Showing posts with label ការសិក្សា. Show all posts
Showing posts with label ការសិក្សា. Show all posts

Tuesday, March 31, 2015

អត្ថប្រយោជន៍នៃ ការចូលគេងយប់ជ្រៅ




មនុស្ស​ភាគច្រើន គិត​ថា​ការ​ចូល​គេង​លឿន ហើយ​ក្រោក​ពី ព្រឹក​ព្រលឹម នឹង​ផ្តល់​ប្រយោជន៍​ល្អ​ ចំណែ​ក ទម្លាប់​ចូល​គេង​យឺត ឬ ​ចូល​គេង​យប់​ជ្រៅ​វិញ​នោះ​នឹង​ផ្ដល់​នូវ​គុណវិបត្តិ​ជា​ច្រើន​។
តែ​ឥឡូវនេះ​យើង នឹង​បង្ហាញ​អោយ​អ្នក ដឹង​ថា​ការ​គេង​យប់​ ផ្ដល់​ប្រយោជន៍​ដល់​​ ៦យ៉ាងដែរ​៖
១. IQ ឬ ភាព​ឆ្លាត​វៃ​ខ្ពស់
បើ​តាម លោក Satoshi Kanazawa ជា​អ្នក​វិទ្យាសាស្ត្រ​នៃ​សាលាវិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ នយោបាយ មក​ពី​ទីក្រុង​ឡុ​ដ៏ គាត់​បាន​ធ្វើការ​សិក្សា និង បាន​រក​ឃើញ​ពី ទំនាក់ទំនង​រវាង ភាព​ឆ្លាត​វៃ រួម​ទាំង​អាកប្បកិរិយា​របស់​មនុស្ស ជំនាន់​ថ្មី គឺ​ធ្វើ​អ្វី មិន​តាម​គន្លង មនុស្ស​ជំនាន់​មុន​ៗ​នោះ​ទេ​។ ជាក់ស្ដែងសព្វថ្ងៃ​ ក្មេង​ៗមាន​ទម្លាប់​ដូច​មនុស្ស​ពេញវ័យ គឺ​ទម្លាប់​ចូល​គេង​យប់​ជ្រៅ និង ក្រោក​ពី​គេង​យឺត មិន​ថា​ថ្ងៃ​ធម្មតា ឬ​ក៏ ថ្ងៃ​ចុង​ស​ប្តា​ហ៍​ឡើយ ដែល​ទម្លាប់​នេះ​ខុស​ពី​មនុស្ស​ជំនាន់​មុន វា​បញ្ជាក់​អោយ​ឃើញ​ថា​ពួក​គេ​មានភាព​ឆ្លាត​វៃ និង IQ ខ្ពស់​ជាង​មនុស្ស​ជំនាន់​មុន​​។


២. អាច​កើន​កម្លាំង​រាង​កាយ​ខ្លាំង
ការ​ចូល​គេង​យប់​ជ្រៅ អាច​ផ្តល់​ប្រយោជន៍ ដល់​រាង​កាយច្រើន​ជាង ការ​ចូល​គេង​លឿន និង ឆាប់​ក្រោក​ពី​ព្រលឹម បើ​តាម​ការ​ស្រាវជ្រាវ ។ ការ​សិក្សា​នេះ ធ្វើ​ក្នុង​សាកលវិទ្យាល័យ Alberta ដោយ​ពិសោធន៍ ធ្វើតេស្ត​លើ​កម្លាំង​ជើងមនុស្ស ៩​នាក់ ដែល​ឆាប់​ចូល​គេង ហើយក្រោក​ពី​ព្រលឹម ជាមួយនឹង​ មនុស្ស​ ៩​នាក់​ផ្សេង​ទៀត ដែល​ចូល​គេង​យប់​ជ្រៅ​។

៣. អាច​មាន​ភាព​ច្នៃប្រឌិត​ច្រើន
សាកលវិទ្យាល័យ Catholic ធ្វើការ​សិក្សា​ស្រាវជ្រាវ និង បាន​រក​ឃើញ​ថា មនុស្សនិយម​ធ្វើ​ការងារ ពេល​យប់ រហូត ពេល​យប់​ជ្រៅ ទើប​ចូល​គេង ទំនងជា​អាចអភិវឌ្ឍន៍ ការ​គិត​ឃើញ​ថ្មី ព្រមទាំង មានគំនិត​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​។
អ្នកដឹកនាំ​ការ​សិក្សា​នេះ លោក Marina Giampietro បាន​បង្ហាញមូលហេតុ​ថា មនុស្ស​ចូល​ចិត្ត​ធ្វើការ យប់​ជ្រៅ​ទើប​គេង អាច​ធ្វើ​ឲ្យ​ពួក​គេ ប្រមូលផ្តុំ​អារម្មណ៍​បាន​ល្អ ធ្វើ​ឲ្យ​គេ​មាន សមត្ថភាពរក​ឃើញ​អ្វី​ថ្មី និងចេះ​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​បាន​ជួប​ប្រទះ ។


៤. អាច បាន​ពិន្ទុ​ខ្ពស់ លើ​ការ​ធ្វើតេស្ត​សមត្ថភាព​បញ្ញា
សាកលវិទ្យាល័យ Madrid បាន​ចេញផ្សាយ​ថា បើ​គិត​លើ​របៀប​គេង​របស់​យុវវ័យ ១០០០ នាក់​នោះ ឃើញ​ថា​យុវវ័យ​ចូល​គេង​យប់​ជ្រៅ ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង យុវវ័យ​ដែល ឆាប់​ភ្ញាក់​ពី​ព្រឹក​ព្រលឹម លើ​តេស្ត​សមត្ថភាព​បញ្ញា ។
៥. ក្នុង​ការងារ​អាច​ទទួល​មុខងារ​ខ្ពស់
ដូច​ដែរ​បាន​លើក​ឡើង ខាងលើ ការ​ចូល​គេង យប់​ជ្រៅ​អាច​ធ្វើ​អោយ គំនិត​មាន​ភាព​ច្នៃប្រឌិត​ច្រើន ហើយ​ចេះ​ដោះស្រាយ​បញ្ហា​បាន​ល្អ ជា​ហេតុ​នាំ​ឲ្យ​អាច​ទទួល​បាន ការងារ​ល្អ​ទៀតផង។
ជា​រឿង​ពិត សូ​ម្បី​លោក​ប្រធានាធិបតី​អា​មេ​រិច បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ចូល​ចិត្ត​គេង​យប់​ជ្រៅ​ដែរ ។ លោកបាន​និយាយ​ប្រាប់ កាសែត Newsweek កាលពី​ឆ្នាំ ២០០៩ ថា​គាត់​ចូល​ចិត្តនៅ​រហូត​ដល់​យប់​ជ្រៅ ហើយ​ក្រោយ​ពី​គាត់ ធ្វើ​កិច្ច​ការងារ​ចប់ គាត់​បន្ត​អាន​សៀវភៅ​ទៀតទើប​ចូល​គេង​។
៦. អាច​មាន​ស្មារតី​ល្អ ច្រើន​ម៉ោង បន្ទាប់​ពី​ក្រោក​ពី​គេង
ក្នុង​ឆ្នាំ ២០០៨ ការ​សិក្សា​មួយ​នៃ​សាកលវិទ្យាល័យ Liege ប្រទេស បែ​ល​ហ្សិ​ក បាន​ធ្វើការ​ពិសោធន៍ មនុស្ស​១៥នាក់ ដែល​មាន​ទម្លាប់ គេង​យប់​ជ្រៅ និង ១៥​នាក់ ផ្សេង​ទៀតមាន​ទម្លាប់ ចូល​គេង​លឿន​ និង ក្រោក ពី​គេង​លឿន​។
អ្នក​ស្រាវជ្រាវ លើ​ការ​សិក្សា​នេះ បាន​ធ្វើ ការ​វាស់​ស្ទង់​សកម្មភាព ខួរក្បាល និង​ស្មារតី​តាំង​អារម្មណ៍ ដោយ​ធ្វើតេស្ត​ប្រលងរបស់​អ្នកចូលរួម ទាំងអស់ពីរ​ដង ។
លើក​ទី​១ ពេល​ពួក​គេ ទើប​ក្រោក​ពី​ដេក និង​ម្តងទៀត ក្រោយរយៈ​ជិត ១១​ម៉ោង​។ ក្រោយមក​ការ សិក្សានេះ​រក​ឃើញ​ថា ពិន្ទុ​របស់​អ្នកចូលរួម នៅ​ពេល​ទើប​ក្រោក​ពី​គេង​វា​ស្មើគ្នា តែពិន្ទុ ធ្វើតេស្ត​លើក​ទី​២ ក្រោយ​រយៈពេល ជិត​១១​ម៉ោង របស់​អ្នក ចូល​គេង​យប់​ជ្រៅ ទទួល​បាន​ពិន្ទុច្រើន​ជាង ហើយ​ខួរក្បាល​មានដំណើរ​ការ​ប្រសើរ ​ដែលអាច​បញ្ជា​ឲ្យ​មាន ការ​តាំងស្មារតី​ល្អ​៕
សូម​បញ្ជាក់​ថា ដោយ​ទម្លាប់ របស់​ម្នាក់​ៗ​ខុស​ៗ​គ្នា និង​ មាន​ស្ថានភាព​សុខភាព ខុស​ៗ​គ្នា​ដែរ​នោះ ដូចនេះ​ការ​ចូល​គេង​យប់​ជ្រៅ ក៏​អាច​ជះ​ឥទ្ធិពល មិនល្អ​មួយចំនួន ហើយ​ចំនុច​ទាំងអស់​ខាងលើនេះ ​មិនមែនធ្វើការ​ណែនាំ ឲ្យ​អ្នកមាន​ទម្លាប់​ចូល​គេង​​លឿន ផ្លាស់​ប្តូរ​មក​គេង​យប់​ជ្រៅ​នោះ​ឡើយ​៕

