ថ្ងៃ ចន្ទ ទី ៣០ ខែ មីនា ឆ្នាំ ២០១៥ ម៉ោង ០៩:១២
២. អាចកើនកម្លាំងរាងកាយខ្លាំង
៤. អាច បានពិន្ទុខ្ពស់ លើការធ្វើតេស្តសមត្ថភាពបញ្ញា
មនុស្សភាគច្រើន គិតថាការចូលគេងលឿន ហើយក្រោកពី ព្រឹកព្រលឹម នឹងផ្តល់ប្រយោជន៍ល្អ ចំណែក ទម្លាប់ចូលគេងយឺត ឬ ចូលគេងយប់ជ្រៅវិញនោះនឹងផ្ដល់នូវគុណវិបត្តិជាច្រើន។
តែឥឡូវនេះយើង នឹងបង្ហាញអោយអ្នក ដឹងថាការគេងយប់ ផ្ដល់ប្រយោជន៍ដល់ ៦យ៉ាងដែរ៖
១. IQ ឬ ភាពឆ្លាតវៃខ្ពស់
បើតាម លោក Satoshi Kanazawa ជាអ្នកវិទ្យាសាស្ត្រនៃសាលាវិទ្យាសាស្ត្រសេដ្ឋកិច្ច និង នយោបាយ មកពីទីក្រុងឡុដ៏ គាត់បានធ្វើការសិក្សា និង បានរកឃើញពី ទំនាក់ទំនងរវាង ភាពឆ្លាតវៃ រួមទាំងអាកប្បកិរិយារបស់មនុស្ស ជំនាន់ថ្មី គឺធ្វើអ្វី មិនតាមគន្លង មនុស្សជំនាន់មុនៗនោះទេ។ ជាក់ស្ដែងសព្វថ្ងៃ ក្មេងៗមានទម្លាប់ដូចមនុស្សពេញវ័យ គឺទម្លាប់ចូលគេងយប់ជ្រៅ និង ក្រោកពីគេងយឺត មិនថាថ្ងៃធម្មតា ឬក៏ ថ្ងៃចុងសប្តាហ៍ឡើយ ដែលទម្លាប់នេះខុសពីមនុស្សជំនាន់មុន វាបញ្ជាក់អោយឃើញថាពួកគេមានភាពឆ្លាតវៃ និង IQ ខ្ពស់ជាងមនុស្សជំនាន់មុន។
២. អាចកើនកម្លាំងរាងកាយខ្លាំង
ការចូលគេងយប់ជ្រៅ អាចផ្តល់ប្រយោជន៍ ដល់រាងកាយច្រើនជាង ការចូលគេងលឿន និង ឆាប់ក្រោកពីព្រលឹម បើតាមការស្រាវជ្រាវ ។ ការសិក្សានេះ ធ្វើក្នុងសាកលវិទ្យាល័យ Alberta ដោយពិសោធន៍ ធ្វើតេស្តលើកម្លាំងជើងមនុស្ស ៩នាក់ ដែលឆាប់ចូលគេង ហើយក្រោកពីព្រលឹម ជាមួយនឹង មនុស្ស ៩នាក់ផ្សេងទៀត ដែលចូលគេងយប់ជ្រៅ។
៣. អាចមានភាពច្នៃប្រឌិតច្រើន
៣. អាចមានភាពច្នៃប្រឌិតច្រើន
សាកលវិទ្យាល័យ Catholic ធ្វើការសិក្សាស្រាវជ្រាវ និង បានរកឃើញថា មនុស្សនិយមធ្វើការងារ ពេលយប់ រហូត ពេលយប់ជ្រៅ ទើបចូលគេង ទំនងជាអាចអភិវឌ្ឍន៍ ការគិតឃើញថ្មី ព្រមទាំង មានគំនិតច្រើនក្នុងការដោះស្រាយបញ្ហា។
អ្នកដឹកនាំការសិក្សានេះ លោក Marina Giampietro បានបង្ហាញមូលហេតុថា មនុស្សចូលចិត្តធ្វើការ យប់ជ្រៅទើបគេង អាចធ្វើឲ្យពួកគេ ប្រមូលផ្តុំអារម្មណ៍បានល្អ ធ្វើឲ្យគេមាន សមត្ថភាពរកឃើញអ្វីថ្មី និងចេះដោះស្រាយបញ្ហាដែលខ្លួនបានជួបប្រទះ ។
