Tuesday, September 1, 2015

ទំនុកច្រៀងថ្មីរបស់កវីម្ចាស់ស្ទឹងសែន ស៊ូ ខេមរិន្ទ "ចំប៉ីបាត់ដំបង"


ចំប៉ីបាត់ដំបង

ដោយ: ស៊ូ ខេមរិន្ទ

១. ជួបគ្នាឥតព្រៀង ចម្រៀងដួងចិត្ត
ជម្រៅស្នេហ៍ពិត ជំរិតវាសនា
ដីភូមិរំចេក រៀមផ្ដេកចិន្ដា
កវីប្រាថ្នា ចារឹករឿងថ្មី ។
២. ដងស្ទឹងសង្កែ លាក់ថែសុបិន
បានជួបមាសឆ្អិន ភូមិចិនដាំស្ពៃ
បេះដូងចំណាស់ ប៉ះទងចំបីុ
សុំប្ដូរទឹកដី រស់ក្បែរថ្លៃហើយ ។
R. ស្ពានថ្មឆ្លងស្ទឹង ដឹងរឿងនួនល្អង
ក្រុងបាត់ដំបង ចងក្រងចម្លើយ
ជំនោរចុងឆ្នាំ ផ្ដាំផ្ញើត្រាណត្រើយ
ព្រលឹងបងឣើយ ខ្នើយមួយស្មោះស្ម័គ្រ ។
៤. ឱ ! ភូមិរំចេក ផ្ទៃមេឃពណ៌ខៀវ
បើអូនដូចទាវ បងស្មោះមរណ:
ពុះស្ទឹងសង្កែ កប់ស្នេហ៍អមត
ទាញស្ពានឲ្យបាក់ ឆ្លាក់ឈ្មោះអូនបង ។
០១ កញ្ញា ២០១៥ រក្សាសិទ្ធិ 

រូបថត ស៊ូ ខេមរិន្ទ រក្សាសិទ្ធិ ២០១៥

រូបភាព និងការចុះផ្សាយរក្សាសិទ្ធិដោយ​កវី ស៊ូ ខេមរិន្ទ

1 comment:

ប៉ាកកាខ្មែរ said...

សង្ឃឹមថា អនាគត យើងមាន​អ្នក​និពន្ធដែល​អាចសរសេរខ្លឹមសារបទចម្រៀងល្អ​បែបនេះ​ជាច្រើនទៀត។


ស៊ូៗៗ