Thursday, October 31, 2013

តើ​ពេល​ណា​ទើប​បញ្ចប់​វប្បធម៌​លួច​ចម្លង​ស្នាដៃ​?
ការ​បង្ក្រាប CD ខុសច្បាប់​ កាល​ពី​ពេល​កន្លង​ទៅ
ការ​បង្ក្រាប CD ខុសច្បាប់​ កាល​ពី​ពេល​កន្លង​ទៅ
@RFI
ដោយ លាង ដឺលុច
ការ​លួច​ចម្លង​ស្នាដៃ ដូច​ជា សៀវភៅ និងអត្ថបទ​​សារព័ត៌មាន​ លួច​ចម្លង​ផលិតផល​សិល្បៈ​ចម្រៀង និង​វីដេអូ​ជា​ដើម បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ​ នៅ​ពេល​ដែល​គេ​មិន​ដឹង​ថា តើ​ច្បាប់​ស្តី​កម្មសិទ្ធិ​បញ្ញា​នឹង​ត្រូវ​គេ​អនុវត្ត​នៅ​ពេល​ណា​នៅ​កម្ពុជា។ ការ​បណ្តែត​បណ្តោយ​អោយ​សកម្មភាព​នៃ​ការ​លួច​ចម្លង​នេះ ​នៅ​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​វិធាន​ការ​អ្វី​សោះ​យ៉ាង​ដូច្នេះ វា​កំពុង​ធ្វើ​អោយ​អ្នក​និពន្ធ និង​ផលិតករ​នានា​បន្ត​បាក់​ទឹក​ចិត្ត នឹង​ទទួល​រង​ភាព​អយុត្តិធម៌​។ បើ​មិន​ទាន់​អនុវត្ត​ច្បាប់ តើ​អាច​មាន​យុទ្ធនាការ​អប់រំ​ផ្នែក​សីលធម៌ ដើម្បី​កាត់​បន្ថយ​ការ​លួ​ចម្លង​នេះ មុន​មាន​ការ​អនុវត្ត​ន៍​ច្បាប់​ជំនាញ​ដែរ​ឬ​ទេ?
ការ​លួច​ចម្លងស្នាដៃ​នៅ​កម្ពុជា វា​បាន​ក្លាយជា​ប្រធាន​បទ​ដែល​គេ​សឹង​តែ​ឈប់​និយាយ​ទៅវិញ​ហើយ។ គេ​ឈប់​និយាយ​ពីព្រោះ វា​បាន​ក្លាយជា​វប្បធម៌ ឬ​ជាសកម្មភាព​យ៉ាង​សាមញ្ញ​មួយ​នៅ​កម្ពុជា។ សៀវភៅ​ចេញ​ថ្មី​ភ្លាម ក៏​មានច្បាប់ចម្លង​ដាក់​លក់​ទន្ទឹម​គ្នា​ដែរ ដោ​យ​គ្មាន​ការ​ខ្លាចរអា ខ្លាច​ញញើត​ម្ចាស់​កម្មសិទ្ធិ​បន្តិច​សោះ​ឡើយ។ CD និង​ VCD ចម្រៀង ក៏ដូចគ្នា។ អត្ថបទ​សារព័ត៌មាន​​តាម​គេហទំព័រ​ ក៏​រឹត​តែ​ស្រួល​ចម្លង​ទៀត។ អ្នកខ្លះ​គ្រាន់តែ​បង្កើត​អសយដ្ឋាន​គេហទំព័រ​មួយ ហើយ​លួច​អត្ថបទ​គ្រប់​បែប​យ៉ាង​​មក​បំពេញ​ទំព័រ​របស់​ខ្លួន​ ក៏​រួច​ជាស្រេច។ សកម្មភាព​អសីលធម៌ និង​គ្មាន​មនសិការ​នេះ កំពុង​តែ​រីក​ដុះដាល​យ៉ាង​សេរី និង​យ៉ាង​ទូលំទូលាយ។
អ្នក​ផលិត CD VCDចម្រៀង អ្នកនិពន្ធ​សៀវភៅ អ្នក​និពន្ធ​អត្ថបទ​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​បាក់​ទឹក​ចិត្ត និង​ក្លាយ​ជា​ជនរងគ្រោះ​​នៃ​វប្បធម៌​អសីលធម៌​មួយ​នេះ។

ជា​ការ​ពិត ការ​លួច​ចម្លង​ស្នាដៃ​នេះ​មាន​គុណ​សម្បត្តិ​ខ្លះ​ដែរ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា។ និយាយ​អំពី​ស្នាដៃ​មួយ​ចំនួន​ដូចជា​សៀវភៅ​អាន ផលិតផល​សិល្បៈ​ចម្រៀង និង​ភាពយន្ត។ ច្បាប់​ចម្លង ឬ​របស់​ក្លែងក្លាយ​នៃ​ផលិតិផល​ទាំងនេះ ​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​​បាន​លួច​ធ្វើ​នោះ ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ថោកជាង​ច្បាប់​ដើម។ ដូច្នេះ ផលិតផល​ក្លែងក្លាយ​នេះ បាន​បម្រើ​ផលប្រយោជន៍​ប្រជាជន​ក្រីក្រ​ខ្លះ​ដែរ។

នៅ​ក្នុងវិស័យ​សារព័ត៌មាន​វិញ ក្រុម​ហ៊ុនសារព័ត៌មាន​ខ្លះ​ដែល​មិនមាន​ធនធាន​គ្រប់គ្រាន់នោះ ក៏​មានតែ​រង់ចាំ​លួច​ចម្លង​យក​អត្ថបទ​របស់​គេ ពី​ឆ្វេង​ពីស្តាំ​មក​ធ្វើ​ជា​របស់​ខ្លួន។ អ្នកខ្លះ​ទៀត លួច​ចម្លង​របស់​ម្ចាស់​ដើម​ទាំង​ដុល ដោយ​គ្មាន​កែ​សម្រួល​បន្តិច​ឡើយ ហើយ​ក៏​មិនទាំង​ប្រាប់​ប្រភព​ម្ចាស់​ដើម​នៃ​អត្ថបទ​នោះ​ទៀត​ផង។ ហើយ​ជំនួញ​របស់​ពួកគេ​ ក៏​ចេះ​តែ​រស់​ដោយ​អំពើ​អសីលធម៌ និង​គ្មាន​មនសិការ​នេះ​ទៅ។

និយាយ​ត្រង់​នេះ ប្រយោជន៍​ ឬ​គុណសម្បត្តិ​វា​បាន​កើត​មាន​ដល់​មហាជន​ទូទៅ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​មែនហើយ ហើយ​គេ​ក៏​អាច​ចាត់​ទុក​ថា វា​ជា​ចំណែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង កា​រ​អប់រំ ឬ​ព័ត៌មាន​ទៅ​ដល់​ក្រុម​មនុស្សដែល​​លទ្ធភាព​ពួកគេ​នៅ​មា​ន​កម្រិត​។

ប៉ុន្តែ ប្រសិន​បើ​គេ​ប្រៀបធៀប​​គុណសម្បតិ្ត​ជាមួយ​នឹង​គុណ​វិបត្តិ​វិញ គុណវិបត្តិ​ពិត​ជា​មាន​ធំធេង​ណាស់ ចំពោះ​អនាគត​នៃ​សង្គម​កម្ពុជា។ ជា​បឋម គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ការ​លួច​ចម្លង​ស្នាដៃ​ ឬ​ការ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​ គឺ​ជា​ទង្វើ​ផ្ទុយ​​ច្បាប់។ វៀរ​​លែង​តែ​កម្ពុជា ជា​រដ្ឋ​ដែល​ចាត់ទុក​ទង្វើ​ផ្ទុយ​ច្បាប់​ ជា​បញ្ហា​ធម្មតា។

បន្ទាប់​មក​ទៀត គេ​ត្រូវ​​គិត​ថា ការ​លួច​ចម្លង​ស្នាដៃ​នឹង​សម្លាប់​អ្នក​ផលិត​ និង​​អ្នកនិពន្ធ​ទាំងឡាយ។  អ្នក​និពន្ធ​សៀវភៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​បន្ត​​និយាយទាំងអស់​សង្ឃឹម​​​ថា ពួកគេ​ឈប់​និពន្ធ​សៀវភៅ​លក់​ទៀត​ហើយ​ ពីព្រោះ​​ពួកគេ​បោះ​ពុម្ព​មិន​ទាន់អ្នក​​លួច​ចម្លង​លក់នោះទេ។ អ្នកនិពន្ធ​អត្ថបទ​កាសែត ​និង​អ្នក​ផលិត​ចម្រៀងក៏​មាន​អារម្មណ៍​មិនសូវ​ខុសគ្នា​​ពី​អ្នក​សរសេរ​សៀវភៅ​នោះ។ ការ​នេះ​​វា​កំពុង​តែ​នាំ​ក្រុម​អ្នកនិពន្ធ និង​ផលិតករ​នានា​បោះបង់​អាជីព​របស់​ពួកគេ​ចោល។ ពួកគេ​ទាំងនេះ​មិន​អាច​បញ្ចេញ​បញ្ញាញាណ​ សម្រាប់​តែ​ការ​លួច​ចម្លង​នោះ​ដែរ។

និយាយ​យ៉ាង​ដូច្នេះ​ មិន​មែន​មាន​ន័យថា កន្លងមក​គ្មាន​ការ​បង្ក្រាប​នោះទេ។ ប៉ុន្តែ​ ការ​បង្ក្រាប​បទល្មើស​​មួយនេះ មិនខុស​ពី​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេងទៀត ដែល​ត្រូវបាន​គេ​មើល​ឃើញថា ដូច​ជា​ការ​វែកចក។ គេ​ក៏ស​ង្កេត​ឃើញថា នៅ​ពេល​ណា​មាន​ករណីបង្ក្រាប​ម្តង​ៗ ពេល​នោះ​ក្រុម​ឈ្មួញ​ទុច្ចរិត​ គ្រាន់តែ​បន្ថយ​សកម្មភាព​បន្តិច​ប៉ុណ្ណោះ។ ប៉ុន្តែ​ ក្រោយ​មក​ទៀត នៅ​ពេល​ស្ងប់ស្ងាត់​នៃ​ការ​បង្ក្រាប​នោះ អ្វីៗ​បាន​វិល​មក​ធម្មតា​ដដែល។ គឺ​លួច​ចម្លង លក់​ដដែល។

