ប្រភពរូបភាព ហ្វេសប៊ុក Kim Sothin
វចនាធិប្បាយភាសាខ្មែរ
Showing posts with label ការគ្រប់គ្រងរដ្ឋ. Show all posts

Saturday, June 27, 2015
Monday, September 23, 2013
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ស្តីពីការបើកសម័យប្រជុំដំបូង របស់រដ្ឋសភា នីតិកាលទី៥
(ចេញផ្សាយថ្ងៃទី 23-09-2013, 1:59 pm) | ដោយ ៖ អ្នកស្រែ
លោក William E. Todd ឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ស្ថានទូតអាមេ រិក បានចេញសេចក្តីថ្លែងការភ្លាមៗផងដែរ ស្តីពីការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ដែលធ្វើឡើងស្របពេលកម្ពុជាបើកប្រជុំសភានីតិកាលទី៥ នេះ បានបញ្ជាក់ថា «សហរដ្ឋអាមេរិកសូមស្នើឲ្យមានការត្រួតពិនិត្សឡើងវិញ ដោយតំលាភាពនូវភាពមិនប្រក្រតីនានា ទាក់ទងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះ ស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត ហើយនឹងផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុក ចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត»។

ស្លាក:
ការគ្រប់គ្រងរដ្ឋ,
ការសិក្សា,
គណៈរដ្ឋមន្ត្រី,
នយោបាយ
Tuesday, September 17, 2013
Wednesday, September 11, 2013
អាជ្ញាធរក្រុងភ្នំពេញ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម តែត្រូវគោរពលក្ខខណ្ឌ
សកម្មភាពបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ
@Siv Channa
ដោយ លី ម៉េងហួរនៅព្រឹកថ្ងៃទី១១កញ្ញានេះអាជធររាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដើម្បីនិយាយពីបាតុកម្មនៅថ្ងៃអាទិត្យ។ បន្ទាប់ពីកិច្ចប្រជុំប្រហែល ៣ម៉ោងអាជ្ញាធរក្រុងភ្នំពេញបានសម្រេចជាគោលការណ៍ថាអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដោយមិនមានដើរហែរក្បួន និងមិនឲ្យបោះតង់ដេកតវ៉ាទេ។ពោលគឺបាតុកម្មរបស់គណបក្សសង្គ្រោះជាតិត្រូវគោរពតាមច្បាប់បាតុកម្មដោយធ្វើចាប់ពី ម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច រីឯចំនួនអ្នកចូលរួមក៏មិនត្រូវលើសពី១ម៉ឺននាក់។ ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែទាមទារធ្វើបាតុកម្ម២៤ម៉ោងលើ២៤ម៉ោងក្នុងរយៈពេល៣ថ្ងៃ៣យប់ចាប់ពីថ្ងៃអាទិត្យតទៅ។
បន្ទាប់ពីកិច្ចប្រជុំប្រហែល ៣ម៉ោងនៅសាលារាជធានីភ្នំពេញនាព្រឹកនេះអាជ្ញាធរសាលារាជធានីភ្នំពេញបានសម្រេចជាគោលការណ៍ឯកភាពតាមការជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិដើម្បីធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដោយគ្មានការដើរហែរក្បួន។ គណបក្សក៏ឯកភាពសហការជាមួយអាជ្ញាធរដើម្បីការពារសន្តិសុខដូចពេលធ្វើបាតុកម្មកន្លងមក។
ក៏ប៉ុន្តែលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថាអាជ្ញាធរសមត្ថកិច្ចអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មស្របតាមច្បាប់បាតុកម្មចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចដោយមិនមានការបោះតង់ធ្វើជំរុំស្នាក់នៅពេលយប់នោះទេ។ រីឯចំនួនអ្នកចូលរួមបាតុកម្មក៏មិនត្រូវលើសពី១ម៉ឺននាក់។
ក៏ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិដែលមានលោកហូរវ៉ាន់លោកម៉ៅមុនីវណ្ណនិងលោក ឡុង រី ចូលរួមប្រជុំនៅតែរក្សាជំហរធ្វើបាតុកម្មរយៈពេល៣ថ្ងៃ៣យប់នៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃអាទិត្យទី១៥កញ្ញាដោយមានអ្នកចូលរួមចាប់ពី២ម៉ឺននាក់ឡើងទៅ។
បន្ទាប់ពីកិច្ចប្រជុំអ្នកទទួលខុសត្រូវធ្វើបាតុកម្មលោកហូរវ៉ាន់បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហររៀបចំគំរោងធ្វើមហាបាតុកម្ម៣យប់៣ថ្ងៃដដែលដោយពេលយប់រៀបចំធ្វើរោងប្រក់តង់កៅស៊ូដើម្បីឲ្យបាតុករដេកតវ៉ា២៤ម៉ោងលើ២៤នៅទីលានប្រជាធិបតេយ្យ។
លោក ហូរ វ៉ាន់ បានបញ្ជាក់ទៅកាន់អាជ្ញាធរសមត្ថកិច្ចពីការធានាសន្តិសុខក្នុងក្រុមបាតុករដែលគណបក្សប្រឆាំងមានស្នាដៃធ្វើបាតុកម្មដោយគ្មានអំពើហិង្សានិងដោយសុវត្ថិភាពក្នុងពេលកន្លងមកពិសេសកាលពីថ្ងៃទី៧កញ្ញា។
