoy សំដីចុងក្រោយ
- Samphoh Borei Choulong សម្ផស្សបូរីជូឡុង
- Saniya Chuob Knea Tngai Nis សន្យាជួបគ្នាថ្ងៃនេះ
- Satya Meas Aun សត្យាមាសអូន
- Sralanh Te Borng Muoy ស្រលាញ់តែបងមួយ
- Srey Nov Chamm ស្រីនៅចាំ
- Teub Te Ning Penh Vei ទើបតែនឹងពេញវ័យ
- Tik Ho Pi Kampoul Phnom ទឹកហូរពីកំពូលភ្នំ
- Tov Heuy Mork Vinh ទៅហើយមកវិញ (ហួយ មាស + អ៊ឹម សុងសឺម)
- Trorpoamng Peay ត្រពាំងពាយ
- Veal Sors Kyorl វាសសោះខ្យល់
វចនាធិប្បាយភាសាខ្មែរ
Showing posts with label . Show all posts

Sunday, September 2, 2012
ចម្រៀង ហួយ មាស
ចម្រៀង ហួយ មាស
Ban Avei Pnheu Aun បានអ្វីផ្ញើរអូន
Borng Min Sralanh បើបងមិនស្រលាញ់
Beh Chet Aun Chus បេះចិត្តអូនចុះ
Bopha Rik Knong Suon បុផ្ផារីកក្នុងសួន
Borng Kbortt Heuy បងក្បត់ហើយ
Chamrieng Nik Borng ចំរៀងនឹកបង
ចំរៀងទោលស៊ិន ស៊ីសាមុត
ចំរៀងឆ្លើយឆ្លងស៊ិន ស៊ីសាមុតនិងរស់ សេរីសុទ្ធា
រស់ សេរីសុទ្ធា៖ បទចំរៀងទោល
Saturday, September 1, 2012
ទស្សនៈ បណ្ឌិតសភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជុំវិញ «ចលនាមិនចូល បក្សសម្ព័ន្ធ»
ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី! នៅថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១២ នាប្រទេសអ៊ីរ៉ង់ គឺមាន ប្រទេសជាង១០០ បានចូលរួមប្រជុំកំពូលលើកទី១៦ នៃចលនាមិនចូលបក្សសម្ព័ន្ធ ក្រោមប្រធានបទ «សន្តិភាពយូរអង្វែងតាមរយៈ អភិបាលកិច្ចរួមគ្នាជាសកល»។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមផងដែរ គឺ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខ្មែរទៅចូលរួមក្នុងកិច្ចប្រជុំនោះ។
តើមានហេតុផលអ្វី ទើបបណ្តាលឲ្យមាន «ចលនាមិនចូលបក្សសម្ព័ន្ធ»នេះ កើតឡើង? តើប្រទេសណាខ្លះ ដែលបានចំណេញពីចលនានេះ? តើហេតុអ្វី បានជាសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើក ទី១៦ នាពេលនេះ?
ចម្លើយនៃសំណួរខាងលើ ក៏ដូចការយល់ឃើញផ្សេងៗទៀត ជុំវិញ «ចលនាមិនចូលបក្សសម្ព័ន្ធ» គឺលោកបណ្ឌិត សភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ បានបញ្ចេញទស្សនៈរបស់លោក នៅក្នុងនាទីព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់វិទ្យុដើមអម្ពិល (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២) ដែលមានលោក ប៉ោ សេដ្ឋា ជាអ្នកសម្របសម្រួល មានជា សំឡេងដូចខាងក្រោម៖
ស្តាប់ទាំងស្រុងបទសម្ភាសន៍
ប្រភព៖ ដើមអម្ពិល

ស្លាក:
,
វិចារណកថា,
អត្ថបទស្រាវជ្រាវRESEARCH
Friday, July 6, 2012
ការអភិវឌ្ឍប្រទេសជាកត្តាសំខាន់មួយក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា

រូបថត៖ Courtesy of Ka Sunbaunat
លោកសាស្រ្តាចារ្យកា ស៊ុនបូណាត ជាសាស្រ្តាចារ្យ ដែលបានធ្វើការលើផ្នែកសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍១៩៨០មក នាពេលបច្ចុប្បន្ននេះ លោកសាស្រ្តាចារ្យជាប្រធានផ្នែកវិកលវិជ្ជា និងជានាយកមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ត។
«ជាទូទៅ គាត់មិនទទួលស្គាល់ថា គាត់កើតបញ្ហាផ្លូវចិត្តទេ ព្រោះការយល់ដឹងអំពីបញ្ហាចិត្តសាស្រ្ត និងជំងឺផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាមិនបានភាពច្បាស់លាស់ព្រោះ ថា យើងច្រើនតែយល់ថា បើមានជំងឺផ្លូវចិត្ត ទាល់តែឆ្កួត និយាយស្តាប់គ្នាលែងបាន»។