និយាយ​អំពី​វិធានការ​ទប់ស្កាត់​ការ​លួច​ចម្លងនេះ ប្រសិន​បើ​គេ​មើល​ករណី​បង្ក្រាប​ដែល​បាន​ធ្វើ​អោយ​ថមថយ​ការ​ចេញ​របស់​ក្លែងក្លាយ ឬ​របស់​ចម្លងនោះទៅ គឺ​បាន​ន័យ​ថា ក្រុម​ឈ្មួញ​ទុច្ចរិត​ក៏​ខ្លាច​ការ​អនុវត្ត​ន៍​ច្បាប់​ដែរ។ ដូច្នេះ​ វិធានការ​ប្រសិទ្ធភាព​មួយ​នោះ គឺ​ការ​បង្ក្រាប​ជា​ប្រចាំ​លើ​គ្រប់​ផលិតផល​លួច​ច​ម្លង ទាំង​ប្រភេទ​ផលិត​ផល​សិល្បៈ​ចម្រៀង ភាពយន្ត និង​សៀវភៅ​ជាដើម។ ប្រការ​​សំខាន់នោះ គឺ​ព្រមាន​អំពី​ការ​អនុវត្តន៍​អោយតឹងរ៉ឹង​នូវ​ច្បាប់​កម្មសិទ្ធិ​បញ្ញា។

វិធាន​ការ​មួយ​ទៀតនោះ គឺ​យុទ្ធនា​ការ​អប់រំ។ អប់រំ​អោយ​មនុស្ស​ទូទៅ ពិសេស​អ្នកលួច​ចម្លង​នោះ អោយពួកគេ​មាន​សតិសម្បជញ្ញៈ​ឡើងវិញ អោយពួកគេ​យល់​ថា ការ​លួច​ចម្លង​​បញ្ញា គឺ​ជា​​អំពើ​អសីលធម៌ គ្មាន​មនសិការ។ និង​ចុងក្រោយ​នោះ គឺ​កំលាំង​អតិថិជន​វិញ។ អតិថិជន​ត្រូវ​តែ​បដិសេធ​​ផលិតផល​ចម្លង និង​ក្លែងក្លាយ ហើយ​ត្រូវ​មាន​អារម្មណ៍​មោទនៈ​ ចំពោះ​ផលិតផល​ដើម និង​ផលិតផល​ពិត។ ប្រសិន​បើ​ គេ​អាច​អនុវត្ត​វិធាន​ការ​ទាំងនេះ​បាន​មែន នោះ​កម្ពុជា​នឹង​ប្រាកដ​ជា​មាន​អ្នកនិពន្ធ​ចម្រុះ មាន​ការ​បង្កើត​ស្នាដៃ​ថ្មី គំនិត​ច្នៃ​ប្រឌិត​ថ្មី ដោយ​គ្មាន​ក្តី​បារម្ភ​អំពី​ការ​លួច​ចម្លង​ស្នាដៃ​ទៀត​នោះ​ឡើយ៕

ផ្សាយបន្តពី ទំព័រ​ដើម

Monday, October 28, 2013

លក្ខណៈផ្សេងៗនៃឆ្នាំងអ៊ុត ដែលធ្លាប់ប្រើប្រាស់

               ក្រោយពេលបោកគក់សម្លៀកបំពាក់ ឬក្រណាត់ផ្សេងៗ អ្នកប្រើប្រាស់​បាន​ប្រើវិធី​ពង្រាប​ដោយ​ឆ្នាំ​​ងអ៊ុត ឬ​ឧបករណ៍​ម្យ៉ាង​ផ្សេងពីឆ្នាំងអ៊ុត ដើម្បី​ពង្រាប។  យ៉ាងណាក៏ដោយ​យើងឃើញមាន​ការប្រើឆ្នាំង​អ៊ុត​ដើម្បី​ពង្រាប​ និង​ធ្វើឲ្យ​ស៊ី​ភ្ជាប់គ្នា នៃផ្លាស្ទិក​ក៏មាន។

               កាល​ពី​សម័យ​ដែល​មិនទាន់មាន​ឆ្នាំង​អ៊ុតដែ​លកំដៅ​ដោយរ៉េស៊ីស្តង់កម្តៅ​អគ្គសនី ប្រើ​ធ្យូង ហ្គាស ​ចំហាយ​និង​អគ្គិសនី​  បុរាណ​លោក​បាន​ច្នៃឧបករណ៍ផ្សេង​ដែល​អាចផ្ទកកម្តៅ​ ឬធ្យូង​ដើម្បី​ អ៊ុត​ពង្រាប​។
             
              អត្ថបទនេះ​ប៉ាកកាខ្មែរ (Khmer Pen)  សូមលើក​លក្វណៈផ្សេងនៃឆ្នាំងអ៊ុត មក​បង្ហាញ ដែល​ជា​ការរួមចំណែក​ស្វែងយល់​ដល់អ្នក​ស្រាវជ្រាវ។ សូមអរគុណ​លោក តុន ចាន់វណ្ណៈ ដែល​បាន​ចែករំលែក រូបភាព​ផ្សេង​នៃឆ្នាំងអ៊ុត​ជំនាន់ដើម ឬឆ្នាំង​អ៊ុត​បូរាណ។

ឆ្នាំងអ៊ុតអគ្គសនី

ឆ្នាំអ៊ុតបុរាណ



ឈរ​នៅមុខ​បន្ទប់​ដែល​មាន​សុទ្ធតែ​ឆ្នាំ​អ៊ុត​ចាស់ៗ​តាំង​ពី​ឥដ្ឋ​ដល់​ដំបូល បុរស​ចូនិវត្តន៍ លោក ច​ន រ៉ូល​លីន បង្ហាញ​​ឆ្នាំងអ៊ុត​ដែល​លោក​បាន​ប្រមូល​មក​រក្សាទុក​គួរអោយភ្ញាក់ផ្អើល​នៅផ្ទះ​របស់​លោក​នៅ​អង់គ្លេស​។​
ច​ន រ៉ូល​លីន បង្ហាញ​ឆ្នាំ​អ៊ុត​៨០០​ដែល​លោក​បាន​សន្សំទុក​អស់​៣០​ឆ្នាំ​ ​

​លោក​ត្រូវបាន​ចាត់ទុកជា​អ្នកប្រមូល​ទុក​ឆ្នាំងអ៊ុត​ច្រើន​បំផុត​នៅ​អង់គ្លេស​បន្ទាប់​ពី​ប្រមូល​ទុក​អស់​ពេល​៣​ទសវត្សរ៍​មក​ពី​កន្លែង​តាំង​​ពិព័រណ៍ ហាង​វត្ថុ​បុរាណ​និង​ហាង​លក់​វត្ថុ​ចាស់ៗ​ដោយ​ដេញថ្លៃ​។​

​ឥឡូវ​លោកតា​អាយុ​៧៤​ឆ្នាំ​នេះ​មាន​ឆ្នាំង​អ៊ុត​៨០០ មាន​គ្រប់​ម៉ូត គ្រប់​ទំរង់ ទំហំ​និង​ពណ៌ និង​មាន​តាំង​ពី​ឆ្នាំងអ៊ុត​ប្រើ​ធ្យូង ហ្គាស ​ចំហាយ​និង​អគ្គិសនី​៕

Friday, October 11, 2013

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​មន្ត្រី​ជា​ចំណែក​ជោគជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋាភិបាល​

ភាពស្និទ្ធ​ស្នាល​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ ជាមួយ​ប្រជារាស្ត្រ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រជាប្រិយភាព​របស់​ព្រះអង្គ។
ភាពស្និទ្ធ​ស្នាល​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ ជាមួយ​ប្រជារាស្ត្រ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រជាប្រិយភាព​របស់​ព្រះអង្គ។
@Google
ដោយ ប៉ែន បូណា
រដ្ឋាភិបាល​អាណត្តិ​ទី​៥​បាន​ចេញ​ដំណើរ​ហើយ ​ទោះ​បី​ជា​វិបត្តិ​នយោបាយ​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ក៏​ដោយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​ជា​ច្រើន ​ដើម្បី​ស្តារ​​ប្រជាប្រិយភាព​រដ្ឋាភិបាល​ឡើង​វិញ។ ប៉ុន្តែ ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល និង​មន្ត្រី​អាជ្ញាធរ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​ចាំ​បាច់​ មិន​អាច​មើល​រំលង​បាន​ដែរ ​ពីព្រោះ​វា​ជា​ចំណែក​នៃ​ជោគជ័យ ​ឬ​បរាជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋាភិបាល។
ការ​គិតគូរ​ពី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ខាង​គោលនយោបាយ ​គឺ​ជា​បញ្ហា​ចាំ​បាច់​ដើម្បី​ស្តារ​​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ​ពីព្រោះ​ប្រសិន​បើ​គ្មាន​គោល​នយោបាយ​ល្អ​ដែល​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ទេ ការ​ដឹកនាំ​ប្រទេស​ក៏​មិន​ទទួល​ជោគជ័យ​ដែរ។ នេះ​គឺ​ជា​កត្តា​សត្យានុម័ត​ដែល​គ្មាន​រដ្ឋាភិបាល​ណា​មើល​រំលង​បាន​ឡើយ​ ជាពិសេស​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។
ប៉ុន្តែ មុន​នឹង​ឈាន​ទៅ​សម្រេច​គោល​នយោបាយ អាកប្បកិរិយា​របស់​ម​ន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​អាជ្ញាធរ​ក៏​ជា​ចំណែក​សំខាន់​មួយ​ដែរ​ដែល​គួរ​ពិចារណា។ មាន​បញ្ហា​ច្រើន​ណាស់​ដែល​កើតចេញ​ពី​អាកប្បកិរិយា​របស់​មន្ត្រី​មាន​បុណ្យ​ស័ក្តិ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខក​ចិត្ត​ដោយ​មិន​ទាន់​គិត​ដល់​សមត្ថភាព​ការងារ​ផង។ ភាព​ឆ្គាំ​ឆ្គង​សំខាន់​មួយ​របស់​មន្ត្រី​ទាំង​នោះ​គឺ​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​ខ្លួន។