យ៉ាងណាក៏ដោយលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថាចំពោះចំណុចមិនទាន់ឯកភាពគ្នាលើចំនួនអ្នកចូលរួមនិងការធ្វើបាតុកម្ម៣ថ្ងៃ២៤ម៉ោងដោយបោះតង់ដេកនៅទីលានប្រជាធិបតេយ្យជាដើមនោះអាជ្ញាធរសាលារាជធានីភ្នំពេញនឹងសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃ។
តាមគម្រោងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ៣ថ្ងៃ៣យប់ចាប់ពីថ្ងៃអាទិត្យមានបំណងដូចបាតុកម្មលើកមុនគឺដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យដើម្បីដោះស្រាយបញ្ហាបោះឆ្នោត។មហាបាតុកម្មអហិង្សាដោយសន្តិវិធីនោះ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា នឹងមានការសម្តែងមតិរបស់បាតុករការសម្តែងសិល្បៈចម្រៀងនិងការបញ្ចាំងខ្សែភាពយន្តឯកសារការអង្គុយដោយស្ងៀមស្ងាត់ព្រមទាំងការស្នាក់នៅ លើទីលានប្រជាធិបតេយ្យទាំងយប់និងទាំងថ្ងៃ៕
តំណផ្ទាល់ពី

ស្លាក:
RFIខេមរភាសា,
ការគ្រប់គ្រងរដ្ឋ,
គណៈរដ្ឋមន្ត្រី,
នយោបាយ
លោក ស ខេង បានហៅបាតុកម្មអហិង្សារបស់បក្សប្រឆាំងថាជាជោគជ័យ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលផ្តល់បទពិសោធន៍ដល់អ្នកសារព័ត៌មាន កាលពីពេលកន្លងទៅ។
@rfi/ siv channa
ដោយ ប៉ែន បូណារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងកោតសរសើរកងកម្លាំងសមត្ថកិច្ចដែលបានការពារសុវត្ថិភាពបានល្អចំពោះមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៧កញ្ញា។ លោកក៏បានថ្លែងអំណរគុណចំពោះអ្នកចូលរួមបាតុកម្មដែលបានគោរពច្បាប់បានល្អ និងអំពាវនាវឲ្យពួកគេស្ងប់ស្ងាត់ ហើយចូលរួមតែសកម្មភាពណាដែលគោរពច្បាប់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មជាងថ្មីនៅថ្ងៃទី ១៥ដល់ ១៧ កញ្ញាខាងមុខ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងនាមអគ្គបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានហៅមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ៧កញ្ញាថាជាជោគជ័យ។ ជោគជ័យដោយសារតែសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានល្អ និងក៏ដោយសារតែអ្នកចូលរួមបាតុកម្មទាំងអស់គោរពច្បាប់ និងធ្វើដោយអហិង្សា។
ការវាយតម្លៃបែបនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១១កញ្ញានេះ។ តាមរយៈសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងប់ស្ងាត់ និងចូលរួមតែសកម្មភាពណាដែលគោរពច្បាប់តែប៉ុណ្ណោះ។
សេចក្តីអំពាវនាវរបស់លោក ស ខេង បានធ្វើឡើងចំពេលដែលគណបក្សសង្គ្រោះជាតិត្រៀមធ្វើមហាបាតុកម្មជាថ្មីទៀត។ ប៉ុន្តែ មហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតជាលើកទី២នេះមានរយៈពេល៣ថ្ងៃជាប់ៗដោយគ្មានឈប់សម្រាកឡើយ។ មហាបាតុកម្មលើកនេះត្រូវបានលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើនៅទូទាំងរាជធានីភ្នំពេញតែម្តង។ គណបក្សប្រឆាំងប្រកាសថា នឹងទាមទារឲ្យបង្កើតគណៈកម្មការឯករាជដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតរហូតទាល់តែបានសម្រេច។
ប្រសិនបើដូច្នោះមែន មហាបាតុកម្មលើកនេះត្រូវគេរំពឹងថានឹងមានបញ្ហាប្រឈមមុខដាក់គ្នាខ្លាំងជាងមុន។ យ៉ាងណាក៏ដោយ លោក ស ខេង សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចទាំងអស់នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាជនប្រកបដោយការទទួលខុសត្រូវ និងជាពិសេសត្រូវបញ្ចៀសឲ្យបានជាដាច់ខាតនូវការប៉ះទង្គិចគ្នា៕
ផ្សាយតំណផ្ទាល់ពី

វប្បធម៌ហិង្សាមិនទាន់ទៅណាឆ្ងាយពីឆាកនយោបាយកម្ពុជា

ឆាកឈុតសោកនាដកម្មក្នុងសម័យខ្មែរក្រហម
©rfi- បួណា
ដោយ ប៉ែន បូណា
ការប៉ះសម្តីគ្នាដ៏ខ្លាំងមួយបានកើតឡើងនៅចុងសប្តាហ៍នេះរវាងលោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសម រង្ស៊ី ប្រកាសថា លោកនឹងចាប់នាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៅកាត់ទោសប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានតបវិញថា សង្គ្រាមផ្ទៃក្នុងនឹងកើតឡើងជាថ្មីប្រសិនបើបក្សប្រឆាំងនេះឈ្នះឆ្នោតនិងធ្វើបែបនេះមែន។ នេះជាសារដែលបញ្ជាក់ថា វប្បធម៌ហិង្សានៅមិនទាន់ទៅណាឆ្ងាយពីឆាកនយោបាយកម្ពុជានៅឡើយទេ។បើទោះបីជាវប្បធម៌ប្រជាធិបតេយ្យបានចាក់ឫសក្នុងប្រទេសកម្ពុជាអស់រយៈពេលពីរទសវត្សរ៍ហើយក៏ដោយ ក៏អ្នកនយោបាយខ្មែរហាក់នៅមិនទាន់ស៊ាំនឹងវប្បធម៌ថ្មីនេះនៅឡើយទេ។ គំនុំសងសឹក និងការគំរាមកំហែងដែលអាចឈានដល់ការផ្ទុះសង្គ្រាមហាក់នៅតែជាបច្ចុប្បន្នភាពនយោបាយនៅឡើយ។
