Showing posts with label ព័ត៌មាន​ក្នុងប្រទេស. Show all posts
Showing posts with label ព័ត៌មាន​ក្នុងប្រទេស. Show all posts

Thursday, November 21, 2013

អង្ករ​ផ្កាម្លិះ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១ (Annual The Rice Trader World Rice Conference 2013 )

Thursday, 21 November 2013 17:22

  • Written by  
អង្ករ​ផ្កាម្លិះ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង​កម្មវិធី​ប្រកួត​អង្ករ​រសជាតិ​ឆ្ងាញ់​ប្រចាំឆ្នាំ ( Annual The Rice Trader World Rice Conference 2013 ) នៅ​ទីក្រុង​ហុងកុង អង្ករ​ផ្កាម្លិះ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង​កម្មវិធី​ប្រកួត​អង្ករ​រសជាតិ​ឆ្ងាញ់​ប្រចាំឆ្នាំ ( Annual The Rice Trader World Rice Conference 2013 ) នៅ​ទីក្រុង​ហុងកុង
ភ្នំពេញ: ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Eang Heang Import Export co.Ltd លោក ហ៊ាង គីម​សួ ដែលជា​គណៈប្រតិភូ​ម្នាក់ ទៅ​ចូលរួម​កម្មវិធី ប្រកួតប្រជែង នៅក្នុង​កម្មវិធី​ប្រកួត​អង្ករ​រសជាតិ​ឆ្ងាញ់​ប្រចាំឆ្នាំ ( Annual The Rice Trader World Rice Conference 2013 ) នៅ​ទីក្រុង​ហុងកុង បាន​ឲ្យ​ដឹងថា អង្ករ​ផ្កាម្លិះ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ( Worlds Best Rice 2013 ) នៅលើ​ពិភពលោក ប្រចាំឆ្នាំ​២០១៣​។

លោក ហ៊ាង គីម​សួ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក ពី​សកម្មភាព​ប្រកួតប្រជែង​រសជាតិ​អង្ករ ដែល​ប្រភេទ​អង្ករ​ផ្កាម្លិះ​របស់​កម្ពុជា ទទួលបាន​ពានរង្វាន់ នៅក្នុង​កម្មវិធី ដែល​បានរៀបចំ​នៅក្នុង​ទីក្រុង​ហុងកុង​។ ការប្រកួត​រសជាតិ​អង្ករ​នោះ បាន​បិទ​បញ្ចប់ នៅ​ថ្ងៃទី​២១​វិច្ឆិកា​នេះ​។​

​គណៈប្រតិភូ​កម្ពុជា បាន​នាំ​គំរូ​អង្ករ​ចំនួន ៦​ប្រភេទ ទៅ​ចូលរួម​ប្រកួត​។ កាលពី​ឆ្នាំមុន កម្ពុជា​បានទទួល​ពានរង្វាន់​អង្ករ​ឆ្ងាញ់​ម្តង​ហើយ នៅក្នុង​ការប្រកួត នៅ​កោះ​បាលី ក្នុងប្រទេស​ឥណ្ឌូណេស៊ី​៕​  ប្រភពព័ត៌មានៈ CEN

Thursday, August 15, 2013

ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​​​​ ត្រូវបាន​បកអាក្រាត​​ និងចោទប្រកាន់ថា ពុករលួយ និងបក្ខពួកនិយមជាប្រព័ន្ធ