ជា​ទូទៅ  មន្ត្រី​ធំៗ​ថ្នាក់​លើ និង​អ្នក​ធ្វើ​ការ​ចំ​កន្លែង​ខ្លាញ់ ពួកគេ​បាន​បង្ហាញ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​យ៉ាង​លឿន​រហ័ស និង​យ៉ាង​សម្ញែង​ដោយ​គ្មាន​លាក់លៀម។ ផ្ទះ​វីឡា ដី​ជា​ច្រើន​កន្លែង រថយន្ត​ទំនើប​ជាច្រើន​គ្រឿង និង​ប្រាក់​ចាយវាយ​យ៉ាង​ពោរ​ពាស​...។ ប៉ុន្តែ អ្នក​ទាំងនោះ​ហាក់ដូចជា​ភ្លេច​គិតថា តើ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ពួកគេ​មាន​នេះ ​បាន​មក​ពី​ណា? នេះ​ជា​សំណួរ​ដែល​អ្នកផង​ទាំងពួង​នាំ​គ្នា​ចោទសួរ​ និង​ខ្សឹប​ខ្សៀវ​គ្រប់​គ្នា។ ចម្លើយ​ដ៏​សាមញ្ញ​បំផុត​នោះ​គឺ មកពី​គេ​ធ្វើការ​ចំ​កន្លែង​ខ្លាញ់។

នៅ​ពេល​ដែល​មន្ត្រី​ទាំង​នោះ​ចុះ​មូលដ្ឋាន​ម្តងៗ ពួកគេ​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្រឡះ​ធៀប​នឹង​ជីវភាព​ប្រជាពលរដ្ឋ ​និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ជាតិ។ ភាព​ខុសគ្នា​បាន​ស្តែង​ឡើង​តាមរយៈ​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់​កប់​ពពក និង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ជា​ច្រើន​ទៀត។

ទោះ​បី​ជា​ក្រុម​អ្នក​ភូមិ​ចោមរោម​មើល​ដោយ​ក្តី​ស្ងប់​ស្ញែង ក៏ប៉ុន្តែ ភាព​ស្ញប់ស្ញែង​ទាំងនោះ​បង្កប់​ដោយ​ការ​ឈឺចាប់​ និង​អស់សង្ឃឹម។ ពួកគេ​តែង​ដណ្តឹង​សួរ​គ្នា​ថា «តើ​ជាតិ​ណា​ទើប​ពួកយើង​អាច​មាន​ទ្រព្យសម្បត្តិ​ដូច​គេ?» សំណួរ​នេះ​ ក៏​បង្កប់ន័យ​ខកចិត្ត​យ៉ាងខ្លាំង​ណាស់ដែរ។

ក្រៅ​ពី​ទ្រព្យសម្បត្តិ មន្ត្រី​ភាគ​ច្រើន​ប្រកាន់​ឫក​ពារ​ក្រអឺតក្រទម​ក្នុងនាម​ជា​អ្នកមាន​និង​អ្នកទីក្រុង ដែល​ខុស​ស្រឡះ​ពី​អ្នកក្រ​និង​អ្នកស្រែ​ចម្ការ។ កង​អង្គរក្ស​ព្រោងព្រាត អ្នក​បើក​ទ្វារ​ឡាន និង​អ្នក​ហែហម​តាម​គោរព​រណែបរណប សូម្បីតែ​ពួកគេ​ចុះ​ទៅ​វាលស្រែ​សោះ​ក៏​ដោយ។ ពួកគេ​ចង់​បង្ហាញថា ធ្វើ​ធំ​គឺ​ដូច្នេះ​ឯង។ មើលទៅ បញ្ហា​មុខមាត់​ហាក់​ដូចជា​រឿង​សំខាន់​ណាស់​គឺ​សំខាន់​រហូតដល់​ភ្លេច​គិតពី​ភាព​សមរម្យ​ និង​ការ​សម្រប​ខ្លួន​ទៅនឹង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​ស្ថានភាព​ប្រទេសជាតិ។ មាន​មន្ត្រី​ច្រើន​ណាស់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​និយាយ​ដើម​ពីក្រោយ​ខ្នង​ ក្រោយពី​ចុះទៅ​មូលដ្ឋាន ឬ​សូម្បីតែ​ទៅ​ចែក​អំណោយ។

ការ​ប្រើ​អំណាច​ដើម្បី​ឲ្យ​គេ​ខ្លាច​ក៏​ជា​បញ្ហា​ពេញ​និយម​មួយទៀត។ ជា​ទូទៅ ​អ្នក​មាន​បុណ្យស័ក្តិ​ច្រើន​តែ​ប្រាថ្នា​ចង់​ឲ្យ​អ្នកផង​ទាំងពួង​គោរព កោតខ្លាច ហើយ​តាំងខ្លួន​ជា​អ្នកឈ្នះ​ជានិច្ច មិន​ថា ខុស​ឬ​ត្រូវ​ឡើយ។ និយាយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​វិញ ការ​កេះកៀវ​រកលុយ​កាក់​គឺជា​ជំងឺ​ដែល​ពិបាក​ព្យាបាល។ ទោះបីជា​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ពួកគេ​បម្រើ​រាស្ត្រ ប៉ុន្តែ រហូត​មក​ទល់​ម៉ោង​នេះ តើ​មាន​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​ធ្វើ​ឯកសារ សំណុំ​បែបបទ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ហើយ​យកទៅ​ជូន​ដល់ផ្ទះ​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចង់​បាន​នោះ?

ទម្លាប់​មួយ​ទៀត​ដែល​មន្ត្រី​ចូលចិត្ត​ធ្វើ​នោះ​ គឺ​ការចូល​ចិត្ត​ឲ្យ​គេ​ផ្គាប់ផ្គន់។ ពេល​មេ​ចុះ​ទៅ​ដល់​ណា កូនចៅ​តាម​ខ្សែ​បណ្តោយ​ត្រូវ​តាម​ផ្គាប់ផ្គន់ យកចិត្ត​ថ្លើម ទោះ​មេ​ចង់បាន​អ្វី​ក៏បាន​ដូច​ចិត្ត​ពី​ព្រោះ​គឺ​ដោយសារ​មេនេះ​ហើយ​ បាន​ជា​ពួកគេ​មាន​កាស​ធ្វើ​ការ​នៅ​កន្លែង​ខ្លាញ់។ ដូច្នេះ មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ​ផ្គាប់ចិត្ត​មេជាង​ផ្គាប់ចិត្ត​ម្ចាស់ឆ្នោត។ ការប្រតិបត្តិ​បែបនេះ​ ហាក់​បានកើត​ឡើងតៗគ្នា​ តាំងពី​ថ្នាក់លើ​រហូត​ថ្នាក់ក្រោម។ នេះ​គ្រាន់តែ​ជា​ចំណុចខ្លះៗដែល​ស្តីពី​អាកប្បកិរិយា​អវិជ្ជមាន ​របស់​មន្ត្រី​មួយចំនួន​តែប៉ុណ្ណោះ។ រូបភាព​អវិជ្ជមាន​ទាំងនេះ​ស្ថិតក្រោម​ក្រសែភ្នែក​តាមដាន​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ ទីបំផុត វា​ក៏​ផ្តល់​ផល​អវិជ្ជមាន​ដល់​រដ្ឋាភិបាល​វិញ។

ដូច្នេះ រយៈពេល​៥​ឆ្នាំ​ខាងមុខ​នេះ​ ជា​ពេលវេលា​សំខាន់​ណាស់​ដែល​មន្ត្រី​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន​របស់ខ្លួន​ជា​ចាំបាច់​ មុននឹង​និយាយ​ដល់​កំណែទម្រង់​គោល​នយោបាយ​ផ្សេង។ ប្រសិនបើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ច្បាស់​ជា​មិនអាច​ស្តារ​​ប្រជាប្រិយភាព​របស់ខ្លួន​បានឡើយ

Thursday, October 10, 2013

ទិដ្ឋភាព​ស្រុក​ខ្មែរ​ចុង​ស​.​វ​ទី​១៩ ដើមទី​២០ តាមរយៈ​រូបភាព​ឯកសារ​របស់លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ (​ភាគ ២)

២- ជាតិពន្ធុវិទ្យា​
​    ​ក្រៅ​អំពី​រូបភាព​ឯកសារ​ទាក់ទង​ទៅ​និង​ទីក្រុង​ភ្នំពេញ​នា​ចុង​ស​.​វ​ទី​១៩ ដើម​ស​.​វ​ទី​២០ យើង​ក៏បាន​ឃើញ​មាន​រូបភាព​ឯកសារ​មួយចំនួនទៀត ដែល​ទាក់ទង​ទៅនឹង​ជាតិពន្ធុវិទ្យា គួរ​ឲ្យ​ចាប់អារម្មណ៍​។ ទោះបីជា​រូបភាព​ទាំងនោះ មិន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ជីវភាព​របស់​ជន​ជាតិខ្មែរ និង​បរទេស​ទាំងស្រុង​ក្តី ក៏ប៉ុន្តែ​តាមរយៈ​រូប​ទាំងនោះ យើង​អាច​ប្រ​មើ​មើលឃើញ​នូវ​ទំនៀមទម្លាប់ ប្រពៃណី ដូចជា​ការ​ស្លៀកពាក់​របស់​ស្ត្រី និង​បុរស វិស័យ​ដូ​តន្ត្រី និង​ការដាក់ពិន័យ​លើ​ជន​ជាប់ទោស​ជាដើម​។ យើង​ក៏​ឃើញ​មាន​វត្តមាន​របស់​សហ​គម​ន៍​មន​-​ខ្មែរ នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​ផងដែរ ដែលជា​ជនជាតិខ្មែរ​ដើម​ភាគតិច រស់នៅ​យ៉ាងច្រើន​កុះករ​នៅឡើយ ក្នុងឋានៈ​ជា​ម្ចាស់​ទឹកដី​ដើម​។ 
   ​តាមពិតទៅ​រូបភាព​ទាំងនោះ មាន​សារៈសំខាន់​ណាស់​ផ្នែក​ប្រវត្តិសាស្ត្រ ព្រោះ​បង្ហាញ​ឲ្យ​ឃើញថា ថ្វីត្បិតតែ​ខេត្ត​ទាំងពីរ​ខាងលើនេះ គឺជា​ខេត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មែនពិត ក៏ប៉ុន្តែ​នា​សម័យ​នោះ ដើម្បី​រស់នៅៗ​ទីនោះ បើ​យោងតាម​កំណត់ហេតុ​អ្នក​ប្រវត្តិវិទូ​បារាំង ជនជាតិខ្មែរ​ដែល​ជាម​នុស្ស​ចំណូល​ថ្មី​ត្រូវតែ​បង់ពន្ធ​អាករ​ទៅ​សហគមន៍​មន​-​ខ្មែរ​ទាំងនោះ ដែលជា​អ្នកកាន់កាប់​តំបន់​។​
​    ​ក​- ខ្មែរ​ទាំង​ពីរភេទ​