សង្គ្រាមពាក្យសម្តីដែលបានផ្ទុះឡើងមួយឈុតថ្មីទៀត រវាងមេដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចនៅចុងសប្តាហ៍នេះគឺជាឧទាហរណ៍ស្រាប់។ ថ្លែងពីក្រៅប្រទេស កាលពីថ្ងៃទី១៧មេសា លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានប្រកាសថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបច្ចុប្បន្នមួយចំនួនរួមទាំងនាយករដ្ឋមន្ត្រីផង ដែលលោកហៅថាជា«ឧក្រិដ្ឋជន» ឬជាអតីតមេដឹកនាំខ្មែរក្រហមនោះ នឹងត្រូវនាំខ្លួនទៅកាត់ទោសប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនាខែកក្កដាខាងមុខ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកវិញដោយបានហៅលោក សម រង្ស៊ី ថាកំពុងប្រើយុទ្ធសាស្ត្រ«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុតមួយ។ ប្រមុខដឹកនាំរដ្ឋាភិបាលបក្សកាន់អំណាចបានព្រមានតបវិញថា នេះជាសញ្ញានៃការផ្ទុះសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ប្រសិនបើបក្សប្រឆាំងឈ្នះឆ្នោត ពីព្រោះគ្មានអ្នកណាអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើបែបនេះដោយងាយនោះឡើយ។
ជាការពិត នេះគ្រាន់តែជាសារនយោបាយដើម្បីគៀងគររកការគាំទ្រនៅមុនពេលបោះឆ្នោតតែប៉ុណ្ណោះ។ ភាពហិង្សាពាក្យសម្តីពេលជិតបោះឆ្នោតមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសកម្ពុជា ទោះបីជាអំពើហិង្សាលើរាងកាយបានថយចុះយ៉ាងខ្លាំងក៏ដោយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សារនយោបាយដែលបង្កប់ដោយភាពជាសត្រូវនឹងគ្នា ស៊ីសាច់ហុតឈាម នៅតែយុទ្ធសាស្ត្រដែលអ្នកនយោបាយខ្មែរប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ដដែល។
ជាក់ស្តែង វាមិនមែនជារឿងចៃដន្យទេដែលលោកសម រង្ស៊ី ផ្ញើសារនយោបាយធ្ងន់ធ្ងរទៅកាន់មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននៅពេលនេះ។ សារបែបនេះត្រូវបានលោកសម រង្ស៊ី រំពឹងថាអាចធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំងពេញចិត្តហើយបន្តការគាំទ្រនយោបាយរបស់ខ្លួន ដើម្បីទម្លាក់មេដឹកនាំបច្ចុប្បន្នចេញពីអំណាច។ រីឯការព្រមានរបស់លោកយករដ្ឋមន្ត្រី ហ៊ុន សែន អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមក៏មិនមែនជារឿងចៃដន្យដែរ ពីព្រោះសង្គ្រាមជាអ្វីដែលពលរដ្ឋខ្មែរឆ្អែតឆ្អន់ ហើយខ្លាចរអាមិនប្រាថ្នាចង់ជួបទៀតឡើយ។
ហេតុដូច្នេះហើយបានជាបក្សកាន់អំណាចតែងលើកឡើងជាញឹកញាប់ថា ការប្តូររដ្ឋាភិបាលមានន័យស្មើនឹងការរុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ ឬក្នុងភ្លើងសង្គ្រាមសាជាថ្មី ដូចដែលប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយ។ ដូច្នេះ ប្រសិនបើគេវិភាគទៅលើអត្ថន័យនៃសារនយោបាយរបស់គណបក្សធំៗទាំងពីរ ដែលកំពុងប្រជែងអំណាច គេនឹងឃើញយ៉ាងច្បាស់នូវរូបភាពនៃវប្បធម៌ហិង្សាដែលបង្កប់ក្នុងសារនយោបាយទាំងនោះ។
ក្រុមអ្នកវិភាគនយោបាយប្រទេសកម្ពុជាបានមើលឃើញថា ប្រទេសមួយដែលទើបតែងើបចេញពីភ្លើងសង្គ្រាម និងរបបកាប់សម្លាប់មនុស្សយ៉ាងរង្គាល ដូចជាកម្ពុជា ការកសាងវប្បធម៌សន្តិភាព គឺជាបេសកកម្មចាំបាច់ដំបូងគេដែលត្រូវបំពេញ។ អ្នកនយោបាយមានតួនាទីនាំមុខគេនៅក្នុងបេសកកម្មនេះ។ ដូច្នេះ ជំនួសឲ្យសារនយោបាយដែលបង្កប់ដោយន័យហិង្សាគួរឲ្យព្រឺខ្លាច អ្នកនយោបាយខ្មែរគួរតែប្រណាំងគ្នាបង្ហាញសមត្ថភាពនៃការបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋវិញម្តង។
ប្រជាពលរដ្ឋខ្មែរក៏ត្រូវចូលរួមក្នុងការកសាងវប្បធម៌សន្តិភាពដែរ គឺចូលរួមតាមរយៈការផ្តល់ពិន្ទុល្អដល់អ្នកនយោបាយណាដែលមានសមត្ថភាពកសាងវប្បធម៌សន្តិភាព និងវប្បធម៌ប្រជាធិបតេយ្យក្នុងប្រទេស ជាជាងការផ្តល់តម្លៃទៅលើនយោបាយដំឡើងសាច់ដុំ និង នយោបាយ«ស៊ីសាច់ហុតឈាម»។ ពិន្ទុរបស់អ្នកបោះឆ្នោតគឺជាឱសថដ៏ស័ក្តិសិទ្ធិដើម្បីកែលម្អចរិតអ្នកនយោបាយឆ្ពោះទៅរកវប្បធម៌សន្តិភាព៕
ចម្លងការផ្សាយទាំងស្រុងពី៖ វិទ្យុបារាំងខេមរភាសា

«ចំណោទ»នៃតួនាទីព្រះមហាក្សត្រកើតឡើងជាថ្មី!

