លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
RFI
ដោយ លាង ដឺលុច
គ្រប់គណបក្សនយោបាយបានបង្កើតចលនាយុវជនរបស់ខ្លួន។ អ្វីដែលកំពុងកើតឡើងនៅពេលនេះ យុវជនរបស់គណបក្សនយោបាយ កំពុងតែដើរតាមគន្លងរបស់អ្នកនយោបាយជាមនុស្សចាស់។ នោះគឺ អ្នកនយោបាយដែលមិនមែនជាសមាជិករបស់ខ្លួន គឺជាសត្រូវ។ ចាប់ពីពេលនេះទៅ យុវជនដែលជាអនាគតអ្នកស្នងការងារពីមនុស្សចាស់ ត្រូវបង្កើតរបៀបធ្វើនយោបាយថ្មី ទៅតាមសម័យទំនើប និងការវិវត្តន៍នៃសង្គម។ នោះគឺការប្រឆាំងគ្នាតែក្នុងក្របខណ្ឌកម្មវិធីនយោបាយ ប៉ុន្តែ ពួកគេគឺជាមិត្តនឹងគ្នា។មានយុវជនប្រមាណ៤លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ជាង៩លាន៦សែននាក់ ដែលមានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតនីតិកាលទី៥នេះ។ ក្នុងចំណោមវត្តមានយុវជន៤លាននាក់នោះ មានយុវជនថ្មីដែលទើបគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០១៣នេះ ចំនួន៣៧ម៉ឺននាក់ដែរ។ កម្ពុជាទាំងមូល បានទទួលស្គាល់វត្តមានរបស់យុវជននៅក្នុងឆាកនយោបាយ ច្រើនជាលើកដំបូងនៅក្នុងការបោះឆ្នោតលើកនេះ។ ហេតុដូច្នេះហើយបានជាគណបក្សនយោបាយនីមួយៗ បានខិតខំពង្រឹង និងពង្រីកចលនាយុវជនរបស់ខ្លួន ដើម្បី កៀងគរការគាំទ្រពីសមាជិកថ្មីដែលជាយុវជន។
បាតុភូតនេះ បាតុភូតនៃវត្តមានយុវជននៅក្នុងឆាកនយោបាយ បានកើតឡើងចំពេលដែលអ្នកនយោបាយជំនាន់មុន បានដើរមកដល់វ័យចំណាស់របស់ខ្លួនដែរ។ ដូច្នេះ កាលៈទេសៈនេះ វាកំពុងតែតំណាងអោយពេលវេលាផង និងទីកន្លែងផងនៃការផ្ទេរការងារ និងមរតកពីអ្នកនយោបាយជាមនុស្សចាស់ មកអ្នកនយោបាយជាយុវជន ឬមនុស្សជំនាន់ថ្មី។ ជាការពិត ក្នុងនាមជាយុវជនអ្នកនយោបាយ បទពិសោធន៍ល្អៗទាំងឡាយរបស់អ្នកនយោបាយជំនាន់មុន ពួកគេត្រូវរៀនសូត្រតាម។ ប៉ុន្តែ ពួកគេក៏អាចបង្កើតរបៀបនៃការធ្វើការងារថ្មី ក្នុងនាមជាអ្នកនយោបាយជាន់ថ្មី និងទាន់សម័យដែរ។ ក្នុងន័យនេះ របៀបនៃការធ្វើនយោបាយបែបចង្អៀតចង្អល់ និងរឹតត្បិតខ្លាំងនោះ អ្នកនយោបាយជំនាន់ថ្មីគួរតែចៀសវាង។
អ្វីដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ គឺអ្នកនយោបាយនៃគណបក្សផ្សេងគ្នាគឺជាសត្រូវនឹងគ្នា។ មនោគមវិជ្ជានេះ ឬទំនៀមទម្លាប់នេះ ត្រូវបានសាបព្រួសរហូតដល់សកម្មជននយោបាយទៀតផង។ និយាយបែបផ្សេង មនុស្សដែលប្រកាន់គណបក្សផ្សេងគ្នា បានមើលគ្នាទៅវិញទៅមកថា ជាសត្រូវតែម្តង។ បើទោះជាធ្លាប់ ជាមិត្តភ័ក្តនឹងគ្នាក៏ដោយ តែបើចៃដន្យ ត្រូវប្រកាន់គណបក្សនយោបាយផ្សេងគ្នានោះ មិត្តភ័ក្តទាំងនេះមិនហ៊ាននឹងជួបគ្នាទៀតទេ។ មូលហេតុ គឺដោយសារតែពួកគេបារម្ភខ្លាចអំពីការចោទប្រកាន់ពីអ្នកនយោបាយថ្នាក់លើ។ នេះហើយនយោបាយចង្អៀតចង្អល់ នយោបាយដែលបង្កើតអោយមានការបែងចែកបក្សពួក និងចុងក្រោយ គឺការបែកបាក់ជាតិនោះ។
ឥឡូវនេះ ស្របពេលដែលការបញ្ចូលសមាសភាពអ្នកនយោបាយជាន់ថ្មី ដែលជាយុវជនគណបក្សនីមួយៗនោះ ពួកគេត្រូវប្រើរបៀបធ្វើការថ្មី។ ហើយពិតណាស់ គេត្រូវការ ការបើកចំហរចិត្ត និងការគាំទ្រពីអ្នកនយោបាយវ័យចំណាស់ ដែលគួរតែអនុញ្ញាតអោយអ្នកនយោបាយជំនាន់ក្រោយ អនុវត្តវប្បធម៌ថ្មី។ វប្បធម៌ដែលនឹងនាំប្រយោជន៍ដល់ប្រជាជាតិទាំងមូល។