វង់ភ្លេង


អ្នកទោសខ្មែរ និងចិន ច្រវាក់នៅជើង


ចិន និង កូនចៅចិន នៅភ្នំពេញ


ខ្មែរលើ នៅខេត្តក្រចេះ ស្ទឹងត្រែង


ជនជាតិបារាំង


ដំរីស្តេច និង អ្នកឃ្វាលគោក្របី
(ម.ត្រាណេ) 

Wednesday, October 2, 2013

អ្នក​ជំនាញ៖ កំណែ​ទម្រង់​របស់​បក្ស​ប្រជាជន​ពិត​ជា​ពិបាក​ទទួល​ជោគ​ជ័យ

ក្រុម​អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និយាយ​ថា ការ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ខ្លះ​ក្រោម​គោល​នយោបាយ​ចតុកោណ​ដំណាក់​កាល​ទី៣ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​នីតិកាល​ទី៥ នេះ ទំនង​ជា​នឹង​ពិបាក​ទទួល​ជោគជ័យ​ណាស់។លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot
ប៉ុន្តែ កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ លោក ហ៊ុន សែន មាន​សេចក្ដី​សង្ឃឹម​ថា តាម​រយៈ​នយោបាយ​ដែល​បាន​ដាក់​ចេញ​លើក​នេះ នឹង​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ។
កិច្ច​ពិគ្រោះ​យោបល់​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel) រំពឹង​ថា យុទ្ធសាស្ត្រ​កែ​ទម្រង់​គោល​នយោបាយ​របស់​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ អាណត្តិ​ទី​៥ នេះ ទំនង​ជា​ពុំ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ផ្លែផ្កា​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នោះ​ទេ។
កិច្ច​សន្ទនា​នេះ ធ្វើ​ឡើង​រយៈពេល ៦​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោលការណ៍​កំណែ​ទម្រង់​ស្ថាប័ន​សំខាន់ៗ និង​សេវា​សាធារណៈ​របស់​រដ្ឋ​សម្រាប់​អាណត្តិ​ទី​៥ នេះ។
និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ ជា​ភាសា​ខ្មែរ លោក ប៉ែន បូណា លើក​ឡើង​ថា គោល​នយោបាយ​ដែល លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់ ដូច​ជា ជំរុញ​ឲ្យ​មាន​វេទិកា​សាធារណៈ និង​ការ​ផ្លាស់​ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ ទំនង​ជា​មិន​អាច​ជួយ​អ្វី​បាន​ច្រើន សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ ប៉ុន្តែ​ថា អ្វី​ដែល​អាច​ទម្លាយ​បញ្ហា​ទាំង​នេះ​ទៅ​បាន គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ឲ្យ​រួច​រាល់​ជា​មុន​សិន៖ «ពេល​នេះ ប្រទេស​កម្ពុជា ខ្ញុំ​បាន​និយាយ​រួច​ហើយ​នៅ​ក្នុង​វិទ្យុ​ខ្ញុំ ហាក់​ដូច​កំពុង​ប្រឈម​ចំពោះ​ជម្រើស​ពីរ​ទេ សំខាន់​ណាស់។ ទី​មួយ កំណែ​ទម្រង់។ ទី​ពីរ គឺ​បដិវត្ត ដើម្បី​ផ្លាស់​ប្ដូរ។ នេះ​កំពុង​តែ​បង្ហាញ​ចំពោះ​មុខ​យើង​ខ្ញុំ»។
ដោយ​ឡែក លោក ពុយ គា អ្នក​ឆ្លើយ​ឆ្លង​សារព័ត៌មាន​ក្យូដូ (Kyodo) របស់​ជប៉ុន ប្រចាំ​កម្ពុជា គិត​ថា ការ​កែ​ទម្រង់​សម្រាប់​អាណត្តិ​នេះ ហាក់​មិន​ខុស​ពី​អាណត្តិ​មុនៗ​ឡើយ។ ពោល គឺ​ការ​កែ​ទម្រង់​លើក​នេះ ត្រូវ​គេ​ដឹង​ថា​មាន​ការ​រុះរើ​តិចតួច​លើ​មន្ត្រី​ផ្នែក​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ចំណែក​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​សំខាន់ៗ គឺ​នៅ​ដូច​ដើម។ ហេតុ​នេះ លោក​គិត​ថា​នេះ​ទំនង​ជា​ពិបាក​ណាស់ ដើម្បី​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ការ​កែ​ទម្រង់ ដែល​អាច​ទាក់ទាញ​ការ​ជឿ​ទុក​ចិត្ត​បាន​នោះ៖ «យើង​មិន​ដឹង​ថា តើ​ការ​ស៊ី​ជម្រៅ​នៃ​ការ​កែ​ទម្រង់​របស់​គាត់​ហ្នឹង ហ៊ាន​ប៉ុណ្ណា ហ៊ាន​កាត់​សាច់​បាន​ប៉ុន្មាន។ កាត់​សាច់​ស្អុយ​របស់​គាត់ ពីព្រោះ​បើ​យើង​មើល​ទៅ គ្រាន់​តែ​យើង​មើល​រដ្ឋាភិបាល​ត្រឡប់​មក​វិញ ដូច​ជា​ពិបាក។ ជា​ពិសេស គឺ​តួអង្គ​មនុស្ស​ដដែលៗ​ហ្នឹង​ច្រើន»។
យ៉ាង​ណា​ក៏ដោយ កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​បី​ថា កំណែ​ទម្រង់ គឺ​ជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ដែរ​ថា លោក​នឹង​មិន​លើក​លែង​ត​ទៅ​ទៀត​ឡើយ ហើយ​ក៏​មិន​បន្ធូរបន្ថយ​ដល់​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ដែរ ដែល​ធ្វើ​ខុស ហើយ​ទុក​ឲ្យ​គោល​នយោបាយ​របស់​លោក​ត្រូវ​បរាជ័យ​ទៀត​ទេ៖ «តែ ​ដល់​ដំណាក់​កាល​ព្យាបាល​ហើយ​ប្រហែល​ជា ព្រោះ​ជួន​កាល​គេ​ត្រូវ​ការ​វះកាត់ ដូច​អ្នក​ជំងឺ​អ៊ីចឹង បើ​មិន​កាត់​វា​អាច​កង់ស៊ែរ។ គេ​អាច​កាត់​ដៃ​ម្ខាង​ចេញ ដើម្បី​គេ​កុំ​ឲ្យ​មហា​រីក​រាល​ដាល​ពេញ​ទាំង​ខ្លួន។ អ៊ីចឹង​ទេ រាជ​រដ្ឋាភិបាល ឬ​ទី​កន្លែង​ណា​មិន​អាច​ទុក​ឲ្យ​មន្ត្រី​ម្នាក់​ពីរ​នាក់ បង្ក​ការ​រំខាន​ក្លាយ​ទៅ​ជា​ជំងឺ​មហា​រីក​ទេ»។
ជាមួយ​គ្នា​នេះ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ចាត់​ទុក​ថា អ្វី​ដែល​ជា​ការ​តាំង​ចិត្ត​របស់​អ្នក​នយោបាយ គឺ​ជា​ផ្នែក​មួយ​ល្អ​ប្រសើរ ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា តើ​អ្នក​នយោបាយ​នឹង​យក​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ផ្អែក​លើ​គោលការណ៍​ ធ្វើ​កំណែ​ទម្រង់​នេះ ទៅ​អនុវត្ត​បាន​កម្រិត​ណា។ បើ​ទោះ​ជា​បែប​ណា លោក​គិត​ថា ការ​កែ​ទម្រង់​គោល​នយោបាយ​ដែល​ប្រសើរ គួរ​ចាប់​ផ្ដើម​ពី​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​ជា​ផ្នែក​មួយ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ស្មើ​គ្នា​រវាង​ពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល៖ «ជា​យោបល់​ផ្ទាល់​របស់​ខ្ញុំ គឺ​យុត្តិធម៌​សង្គម ជា​រឿង​ដែល​ត្រូវ​តែ​ចាប់​ផ្ដើម ជា​អាទិភាព។ មាន​ពេល​ខ្លះ មនុស្ស​បាន​រស់​នៅ​គ្រប់គ្រាន់​គួរ​សម​ហើយ ផ្លូវ​អាច​មាន​បញ្ហា​តិចតួច លិច​នៅ​ពេល​ភ្លៀង​អាច​ទ្រាំទ្រ​បាន ប៉ុន្តែ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម គឺ​ជា​រឿង​លំបាក​ដែល​នឹង​ទ្រាំទ្រ»។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គោល​នយោបាយ​ភ្លាមៗ​ក្រោយ​ពី​ប្រជុំ​សភា​ជា​ លើក​ដំបូង កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា រួច។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​គិត​ថា នោះ​ទំនង​ជា លោក ហ៊ុន សែន មើល​ឃើញ​ពី​ការ​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ។ នៅ​ក្នុង​នីតិកាល​ទី​៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​របូត​កៅអី​សភា​ចំនួន ២២​អាសនៈ ក្នុង​ចំណោម ៩០​អាសនៈ កាល​ពី​អាណត្តិ​ទី​៤។
ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​និពន្ធ​សារព័ត៌មាន​អំពី​ការ​សម្លឹង​មើល​ ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ថ្មី។ ក្រុម​អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា គិត​ថា ឆន្ទៈ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​យន្តការ​ដែល​អាច​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​នៃ​រដ្ឋាភិបាល​ថ្មី​មាន​ភាព​ ជោគជ័យ។ ប៉ុន្តែ គេ​ត្រូវ​ពិនិត្យ​ថា តើ​ការ​កែ​ទម្រង់​នោះ​ឆ្លើយ​តប​នឹង​គោលការណ៍​ដែល​ដាក់​ចេញ​ដែរ​ឬ​ទេ។ ក្នុង​ន័យ​នេះ គេ​គិត​ថា ទំនង​ជា​ពិបាក​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​គោល​នយោបាយ​ថ្មី​នេះ​សម្រេច​តាម​បំណង។
តំណាង​មូលនិធិ​ខុនរ៉ាដ ប្រចាំ​ប្រទេស​កម្ពុជា លោក ដេននីស រេយ (Denis Schrey) និយាយ​ថា ដើម្បី​ទាក់ទាញ​ការ​គាំទ្រ និង​ការ​ជឿ​ទុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត គណបក្ស​នយោបាយ​ទាំង​ពីរ​គួរ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​នេះ។ លោក​គិត​ថា ការ​កែ​ទម្រង់ គឺ​ជា​ផ្នែក​មួយ ប៉ុន្តែ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ទើប​ជា​មធ្យោបាយ​ដ៏​ប្រសើរ៖ «ខ្ញុំ​ជឿជាក់​ថា ក្នុង​រយៈពេល ៥​ឆ្នាំង​ខាង​មុខ​ទៀត​នេះ ពិត​ជា​មាន​ការ​កំណែ​ទម្រង់​មួយ​ដ៏​ចាំបាច់ ទើប​អាច​កសាង​ជំនឿ​ទុក​ចិត្ត​បាន។ ក្នុង​នោះ ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច និង​នីតិរដ្ឋ។ ជា​ពិសេស ធ្វើ​ឲ្យ​វិស័យ​សារព័ត៌មាន​មាន​ភាព​សេរី និង​ប្រសិទ្ធភាព»។
ចំណែក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសា​ខ្មែរ មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​កែ​ទម្រង់​គោល​នយោបាយ​រួច​ហើយ ប៉ុន្តែ​អនុវត្ត​ប្រហាក់​ប្រហែល​អាណត្តិ​ទី​៤ បញ្ហា​នេះ​នឹង​មិន​បាន​ផល​ច្រើន​ឡើយ៖ «តើ ៧% ហ្នឹង វា​ប្រាកដ​បាន​ទៅ​ប្រជាពលរដ្ឋ។ វា​ចែក​រំលែក​គេ​ហៅ​សៀ (Share) ទៅ​ប្រជាពលរដ្ឋ ឬ​ក៏​បាន​តែ ១៥% នៃ​ក្រុម​មនុស្ស​អ្នក​មាន​ទេ។ ឧបមា​ថា បើ​សិន​យើង​គូរ​ពីរ៉ាមីត​វិញ គឺ​ថា ជី.ឌី.ភី (GDP) ៧% ហ្នឹង នៅ​វើលបេង (World Bank) របាយការណ៍​នៅ​វើលបេង យើង​ឃើញ​ហើយ​បាន​តែ ១៥% នៃ​កំពូល​ទេ គឺ​ក្រុម​មនុស្ស​អ្នក​មាន។ អ៊ីចឹង ជី.ឌី.ភី ឥត​បាន​ទៅ​ដល់​អ្នក​ស្រុក​ស្រែ​ចម្ការ​ជនបទ​ទេ អា​ហ្នឹង​រឿង​សេដ្ឋកិច្ច។ ហើយ​មួយ​ទៀត​សង្គមកិច្ច សង្គមកិច្ច​យើង​ឃើញ​ហើយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ផ្ទះ​នៅ ប្រជាពលរដ្ឋ​ត្រូវ​មាន​ការងារ​ធ្វើ សីលធម៌​ប្រជាពលរដ្ឋ​ត្រូវ​ឲ្យ​ប្រសើរ​ជាង​មុន»។
នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ទេ​ដែល លោក ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​របស់​លោក ហើយ​ប្រកាស​អំពី​ការ​កែ​ទម្រង់​គោល​នយោបាយ។ ពោល គឺ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​ព្រមាន​ដាក់​អាយុ​ជីវិត​ខ្លួន​លោក​ ផ្ទាល់​ផង​ដែរ បើ​លោក​ការពារ​ធនធាន​សម្បត្តិ​ធម្មជាតិ​មិន​បាន និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ព្រម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​រង​ការ​រិះគន់​ថា មាន​ភាព​ស្មុគស្មាញ​នោះ៕