ព្រះមហាក្សត្រ សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
rfi/Siv Channa
ដោយ ប៉ែន បូណា
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងត្រឡប់មកប្រទេសវិញនៅថ្ងៃពុធនេះ បន្ទាប់ពីបានទទួលការពិនិត្យព្រះរាជសុខភាពពីគ្រូពេទ្យចិន។ ព្រះអង្គគ្រោងនឹងកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ឲ្យចូលរួមប្រជុំសភាដំបូងនៅថ្ងៃទី២៣កញ្ញានេះ។ ប៉ុន្តែ ការកោះប្រជុំសភាដំបូងរបស់ព្រះមហាក្សត្រក្នុងស្ថានភាពជាប់គាំងនយោបាយបែបនេះ កំពុងក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងផុលផុសក្នុងចំណោមអ្នកនយោបាយ និងក្រុមអ្នកវិភាគ។ នេះបានបង្ហាញឲ្យឃើញជាថ្មីទៀតពីចំណោទនៃតួនាទីព្រះមហាក្សត្រ។ប្រសិនបើព្រះមហាក្សត្រកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ឲ្យចូលប្រជុំសភា និងប្រសិនបើព្រះអង្គនឹងយាងចូលរួមធ្វើជាព្រះរាជអធិបតីក្នុងពិធីបើកកិច្ចប្រជុំសភាដំបូងមែននោះ នេះគឺពិតជាការវិវឌ្ឍនយោបាយដ៏សំខាន់មួយទៀត។
ការកោះប្រជុំរបស់ព្រះមហាក្សត្រមានន័យថា ព្រះអង្គបានផ្តល់តម្លៃពេញលេញដល់លទ្ធផលនៃការបោះឆ្នោត និងតម្លៃពេញលេញដល់កិច្ចប្រជុំសភាដំបូង។ និយាយដោយឡែក ការកោះប្រជុំរបស់ព្រះមហាក្សត្រគឺជាការផ្តល់ទម្ងន់ដល់គណបក្សប្រជាជនកម្ពុជាទាំងខាងទិដ្ឋភាពផ្លូវច្បាប់ និងទិដ្ឋភាពនយោបាយ ដែលធ្វើឲ្យគណបក្សកាន់អំណាចមានប្រៀបទៅលើគូបដិបក្ខរបស់ខ្លួននៅក្នុងជម្លោះនយោបាយក្រោយការបោះឆ្នោត។
ប៉ុន្តែ ស្ថានភាពនេះបានដាក់គណបក្សសង្គ្រោះជាតិឲ្យស្ថិតក្នុងសភាពលំបាកដោយហេតុថា គណបក្សនេះបានប្រកាសរួចហើយថា ខ្លួននឹងមិនចូលរួមប្រជុំសភាដំបូងជាដាច់ខាតប្រសិនបើគ្មានដំណោះស្រាយនយោបាយទេនោះ។ ដូច្នេះ តើគណបក្សសង្គ្រោះជាតិត្រូវសម្រេចបែបណារវាងការគោរពព្រះមហាក្សត្រ និងការសន្យារបស់ខ្លួននៅចំពោះមុខអ្នកបោះឆ្នោតដែលថា ខ្លួននឹងមិនចូលប្រជុំសភាជាដាច់ខាតនោះ? ការស្វះស្វែងរបស់បក្សប្រឆាំងដើម្បីបានជួបព្រះមហាក្សត្រនៅថ្ងៃពុធនេះ ពិតជាមិនអាចចៀសផុតពីប្រធានបទនេះឡើយ។
មិនត្រឹមតែគណបក្សសង្គ្រោះជាតិទេ សូម្បីតែព្រះមហាក្សត្រក៏ទំនងជាស្ថិតក្នុងស្ថានភាពលំបាកដែរ គឺលំបាកដោយសារតែអ្នកនយោបាយមិនចុះសម្រុងគ្នា។ ដូច្នេះ ការកោះប្រជុំ និងការយាងទៅចូលរួមជាព្រះរាជាធិបតីភាពនៃកិច្ចប្រជុំសភាដំបូងរបស់ព្រះមហាក្សត្រក្នុងស្ថានភាពបែបនេះប្រាកដជាចៀសមិនផុតឡើយពីការរង្គៀសចិត្តពីសំណាក់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សនេះ។ ពួកគេច្បាស់ជាមានអារម្មណ៍ថា ព្រះអង្គបដិសេធចោលទាំងស្រុងនូវបុព្វហេតុនៃការតវ៉ារបស់ពួកគេ។
ជាការពិតណាស់ ព្រះមហាក្សត្រ អនុវត្តន៍តាមនីតិវិធីច្បាប់ដែលតម្រូវដោយរដ្ឋធម្មនុញ្ញឲ្យព្រះអង្គធ្វើតាមបែបបទរបស់ស្ថាប័នជាតិដែលមានសមត្ថកិច្ចតែប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញកិច្ចការរបស់ខ្លួនទាក់ទងនឹងការបោះឆ្នោតរួចរាល់ហើយនោះ ព្រះអង្គក៏ត្រូវកោះប្រជុំសភាដំបូងក្នុងរយៈពេលយ៉ាងយូរ៦០ថ្ងៃដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ក្នុងន័យនេះ គេមិនអាចស្តីបន្ទោសព្រះអង្គបានឡើយ។
ប៉ុន្តែ ដោយហេតុថា គណបក្សនយោបាយដែលជាប់ឆ្នោតនៅមិនទាន់ស្រុះស្រួលគ្នាអំពីលទ្ធផលនៃការបោះឆ្នោតនៅឡើយនោះ ការបំពេញព្រះរាជតួនាទីរបស់ព្រះមហាក្សត្រទៅតាមរដ្ឋធម្មនុញ្ញគឺជាចំណោទដ៏ធំមួយ។ ចំណោទនេះធ្លាប់បានកើតជាហូរហែររួចមកហើយតាំងពីរជ្ជកាលរបស់ព្រះបរមរតកោដ្ឋ សម្តេចឳ នរោត្តម សីហនុ មកម្ល៉េះ។ កាលណោះ ពេលជួបនឹងស្ថានភាពជាប់គាំងនយោបាយដោះស្រាយមិនចេញ សម្តេចឳបានប្រើវិធីពីរយ៉ាង៖
