Thursday, 21 November 2013 17:22
- Written by KSN
ភ្នំពេញ: នាយកគ្រប់គ្រងក្រុមហ៊ុន Eang Heang Import Export co.Ltd លោក ហ៊ាង គីមសួ ដែលជាគណៈប្រតិភូម្នាក់ ទៅចូលរួមកម្មវិធី ប្រកួតប្រជែង នៅក្នុងកម្មវិធីប្រកួតអង្កររសជាតិឆ្ងាញ់ប្រចាំឆ្នាំ ( Annual The Rice Trader World Rice Conference 2013 ) នៅទីក្រុងហុងកុង បានឲ្យដឹងថា អង្ករផ្កាម្លិះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ ( Worlds Best Rice 2013 ) នៅលើពិភពលោក ប្រចាំឆ្នាំ២០១៣។
លោក ហ៊ាង គីមសួ បានសរសេរក្នុងហ្វេសប៊ុក ពីសកម្មភាពប្រកួតប្រជែងរសជាតិអង្ករ ដែលប្រភេទអង្ករផ្កាម្លិះរបស់កម្ពុជា ទទួលបានពានរង្វាន់ នៅក្នុងកម្មវិធី ដែលបានរៀបចំនៅក្នុងទីក្រុងហុងកុង។ ការប្រកួតរសជាតិអង្ករនោះ បានបិទបញ្ចប់ នៅថ្ងៃទី២១វិច្ឆិកានេះ។
គណៈប្រតិភូកម្ពុជា បាននាំគំរូអង្ករចំនួន ៦ប្រភេទ ទៅចូលរួមប្រកួត។ កាលពីឆ្នាំមុន កម្ពុជាបានទទួលពានរង្វាន់អង្ករឆ្ងាញ់ម្តងហើយ នៅក្នុងការប្រកួត នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី៕ ប្រភពព័ត៌មានៈ CEN
គណៈប្រតិភូកម្ពុជា បាននាំគំរូអង្ករចំនួន ៦ប្រភេទ ទៅចូលរួមប្រកួត។ កាលពីឆ្នាំមុន កម្ពុជាបានទទួលពានរង្វាន់អង្ករឆ្ងាញ់ម្តងហើយ នៅក្នុងការប្រកួត នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី៕ ប្រភពព័ត៌មានៈ CEN
No comments:
Post a Comment