​មជ្ឈដ្ឋាន​មិត្ត​អ្នកអាន​បានផ្តល់​ពិន្ទុ​វាយតម្លៃ​ទៅលើ​ការដឹកនាំ​របស់​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថា ដឹកនាំ​ប្រកបដោយ​ភាពពុករលួយ និង​មិន​ខ្វល់​ពី​មន្ត្រីក្រោមឱវាទ​នៅ​ថ្នាក់កណ្តាល​។​ ​
ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់តាំងពី​ចុងខែ​កក្កដា កន្លងមក ក្រសួង​អប់រំ​បាន​ចំណាយ​ថវិកា​រាប់លាន​រៀល​ចំពោះ​ការប្រឡង ដើម្បី​សម្រិតសម្រាំង​គុណភាព​អប់រំ​។​ ​ប៉ុន្តែ​ការចំណាយ​ថវិកា​ទាំងនេះ​មិនបាន​ឆ្លើយតប​ទៅនឹង​ផែនការ​អប់រំ​នោះទេ ព្រោះ​ឯកឧត្តម អ៊ឹម សិទ្ធី បាន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​បង្ក​ភាពពុករលួយ​តាម​អំពើ​ចិត្ត​ក្នុង​ការរៀបចំ​គណៈកម្មកា​រ​មេ​ប្រយោគ​ប្រឡង ដែល​ត្រូវបាន​ប្រិយមិត្ត​អ្នកអាន​បង្ហាញ​នូវ​ហេតុផល ដូចតទៅ​៖
១- គណៈកម្មការ​មេ​ប្រយោគ​ទូទាំងប្រទេស និង​អប្បមាទ គឺ​រៀបចំ​តាម​ខ្សែ «​អ្នក​ស្និទ្ធស្នាល នៅ​ខេត្ត​ជិត និង​អ្នក​មិន​ស្និទ្ធស្នាល ត្រូវ​រៀប​អីវ៉ាន់​ចេញទៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល​»​។​
២- គណៈកម្មការ​អប្បមាទ​ត្រូវ​កំណត់​យក​អ្នកមាន​តួនាទី​ជា​ប្រធាន អនុប្រធាន​ការិយាល័យ ប៉ុន្តែ​លេចចេញ​ឃើញ​មាន​មន្ត្រី​មួយចំនួន​ដែល​មិន​ឋិត​ក្នុង​នាយកដ្ឋាន​ជំនាញ​ក៏បាន​ចូលរួម​ជា​គណៈកម្មការ​អប្បមាទ​ដែរ «​អ្នក​ទាំងនោះ​មាន​ខ្សែ​ទុយោ និង​មាន​បក្ខពួក​របស់ខ្លួន​»​។​
៣- ប្រធាន អនុប្រធាន​មណ្ឌល​មួយចំនួន​រៀបចំ​តាម​បណ្តាញ​ពុករលួយ ជាពិសេស​សូក​យក​ប៉ុស្តិ៍​ល្អៗ​។ ម្យ៉ាងទៀត​គឺ​ត្រូវបាន​រៀបចំ​ប្រធាន អនុប្រធាន​មណ្ឌល​ជា​ក្រុម ដើម្បី​ងាយស្រួល​ពេល​ដំណើរការ​វិញ្ញាសា ហើយ​ប្រធាន អនុប្រធាន​មណ្ឌល​មួយចំនួន​ឆ្នាំ​ណា​ក៏​ដង្ហែ​នៅ​មណ្ឌល​ជាមួយគ្នា​ដែរ «​ដូចជា​មណ្ឌល​វិទ្យាល័យ​បាក់​ទូក​ឆ្នាំ​២០១២ និង​មណ្ឌល​វិទ្យាល័យ​ព្រែក​ឯង ឆ្នាំ​២០១៣ និង​នៅ​មណ្ឌល​ផ្សេងៗ​ទៀត​»​។​
៤- គណៈកម្មការ​ត្រួត​អគារ និង​អនុរក្ស​ឆ្លងខេត្ត ជា​រៀងរាល់ឆ្នាំ​មានការ​សូកប៉ាន់​រើសយក​ប៉ុស្តិ៍​ក្នុងតម្លៃ​ពី​១៥​ដុល្លារ ទៅ​២០​ដុល្លារ​អាមេរិក ហើយ​បណ្តាញ​ទាំងនោះ​គឺ​ការិយាល័យ​ប្រឡង ឬ​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ​តាម​ខេត្ត​ជា​អ្នក​នាំសារ​។ រីឯ​មួយចំនួនទៀត​គឺ​មន្ត្រី​ការិយាល័យ​ប្រឡង​នៃ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។​
