Showing posts with label ស៊ូ ខេមរិន្ទ. Show all posts
Showing posts with label ស៊ូ ខេមរិន្ទ. Show all posts

Wednesday, October 14, 2015

សំរោងដួងចិត្ត និពន្ធដោយកវីម្ចាស់ស្ទឹងសែន ស៊ូ ខេមរិន្ទរ៍



១. ជំនោរទន់ស្រាល ផាត់ដាលចុងស្រូវ    វាលស្រែអមផ្លូវ អនុស្សាវរីយ៍

បងអ្នកដើរលេង វង្វេងផែនទី    ផ្លូវជាតិលេខពីរ ទៅលើកដំបូង ។

. ឱ! ឃុំជើងគួន លាក់ពួនកវី   បងយល់ភក្ត្រស្រី ដីស្រុកសំរោង

ទ្វារវត្តចិញ្ចែង ផ្លូវវែងបត់កោង    ខាបយកបេះដូង បងញ័រចំប្រប់ ។

R. យប់ដប់បួនរោច រនោចបុណ្យភ្ជុំ     រៀមគេងផ្ទះម៉ុម សុំស្បៃដណ្ដប់

វាំងននដួងចិត្ត បាំងបិទយល់សប្ដិ    បើសិនអូនស្អប់ ចប់ហើយជាតិហ្នឹង ។

. ឱ ! ស្រុកសំរោង សុំតោងស្បៃផង   ភូមិថ្កូវក្រាំងលង បងលួចសួរជ្រឹង

ជើងគួនជួបគូ មិនយូរព្រលឹង     រៀមចូលដណ្ដឹង អូនជាគូហើយ



១៤ តុលា ២០១៥ រក្សាសិទ្ធិ


រៀបរៀងដោយ  ម្ចាស់ប៉ាកកា 


សូមអរគុណ យូធូបមរតកចម្រៀងខ្មែរ ដែល​ជួយផ្សាយបន្ត!

https://www.youtube.com/watch?v=cqCe_6t6z-s


Tuesday, September 1, 2015

ទំនុកច្រៀងថ្មីរបស់កវីម្ចាស់ស្ទឹងសែន ស៊ូ ខេមរិន្ទ "ចំប៉ីបាត់ដំបង"


ចំប៉ីបាត់ដំបង

ដោយ: ស៊ូ ខេមរិន្ទ

១. ជួបគ្នាឥតព្រៀង ចម្រៀងដួងចិត្ត
ជម្រៅស្នេហ៍ពិត ជំរិតវាសនា
ដីភូមិរំចេក រៀមផ្ដេកចិន្ដា
កវីប្រាថ្នា ចារឹករឿងថ្មី ។
២. ដងស្ទឹងសង្កែ លាក់ថែសុបិន
បានជួបមាសឆ្អិន ភូមិចិនដាំស្ពៃ
បេះដូងចំណាស់ ប៉ះទងចំបីុ
សុំប្ដូរទឹកដី រស់ក្បែរថ្លៃហើយ ។
R. ស្ពានថ្មឆ្លងស្ទឹង ដឹងរឿងនួនល្អង
ក្រុងបាត់ដំបង ចងក្រងចម្លើយ
ជំនោរចុងឆ្នាំ ផ្ដាំផ្ញើត្រាណត្រើយ
ព្រលឹងបងឣើយ ខ្នើយមួយស្មោះស្ម័គ្រ ។
៤. ឱ ! ភូមិរំចេក ផ្ទៃមេឃពណ៌ខៀវ
បើអូនដូចទាវ បងស្មោះមរណ:
ពុះស្ទឹងសង្កែ កប់ស្នេហ៍អមត
ទាញស្ពានឲ្យបាក់ ឆ្លាក់ឈ្មោះអូនបង ។
០១ កញ្ញា ២០១៥ រក្សាសិទ្ធិ 

រូបថត ស៊ូ ខេមរិន្ទ រក្សាសិទ្ធិ ២០១៥

រូបភាព និងការចុះផ្សាយរក្សាសិទ្ធិដោយ​កវី ស៊ូ ខេមរិន្ទ