បញ្ហាសុខភាពផ្លូវចិត្តជាបញ្ហាចំបងមួយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បញ្ហានេះបណ្តាលមកពីអំពើហិង្សាដ៏ឃោរឃៅនៅក្នុងរបបខ្មែរក្រហម រួមទាំងសង្រ្គាម និងអំពើហិង្សានៅមុន និងក្រោយរបបខ្មែរក្រហម។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះបញ្ហាផ្លូវចិត្តនេះ។ លោកសាស្រ្តាចារ្យកា ស៊ុនបូណាតក៏ជាអ្នករងគ្រោះបញ្ហាផ្លូវចិត្តមួយរូបផងដែរ។ លោកសាស្រ្តាចារ្យបានធ្វើការលើផ្នែកសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍១៩៨០មក។ នាពេលបច្ចុប្បន្ននេះ លោកសាស្រ្តាចារ្យជាប្រធានផ្នែកវិកលវិជ្ជា និងជានាយកមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ត។
លោកសាស្ត្រាចារ្យបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេខ្មែរអំពីបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា និងបទពិសោធន៍របស់លោកផ្ទាល់ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវចិត្ត និងព្យាបាលអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត។
លោកសាស្រ្តាចារ្យពន្យល់ថា ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា ដាច់ខាតយើងត្រូវដោះស្រាយកត្តា ៤ ដែលពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត គឺកត្តាជីវសាស្រ្ត កត្តាចិត្តសាស្រ្ត កត្តាសង្គម និងកត្តាជំនឿ។ ចំពោះកត្តាជីវសាស្រ្ត យើងត្រូវប្រើឱសថជួយអ្នកជំងឺ។ ចំពោះកត្តាចិត្តសាស្រ្ត យើងត្រូវប្រើការអប់រំ ដូចជាការអប់រំតាមបែបព្រះពុទ្ធសាសនា និងចលនាអប់រំសុខភាពផ្លូវចិត្តផ្សេងៗទៀត។ រីឯកត្តាសង្គម យើងត្រូវអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើន។ ចំណែកឯកត្តាជំនឿវិញ យើងត្រូវតម្រង់ជំនឿរបស់អ្នកមានវិបត្តិផ្លូវចិត្តកុំឲ្យជឿជ្រុល ឬជឿខុស និងប្រតិបត្តិតាមព្រះពុទ្ធសាសនា ធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋានទៅ»។
នេះជាសេចក្តីសង្ខេបបទសម្ភាសន៍រវាងលោកភី សុភាដានៃវីអូអេខ្មែរ ជាមួយលោកសាស្រ្តាចារ្យកា ស៊ុនបូណាត។
វីអូអេ៖ ដូចដែលយើងដឹងហើយថា ប្រជាពលរដ្ឋខ្មែរបានរងគ្រោះធ្ងន់ធ្ងរនៅក្នុងរបបខ្មែរក្រហម អញ្ចឹងតើលោកសាស្រ្តាចារ្យគិតថា បញ្ហាហ្នឹងជះឥទ្ធិពលអ្វីខ្លះដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសង្គមទាំងមូលដែរ?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ ការណ៍ពិត ប្រទេសកម្ពុជារងគ្រោះសង្រ្គាមតាំងពីឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ១៩៧៥។ បន្ទាប់មក ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៧៩គឺជារបបប៉ុល ពត។ ហើយក្រោយមកទៀត មួយចំណែកនៃប្រទេសកម្ពុជា ជាពិសេសផ្នែកខាងលិច នៅរងគ្រោះដោយសង្គ្រាមរហូតដល់ក្រោយឆ្នាំ១៩៧៩ ហើយមកទល់នឹងឆ្នាំ១៩៩៨ ទើបយើងបានសន្តិភាពទាំងស្រុង។ ទាំងអស់នេះជាផលប៉ះពាល់ទៅលើអារម្មណ៍របស់ប្រជាពលរដ្ឋដែលជាអ្នកធ្លាប់ទទួលរងគ្រោះដោយសារគ្រោះថ្នាក់ទាំងអស់នេះ។ វាធ្វើឲ្យមានផលប៉ះពាល់ទៅជាជំងឺផ្លូវចិត្តជាច្រើន ជាពិសេសជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាក់ស្បាត។ ដោយសារការខ្វះខាតការព្យាបាលដ៏យូរច្រើនឆ្នាំ ច្រើនទសវត្សរ៍ បានជាធ្វើឲ្យជំងឺបាក់ស្បាតនេះប្រែក្លាយទៅជាជំងឺម៉្យាងដែលហៅថា «ពិបាកចិត្ត ធ្វើទុក្ខកាយ»។ វាទៅជាឈឺពោះ ឈឺក្បាល ឈឺពេញខ្លួន ណែនទ្រូង ថប់ដង្ហើម លើសឈាម។ ហើយសម្រាប់អ្នកខ្លះទៀតដែលមានបញ្ហាថប់អារម្មណ៍ ដើម្បីដោះស្រាយការធ្វើទុក្ខម្តងៗ គាត់បែរទៅជាពិសារស្រា ហើយការពិសារស្រានេះជាផលវិបាកប៉ះពាល់ដល់សង្គមកម្ពុជាយើង។