គេគួរក្រឡេកទៅមើល គំរូល្អៗមួយចំនួន ដែលបណ្តាប្រទេសក្នុងលោកបានបង្កើតឡើង ហើយដែលកម្ពុជាក៏បានចូលរួមដែរនោះ។ នោះគឺការបង្កើតទីកន្លែង និងឱកាសអោយយុវជនពីបណ្តាប្រទេសនានាបានស្គាល់គ្នា និងចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក។ គោលដៅនេះគឺគ្មានអ្វីក្រៅពីកសាងបណ្តាញទំនាក់ទំនងជាវិជ្ជមានដើម្បីការអភិវឌ្ឍន៍ និងសន្តិភាពនោះឡើយ។ ឧទាហរណ៍ ការបង្កើតអោយមានដំណើរនាវាចរនៃយុវជនអាស៊ានជប៉ុន ទំនាក់ទំនងជាមិត្តភាពរវាងគណបក្សនយោបាយនៃប្រទេសមួយ ជាមួយគណបក្សនយោបាយនៃប្រទេសមួយទៀត ដែលគ្របដណ្តប់ដល់ការបង្កើតឱកាសអោយការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនរបស់គណបក្សទាំងនោះជាដើម។
គណបក្សនយោបាយធំៗនៅកម្ពុជា សុទ្ធតែបានអនុវត្តនយោបាយទាំងនេះ។ បើគណបក្សនយោបាយនៅកម្ពុជាសុទ្ធតែលើកទឹកចិត្តអោយយុវជនរបស់ខ្លួនស្គាល់គ្នា និងជជែកជាមួយយុវជនរបស់គណបក្សនយោបាយនៅបរទេស ហេតុអ្វីបានជាយុវជននៃគណបក្សនយោបាយផ្សេងគ្នានៅកម្ពុជា មិនអាចមើលមុខគ្នាបាន?
ការបើកទូលាយ និងអនុញ្ញាតអោយយុវជនរបស់គណបក្សនយោបាយ រួមទាំងសមាជិកនយោបាយ និងសកម្មជននយោបាយផង អាចប្រាស្រ័យទាក់ទងគ្នាដោយចំហរនោះ វានឹងនាំអោយមានប្រយោជន៍ទៅវិញទេ។ ទីមួយ នេះគឺជាទស្សនាទាននៃការកសាងវប្បធម៌សន្តិភាព ឯកភាពជាតិ។ ប្រកាន់គោលនយោបាយផ្សេងគ្នាមែន ក្នុងវិស័យនយោបាយ ប៉ុន្តែពួកគេគឺជាជនរួមជាតិតែមួយ និងជាមិត្តភ័ក្តនឹងគ្នា។ ទី២ ប្រសិនបើ ពួកគេធ្លាប់បានកសាងមិត្តភាពជាមួយគ្នាក្នុងក្របខណ្ឌនៃការប្រកាន់គោលនយោបាយផ្សេងគ្នាហើយនោះ ហើយបើពួកគេបានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ក្នុងពេលអនាគត ពួកគេរឹតតែអាចជជែកគ្នាដោយសន្តិវិធី និងដោយងាយស្រួល ក្នុងកាលៈទេសៈនៃវិបត្តិនយោបាយក្តី ឬក៏វិបត្តិរបស់ប្រទេសជាតិក្តី។ ទី៣ ការបង្កើតវប្បធម៌មិត្តភាពក្នុងរង្វង់ជាតិសាសន៍តែមួយនេះហើយ គេនឹងអាចឃើញទិដ្ឋភាពនៃគណបក្សកាន់អំណាច អញ្ជើញគណបក្សជំទាស់មកពិភាក្សា ផ្តល់គំនិតក្នុងបញ្ហាជាតិ ដូចក្នុងបណ្តាប្រទេសជឿនលឿនមួយចំនួននោះ។
នេះហើយជារបៀបនៃការធ្វើនយោបាយថ្មី ដែលយុវជនអ្នកនយោបាយគួរពិចារណា និងសាកល្បងអនុវត្ត។ ប៉ុន្តែ និយាយម្តងទៀត លទ្ធភាពនៃការអនុវត្តន៍អាកប្បកិរិយាថ្មីនេះ ត្រូវការការគាំទ្រពីអ្នកនយោបាយចាស់ទុំបច្ចុប្បន្ន ដែលប្រាថ្នាចង់ឃើញបរិយាកាសថ្មីនៃការធ្វើនយោបាយរបស់អ្នកនយោបាយជាន់ក្រោយ។ និយាយសរុបមកវិញ ការប្រឆាំងគ្នាគឺមានតែនៅក្នុងវេទិកាពិភាក្សាការពារគោលនយោបាយ និងកម្មវិធីនយោបាយ ដែលត្រូវធ្វើជាសាធារណៈ ដើម្បីប្រយោជន៍ប្រជាជនប៉ុណ្ណោះ។ ក្នុងន័យនេះ គណបក្សនយោបាយទាំងអស់គួរតែប្រជែងគ្នាអំពីការសរសេរកម្មវិធីនយោបាយវិញ ជាជាងការប្រជែងគ្នាបង្កើននយោបាយចងអាឃាត។ ប្រសិនបើគេអាចធ្វើបានមែននោះ ពេលនោះហើយដែលជាសករាជថ្មីនៃនយោបាយនៅកម្ពុជា៕
http://www.khmer.rfi.fr/new-politicians-should-do-new-policy

No comments:
Post a Comment