ដោយៈ ម៉ម មុនីរតន៍
 - RFA

Tuesday, October 1, 2013

សួរ​លោក​ឯកអគ្គរដ្ឋទូត


  1. វិនិយោគ​លើ​យុវជន​កម្ពុជាៈ ផ្លូវ​ឆ្ពោះទៅកាន់​ភាពជឿនលឿន​ (២៩ កញ្ញា ២០១៣)
  2. រក្សាគន្លងផ្លូវនៃដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព (២២ កញ្ញា ២០១៣)
  3. ផ្លូវ​ទៅមុខ​សំរាប់​កំណែ​ទំរង់​ (១៥ កញ្ញា ២០១៣)
  4. គាំទ្រ​កម្មករ​នៅ​ប្រទេស​កម្ពុជា (៨ កញ្ញា ២០១៣)
  5. កំណែ​ទំរង់​អាច​នាំ​ទៅ​ដល់​ការ​ចូលរួម​និង​ឱកាស​សំរាប់ ប្រជាជន​កម្ពុជា​ទាំងអស់ (២៥ សីហា ២០១៣)
  6. ឱកាស​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កំណែ​ទំរង់​ដ៏​មានន័យ​ (១៨ សីហា ២០១៣)
  7. តួនាទី​របស់​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (១១ សីហា ២០១៣)
  8. ចាប់យក​ឱកាស​ក្នុងការ​អភិវឌ្ឍ​ន៍​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា (៤ សីហា ២០១៣)
  9. ក្តីសង្ឃឹម​នៃ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ (២៦ កក្កដា ២០១៣)
  10. បង្កលក្ខណៈ​ដល់​ការនាំចេញ​និង​ការវិនិយោគ​ច្រើន​របស់​សហរដ្ឋ​អាមេរិក (២១ កក្កដា ២០១៣)
  11. ការ​អភិរក្សប្រព័ន្ធ​ទន្លេ​មេគង្គ (១៤ កក្កដា ២០១៣)
  12. ផ្លូវ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដ៏​ស្ថិតស្ថេរ​មួយ​ (៧ កក្កដា ២០១៣)
  13. ការការពារ និងការអភិរក្សវប្បធម៌ខ្មែរ (៣០ មិថុនា ២០១៣)
  14. ពលរដ្ឋ​កម្ពុជា​ គឺជា​ផ្នែក​មួយ​នៃ​រឿង​របស់​អាមេរិក​ (២៣ មិថុនា ២០១៣)
  15. ការ​ថែ​រក្សា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​សង្គ្រោះ​ជីវិត (១៦ មិថុនា ២០១៣)
  16. បង្កើន​ចំណូល​របស់​រដ្ឋ គឺ​ជា​ជំហាន​សំខាន់​មួយ ឆ្ពោះ​ទៅ​រក​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង (២ មិថុនា ២០១៣)
  17. សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ គឺជា​សិទ្ធិមនុស្ស (២៦ ឧសភា ២០១៣)
  18. តួនាទី​​របស់​ប្រទេស​កម្ពុជា ក្នុងការ​បង្វែរ​ការយ​ក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​ទ្វីប​អាស៊ី (២០ ឧសភា ២០១៣)
  19. បដិវត្តន៍​បច្ចេកទេស​នៅ​កម្ពុជា​ (១២ ឧសភា ២០១៣)
  20. សេរីភាព​សារព័ត៌មាន​មាន​សារៈសំខាន់​ចំពោះ​ប្រជាធិបតេយ្យ​មួយ​ដែល​រឹង​មាំ (៥ ឧសភា ២០១៣)
  21. ទាក់ទាញ​វិនិយោគ​បរទេស​ថែមទៀត ​នៅ​ប្រទេស​កម្ពុជា​ (២៨ មេសា ២០១៣)
  22. សារៈសំខាន់នៃគោលនយោបាយស្តីពីទិដ្ឋាការ ចំពោះទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិក (២១ មេសា ២០១៣)
  23. សុវត្ថិភាព​ចរាចរ​ពលរដ្ឋ​កម្ពុជា​តាម​ដងផ្លូវ​ (៧ មេសា ២០១៣)
  24. ការ​គ្រប់គ្រង​​និង​​ទប់ស្កាត់​ជំងឺ​ (៣១ មិនា ២០១៣)
  25. សារៈសំខាន់​នៃ​តុល្យ​ភាព​ក្នុង​ទំនាក់ទំនង​ការងារ​រវាង​កម្មករ ​និង​ថៅកែ (២៤ មិនា ២០១៣)
  26. ការចូលរួម​គឺជា​គន្លឹះ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ (១៧ មិនា ២០១៣)
  27. ទាញយកប្រយោជន៍ ពីបញ្ហាប្រឈម នៃនគរូបនីយកម្ម (១០ មិនា ២០១៣)
  28. គាំទ្រប្រទេសកម្ពុជា ពេលបច្ចុប្បន្ន និងអនាគត (៣ មិនា ២០១៣)
  29. ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា (២៤ កុម្ភៈ ២០១៣)
  30. កម្ពុជា​បន្ទាប់ពី​ធ្វើជា​ប្រធាន​អាស៊ាន (១០ កុម្ភៈ ២០១៣)
  31. ការ​ចងចាំ​ចំពោះ​ព្រះមហាវីរក្សត្រ (៣ កុម្ភៈ ២០១៣)
  32. ពិធី​សម្ភោ​ធ​ឡើង​កាន់តំណែង និង​​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​ (២៧ មករា ២០១៣)
  33. មាគ៌ា​ទៅ​កាន់​អនាគត​ប្រសើរ​មួយ (២០ មករា ២០១៣)
  34. សុខមាលភាព​កុមារ​ ជា​រឿង​សំខាន់​ទី​១ ​និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ (១៤ មករា ២០១៣)
  35. ការ​សម្លឹង​ក្នុង​ឆ្នាំ​ខាងមុខ​ (៧ មករា ២០១៣)
  36. សហរដ្ឋអាមេរិក​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ (៣០ ធ្នូ ២០១២)
  37. ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (២៣ ធ្នូ ២០១៣)
  38. ការផ្តល់អំណាច​ដល់​ស្ត្រី (១៦ ធ្នូ ២០១៣)
  39. បកស្រាយការយល់ខុសស្តីពីបំណុល (៩ ធ្នូ ២០១២)
  40. ការកាត់បន្ថយភាពអត់ការងារធ្វើ របស់យុវវ័យ (២ ធ្នូ ២០១២)
  41. ទស្សនកិច្ចរបស់លោកប្រធានាធិបតី និងពិធីអាហារពេលល្ងាច​ សំរាប់​អបអរ​បុណ្យ​អំណរ​គុណ​ព្រះ (២៥ វិច្ឆិកា ២០១២)
  42. ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី Obama នៅ​កម្ពុជា​ (១៨ វិច្ឆិកា ២០១២)
  43. ការ​ឆ្លើយ​តប​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ នៅ​សហរដ្ឋអាមេរិក​ (១១ វិច្ឆិកា ២០១២)
  44. ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (៤ វិច្ឆិកា ២០១២)
  45. ការសុំ​កូនចិញ្ចឹម និង​សហប្រតិបត្តិការ​យោធា​រួមគ្នា​ (28 តុលា 2012)
  46. ការថែទាំសុខភាព ផ្លូវចិត្ត នៅកម្ពុជា (២១ តុលា ២០១២)
  47. សេដ្ឋកិច្ច និង​យុវជន​ (៧ តុលា ២០១២)
  48. ការវិនិយោគ​ក្នុង​សហគមន៍ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ (៣០ កញ្ញា ២០១២)
  49. សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសាសនា (២៣ កញ្ញា ២០១២)
  50. សភា​សហរដ្ឋអាមេរិក និង​សេរីភាព​ក្នុងការ​បញ្ចេញយោបល់​ (១៦ កញ្ញា ២០១២)
  51. អត្ថន័យនៃពលកម្មរឹងមាំ ការបញ្ឈប់ការជួញដូរគ្រឿងញៀន (៩ កញ្ញា ២០១២)
  52. សហរដ្ឋអាមេរិក និង​លទ្ធិប្រជាធិបតេយ្យ​ (២ កញ្ញា ២០១២)
  53. ទីភ្នាក់ងារផ្តល់ជំនួយ USAID៖ ៥០ ឆ្នាំ នៅទូទាំងពិភពលោក និង ២០ ឆ្នាំ ដ៏មានសារសំខាន់នៅកម្ពុជា (២៦ សីហា ២០១២)
  54. វិនិយោគទុន​បរទេស និង​ទីភ្នាក់ងារ​ផ្តល់ជំនួយ USAID (១៩ សីហា ២០១២)
  55. គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម និង​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​ (១២ សីហា ២០១២)
  56. សាសនា​អ៊ិស្លាម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ (៥ សីហា ២០១២)
  57. ចំនួន​ផ្កាយ​លើ​ទង់ជាតិកីឡា​អូឡាំពិក និង​បេសកកម្ម​ភាពជា​ដៃគូ​តំបន់​ប៉ាស៊ីហ្វិក​ (២៩ កក្កដា ២០១២)
  58. ភាពទាក់ទង​គ្នា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ (២២ កក្កដា ២០១២)
  59. ទស្សនកិច្ច​របស់លោក​ស្រី Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ (១៥ កក្កដា ២០១២)
  60. បំណុល​កម្ពុជា និង​និមិត្តរូប​អាមេរិក​ (៨ កក្កដា ២០១២)
  61. ខួប​ទី ២៣៦ ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​ (១ កក្កដា ២០១២)
  62. ហេតុអ្វី​ប្រទេស​កម្ពុជា​? (២៦ មិថុនា ២០១២)
  63. លោក William E. Todd ៖ “​សួរ​ឯកអគ្គរដ្ឋទូត​” (១៧ មិថុនា ២០១២)