ទី១៖ ព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយឲ្យបានមុនការបើកកិច្ចប្រជុំសភាលើកដំបូងដើម្បីអនុញ្ញាតឲ្យគណបក្សជាប់ឆ្នោតអាចចូលប្រជុំសភាដោយស្រុះស្រួលគ្នា ។ ទី២៖ ក្នុងករណីដែលវិបត្តិនយោបាយមិនអាចដោះស្រាយបាន ជាទូទៅ ព្រះអង្គច្រើនតែផ្ទេរតួនាទីឲ្យប្រមុខរដ្ឋស្តីពីដើម្បីកោះប្រជុំ និងដឹកនាំកិច្ចប្រជុំ។ វិធីនេះត្រូវគេមើលឃើញថា ដើម្បីចៀសវាងការរិះគន់ពីសំណាក់គណបក្សដែលមិនសុខចិត្តពីព្រោះគណបក្សណាក៏ដោយសុទ្ធតែជាកូនចៅរបស់ព្រះអង្គ។ នេះជាទម្លាប់ដែលសម្តេចឳតែងបានធ្វើ ប៉ុន្តែ វាមិនមែនជាច្បាប់ដែលតម្រូវឲ្យមហាក្សត្រគ្រប់អង្គត្រូវធ្វើដូច្នោះឡើយ។
យ៉ាងណាក៏ដោយ គំរូដែលព្រះមហាវីរក្សត្របានធ្វើនៅតែមានតម្លៃដើម្បីទម្លុះទម្លាយភាពទ័លច្រកនយោបាយ។ ពីនេះដល់ថ្ងៃទី ២៣ កញ្ញា គណបក្សទាំងពីរគួរតែសាកល្បងថ្វាយព្រះរាជតួនាទីដល់ព្រះមហាក្សត្រដើម្បីកោះប្រជុំរកដំណោះស្រាយបញ្ហាដែលកំពុងប្រឈម។ ពិតហើយថា សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ គោលដៅរបស់គណបក្សជាប់ឆ្នោតទាំងពីរពិបាកនឹងរកចំណុចប្រសព្វគ្នាណាស់ ហើយព្រះមហាក្សត្រក៏ពិបាកនឹងអន្តរាគមន៍ដែរ។
ប៉ុន្តែ នេះជាដំណាក់កាលចុងក្រោយសំខាន់មួយទៀតដែលគ្រប់ភាគីពាក់ពន្ធ័គួរសាកល្បងប្រើប្រាស់តួនាទីព្រះមហាក្សត្រ ដើម្បីដោះស្រាយបញ្ហាដោយសាកល្បងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ប្រសិនបើមិនដូច្នោះទេ ជម្លោះនយោបាយក៏មិនអាចដោះស្រាយបាន រីឯព្រះរាជតួនាទីព្រះមហាក្សត្រក៏នៅតែបន្តរងគ្រោះព្រោះជម្លោះអ្នកនយោបាយគ្មានទីបញ្ចប់ឡើយ៕
http://www.khmer.rfi.fr/cambodia/20130911-king-domestic-politic-conflict

Tuesday, September 10, 2013
អ្នកនយោបាយជំនាន់ថ្មី ត្រូវបង្កើតរបៀបធ្វើនយោបាយថ្មី រវាងបក្សកាន់អំណាច និងបក្សប្រឆាំង

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
RFI
ដោយ លាង ដឺលុច
គ្រប់គណបក្សនយោបាយបានបង្កើតចលនាយុវជនរបស់ខ្លួន។ អ្វីដែលកំពុងកើតឡើងនៅពេលនេះ យុវជនរបស់គណបក្សនយោបាយ កំពុងតែដើរតាមគន្លងរបស់អ្នកនយោបាយជាមនុស្សចាស់។ នោះគឺ អ្នកនយោបាយដែលមិនមែនជាសមាជិករបស់ខ្លួន គឺជាសត្រូវ។ ចាប់ពីពេលនេះទៅ យុវជនដែលជាអនាគតអ្នកស្នងការងារពីមនុស្សចាស់ ត្រូវបង្កើតរបៀបធ្វើនយោបាយថ្មី ទៅតាមសម័យទំនើប និងការវិវត្តន៍នៃសង្គម។ នោះគឺការប្រឆាំងគ្នាតែក្នុងក្របខណ្ឌកម្មវិធីនយោបាយ ប៉ុន្តែ ពួកគេគឺជាមិត្តនឹងគ្នា។មានយុវជនប្រមាណ៤លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ជាង៩លាន៦សែននាក់ ដែលមានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតនីតិកាលទី៥នេះ។ ក្នុងចំណោមវត្តមានយុវជន៤លាននាក់នោះ មានយុវជនថ្មីដែលទើបគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០១៣នេះ ចំនួន៣៧ម៉ឺននាក់ដែរ។ កម្ពុជាទាំងមូល បានទទួលស្គាល់វត្តមានរបស់យុវជននៅក្នុងឆាកនយោបាយ ច្រើនជាលើកដំបូងនៅក្នុងការបោះឆ្នោតលើកនេះ។ ហេតុដូច្នេះហើយបានជាគណបក្សនយោបាយនីមួយៗ បានខិតខំពង្រឹង និងពង្រីកចលនាយុវជនរបស់ខ្លួន ដើម្បី កៀងគរការគាំទ្រពីសមាជិកថ្មីដែលជាយុវជន។
បាតុភូតនេះ បាតុភូតនៃវត្តមានយុវជននៅក្នុងឆាកនយោបាយ បានកើតឡើងចំពេលដែលអ្នកនយោបាយជំនាន់មុន បានដើរមកដល់វ័យចំណាស់របស់ខ្លួនដែរ។ ដូច្នេះ កាលៈទេសៈនេះ វាកំពុងតែតំណាងអោយពេលវេលាផង និងទីកន្លែងផងនៃការផ្ទេរការងារ និងមរតកពីអ្នកនយោបាយជាមនុស្សចាស់ មកអ្នកនយោបាយជាយុវជន ឬមនុស្សជំនាន់ថ្មី។ ជាការពិត ក្នុងនាមជាយុវជនអ្នកនយោបាយ បទពិសោធន៍ល្អៗទាំងឡាយរបស់អ្នកនយោបាយជំនាន់មុន ពួកគេត្រូវរៀនសូត្រតាម។ ប៉ុន្តែ ពួកគេក៏អាចបង្កើតរបៀបនៃការធ្វើការងារថ្មី ក្នុងនាមជាអ្នកនយោបាយជាន់ថ្មី និងទាន់សម័យដែរ។ ក្នុងន័យនេះ របៀបនៃការធ្វើនយោបាយបែបចង្អៀតចង្អល់ និងរឹតត្បិតខ្លាំងនោះ អ្នកនយោបាយជំនាន់ថ្មីគួរតែចៀសវាង។