មិនត្រឹមតែប៉ុណ្ណេះទេ សម្រាប់ប្រជាពលរដ្ឋដែលជាអ្នករងគ្រោះផ្ទាល់នោះ គាត់ទទួលរងនូវបញ្ហាអស់ទាំងនេះ។ តែដោយសារតែឪពុកម្តាយដែលមានជំងឺផ្លូវចិត្តទាំងអស់ហ្នឹង គាត់ពិបាកនឹងអត់ទ្រាំឲ្យស្ងប់ក្នុងចិត្ត ដូច្នេះហើយវាងាយធ្វើឲ្យគាត់ហ្នឹងមានចរិតកាចច្រឡោត ទប់ចិត្តអត់បាន បង្កទៅជាធ្វើអំពើហិង្សាក្នុងគ្រួសារ។ ដូច្នេះយើងសង្កេតឃើញថា អំពើហិង្សាក្នុងគ្រួសារច្រើនណាស់ជាផលវិបាកនៃជំងឺផ្លូវចិត្ត ហើយជាពិសេសគឺបណ្តាលមកពីឪពុកម្តាយដែលរងគ្រោះដោយសារសង្រ្គាម និងរបបប៉ុល ពតហ្នឹងតែម្តង។ ហើយអំពើហិង្សានេះជះឥទ្ធិពលដល់ក្មេងស្រករក្រោយ ដែលមិនដែលរងគ្រោះ មិនដែលឃើញ មិនដែលស្គាល់របបប៉ុល ពត ឬក៏សង្រ្គាមសោះ។ អញ្ចឹងឃើញថា សង្រ្គាម និងរបបប៉ុល ពតបានជះឥទ្ធិពលផ្ទាល់ និងប្រយោល ទៅដល់អ្នកដែលធ្លាប់រស់នៅក្នុងហ្នឹងផ្ទាល់ និងប្រជាពលរដ្ឋស្រករក្រោយ ដែលនេះជាបញ្ហាមួយធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលមិនត្រឹមតែប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកទេ សូម្បីតែប្រជាពលរដ្ឋដែលបានអញ្ជីញទៅរស់នៅក្នុងប្រទេសទី៣ហើយនោះ ក៏ទទួលរងគ្រោះបែបអញ្ចឹងដូចគ្នាដែរ។
វីអូអេ៖ លោកសាស្រ្តាចារ្យបានមានប្រសាសន៍ថា របបប៉ុល ពត និងសង្រ្គាមប៉ះពាល់ផ្ទាល់ផង និងប្រយោលផង ហើយចំពោះការប៉ះពាល់ផ្ទាល់ គឺធ្វើឲ្យគាត់ហ្នឹងទៅជាមានជំងឺបាក់ស្បាត ដែលមានរោគសញ្ញាមួយចំនួន ដូចជាទៅពិសារស្រា ទៅបង្កអំពើហិង្សាក្នុងគ្រួសារអីផ្សេងៗជាដើម។ តើមានអាការៈអ្វីផ្សេងពីហ្នឹងទេ ដែលស្តែងចេញមកចំពោះអ្នកដែលបានរងគ្រោះផ្ទាល់ពីអំពើហិង្សាបែបហ្នឹង ដែលធ្វើឲ្យយើងដឹងថា គាត់ដោយសារបញ្ហាជំងឺផ្លូវចិត្ត ធ្វើឲ្យគាត់ស្តែងចេញអាកប្បកិរិយា ឬក៏រោគសញ្ញាផ្សេងៗបែបហ្នឹង?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ ចង់ជម្រាបជូនថា ការរងគ្រោះទាំងប៉ុន្មានហ្នឹងធ្វើឲ្យគាត់កើតជំងឺហៅថា ជំងឺថប់អារម្មណ៍ ដែលភាសាអង់គ្លេសហៅថា anxiety disorder ជំងឺទឹកចិត្ត ដែលភាសាអង់គ្លេសហៅថា mood disorder ដែលមានច្រើនជាងគេ ហើយជំងឺមួយទៀតដែលមានច្រើនជាងគេដែរ គឺជំងឺបាក់ស្បាត ដែលភាសាអង់គ្លេសហៅថា Post-Traumatic Stress Disorder (PTSD) ដែលចេះតែឃើញអីទៅ គាត់ខ្លាច គាត់ភ័យ គាត់មិនហ៊ានទៅណាមកណា។ ដោយសារឥរិយាបថទាំងអស់ហ្នឹង ធ្វើឲ្យគាត់បាត់បង់លទ្ធភាពការងារ ដោយសារភ័យពេក ដោយសារបារម្ភពេក។ អញ្ចឹងធ្វើឲ្យគាត់ភ្លេចភ្លាំង។ ការងារអីដែលត្រូវធ្វើរហ័សទៅជាធ្វើយឺត ឬបើមិនអញ្ចឹងទេ គាត់សម្រេចចិត្តនៅក្នុងមុខរបរខុស រកស៊ីចេះតែខាត។ ឯអ្នកខ្លះទៀតលែងចង់ធ្វើការងារ ទ្រាំសុំតែបានគ្រប់គ្រាន់សម្រាប់រស់ ព្រោះគាត់ខ្លាចប្រឈមនឹងបញ្ហាស្មុគស្មាញ ធ្វើឲ្យគាត់នឹកឃើញឡើងវិញនូវភាពលំបាកលំបិននិងស្មុគស្មាញ។ ពេលខ្លះ ពេលដែលគាត់ធ្វើទុក្ខខ្លាំង ដូចជាគាត់កើតជំងឺធ្លាក់ទឹកចិត្តខ្លាំងជាដើម វាធ្វើឲ្យគាត់មិនសូវបាយ មិនសូវទឹក មិនសូវថែខ្លួន មិនសូវរវល់នឹងខ្លូនឯង។ វាធ្វើឲ្យសរីរាង្គចុះខ្សោយ វាងាយនឹងកើតជំងឺផ្សេងៗ ដូចជាផ្តាសាយ ក្តៅខ្លួន ឬក៏គ្រុនរាគរូសជាដើម។ អញ្ចឹងឥរិយាបថមិនរវល់នឹងខ្លួនឯងក្នុងជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្តហ្នឹង ជាកត្តាមួយងាយឲ្យកើតជំងឺរាងកាយជាទូទៅគ្រប់ផ្នែកដូចបានជម្រាបអញ្ចឹង។ ដូច្នេះ វាមានផលប៉ះពាល់ច្រើនពីសុខភាពមិនប្រក្រតីនេះទៅលើជីវភាពរស់នៅ ទៅលើសុខភាពទូទៅ ទៅលើមុខរបរ ទៅលើអ្វីៗផ្សេងទៀត។ ជំងឺនេះមានតាំងពីប្រភេទស្រាល មធ្យម និងធ្វើទុក្ខខ្លាំង ហើយជាទូទៅ វាជាបញ្ហាបង្កនៅក្នុងប្រទេសកម្ពុជាយើងច្រើនដែរ។
វីអូអេ៖ ដូចលោកសាស្រ្តាចារ្យបានមានប្រសាសន៍អញ្ចឹង ប្រជាពលរដ្ឋខ្មែរប៉ះពាល់ផ្លូវចិត្តតាំងពីស្រាលរហូតដល់ធ្ងន់។ អញ្ចឹងតាមការសិក្សា ក៏ដូចជាការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ តើលោកសាស្រ្តាចារ្យគិតថា បញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរច្រើនទេ?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ មកទល់នឹងពេលនេះ យើងមិនទាន់មានការស្រាវជ្រាវស្តីពីវិធីសាស្រ្ត ដែលកំណត់ឲ្យឃើញច្បាស់ថា ភាគរយប៉ុន្មានល្មម ភាគរយប៉ុន្មានធ្ងន់ធ្ងរ និងភាគរយប៉ុន្មានមធ្យមទេ។ គ្រាន់តែខ្ញុំសង្កេតឃើញថា បើនិយាយអំពីការចងចាំ និងផ្លូវបញ្ញា ប្រជាពលរដ្ឋយើងដែលខ្ញុំបានធ្លាប់ជួប ធ្លាប់ឃើញ ស្ថិតនៅក្នុងកម្រិតមួយដែលមិនសូវខ្ពស់ប៉ុន្មានទេ។ គាត់ឆាប់ភ័យ គាត់ឆាប់តក់ស្លុត គាត់ឆាប់រន្ធត់ ហើយគាត់ឆាប់បាត់ម្ចាស់ការ។ ត្រង់ហ្នឹងហើយ ដែលវាឆ្លុះបញ្ចាំងថា វាមានការប៉ះពាល់គួរសមដែរទៅលើផ្លូវចិត្តរបស់គាត់ ហើយថែមទាំងទៅលើប្រសិទ្ធិភាពនៃការងាររបស់គាត់ និងការប្រឈមទៅនឹងបញ្ហាដែលគាត់ជួបប្រទះ។
វីអូអេ៖ លោកសាស្រ្តាចារ្យបានមានប្រសាសន៍អំពីឥទ្ធិពលរបស់បញ្ហាផ្លូវចិត្តហ្នឹងទៅដល់អ្នកជំនាន់ក្រោយ។ អញ្ចឹងតើអ្នកជំនាន់ក្រោយហ្នឹងបង្ហាញអាការៈយ៉ាងណាដែរ ដែលយើងដឹងថាពួកគាត់ប៉ះពាល់ ឬក៏ទទួលឥទ្ធិពលផ្នែកផ្លូវចិត្តដែរ?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ ខ្ញុំសូមលើកឧទាហរណ៍អំពីគ្រួសារមួយចំនួន ដូចជាក្រុមគ្រួសារមួយនោះ ប្តីកើតជំងឺធ្លាក់ទឹកចិត្ត ប្រពន្ធក៏កើតជំងឺធ្លាក់ទឹកចិត្តដែរ។ ជំងឺធ្លាក់ទឹកចិត្តហ្នឹងធ្វើឲ្យចិត្ត ដែលទប់ស្កាត់ ឬក៏រំងាប់ចិត្តកុំឲ្យគ្រេវគ្រោធនោះ វាចុះខ្សោយ។ អញ្ចឹងរវាងប្តីនិងប្រពន្ធនេះឆាប់អន់ចិត្តគ្នា ឆាប់បន្ទោសគ្នា ឆាប់ឈ្លោះគ្នា។ ធម្មតាទេ កូនដែលកើតមកត្រូវការការកក់ក្តៅ ត្រូវការការបីបាច់ថែរក្សាឲ្យបានសមរម្យពីឪពុកម្តាយ ទោះបីជាមិនសូវជាមានលុយកាក់អីក៏ដោយ។ ប៉ុន្តែដោយសារតែឪពុកម្តាយឧស្សាហ៍តែឈ្លោះគ្នា វ៉ៃតប់គ្នា។ កូននោះអត់មានអីនឹងកក់ក្តៅ ងាកទៅម្តាយ ម្តាយរវល់តែយំ ត្រូវប្តីវ៉ៃគំរាម ដល់ងាកទៅឪពុក ឪពុកកាច។ ដូច្នេះបរិយាកាសសម្រាប់បីបាច់ថែរក្សាកូនឲ្យមានសុវត្ថិភាពឲ្យត្រជាក់ត្រជុំ វាអត់មាន។ អញ្ចឹងវាធ្វើឲ្យកូនហ្នឹងភ័យ រងគ្រោះ។ ករណីមួយ ប្តីប្រពន្ធក្មេងៗ ប្តីទើបតែអាយុ៣០ជាង ប្រពន្ធទើបតែអាយុ៣០ ឯកូនអាយុបាន១០ឆ្នាំ តែដោយសារប្តីធ្លាប់រងគ្រោះដែលធ្វើឲ្យគាត់កាច មកដល់ផ្ទះវិញឈ្លោះជាមួយប្រពន្ធ ឡូឡា ក្តុងក្តាំង បោកប្រាស់។ កូននោះអាយុ២ ឬ៣ឆ្នាំ វានៅអត់សុខ វាដូចជាខ្វះភាពកក់ក្តៅ។ ដល់ឥឡូវហ្នឹងទៅជារៀនអត់កើត ភ្លេចភ្លាំង ហើយបាក់ស្បាត។ នេះហើយជាផលវិបាកជាប្រយោលពីរបបសង្គ្រាម និងរបបប៉ុល ពត។