៥- ចំណែក​គ្រូ ដែល​មិន​បង្រៀន​ថ្នាក់​ទី​១២ នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​គឺ​ចេញ​ធ្វើជា​គណៈកម្មការ​អនុរក្ស​ផង និង​ជា​គណៈកម្មការ​បែងចែក​សន្លឹក​កិច្ចការ​ផង​ដែល​រៀបចំ​ជា​បណ្តាញ​សូកប៉ាន់ តាម​សាលា ដើរតួ​ជា​អ្នក​នាំ​ា​សារ «​សូម​ពិនិត្យមើល​លិខិត​ឧទ្ទេសនាម​អនុរក្ស និង​លិខិត​ឧទ្ទេសនាម​បែងចែក​សន្លឹក​កិច្ចការ​នៅ​៩​មណ្ឌល​កំណែ​»​។​
៦- គណៈកម្មការ​បូក ស្រង់ ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ «​លិខិត​ឧទ្ទេសនាម​លេខ​៣៥​ម​ប្រ​ទ​» មាន​បាតុភាព​មិន​ប្រក្រតី​មួយចំនួន ដោយ​គណៈកម្មការ​ទាំង​នោះ​មួយចំនួន​កើតចេញពី​ការ​សូកប៉ាន់ «​តម្លៃ​ពី​២៥​ដុល្លារ ទៅ​២៥​ដុល្លារ​អាមេរិក​» ដូចជា​មន្ត្រី​អប់រំ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ខ្លះ​ចេញ​ធ្វើជា​គណៈកម្មការ ប្រធាន អនុប្រធាន​មណ្ឌល ខ្លះ​ធ្វើជា​គណៈកម្មការ​អប្បមាទ និង​ខ្លះទៀត​ធ្វើជា​អនុរក្ស​នៅតាម​មណ្ឌល​ក្នុង​ខេត្ត​។ ប៉ុន្តែ​ពេល​បូក ស្រង់​បែរជា​មានឈ្មោះ​ចេញ​ជា​គណៈកម្មការ​បូក ស្រង់​ពិន្ទុ ខ្លះ​ជា​គណៈកម្មការ​ពិនិត្យ​ពិន្ទុ «Sic!»​។​
៧- ចំពោះ​មន្ត្រី​បម្រើ​ការងារ​នៅ​ថ្នាក់កណ្តាល​វិញ គឺ​ឯកឧត្តម អ៊ឹម សិទ្ធី ដែលជា​រដ្ឋមន្ត្រី​មិន​ខ្ចី​ខ្វល់ខ្វាយ​ឈឺក្បាល​ហាលងៀត​អ្វី​ឡើយ ទោះបី​មន្ត្រី​អប់រំ​ដែល​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា​ចំណុះ​ក្រសួង​ទាំងនោះ​មួយចំនួន​មិនបាន​ចូលរួម​ធ្វើជា​គណៈកម្មការ​ផ្សេងៗ​ក្នុង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក៏ដោយ​។​ ​
ប្រិយមិត្ត​អ្នកអាន​ក៏បាន​ទាញអារម្មណ៍​ឲ្យ​មានការ​ពិចារណា​ដែរ​ថា មន្ត្រី​អប់រំ​ធ្វើការ​នៅ​ថ្នាក់កណ្តាល ធ្វើការ​ពីរ​ពេល ក្នុង​មួយថ្ងៃ​ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​តិចតួច បែរជា​មិន​ឲ្យ​ចូលរួម​ធ្វើជា​គណៈកម្មការ​ផ្សេងៗ​ក្នុងការ​ប្រឡង​បាក់​ឌុប តើ​នេះ​ជា​មេដឹកនាំ​ល្អ​ឬ​? ចំណែក​គ្រូបង្រៀន​នៅ​រាជធានី​ភ្នំពេញ ធ្វើការ​មួយ​សប្តាហ៍ ១៦ ឬ​១៨ ម៉ោង​ទទួលបាន​ប្រាក់បៀវត្សរ៍​គួរសម បែរជា​បាន​ចូលរួម​ក្នុង​គណៈកម្មការ​ប្រឡង​២ ឬ​៣​ដង ទាំង​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ទាំង​បឋមភូមិ ខណៈដែល​នាយក​វិទ្យាល័យ និង​មន្ត្រី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដែល​ចេញ​ជា​ប្រធាន អនុប្រធាន​មណ្ឌល ជា​អប្បមាទ ជា​អនុរក្ស បែរជា​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មការ​បូក ស្រង់​ពិន្ទុ​ថែមទៀត តើ​នេះ​មាន​យុត្តិធម៌​ដែរឬទេ​?៕​
Im-Sithy0
ប្រភព៖ ដើមត្នោត