អ្វីដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ គឺអ្នកនយោបាយនៃគណបក្សផ្សេងគ្នាគឺជាសត្រូវនឹងគ្នា។ មនោគមវិជ្ជានេះ ឬទំនៀមទម្លាប់នេះ ត្រូវបានសាបព្រួសរហូតដល់សកម្មជននយោបាយទៀតផង។ និយាយបែបផ្សេង មនុស្សដែលប្រកាន់គណបក្សផ្សេងគ្នា បានមើលគ្នាទៅវិញទៅមកថា ជាសត្រូវតែម្តង។ បើទោះជាធ្លាប់ ជាមិត្តភ័ក្តនឹងគ្នាក៏ដោយ តែបើចៃដន្យ ត្រូវប្រកាន់គណបក្សនយោបាយផ្សេងគ្នានោះ មិត្តភ័ក្តទាំងនេះមិនហ៊ាននឹងជួបគ្នាទៀតទេ។ មូលហេតុ គឺដោយសារតែពួកគេបារម្ភខ្លាចអំពីការចោទប្រកាន់ពីអ្នកនយោបាយថ្នាក់លើ។ នេះហើយនយោបាយចង្អៀតចង្អល់ នយោបាយដែលបង្កើតអោយមានការបែងចែកបក្សពួក និងចុងក្រោយ គឺការបែកបាក់ជាតិនោះ។
ឥឡូវនេះ ស្របពេលដែលការបញ្ចូលសមាសភាពអ្នកនយោបាយជាន់ថ្មី ដែលជាយុវជនគណបក្សនីមួយៗនោះ ពួកគេត្រូវប្រើរបៀបធ្វើការថ្មី។ ហើយពិតណាស់ គេត្រូវការ ការបើកចំហរចិត្ត និងការគាំទ្រពីអ្នកនយោបាយវ័យចំណាស់ ដែលគួរតែអនុញ្ញាតអោយអ្នកនយោបាយជំនាន់ក្រោយ អនុវត្តវប្បធម៌ថ្មី។ វប្បធម៌ដែលនឹងនាំប្រយោជន៍ដល់ប្រជាជាតិទាំងមូល។
គេគួរក្រឡេកទៅមើល គំរូល្អៗមួយចំនួន ដែលបណ្តាប្រទេសក្នុងលោកបានបង្កើតឡើង ហើយដែលកម្ពុជាក៏បានចូលរួមដែរនោះ។ នោះគឺការបង្កើតទីកន្លែង និងឱកាសអោយយុវជនពីបណ្តាប្រទេសនានាបានស្គាល់គ្នា និងចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក។ គោលដៅនេះគឺគ្មានអ្វីក្រៅពីកសាងបណ្តាញទំនាក់ទំនងជាវិជ្ជមានដើម្បីការអភិវឌ្ឍន៍ និងសន្តិភាពនោះឡើយ។ ឧទាហរណ៍ ការបង្កើតអោយមានដំណើរនាវាចរនៃយុវជនអាស៊ានជប៉ុន ទំនាក់ទំនងជាមិត្តភាពរវាងគណបក្សនយោបាយនៃប្រទេសមួយ ជាមួយគណបក្សនយោបាយនៃប្រទេសមួយទៀត ដែលគ្របដណ្តប់ដល់ការបង្កើតឱកាសអោយការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនរបស់គណបក្សទាំងនោះជាដើម។
គណបក្សនយោបាយធំៗនៅកម្ពុជា សុទ្ធតែបានអនុវត្តនយោបាយទាំងនេះ។ បើគណបក្សនយោបាយនៅកម្ពុជាសុទ្ធតែលើកទឹកចិត្តអោយយុវជនរបស់ខ្លួនស្គាល់គ្នា និងជជែកជាមួយយុវជនរបស់គណបក្សនយោបាយនៅបរទេស ហេតុអ្វីបានជាយុវជននៃគណបក្សនយោបាយផ្សេងគ្នានៅកម្ពុជា មិនអាចមើលមុខគ្នាបាន?
ការបើកទូលាយ និងអនុញ្ញាតអោយយុវជនរបស់គណបក្សនយោបាយ រួមទាំងសមាជិកនយោបាយ និងសកម្មជននយោបាយផង អាចប្រាស្រ័យទាក់ទងគ្នាដោយចំហរនោះ វានឹងនាំអោយមានប្រយោជន៍ទៅវិញទេ។ ទីមួយ នេះគឺជាទស្សនាទាននៃការកសាងវប្បធម៌សន្តិភាព ឯកភាពជាតិ។ ប្រកាន់គោលនយោបាយផ្សេងគ្នាមែន ក្នុងវិស័យនយោបាយ ប៉ុន្តែពួកគេគឺជាជនរួមជាតិតែមួយ និងជាមិត្តភ័ក្តនឹងគ្នា។ ទី២ ប្រសិនបើ ពួកគេធ្លាប់បានកសាងមិត្តភាពជាមួយគ្នាក្នុងក្របខណ្ឌនៃការប្រកាន់គោលនយោបាយផ្សេងគ្នាហើយនោះ ហើយបើពួកគេបានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ក្នុងពេលអនាគត ពួកគេរឹតតែអាចជជែកគ្នាដោយសន្តិវិធី និងដោយងាយស្រួល ក្នុងកាលៈទេសៈនៃវិបត្តិនយោបាយក្តី ឬក៏វិបត្តិរបស់ប្រទេសជាតិក្តី។ ទី៣ ការបង្កើតវប្បធម៌មិត្តភាពក្នុងរង្វង់ជាតិសាសន៍តែមួយនេះហើយ គេនឹងអាចឃើញទិដ្ឋភាពនៃគណបក្សកាន់អំណាច អញ្ជើញគណបក្សជំទាស់មកពិភាក្សា ផ្តល់គំនិតក្នុងបញ្ហាជាតិ ដូចក្នុងបណ្តាប្រទេសជឿនលឿនមួយចំនួននោះ។
នេះហើយជារបៀបនៃការធ្វើនយោបាយថ្មី ដែលយុវជនអ្នកនយោបាយគួរពិចារណា និងសាកល្បងអនុវត្ត។ ប៉ុន្តែ និយាយម្តងទៀត លទ្ធភាពនៃការអនុវត្តន៍អាកប្បកិរិយាថ្មីនេះ ត្រូវការការគាំទ្រពីអ្នកនយោបាយចាស់ទុំបច្ចុប្បន្ន ដែលប្រាថ្នាចង់ឃើញបរិយាកាសថ្មីនៃការធ្វើនយោបាយរបស់អ្នកនយោបាយជាន់ក្រោយ។ និយាយសរុបមកវិញ ការប្រឆាំងគ្នាគឺមានតែនៅក្នុងវេទិកាពិភាក្សាការពារគោលនយោបាយ និងកម្មវិធីនយោបាយ ដែលត្រូវធ្វើជាសាធារណៈ ដើម្បីប្រយោជន៍ប្រជាជនប៉ុណ្ណោះ។ ក្នុងន័យនេះ គណបក្សនយោបាយទាំងអស់គួរតែប្រជែងគ្នាអំពីការសរសេរកម្មវិធីនយោបាយវិញ ជាជាងការប្រជែងគ្នាបង្កើននយោបាយចងអាឃាត។ ប្រសិនបើគេអាចធ្វើបានមែននោះ ពេលនោះហើយដែលជាសករាជថ្មីនៃនយោបាយនៅកម្ពុជា៕
http://www.khmer.rfi.fr/new-politicians-should-do-new-policy

Monday, September 9, 2013