វីអូអេ៖តើលោកសាស្រ្តាចារ្យគិតថា ប្រជាពលរដ្ឋខ្មែរយើងគិតថា ពួកគាត់មានបញ្ហាសុខភាពផ្លូវចិត្តដែរឬទេ?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ជាទូទៅ គាត់មិនទទួលស្គាល់ថា គាត់កើតបញ្ហាផ្លូវចិត្តទេ ព្រោះការយល់ដឹងអំពីបញ្ហាចិត្តសាស្រ្ត និងជំងឺផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាមិនបានភាពច្បាស់លាស់ព្រោះថា យើងច្រើនតែយល់ថា បើមានជំងឺផ្លូវចិត្ត ទាល់តែឆ្កួត និយាយស្តាប់គ្នាលែងបាន មានអាការៈដែលខុសប្លែកពីគេ ដើរតាមចិញ្ចើមថ្នល់ស្រែកអាឡេអាឡូ ឬក៏សើចតែឯង ឬក៏យំតែឯង។ ភាគច្រើន គាត់មិនទទួលស្គាល់ថា ខ្លួនមានជំងឺផ្លូវចិត្តទេ ដោយសារតែទស្សនៈយល់ដឹងអំពីជំងឺផ្លូវចិត្ត វាមិនច្បាស់លាស់ ហើយវាមិនត្រូវបានយល់ដឹងជាទូទៅ។ នៅប្រទេសគេ ប្រជាពលរដ្ឋគេមានការចេះដឹង រៀនបានជ្រៅជ្រះ យ៉ាងហោចណាស់ក៏ចប់វិទ្យាល័យដែរ។ ហើយលើសពីនេះទៀត ការផ្សព្វផ្សាយបែបអស់ហ្នឹង គេមាននៅតាមទូរទស្សន៍ គេមាននៅតាមសៀវភៅ គេមាននៅតាមវិទ្យុ ហើយប្រជាពលរដ្ឋគេជាអ្នកចូលចិត្តអានសៀវភៅ។ អញ្ចឹងផ្អែកទៅលើកម្រិតចេះដឹងរបស់គេ និងការផ្សព្វផ្សាយនេះធ្វើឲ្យគេមានការយល់ដឹងច្រើន។ នៅប្រទេសកម្ពុជាយើង ការអភិវឌ្ឍសេវាសុខភាពផ្លូវចិត្តហ្នឹងបានតែមួយគន្លាក់ មកដល់ឆ្នាំ១៩៧៥ ក៏ត្រូវបាត់បង់។ ហើយយើងក៏ចាប់ផ្តើមតិចៗមកវិញ ចាប់ពីឆ្នាំ១៩៩៤។ អញ្ចឹងឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋយើងអំពីបញ្ហាចិត្តសាស្រ្ត និងពីជំងឺផ្លូវចិត្តនេះ នៅមានកម្រិតនៅទាបនៅឡើយ។ លើសពីនេះ បើតាមការស្រាវជ្រាវនៅឆ្នាំ១៩៩៩ ឃើញថា ប្រជាពលរដ្ឋប្រហែលជា៤០ភាគរយមិនទាន់បានចប់ថ្នាក់ទី៣នៃបឋមសិក្សាទេ អញ្ចឹងកម្រិតចេះដឹងហ្នឹងហើយធ្វើឲ្យគាត់មិនសូវយល់អំពីលក្ខណៈវិទ្យាសាស្រ្ត ដែលទាក់ទងនឹងបញ្ហាសុខភាព ជាពិសេសបញ្ហាចិត្តសាស្រ្តទេ។ តែផ្ទុយទៅវិញ យើងនាំគ្នាយល់ទៅលើបញ្ហាអបិ្បយជំនឿទៅលើការធ្វើអំពើអ្វីឯណោះទៅវិញទេ តែកាលណាមានជំងឺផ្លូវចិត្តអីប្លែកខុសគេ គឺគាត់ទៅរកគ្រូ ទៅរកលោកសង្ឃស្រោចទឹក ឬក៏ធ្វើខ្សែគាថាដេញខ្មោច ដេញព្រាយបិសាចទៅវិញ។ ហេតុដូច្នេះ ដោយសារការយល់ដឹងតិចតួចនេះ ហើយនិងការយល់ច្រឡំអំពីជំងឺផ្លូវចិត្តនេះ បានជាយើងសព្វថ្ងៃនេះមានអ្នកមករកការព្យាបាលជំងឺផ្លូវចិត្តហ្នឹងតិច។ ប៉ុន្តែបើសិនជាប្រៀបធៀបនៅមុនឆ្នាំ១៩៩៤ ឃើញថា ការយល់ដឹងនេះច្រើន។ តែបើប្រៀបធៀបនៅក្នុងប្រទេសយើង តាំងពីយើងធ្វើការអភិវឌ្ឍសុខភាពផ្លូវចិត្តហ្នឹង ការយល់ដឹងកាន់តែច្រើន ហើយមានការបោះបង់សេវាតាមបែបបុរាណ ឬក៏អប្បិយជំនឿ និងងាកមករកសេវានៅតាមមន្ទីរពេទ្យរបស់យើងក៏កាន់តែច្រើន។ តែបើប្រៀបធៀបទៅនឹងប្រទេសដទៃ យើងនៅទាបនៅឡើយ។
វីអូអេ៖ តើលោកសាស្រ្តាចារ្យគិតថា ប្រជាពលរដ្ឋខ្មែរអាចដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្ត ឬក៏ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហ្នឹងយ៉ាងម៉េចដែរចំពោះខ្លួនពួកគាត់ផ្ទាល់?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ក្រៅពីសេវាសុខភាពផ្លូវចិត្តនៅក្នុងវិស័យសុខាភិបាល ប្រជាពលរដ្ឋអាចមានមធ្យោបាយ ដោយខ្លួនឯងផ្ទាល់ គឺកាលណាគាត់ធ្លាប់មានទុក្ខលំបាក គាត់តែងតែជៀសវាង ដែលនៅក្នុងលោកខាងលិចតែងតែនិយាយថា «តទល់ ឬក៏គេចចេញ»។ ខ្មែរយើងតែងតែយកការគេចចេញហើយ ដែលខ្មែរយើងហៅថា សន្សំសុខ។ ការណ៍ដែលធ្វើយ៉ាងនេះ មកពីយើងយល់ទៅតាមព្រះពុទ្ធសាសនា។ ការអប់រំតាមព្រះពុទ្ធសាសនាធ្វើឲ្យយើងចេះអត់ទ្រាំ និងចេះទទួលយកហេតុផល។ ខ្មែរយើងមិនសូវគិតរឿងបច្ចុប្បន្នប៉ុន្មានទេ។ គាត់គិតថា ជាតិក្រោយ គាត់ធ្វើយ៉ាងម៉េចឲ្យគាត់បានសុខ។ អញ្ចឹងជាតិនេះគាត់កើតទុក្ខ វាជាកម្មផល។ ប៉ុន្តែគាត់ក៏ត្រូវការឲ្យខ្លួនគាត់បានស្ងប់ចិត្ត រំងាប់ចិត្តដែរ។ ហេតុដូច្នេះបានជាការស្ងប់រំងាប់ចិត្តរបស់គាត់ហ្នឹងច្រើនជាងគេ គឺគាត់ធ្វើតាមបែបដកខ្លួនថយ មិនប្រឈមទៅនឹងបញ្ហា មានប៉ុន្មានគាត់ធ្វើឲ្យក្លាយទៅជាសេចក្តីសុខប៉ុណ្ណឹង។ គាត់មិនលោភមិនអីទេ។ អញ្ចឹងឃើញថា