Saturday, July 13, 2013

លិខិតរំលែកទុក្ខ


 
ជ្រុងមួយនៃការប្រមូលឯកសារសម្រាប់សិក្សា

Thursday, June 20, 2013

(ឯកសារសម្រាប់សិក្សា) យូណេស្កូប្រគល់មេដាយសន្តិភាព និងបរិស្ថានអន្តរជាតិដល់ "សម្តេច ហ៊ុន សែន"

ยูเนสโกมอบเหรียญสันติภาพและสิ่งแวดล้อมโลกให้ “ฮุนเซน”
โดย ASTVผู้จัดการออนไลน์18 มิถุนายน 2556 22:40 น.

นายกรัฐมนตรีฮุนเซนปราศรัยเปิดประชุมใหญ่องค์การยูเนสโก วันที่ 16 มิ.ย.ที่ผ่านมา เช้าวันอังคาร 18 มิ.ย.นี้ยูเนสโกได้มอบเหรียญเกียรติยศแก่ผู้นำกัมพูชา ฐานเป็นผู้พิทักษ์ปกป้องทรัพย์สินทางวัฒนธรรมของมวลมนุษย์และแหล่งมรดกโลกในประเทศกัมพูชาอย่างเอาจริงเอาจัง. -- ภาพ: สำนักข่าวกัมพูชา .
       .
      
ASTVผู้จัดการออนไลน์ - องค์การการศึกษาวิทยาศาสตร์และวัฒนธรรมแห่งสหประชาชาติ (United Nations Educational, Scientific and Cultural Organization) ได้มอบเหรียญสันติภาพและสิ่งแวดล้อมโลก (Medal of World Peace and Environment) ให้แก่นายกรัฐมนตรีกัมพูชาฮุนเซน ขณะที่การประชุมของยูเนสโก กำลังดำเนินอยู่ในกรุงพนมเปญขณะนี้ 
      
       นางคาตาลิน บอกเย ประธานการประชุมใหญ่ยูเนสโก ได้ทำพิธีมอบเหรียญเกียติคุณดังกล่าว หลังการพบสนทนาสองฝ่ายในเช้าวันอังคาร 18 มิ.ย.นี้ นายเอียง ศุภเลศ ผู้ช่วยคนหนึ่งของ นรม.กัมพูชากล่าว
      
       การมอบเหรียญเกียรติยศมีขึ้นเพื่อเป็นการเชิดชูผู้นำกัมพูชาที่พิทักษ์รักษาทรัพย์สินทางวัฒนธรรม และแหล่งมรดกโลกอันเป็นทรัพย์สินของมวลมนุษย์ในกัมพูชาอย่างแข็งขันและจริงจัง นายศุภเลศอ้างคำพูดของประธานการประชุมยูเนสโก
      
       ฮุนเซนกล่าวในโอกาสนี้ว่า กัมพูชาภคภูมิใจที่มีแหล่งโบราณสถานอย่างมากมาย แต่สิ่งเหล่านี้กำลังผุกร่อนอันเนื่องจากสาเหตุจากธรรมชาติ และกิจกรรมของมนุษย์ ซึ่งต้องการงบประมาณอย่างเร่งเด่วนในการธำรงรักษา และป้องกัน
      
       นรม.กัมพูชา ได้เป็นประธานทำพิธีเปิดการประชุมในวันที่ 16 มิ.ย.ที่ผ่านมา พร้อมทั้งเสนอให้ยูเนสโก ช่วยขึ้นทะเบียนโบราณสถานอีก 2 แห่ง ให้เป็นแหล่งมรดกโลก คือ เขตเมืองเก่าซอมบอร์เปรย์กุก (Sambor Prey Kuk) และปราสาทเกาะแกร์ (Koh Ker) ซึ่งทั้ง 2 แห่งนี้มีมาก่อนยุคนครวัด สำนักข่าวกัมพูชารายงาน.

http://manager.co.th/IndoChina/ViewNews.aspx?NewsID=9560000073838

Monday, March 18, 2013

អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ


អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ (Video Inside)