៤. អាច បានពិន្ទុខ្ពស់ លើការធ្វើតេស្តសមត្ថភាពបញ្ញា
សាកលវិទ្យាល័យ Madrid បានចេញផ្សាយថា បើគិតលើរបៀបគេងរបស់យុវវ័យ ១០០០ នាក់នោះ ឃើញថាយុវវ័យចូលគេងយប់ជ្រៅ ទទួលបានពិន្ទុខ្ពស់ជាង យុវវ័យដែល ឆាប់ភ្ញាក់ពីព្រឹកព្រលឹម លើតេស្តសមត្ថភាពបញ្ញា ។
៥. ក្នុងការងារអាចទទួលមុខងារខ្ពស់
ដូចដែរបានលើកឡើង ខាងលើ ការចូលគេង យប់ជ្រៅអាចធ្វើអោយ គំនិតមានភាពច្នៃប្រឌិតច្រើន ហើយចេះដោះស្រាយបញ្ហាបានល្អ ជាហេតុនាំឲ្យអាចទទួលបាន ការងារល្អទៀតផង។
ជារឿងពិត សូម្បីលោកប្រធានាធិបតីអាមេរិច បារ៉ាក់ អូបាម៉ា ក៏ចូលចិត្តគេងយប់ជ្រៅដែរ ។ លោកបាននិយាយប្រាប់ កាសែត Newsweek កាលពីឆ្នាំ ២០០៩ ថាគាត់ចូលចិត្តនៅរហូតដល់យប់ជ្រៅ ហើយក្រោយពីគាត់ ធ្វើកិច្ចការងារចប់ គាត់បន្តអានសៀវភៅទៀតទើបចូលគេង។
៦. អាចមានស្មារតីល្អ ច្រើនម៉ោង បន្ទាប់ពីក្រោកពីគេង
ក្នុងឆ្នាំ ២០០៨ ការសិក្សាមួយនៃសាកលវិទ្យាល័យ Liege ប្រទេស បែលហ្សិក បានធ្វើការពិសោធន៍ មនុស្ស១៥នាក់ ដែលមានទម្លាប់ គេងយប់ជ្រៅ និង ១៥នាក់ ផ្សេងទៀតមានទម្លាប់ ចូលគេងលឿន និង ក្រោក ពីគេងលឿន។
អ្នកស្រាវជ្រាវ លើការសិក្សានេះ បានធ្វើ ការវាស់ស្ទង់សកម្មភាព ខួរក្បាល និងស្មារតីតាំងអារម្មណ៍ ដោយធ្វើតេស្តប្រលងរបស់អ្នកចូលរួម ទាំងអស់ពីរដង ។
លើកទី១ ពេលពួកគេ ទើបក្រោកពីដេក និងម្តងទៀត ក្រោយរយៈជិត ១១ម៉ោង។ ក្រោយមកការ សិក្សានេះរកឃើញថា ពិន្ទុរបស់អ្នកចូលរួម នៅពេលទើបក្រោកពីគេងវាស្មើគ្នា តែពិន្ទុ ធ្វើតេស្តលើកទី២ ក្រោយរយៈពេល ជិត១១ម៉ោង របស់អ្នក ចូលគេងយប់ជ្រៅ ទទួលបានពិន្ទុច្រើនជាង ហើយខួរក្បាលមានដំណើរការប្រសើរ ដែលអាចបញ្ជាឲ្យមាន ការតាំងស្មារតីល្អ៕
សូមបញ្ជាក់ថា ដោយទម្លាប់ របស់ម្នាក់ៗខុសៗគ្នា និង មានស្ថានភាពសុខភាព ខុសៗគ្នាដែរនោះ ដូចនេះការចូលគេងយប់ជ្រៅ ក៏អាចជះឥទ្ធិពល មិនល្អមួយចំនួន ហើយចំនុចទាំងអស់ខាងលើនេះ មិនមែនធ្វើការណែនាំ ឲ្យអ្នកមានទម្លាប់ចូលគេងលឿន ផ្លាស់ប្តូរមកគេងយប់ជ្រៅនោះឡើយ៕
No comments:
Post a Comment