នៅក្នុងព្រះពុទ្ធសាសនាមានក្បួនខ្នាតដែលអាចជួយប្រជាពលរដ្ឋ ដោយឡែកទៅតាមការយល់ដឹងរបស់គាត់ ជំនឿរបស់គាត់។ អ្វីដែលគាត់ផ្តោតផ្សាភ្ជាប់នឹងសាសនាហ្នឹងខ្លាំងបានធ្វើឲ្យគាត់ស្ងប់ចិត្ត ឲ្យគាត់អាចទទួលយកកម្មផលហ្នឹងបាន។ ប៉ុន្តែការទទួលកម្មផលខ្លាំងពេកក៏មិនល្អដែរ ដូចថា គេធ្វើអីក៏បានដែរ ចេះតែទទួលយកក៏មិនត្រឹមត្រូវដែរ។ គាត់ទទួលយកល្មមដែលធ្វើឲ្យចិត្តគាត់ត្រជាក់ គាត់ស្ងប់។ អញ្ចឹងអាការៈទុក្ខលំបាកហ្នឹងបានថយទៅតាមការប្រតិបត្តិតាមព្រះពុទ្ធសាសនាហ្នឹង។ ទាំងអស់ហ្នឹងហើយដែលគាត់ដោះស្រាយដោយខ្លួនគាត់។ លើសពីនេះ មានព្រះសង្ឃ មានពុទ្ធបរិស័ទបានចេះដឹងដោយសារគាត់ធ្លាប់រងគ្រោះ ធ្វើទេសនា ធ្វើសម្មាធិ ធ្វើវិបស្សនា ដើម្បីជួយរំលែកគ្នា ឲ្យអារម្មណ៍មូល កាត់ផ្តាច់ចេញពីបរិយាកាសខាងក្រៅដែលតែងតែនាំមកទុក្ខលំបាកប៉ះពាល់អារម្មណ៍។ គាត់ធ្វើយ៉ាងនេះឲ្យអារម្មណ៍គាត់មិនសូវយកចិត្តទុកដាក់ខ្លាំងទៅលើអ្វីដែលជាការប៉ះទង្គិច។ លើសពីនេះទៀត នៅក្នុងព្រះពុទ្ធសាសនាហ្នឹងដែរ យើងឃើញថា នៅថ្ងៃសីល ចាស់ៗនាំគ្នាទៅវត្ត ទៅសុំសីល ដល់គាត់សុំសីលហើយ ពេលថ្ងៃត្រង់ គាត់ពិសារបាយជុំគ្នា។ រួចពីពិសារបាយ គាត់និយាយរឿងរ៉ាវពីនេះពីនោះអំពីទុក្ខលំបាករបស់គាត់។ ឱកាសនេះហើយជាឱកាសដែល គាត់ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហារបស់គាត់ដែលមានរៀងៗខ្លួន។
វីអូអេ៖ បើតាមបទពិសោធន៍របស់លោកសាស្រ្តាចារ្យផ្ទាល់ក្នុងការជួយព្យាបាលប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារសុខភាពផ្លូវចិត្ត តើលោកសាស្រ្តាចារ្យបានជួយពួកគាត់ដោះស្រាយបញ្ហាផ្លូវចិត្តតាមវិធីសាស្រ្តណាខ្លះ?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ជាទូទៅគ្រួសារ ឬក៏សង្គមតែងតែមិនសូវយល់ថា អ្នកកើតជំងឺផ្លូវចិត្តមានជំងឺទេ ឬក៏មិនយល់ពីជំងឺដែរ។ គេក៏មិនបានយល់ពីស្ថានភាពពិតថា ហេតុអ្វីបានជាគាត់មានអាកប្បកិរិយា ឬឥរិយាបថអញ្ចឹង។ ដល់ពេលគាត់មកជួបយើង យើងសម្តែងទឹកចិត្ត កាយវិការ និងពាក្យសំដី ដែលយើងហៅថា «ព្រហ្មវិហារធម៌»។ ទាំងអស់នេះគឺជាអ្វីដែលគាត់រងចាំយូរណាស់មកហើយថា នៅពេលណាមួយបានគេជឿគាត់ បានគេជួយឈឺឆ្អាលគាត់ គេប្រាកដជាដឹងថា គាត់ឈឺ។ ដល់យើងសម្តែងអញ្ចឹងទៅ គាត់មានការរំភើប គាត់សប្បាយចិត្ត គាត់ទុកចិត្តយើង គាត់ហ៊ាននិយាយអ្វីៗ ទាំងអស់។ លើសពីនេះទៀត ចំពោះអ្នកខ្លះដែលកាច អ្នកខ្លះដែលខ្លាច ជួនកាលគាត់មានអារម្មណ៍ ដែលគេហៅថា Hallucination ចេះតែឃើញ ឬចេះតែឮអ្វី ដែលអ្នកដទៃមិនឃើញ មិនឮ តែមានតែខ្លួនគាត់ទេដែលឮ ដែលចេះតែស្រមៃគិតរឿងអីអាក្រក់ៗ ដល់អ្នកនៅក្នុងក្រុមគ្រួសារជាមួយគាត់រកយល់អត់បាន អញ្ចឹងគាត់ធ្វើអ្វីទៅអត់ស៊ីជាមួយនឹងអ្វីដែលអារម្មណ៍អ្នកជំងឺកំពុងតែទទួលទេ។ យើងជាគ្រូពេទ្យ យើងធ្លាប់មើលជំងឺ យើងសង្កេតមើលឥរិយាបថ និងភិនភាគហ្នឹង យើងដឹងថា គាត់មានសម្តីណាមួយដែលឮក្នុងត្រចៀកគាត់ គេគំរាមកំហែង គេសំឡុតគាត់ ឬគាត់ឃើញអាការៈ ឬក៏រូបភាពអីមួយអាក្រក់ ហើយធ្វើឲ្យខ្លាច។ អញ្ចឹងដោយសារឃើញអញ្ចឹង យើងបានជួយលើកទឹកចិត្តគាត់ និងជួយការពារគាត់ថា អត់មានអ្នកណាគំរាមកំហែងគាត់បានទេ។ ឥឡូវនេះគេនៅជុំវិញដើម្បីជួយគាត់ រូបភាពដែលឃើញហ្នឹងជារូបភាពមែន តែមិនមែនជារូបភាពពិតទេ។ រូបហ្នឹង គាត់ឃើញតែម្នាក់ឯងទេ តែយើងអត់ឃើញទេ ហើយរូបភាពទាំងអស់ហ្នឹងមិនអាចធ្វើអ្វីគាត់បានទេ ព្រោះគាត់ឃើញយូរហើយ។ មកទល់នឹងពេលនេះ រាងកាយគាត់មិនបានប៉ះពាល់របួសអ្វីទេ។