វិនិយោគ​លើ​យុវជន​កម្ពុជាៈ ផ្លូវ​ឆ្ពោះទៅកាន់​ភាពជឿនលឿន

Monday, 30 September 2013 17:13 Written by  

លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ភ្នំពេញ: ​សូម​អរគុណ​ជាថ្មី​ម្តងទៀត​ដែល​បាន​ចំណាយពេល​អាន​ខ្ទង់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់ខ្ញុំ​។ ខ្ញុំ​នៅតែមាន​ការចាប់អារម្មណ៍​លើ​សំណួរ​ដែល​លោកអ្នក​ផ្ញើមក​ខ្ញុំ ពីព្រោះ​វា​បង្ហាញអោយឃើញ​នូវ​កង្វល់ យ៉ាងខ្លាំង​ចំពោះ​អនាគត​នៃ​ប្រទេស​កម្ពុជា​។ ក្នុង​សប្តាហ៍​កន្លងទៅ ដោយ​ព្រឹត្តិការណ៍​ក្នុងពេល​ក្រោយ ការបោះឆ្នោត​បាន​បន្ត​កើតមាន លោកអ្នក​ជាច្រើន​បាន​សួរ​ខ្ញុំ​ពី​ទិស​ដែល​កម្ពុជា​ត្រូវ​ដើរ​តាម​។ មិត្ត​អ្នកអាន ម្នាក់​បាន​សួរ​ដោយ​ចំ​ថា “​តើ​ប្រទេស​កម្ពុជា​អាច​បន្ត​ផ្តោតលើ​ភាពជឿនលឿន​បាន​យ៉ាងដូចម្តេច​?”​។​ក្នុង​រយៈពេល​២-៣​ស​ប្តា​ហ៏​កន្លងមកនេះ ខ្ញុំ​បាន​ចែករំលែក​ជាមួយ​លោកអ្នក​នូវ​គំនិត​របស់ខ្ញុំ ស្តីពី ផ្លូវ​ខាងមុខ​សំរាប់​កំណែ​ទំរង់​និង​សកម្មភាព​ប្រជាធិបតេយ្យ​ដោយ​សន្តិភាព​។ ខ្ញុំ​គិតថា សមាសភាព​នៃ​គន្លឹះ ទាំងពីរ​នេះ អាច​ឆ្លើយ​នូវ​សំណួរ​របស់​អ្នកអាន​រូបនេះ​។  អ្វីដែល​សំខាន់​ផងដែរ​សំរាប់​ភាពជឿនលឿន​ទៅ មុខ គឺ​ការវិនិយោគ​ទៅលើ​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា កាត់បន្ថយ​ភាពក្រីក្រ លើក​កំពស់​ការថែរក្សា សុខភាព​និង​អាហារូបត្ថម្ភ​សំរាប់​កុមារ​។ ការលើក​កំពស់​ជីវភាព​រស់នៅរ​បស់​ពលរដ្ឋ​កម្ពុជា​សាមញ្ញ និង​ការ ផ្តល់ឱកាស​សំរាប់​យុវជន នឹង​នាំទៅដល់​ការអភិវឌ្ឍ​ន៏​អនាគត​របស់​ប្រទេស​កម្ពុជា​។ដូច​លោកអ្នក​ប្រហែលជា​បានដឹង​រួចហើយ ខ្មុំ​ជា​ឪពុក​ដែល​មានកូន​ចំនួន​៤​នាក់ ដូចនេះ​ការលើក កំពស់​សុខុមាលភាពរ​បស់​កុមារ​និង​យុវជន គឺជា​រឿង​មួយ​ដែល​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។ ដូចនេះ ហើយ​បានជា​ខ្ញុំ​មានការ​រីករាយ​ជាខ្លាំង ដែល​កម្ពុជា​ជា​ប្រទេស​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ផែន ការ​សកម្មភាព​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ស្តីពី​បញ្ហា​កុមារ​ដែល​កំពុង​ជួប​ការខ្វះខាត​។ កាលពី ស​ប្តា​ហ៏​មុន ខ្ញុំ​បាន​ជួបប្រជុំ​ជាមួយ​ដៃគូរ​សំខាន់ៗ​មួយចំនួន ដើម្បី​ពិភាក្សា​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដែល​នឹង អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការលើក​កំពស់​សុខភាព​កុមារ  លើក​កំពស់​ការថែរក្សា​កុមារ​ក្នុង​គ្រួសារ និង​ជួយ ការពារ​ពួកគេ​កុំអោយ​ក្លាយជា​ជនរងគ្រោះ​ដោយ​ការជួញដូរ ជៀស​ផុតពី​ការ​កេង​ប្រ​វ័​ញ្ជ​លើ​កំលាំង​ពលកម្ម អំពើ​ហឹ​ង្សា និង​ការរំលោភបំពាន​ជាដើម​។ ដូចដែល​យុទ្ធសាស្ត្រ​បាន​លើក​បង្ហាញ ឆ្លើយតប​និង​ភាពចាំបាច់ របស់​កុមារ​នៅពេលដែល​គេ​មាន​អាយុ​តិច នឹង​ផ្តល់ឱកាស​ដ៏​ល្អ​ដល់​គេ​អោយ​វិ​វត្ត​ទៅជា​មនុស្សពេញវ័យ ប្រកបដោយ​ភាព​រីករាយ​និង​ផ​លិទ្ធ​ភាព​។ ​ដើម្បី​គាំទ្រ​កុមារ​នៅពេលដែល​គេ​កំពុង​រីក​ធំធាត់​ទៅកាន់​មនុស្សពេញវ័យ យើង​ក៏ត្រូវ​ផ្តោត​ការយក ចិត្ត​ទុកដាក់​ផងដែរ​ដល់​តំរូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​ថែរក្សា​សុខភាព និង​អាហារ បំប៉ន​ជាដើម​។ អាស្រ័យ​ហេតុនេះហើយ​បានជា​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក បន្ត​គាំទ្រ​កម្មវិធី​មួយចំនួន​ដូច ជា​កម្មវិធី​ឩ​ប​ត្ថ​ម្ភ​អនាគត (Feed the Future) ជាដើម​។ អត្រា​កុមារ​ដែល​ខ្វះ​ទំងន់​ក្រោម​អាយុ​៥​ឆ្នាំ បាន ថយចុះ​ពី​ចំនួន​៤៥ ភាគរយ​ក្នុង​ឆ្នាំ ២០០២ ដល់​៣៦​ភាគរយ​ក្នុង​ឆ្នាំ​២០០៥​។  បន្ត​នូវ​ជោគជ័យ​នេះ គឺជា​គោលបំណង​របស់​កម្មវិធី Feed the Future ដែលជា​កម្មវិធី​នៃ​គំនិត​ផ្តួចផ្តើម​ស្តីពី​ការប្រឆាំង​ភាព អត់ឃ្លាន​លើ​ពិភពលោក​និង​សន្តិសុខ​ស្បៀង​របស់លោក​ប្រធានាធិបតី​អាម​រិ​ក អូ​បា​ម៉ា​។ សមាសភាព​នៃ កម្មវិធី Feed the Future គឺ​កម្មវិធី Harvest ដែល​ជួយ​គ្រួសារ​កម្ពុជា​អោយ​យល់ដឹង​ពី​វិធី​ថ្មីៗ​នៃ​ការធ្វើ កសិកម្ម និង​ដាំ​ដំណាំ​ជាច្រើន​ទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល និង​លើក​កំពស់​អាហារូបត្ថម្ភ​។​សហរដ្ឋអាមេរិក ក៏បាន​វិនិយោគ​ផងដែរ​នូវ​ទឹកប្រាក់​ជាង​១៥០​លាន​ដុល្លារ​អាមេរិក នៅក្នុង​វិស័យ HIV/AIDS  ដែល​ជួយ​លើ​ក្រុមយុវជន​ពេញវ័យ​ជាសំខាន់​។ អត្រា​ឆ្លង​មេរោគ HIV ដល់​យុវជន​ពេញវ័យ បាន​ថយចុះ​ប្រមាណ​៥០ ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​បច្ចុប្បន្នកំពុងរ​ស់ នៅក្នុង​ជីវិត​មាន​សុខភាព​មាំទាំ​ទោះជា​មាន​មេរោគ HIV/AIDS  ដែល​នេះ​ដោយសារតែ​ជំនាញ​និង​ធនធាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ កម្មវិធី​សុខភាព​របស់​រដ្ឋាភិបាល​អាមេរិក ក៏បាន​ជួយ​ផងដែរ ដល់​ការកាត់បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​ជាង​៥០​ភាគរយ ចាប់តាំងពី​ឆ្នាំ​២០០០​មក និង​ជួយ​កាត់បន្ថយ អត្រា​ស្លាប់​របស់​មាតា​ពេល​ឆ្លងទន្លេរ​ចំនួន​៥៦ ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០០៥​និង​២០១០​។  សមិទ្ធផល​ដ៏ គួរអោយកត់សំគាល់​នេះ  គឺជា​ការរួមចំណែក​ដ៏​សំខាន់​ដល់​ជោគជ័យ​នាពេល​អនាគត​របស់​ព​ល​រដ្ឋ​កម្ពុជា​។​ការធានា​នូវ​បរិ​កាស​សុ​វត្ថ​ភាព​ការងារ គឺជា​វិធី​មួយទៀត​ដែល​កម្ពុជា​អាច​លើក​កំពស់​នូវ​គុណភាព ជីវិត​សំរាប់​ពលរដ្ឋ ជាពិសេស​យុវជន​ពេញវ័យ​។ កាលពី​ថ្ងៃទី​៦ កញ្ញា ខ្ញុំ​បាន​សរសេរ​នៅក្នុង blog របស់ខ្ញុំ​​អំពី​កម្មវិធី​រោងចក្រ​ដ៏​ប្រសើរ​នៅក្នុង​ ប្រទេស​កម្ពុជា (BFC) ដែល​បានធ្វើ​អោយមាន​ផល​ល្អ​ក្នុងការ​ផ្តល់ សុ​វត្ថ​ភាព​នៅ​កន្លែងធ្វើការ​នៃ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ជួយ​លើក​កំពស់​ជីវភាព​រស់នៅរ​បស់ ពលរដ្ឋ​កម្ពុជា ដោយ​រួម​ប​ញ្ជូ​ល​នូវ​សុ​វត្ថ​ភាព​កន្លែង​ការងារ​និង​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ BFC បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០១ ហើយ​មកដល់​ឆ្នាំ​២០១២  សហរដ្ឋអាមេរិក​បាន​ទិញ​ផ​លិ​ផល​សំលៀក បំពាក់​និង​ស្បែកជើង​ពី​ប្រទេស​កម្ពុជា ដែលមាន​តំលៃ​ប្រមាណ ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន នេះ​គឺ​ស្មើ​ប្រមាណ​ជិត​២០​ភាគរយ​នៃ​ផលទុន​សរុប GDP របស់​កម្ពុជា​។ តួលេខ​នេះ​បានបង្ហាញ​ពី​ភាព ជោគជ័យ​របស់​កម្មវិធី​នេះ​។​រដ្ឋាភិបាល​សហរដ្ឋអាមេរិក កំពុងធ្វើការ​ដើម្បី​ជួយ​លើក​កំពស់​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា កាន់ តែមាន​សុ​វត្ថ​ភាព សន្តិសុខ សុខភាព​ល្អ និង​កាន់តែ​មានការ​រីកចំរើន​ថែមទៀត​។ ប៉ុន្តែ​ដូច​ភាពជា​ដៃគូរ ផ្សេងៗ​ទៀត​ដែរ​ដែលមាន​ប្រសិទ្ធភាព ជោគជ័យ​តែង​កើតមាន​នៅពេលដែល​យើង​ធ្វើការ​ជាមួយគ្នា តែប៉ុណ្ណោះ និង​ស្តាប់​នូវ​តំរូវការ​របស់​គ្នា​ទៅវិញទៅមក​។ ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ភាពជឿនលឿន គឺ​ការឆ្លើយតប​ដោយផ្ទាល់​ចំពោះ​ភាពចាំបាច់​នានា និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា​។ ដូច​ប្រជាជន កម្ពុជា​បាន​រំលឹក​យើង​ជា​ញឹកញាប់ សំរាប់​អោយ​ប្រទេស​មាន​សេដ្ឋ​កិ​ច្ខ​រីកចំរើន​ទៅមុខ  ការកែ​ទំរង់​គឺមាន សារសំខាន់​។ នៅក្នុង​ស​ប្តា​ហ៏​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​មកពី​គណបក្ស​សំខាន់ៗ​ទាំង​២ បានលើកឡើង​ពីសារ សំខាន់​នៃ​ការកែ​ទំរង់​។​ដូចដែល​ខ្ញុំ​បានលើកឡើង​នៅក្នុង​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​កាលពី​ពេលមុន ខ្ញុំ​មាន​សុទិដ្ឋិនិយម អំពី​អនាគត​របស់​ប្រទេស​កម្ពុជា​។ ដូច​លោក Henry Ford ដែលជា​អ្នកជំនួញ​ដ៏​ឆ្នើម​មួយរូប​របស់​អាមេរិក បាន​លើកឡើងថា “​ការរួម​គ្នា​គឺជា​ការចាប់ផ្តើម ការបន្ត​នៅ​ជាមួយគ្នា​គឺជា​ការ​ចំរើន​ទៅមុខ ការធ្វើការ​ជា មួយ​គ្នា​គឺជា​ជោគជ័យ​” ។ការធ្វើការ​ជាមួយគ្នា​ដោយ​បណ្តាក់ទុន​លើ​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន នឹង ផ្តល់អោយ​ជា​រង្វាន់​សំរាប់​មនុស្ស​ជំនាន់ៗ​ក្រោយ​ទៀត​។  ខ្ញុំ​សូម​ជូនពរ​អោយ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ប្រកប ដោយ​សេចក្តីសុខ ស​ប្យា​យ​រីករាយ និង​មាន​សុ​វត្ថ​ភាព​នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សំរាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា ពេលខាងមុខ​។ ​សូម​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov  ។ សំនួរ​និង​មតិ​របស់ លោកអ្នក​ធ្វើអោយ​យើង​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​ត្រូវ​តាម​ពេលវេលា និង​មាន​ប្រយោជន៍​សំរាប់​ប្រទេស​កម្ពុជា​។ សូម​អរគុណ​ដែល​នៅ​បន្ត​ការ​ឆ្លើយឆ្លង​ដ៏​សំខាន់​នេះ​ជាមួយ​ខ្ញុំ​៕
​

Tuesday, September 24, 2013

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

    ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។
    ​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បាន​ទេ​។​

    ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន នៅតែ​អះអាង​ពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ព្រមធ្វើ​សម្បទាន ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ ​ប្រធាន​គណៈកម្មការ​ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។

    ​តែ​សម្តេច ហ៊ុន សែន បានប្រកាសថា មុន​នឹង​ឈាន​ដល់​ការចរចា​លើ​បញ្ហា​នេះ ទាល់តែ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន​។

    ក្នុងនោះ​សម្តេច ក៏​បាន​គូសបញ្ជាក់ថា សមាជិក​សភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មាន​ត្រឹមតែ ៥៥ រូប​ទេ មិនមែន ៦៣ រូប ដូច​គណបក្ស​ប្រឆាំង​នេះ ប្រកាស​នោះ​ឡើយ​។​

    ​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ការប្រកាស​បើកចំហរ​ផ្តល់​តំណែង​អនុប្រធាន​សភា​មួយ និង​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មួយចំនួន ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា ត្រូវបាន​សម្តេច ហ៊ុន សែន បញ្ជាក់ថា ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត ដាច់​ដោយឡែក​ពិសេស​មួយ នៅក្នុង​រដ្ឋសភា ដោយ​មិន​មែន​ធ្វើ​ជា​កញ្ចប់ ដូច​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដូច​កាលពី​ព្រឹក​មិញ​ទេ​។​

    ​ពេលនោះ សម្តេច​ហ៊ុន​សែន ព្រមាន​ថា ខ្លាច​ក្រែងលោ សមាជិក​រដ្ឋសភា​៦៨ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​លើក​ដៃ​គាំទ្រ បេក្ខភាព​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន​រដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ជំនាញ​មួយចំនួន​នៃ​រដ្ឋសភា ក្នុង​កាលៈទេសៈ​ពេលនេះ​៕ 
    ប្រភពព័ត៌មានៈ CEN