E-mailPrintPDF
ដោយៈ សយ សុភាព
- លោក ប៊ិន ឈិន និងលោក ស្បោង សារ៉ាត់ ផ្តល់ថវិកា ៣ម៉ឺនដុល្លារ រៀបចំ និងកសាង ភូមិកែវផុសឡើងវិញ
ព្រះសីហនុៈ ប្រជាពលរដ្ឋភូមិកែវផុសទាំង ៤៩គ្រួសារ បានទ្រហោយំសាជាថ្មី នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែដំណក់ទឹកភ្នែកពេលនេះ មិនមែនទឹកភ្នែកស្តាយស្រណោះផ្ទះសម្បែង និងដីធ្លីទៀតនោះឡើយ ប៉ុន្តែ ជាដំណក់ទឹកភ្នែកបង្ហូរព្រោះតែរំភើបពន់ពេក តាមរយៈការកាត់ក្តី ដ៏យុត្តិធម៌ជាទីបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេច និងបញ្ជាភ្លាមៗឲ្យធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់ឡើងវិញ។
ស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយសម្រាកក្រោមតង់ពណ៌ខៀវ និងស្បូវ ជាប់មាត់សមុទ្រប្រជាពល រដ្ឋអ្នកភូមិកែវផុស គ្រាន់តែឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោក សយ សុភាព បានធ្វើដំណើរទៅដល់ភ្លាម បាននាំគ្នាទះដៃអបអរសាទរ លាយឡំជាមួយទឹកភ្នែក ចំពោះលទ្ធផលដែលពួកគាត់ទើបទទួលបាន គឺផ្ទះថ្មដ៏ថ្មី សន្លាង និងផ្ទៃដី ដែលសម្រេចប្រគល់ជូនពីនាយករដ្ឋមន្រ្តី នៃកម្ពុជា។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះ គឺជាថ្ងៃថ្មី ថ្ងៃពោរពេញដោយពន្លឺយុត្តិធម៌ចំពោះអ្នកភូមិកែវផុស ផ្ទុយ ស្រឡះពីថ្ងៃទី៥ ខែមីនា ពីព្រោះថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់បានទទួលយុត្តិធម៌ពិតៗ និងយ៉ាងត្រចះត្រចង់សម្រាប់ជីវិត ដ៏សែន កម្សត់របស់ពួកគាត់ បន្ទាប់ពីសាលក្រមដ៏មហាអយុត្តិធម៌ របស់សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពួកគាត់ ចាញ់ក្តី ឧកញ៉ា ជៀម ផែន។
នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រជាពលរដ្ឋអ្នកភូមិកែវផុស ញញឹមទាំងទឹកភ្នែកហូររហាម បានថ្លែងអំ ណរគុណ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់យ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋទាំងអស់ បានលើកដៃសំពះ និងអះអាងថា គាំទ្រគណបក្សប្រជាជន ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីដឹកនាំ និងអភិវឌ្ឍន៍ប្រទេស តទៅទៀត ដោយមិនងាកទៅកាន់គណបក្សនយោ បាយផ្សេងទៀតឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បេសកជនរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត នឹងមកប្រកាសធ្វើ ផ្ទះថ្ម និង ប្រគល់ដីជូនប្រជាពលរដ្ឋរបស់អ្នកភូមិកែវផុសទាំង ៤៩គ្រួសារ។
នាព្រឹកថ្ងៃទី១៨ ខែមីនា នេះដែរ លោក ប៊ិន ឈិន បានអញ្ជើញទៅដល់កន្លែងប្រជាពលរដ្ឋស្នាក់នៅបណ្តោះ អាសន្ន ព្រមទាំងអាននូវលិខិតសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងការផ្តល់ដី ព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
លោក ប៊ិន ឈិន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះអ្នកភូមិកែវផុស ដែលសាលក្រមសាលាដំបូង ខេត្តព្រះសីហនុចាប់ឃុំខ្លួន លោកនឹងលើកសំណើរជូនសម្តេចតេជោ សុំដោះលែងពួកគាត់ឲ្យមានសេរីភាពឡើង វិញ។
ជាមួយនឹងការចុះដល់កន្លែងមានវិវាទរវាងប្រជាពលរដ្ឋ និងឧកញ៉ា ជៀម ផែន ក្រោយពេលទទួលបានការបញ្ជាពី សម្តេចនាយករដ្ឋមន្រ្តីនោះ លោក ប៊ិន ឈិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារ និង លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភ ១ម៉ឺនដុល្លារ សម្រាប់រៀបចំ និង សាងសង់ភូមិឋានឡើងវិញ។ លោក ប៊ិន ឈិន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភូមិកែវផុស ដែលកំពុងអត់ផ្ទះសម្បែងទាំងអស់ ក្នុងមួយគ្រួសារ ៣០ ម៉ឺនរៀលផងដែរ។
អំណាចសាលក្រមដ៏មហាអយុត្តិធម៌របស់សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចក្តីឲ្យឧកញ៉ា ជៀម ផែន ឈ្នះក្តីរំលោភយកដីធ្លី និងភូមិឋានរបស់ប្រជាពលរដ្ឋភូមិកែវផុសរាប់សិបហិកតានោះ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ បានបើកដៃឲ្យសមត្ថកិច្ចនាំយក ត្រាក់ទ័រឈូសឆាយផលដំណាំ និងផ្ទះសម្បែងប្រជា ពលរដ្ឋជាច្រើនខ្នងខ្ទេចខ្ទីគ្មានសល់ ក្រោមដំណក់ទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។ តែពេលនេះ ពន្លឺយុត្តិ ធម៌បានមកបំភ្លឺចិញ្ចែងចិញ្ចាចនៅលើឆ្នេរសមុទ្រក្នុងចំណុចចំរាំង កែវផុស តាមរយៈការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដី និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារឡើងវិញហើយ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ផ្សាយបន្តពី DAP-NEWS