សម្តេច ហ៊ុន សែន ប្រកាសថា បើអ្នកគាំទ្រសម្តេច ធ្លាក់ក្រោម ៦០% សម្តេចនឹងលាឈប់ពីនាយករដ្ឋមន្ត្រី
(ថ្ងៃទី 5 ឧសភា 2012, ម៉ោង 02:12:PM) | ដោយ: សុខ ភក្តី
នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ៤ អាណត្តិមកហើយ បានប្រកាសជាសាធារណនៅថ្ងៃទី៥ឧសភាថា បើសិនជាអ្នកគាំទ្រសម្តេច ស្ថិតនៅក្រោម ៦០% សម្តេចនឹងលាឈប់ពីនាយករដ្ឋមន្ត្រី។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១៤ ដែលនឹងត្រូវដូរមកជាផ្លូវជាតិលេខ ៩ ប្រវែង ១៤៣,៤១ គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ទៅដល់ខេត្តព្រះវិហារ និងស្ពានទន្លេមេគង្គស្ទឹងត្រែង ប្រវែង ១.៧៣១ ម៉ែត្រ នៅទីរួមខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា "ខ្ញុំដាក់គោលដៅ បើមនុស្សលែងជឿ ( សម្តេចហ៊ុនសែន ) ស្ថិតនៅក្រោម ៦០% ខ្ញុំនឹងចាកចេញ មិនតំណាងឲ្យបក្ស ( គណបក្សប្រជាជនកម្ពុជា ) ក្នុងតំណែងជានាយករដ្ឋមន្ត្រី"។
ជាមួយនឹងសេចក្តីប្រកាសផ្ទាល់មាត់ខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីលទ្ធផលស្តង់មតិមួយ ដែលអង្គការបរទេស បានធ្វើឡើង ហើយបានយកទៅបង្ហាញសម្តេច មុននឹងអង្គការបរទេសនោះ ចេញផ្សាយរបាយការណ៍ស្តង់មតិ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចម្លើយក្នុងចំណោមអ្នកផ្តល់សម្ភាសន៍ ៨១ % ក្នុងចំណោមមនុស្ស ២.០០០ នាក់ ឆ្លើយថា រដ្ឋាភិបាលរបស់សម្តេចសព្វថ្ងៃ ដើរលើផ្លូវត្រូវ។ ក្នុងនោះ អ្នកឆ្លើយថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧% ហើយអ្នកដែលជឿលើសម្តេចហ៊ុនសែន ៨៧%។
ជាការកត់សម្គាល់ វិទ្យាស្ថាន IRI ប្រចាំកម្ពុជា តែងតែធ្វើការស្តង់មតិ ទាក់ទងនឹងសំណួរ ថាតើរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើរលើផ្លូវត្រូវ ឬផ្លូវខុស?។ ក្នុងរបាយការណ៍ ប្រចាំឆ្នាំទាំងនោះ សុទ្ធតែបង្ហាញភាគរយខ្ពស់ថា រដ្ឋាភិបាលកម្ពុជា កំពុងដើរលើផ្លូវត្រូវ តាមរយៈការសាងសង់ផ្លូវស្ពាន សាលារៀន និងមន្ទីរពេទ្យ ជាដើម៕
ស្លាក:
ការគ្រប់គ្រងរដ្ឋ,
ការសិក្សាអប់រំ,
គណៈរដ្ឋមន្ត្រី,
នយោបាយ
Friday, June 14, 2013
តុលាការឯករាជ្យទាល់តែបំពេញការខ្វះចន្លោះច្បាប់
លោក ឌុន វិបុល ប្រធានក្រុមមេធាវីអាស៊ីសកល មានទីតាំងនៅអគារអាយខន់ មហាវិថីព្រះនរោត្តម ទល់មុខក្រសួងមហាផ្ទៃ នៅក្នុងរាជធានីភ្នំពេញ។ លោក ឌុន វិបុល កើតនៅឆ្នាំ១៩៧៧ មានស្រុកកំណើតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកជាកូនប្រុសច្បងនៅក្នុងបងប្អូន ៦នាក់។ លោកបានបញ្ជប់ការសិក្សានិងបានទទួលសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច(សាលាច្បាប់) នៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ ១៩៩៩ ។ លោកមេធាវី ឌុន វិបុល បានផ្តល់កិច្ចសម្ភាសជាពិសេសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការអភិវឌ្ឍច្បាប់ការលើកតម្កើងនិងគោរពច្បាប់ និងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារជាអាទិ៍ដូចខាងក្រោម៖
លោកក្លាយជាមេធាវីនៅឆ្នាំណា?ហេតុអ្វីក៏ជ្រើសរើសយកអាជីពជាមេធាវី? ខ្ញុំប្រឡងជាប់ចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យការវិជ្ជាជីវៈមេធាវីនៅឆ្នាំ២០០៥ និងបានក្លាយជាមេធាវីនៅឆ្នាំ ២០០៦។ មូលហេតុខ្ញុំជ្រើសរើសយកវិជ្ជាជីវៈមេធាវីនេះ ពីព្រោះវាជាវិជ្ជាជីវៈសេរី ឯករាជ្យ និងដែលសង្គមឲ្យតម្លៃ។ ម្យ៉ាងវិញទៀត គឺជាការងារដែលអាចទទួលបានចំណូលច្រើនជាងការងារផ្សេងៗទៀត។ តើលោកយល់ថា មេធាវីមានតួនាទីសំខាន់ដូចម្តេចខ្លះដែរក្នុងការចូលរួមអភិវឌ្ឍការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ និងនីតិរដ្ឋ នៅប្រទេសកម្ពុជាបច្ចុប្បន្ន? ខ្ញុំយល់ឃើញថា តួនាទីរបស់មេធាវីពិតជាចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមពិសេសអភិវឌ្ឍដល់វិស័យច្បាប់សម្រាប់ប្រទេសដែលកំពុងស្ថិតក្នុងដំណាក់កាលកែលម្អនិងកែទម្រង់។ មេធាវីជាអ្នកដែលធ្វើការបកស្រាយពិភាក្សាវែកញែក រកខុស រកត្រូវ រកយុត្តិធម៌ឲ្យអ្នកដែលមានបញ្ហាខាងផ្លូវច្បាប់។ បញ្ហាដែលកើតឡើងនិងមិនអាចដោះស្រាយបានគឺធ្លាក់ទៅដល់ស្ថាប័នតុលាការដែលមានមេធាវីជាអ្នកចូលរួមតស៊ូមតិជាមួយតុលាការដើម្បីការពារនូវតម្លៃរបស់ច្បាប់និងផលប្រយោជន៍របស់កូនក្តីដែលច្បាប់បានផ្តល់ឲ្យ។ ក្នុងការប្រកបអាជីពជាមេធាវី ភាគច្រើន តើលោកការពារប្រភេទរឿងក្តីអ្វីជាពិសេសនិងធ្លាប់ការពារក្តីបានប៉ុន្មានករណីដែរ? ចាប់តាំងពីប្រកបមុខរបរជាមេធាវីមក ខ្ញុំធ្លាប់បានការពារក្តីស្ទើរតែគ្រប់ករណី។ ខ្ញុំធ្លាប់ជាមេធាវីការពារក្តីឲ្យជនក្រីក្រ សហជីពកម្មករផ្នែកវិវាទការងារ និងការពារក្តីសហគមន៍ក្រីក្រដែលបាត់បង់ដីពីការបណ្តេញចេញនិង ឈ្មួញរឹបអូសដី...។ ក្រោយមក ខ្ញុំបានបើកការិយាល័យមេធាវីខ្លួនឯង និងបានការពារក្តីលើសំណុំរឿងទូទៅ ពិសេសវិវាទកិច្ចសន្យា វិវាទគ្រួសារលែងលះ ស្មុំកូនជាដើម។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំចាប់យកជំនាញការពាររឿងក្តីព្រហ្មទណ្ឌធំៗ ដូចជា រឿងភេរវកម្ម ឃាតកម្ម គ្រឿងញៀន រំលោភផ្លូវភេទ សញ្ចារកម្ម ការទិញពេស្យាចារកុមារដោយជនបរទេសជាដើម។ បើសរុបក្តីគឺមានប្រមាណជា២០០ករណី។ រហូតទល់សព្វថ្ងៃនេះ តើលោកមានបានជួយការពារក្តីជនបរទេសប៉ុន្មានដែរ? ភាគច្រើនតើពួកគេជាប់ចោទពីបទអ្វី?និង មានប៉ុន្មានករណី ដែលលោកឈ្នះក្តី? មកដល់ថ្ងៃនេះ ខ្ញុំធ្លាប់បានធ្វើជាតំណាងនិងការពារក្តីព្រហ្មទណ្ឌឲ្យកូនក្តីជាជនបរទេសជាច្រើន មានសញ្ជាតិ អឺរ៉ុប អាមេរិក អាហ្វ្រិក ចិន វៀតណាម ជាដើម ដែលពួកគេត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។អ្នកខ្លះមានទោសដល់៣០ ឆ្នាំក៏មាន ពីបទរត់ពន្ធថ្នាំញៀន បទភេរវកម្មគំរាមបំផ្ទុះគ្រាប់បែកស្ថានទូតបរទេសនៅកម្ពុជា បទទិញពេស្យាចារកុមារ កម្ពុជា បទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត...។ ក្នុងនោះ ករណីខ្លះគឺបានការលើកលែងបទចោទរួចខ្លួន ឬ ជាប់ពន្ធនាគារតិចឆ្នាំតែប៉ុណ្ណោះ។ តើអ្វីជាការប្រឈមក្នុងតួនាទីជាមេធាវីរបស់លោក ក្នុងដំណាក់កាលបច្ចុប្បន្ន? សម្រាប់ប្រទេសកម្ពុជាដែលនីតិរដ្ឋនៅ មានកម្រិតការគោរពសិទ្ធិមនុស្សមិនទាន់បានពេញលេញនោះ ការបំពេញការងារដើម្បីការពារសិទ្ធិកូនក្តីជាជនជាប់ចោទតែងមានការលំបាកដែលមានដូចជា មន្រ្តីអនុវត្តច្បាប់(មន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌) មានសមត្ថភាពផ្នែកច្បាប់មានកម្រិត កង្វះច្បាប់សំខាន់ៗ ក្នុងការធានាឲ្យប្រព័ន្ធតុលាការឯករាជ្យ កង្វះចៅក្រមជាដើមដែលពេលខ្លះធ្វើឲ្យសំណុំរឿងកកស្ទះ។ ការស៊ើបអង្កេតដាក់បន្ទុកនិងដោះបន្ទុក ពុំបានធ្វើឡើងឲ្យមានប្រសិទ្ធភាពទេ។ កង្វះនូវអ្នកជំនាញ មន្ទីរពិសោធន៍ ពេទ្យតុលាការ និងអ្នកបកប្រែភាសាបរទេសសម្រាប់ជនជាប់ចោទបរទេសជាដើម។ គោលការណ៍សន្មតទុក ជាមុនថាមានឬគ្មានទោសនោះ ក៏ពុំត្រូវបានគោរពទាំងស្រុងដែរ។ ក្នុងនាមជាមេធាវីការពារក្តីក្នុងរឿងព្រហ្មទណ្ឌត្រូវប្រើប្រាស់ទឡ្ហីករណ៍ផ្នែកច្បាប់បង្ហាញភ័ស្តុតាងដោះបន្ទុកក្នុងសវនាការដើម្បីការពារសិទ្ធិឲ្យកូនក្តី។ ដើម្បីចូលរួមលើកតម្កើងការគោរពនិងអនុវត្តច្បាប់ ឲ្យកម្ពុជាក្លាយជានីតិរដ្ឋ តើលោកមានការអំពាវនាវយ៉ាងណាដែរ? ខ្ញុំសូមអំពាវនាវឲ្យប្រជាជនយើងខិតខំស្វែងយល់ពីច្បាប់និងរៀនប្រើសិទ្ធិរបស់ខ្លួន ព្រោះថាពេលយើងយល់ដឹងពីច្បាប់គឺអាចបង្ការឬចៀសវាងពីជម្លោះមិនចាំបាច់នានាបាន។ ប្រសិនបើមានរឿងក្តីក្តាំមកតុលាការ គឺមានតែការខាតបង់ទាំងពេលវេលានិងប្រាក់កាស និងកិត្តិយស...តែប៉ុណ្ណោះ៕ ចម្លងអត្ថបទទាំងស្រុងពីភ្នំពេញប៉ុស្តិ៍(គោលបំណងរក្សាឯកសារដើម្បីសិក្សារៀនសូត្របន្ត)http://www.postkhmer.com/index.php/national/law-talk/99322-2013-06-14-02-20-25
Subscribe to:
Posts (Atom)