ករណីណាដែលគាត់បាត់ម្ចាស់ការ ករណីណាដែលមិនអាចប្រាស្រ័យទាក់ទងគ្នាបាន និយាយគ្នាស្តាប់មិនបាន ឬក៏ក្នុងករណីណាដែលគាត់និយាយស្តាប់គ្នាបានក៏ដោយ តែគាត់ស្ថិតក្នុងស្ថានភាពមួយដែលអាការៈហ្នឹងអាចមានគ្រោះថ្នាក់ដល់គាត់ ឬក៏ដល់អ្នកដទៃ ដូច្នេះចាំបាច់បំផុតយើងត្រូវប្រើថ្នាំដើម្បីឲ្យគាត់ស្ងប់ និងធានាបានសុវត្ថិភាពសម្រាប់គាត់ និងអ្នកដទៃ។ នៅពេលណាគាត់ស្ថិតក្នុងស្ថានភាពល្អ ដែលយើងប្រាស្រ័យទាក់ទងនិយាយគ្នាទៅបាន ពេលនោះហើយបន្ថែមទៅលើការប្រើប្រាស់ថ្នាំ យើងត្រូវធ្វើការប្រឹក្សា ដែលភាសាអង់គ្លេសហៅថា Counseling និងការព្យាបាលដោយចិត្តសាស្រ្ត ដែលភាសាអង់គ្លេសហៅថា Psychotherapy ទៅតាមបែបបទនានាដែលវាតម្រូវឲ្យធ្វើ។ បន្ថែមពីលើនេះទៀត យើងត្រូវធ្វើការអប់រំអ្នកជំងឺឲ្យយល់ពីជំងឺ កុំឲ្យភ័យតក់ស្លុត ដែលភាសាអង់គ្លេសហៅថា Psycho-education ព្រមទាំងអប់រំក្រុមគ្រួសារឲ្យយល់ពីអ្នកជំងឺហ្នឹង និងថែមទាំងដោះស្រាយរាល់វិបត្តិ និងទំនាស់ដែលមានរវាងអ្នកជំងឺជាមួយក្រុមគ្រួសារ ព្រោះតែក្រុមគ្រួសារមិនយល់ពីអ្នកជំងឺ ដែលភាសាអង់គ្លេសហៅថា Family therapy និងមួយទៀតគឺការដោះស្រាយបញ្ហាដែលភាសាអង់គ្លេសហៅថា Problem solving។ អញ្ចឹងក្នុងករណីដែលមានអ្នកជំងឺម្នាក់មានជំងឺផ្លូវចិត្ត វាមិនមែនដូចជាជំងឺផ្លូវកាយទេ។ ជំងឺផ្លូវចិត្តវាជំពាក់ជំពិនច្រើនណាស់។ ជួនវាជំពាក់ជំពិនរវាងអ្នកជំងឺជាមួយនឹងនរណាម្នាក់នៅជាមួយក្រុមគ្រួសារ។ អញ្ចឹងត្រូវរកមនុស្សគន្លឹះដែលជាអ្នកមានការជំពាក់ជំពិនមករួមគ្នាទាំងអស់ ដើម្បីដោះស្រាយឲ្យយល់គ្នាទៅវិញទៅមក ដើម្បីរៀបចំកសាងបរិយាកាសសង្គម ដែលគាត់នឹងត្រឡប់ទៅនៅវិញឲ្យល្អ។ បើយើងមិនធ្វើអញ្ចឹងទេ គាត់ជាតែនៅក្នុងមន្ទីរពេទ្យទេ ដល់គាត់ត្រឡប់ទៅវិញ វាកើតរឿងដដែល ឈឺវិញដដែល។
វីអូអេ៖ តើលោកសាស្រ្តាចារ្យមានអនុសាសន៍ ឬដំណោះស្រាយណាមួយទេក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធិភាពទេ?
សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ប្រជាពលរដ្ឋដែលរងគ្រោះដោយសង្រ្គាមក្តី ដោយរបបប៉ុល ពតក្តី ឬក៏ក្រោយមកទៀត ដោយសារតែក្រោយសង្រ្គាម ស្ថានភាពមិនបានល្អទេ។ គ្រប់ប្រទេស ប្រទេសណាក៏ដូចប្រទេសណាដែរ តែក្រោយសង្រ្គាមជួបការលំបាកលំបិនដូចគ្នា។ វាមិនខុសពីប្រទេសខ្មែរយើងក្រោយពីសង្រ្គាមលោកលើកទី២បានរលត់ទៅទេគឺរស់ដោយលំបាក។ អញ្ចឹងទុក្ខលំបាកថ្មីរបស់ប្រជាពលរដ្ឋយើងដែលរងគ្រោះទល់នឹងរបបប្រល័យពូជសាសន៍ក្តី ដោយសារសង្រ្គាមក្តី និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកើតស្រករក្រោយក្តី ធំជាងគេគឺភាពក្រីក្រនេះឯង។ ដូច្នេះការអភិវឌ្ឍប្រទេសជាការមួយ ជួយមួយចំណែកធំ ធ្វើឲ្យប្រជាពលរដ្ឋមានសង្ឃឹម និងជួយគាត់បន្ថយការលំបាកដែលជាផ្នែកមួយធ្វើឲ្យភាពតោកយ៉ាកនេះ វិបត្តិទាំងប៉ុន្មានហ្នឹង ដែលជាកត្តាធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់។ អញ្ចឹងការអភិវឌ្ឍប្រទេសជារឿងមួយធំណាស់ ដែលអាចឲ្យប្រជាពលរដ្ឋយើងធូរស្រាលពីកត្តាដែលនាំឲ្យកើតជំងឺផ្លូវចិត្ត និងកត្តាធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ កាលណាធូរស្រាលជីវភាពទៅ គេមានឱកាសនឹងទៅព្យាបាលបាន។ កាលណាតែរកមួយថ្ងៃសម្រាប់មួយថ្ងៃ គឺគ្មានឱកាសនឹងទៅព្យាបាលទេ។ ហេតុដូច្នេះហើយ សូមឲ្យ ពិភពលោកទាំងមូលមើលឃើញនូវទុក្ខសោកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្រ្គាម ដោយសារគ្រោះមហន្តរាយនាពេលបច្ចុប្បន្ន មេត្តាមើលឃើញយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសដោយទូលាយ ដើម្បីជួយអ្នកក្រីក្រផង និងអ្នករងគ្រោះដោយសារជំងឺផ្លូវចិត្តផង ដែលជាមធ្យោបាយល្អប្រសើរណាស់។ មានតែប៉ុណ្ណឹងទេ ដែលជាគន្លឹះធំជួយអ្នកក្រីក្រឲ្យបានធូរស្រាល។ ជីវភាពតានតឹងជាកត្តាមួយធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ តែបើយើងអភិវឌ្ឍប្រទេសបានល្អទៅ ជីវភាពរបស់គេនឹងបានធូរស្រាល។ អញ្ចឹងបញ្ហាផ្លូវចិត្តគាបសង្កត់ហ្នឹងក៏ថយ។ គ្នាអាចមានឱកាសរកប្រាក់កាសដើម្បីរស់នៅ ហើយក៏មានប្រាក់កាសខ្លះៗដើម្បីព្យាបាលជំងឺដែរ។ វាជារឿងមួយក្នុងសម័យឥឡូវនេះ សម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃដែរ។ ការបើកទូលាយជួយអភិវឌ្ឍប្រទេសកម្ពុជាពីគ្រប់មជ្ឈដ្ឋាន វាជាមធ្យោបាយដ៏ធំ ដ៏សំខាន់សម្រាប់ដោះស្រាយរាល់ការលំបាកទាំងប៉ុន្មានដែលនាំឲ្យកើតជំងឺផ្លូវចិត្ត ឬក៏រាល់កត្តាទាំងប៉ុន្មានដែលជំរុញឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់។
មួយវិញទៀត យើងត្រូវគិតថា ជំងឺផ្លូវចិត្តនេះទាក់ទងនឹងកត្តា៣ គឺកត្តាជីវសាស្ត្រ កត្តាចិត្តសាស្រ្ត និងកត្តាសង្គម ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា យើងត្រូវថែមមួយទៀតគឺកត្តាជំនឿ។ អញ្ចឹងបើកត្តា៤ ហ្នឹងជាកត្តានាំឲ្យកើតជំងឺ។ យើងដោះស្រាយវិញ។ យើងត្រូវដោះស្រាយមូលហេតុរបស់វា។ កត្តាជីវសាស្រ្ត យើងត្រូវប្រើឱសថដើម្បីកែអ្វីដែលដំណើរការមិនប្រក្រតី ដែលវាបាត់លំនឹងនៅក្នុងប្រព័ន្ធខួរក្បាលដែលគ្រប់គ្រងអារម្មណ៍។ កត្តាចិត្តសាស្រ្ត គឺយើងធ្វើការអប់រំ មានព្រះពុទ្ធសាសនា មានចលនាអប់រំសុខភាពផ្លូវចិត្ត និងមានអ្នកជំងឺជាច្រើនដែលបានធូរស្បើយបានអប់រំអ្នកដទៃផងដែរ ហើយប្រជាពលរដ្ឋឥឡូវ ដោយគាត់បានយល់ដឹង ភ្លឺស្វាង គាត់ក៏មានឥរិយាបថ ទស្សនៈល្អ។ គាត់យល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលបង្កើតជាបរិយាកាសល្អ ឲ្យម្នាក់ៗមានផ្លូវចិត្តបានស្រឡះ។ កត្តាសង្គម បើយើងអភិវឌ្ឍប្រទេសជាតិឲ្យបានល្អទៅ វាជារឿងមួយជួយហើយ ដូចជារាជរដ្ឋាភិបាលខំប្រឹងសព្វយ៉ាងទាំងអស់។ ក្រៅពីនេះ កត្តាជំនឿ គឺយើងតម្រង់ជំនឿហ្នឹង កុំឲ្យជឿជ្រុល ជឿខុស ដូចជានៅពេលដែលឪពុកម្តាយស្លាប់បាត់ទៅ ជិតពេលភ្ជុំ ជិតពេលចូលឆ្នាំ ឬពេលខ្លះយល់សប្តិឃើញឪពុកម្តាយក្ររហេមរហាម ធ្វើឲ្យស្រណោះនឹកដល់គាត់ ហើយចេះតែយល់សប្តិពីរបីថ្ងៃជាប់ៗគ្នាទៀត។ អារម្មណ៍ហ្នឹងធ្វើឲ្យគាត់សោកសៅជាច្រើនអាទិត្យទៅ ទៅជាធ្លាក់ទឹកចិត្ត។ ដូច្នេះដើម្បីដោះស្រាយបញ្ហាហ្នឹង យើងធ្វើទៅតាមសទ្ធាដែលយើងមាន លុយតិចក៏ដោយ យើងធ្វើម្ហូបមួយស្រាក់អី ទៅបង្សុកូលជូនដល់ព្រលឹងម៉ែឪ ជីដូនជីតាទៅ អារម្មណ៍គាត់ស្រឡះហើយ។ ការធ្វើបែបនេះ វាធ្វើឲ្យមនុស្សនោះបានជ្រះស្រឡះថា ជីដូនជីតាហ្នឹងបានស្ងប់ចិត្ត ហើយគាត់បានទទួលផលអីអស់ហើយ ដល់ហើយគាត់មិនសូវយល់សប្តិអាក្រក់ពីជីដូនជីតាដែលបានស្លាប់បាត់ទៅ។ អារម្មណ៍គាត់ហ្នឹង ហើយនឹងការលំបាក ធ្លាក់ទឹកចិត្តអីក៏ធូរស្រាលដែរ។ ដូច្នេះ យើងមានវិធី ៤ ធំៗដូចខ្ញុំបានជម្រាបដើម្បីដោះស្រាយទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ៕
ប្រភពទាំងស្រុងពី http://www.voanews.com/khmer/news/education/Past-War-Continued-Poverty-Add-to-Mental-Illness-Professor-132646448.html#.T_aEf0uN2F0.facebook

ភាគទីមួយនៃកិច្ចសម្ភាសរវាងភី សុភាដា និង លោកសាស្រ្តាចារ្យ កា ស៊ុនបូណាត

ភាគទីពីរនៃកិច្ចសម្ភាសរវាងភី សុភាដា និង លោកសាស្រ្តាចារ្យ កា ស៊ុនបូណាត

Subscribe to:
Posts (Atom)