Showing posts with label Love Collection Poetry. Show all posts
Showing posts with label Love Collection Poetry. Show all posts

Tuesday, September 1, 2015

ទំនុកច្រៀងថ្មីរបស់កវីម្ចាស់ស្ទឹងសែន ស៊ូ ខេមរិន្ទ "ចំប៉ីបាត់ដំបង"


ចំប៉ីបាត់ដំបង

ដោយ: ស៊ូ ខេមរិន្ទ

១. ជួបគ្នាឥតព្រៀង ចម្រៀងដួងចិត្ត
ជម្រៅស្នេហ៍ពិត ជំរិតវាសនា
ដីភូមិរំចេក រៀមផ្ដេកចិន្ដា
កវីប្រាថ្នា ចារឹករឿងថ្មី ។
២. ដងស្ទឹងសង្កែ លាក់ថែសុបិន
បានជួបមាសឆ្អិន ភូមិចិនដាំស្ពៃ
បេះដូងចំណាស់ ប៉ះទងចំបីុ
សុំប្ដូរទឹកដី រស់ក្បែរថ្លៃហើយ ។
R. ស្ពានថ្មឆ្លងស្ទឹង ដឹងរឿងនួនល្អង
ក្រុងបាត់ដំបង ចងក្រងចម្លើយ
ជំនោរចុងឆ្នាំ ផ្ដាំផ្ញើត្រាណត្រើយ
ព្រលឹងបងឣើយ ខ្នើយមួយស្មោះស្ម័គ្រ ។
៤. ឱ ! ភូមិរំចេក ផ្ទៃមេឃពណ៌ខៀវ
បើអូនដូចទាវ បងស្មោះមរណ:
ពុះស្ទឹងសង្កែ កប់ស្នេហ៍អមត
ទាញស្ពានឲ្យបាក់ ឆ្លាក់ឈ្មោះអូនបង ។
០១ កញ្ញា ២០១៥ រក្សាសិទ្ធិ 

រូបថត ស៊ូ ខេមរិន្ទ រក្សាសិទ្ធិ ២០១៥

រូបភាព និងការចុះផ្សាយរក្សាសិទ្ធិដោយ​កវី ស៊ូ ខេមរិន្ទ

Tuesday, May 28, 2013

តារាលោមស្នេហ៍


ទទួលសិទ្ធិពី ធីតាឈូករ័ត្ន

ផ្តាំតាមអពិលអំពែក


ស្នើកែ៖

ទៅប្រាប់មាលតីថាប្រុសនឹងស្នេហ៍  ប្តូរជា  ទៅប្រាប់មាលតីថាប្រុសនឹងដែរ

នឹកតែនួនល្អងធ្លាប់នៅជាគ្នា             ប្តូរជា   នឹកកែវនួនល្អងនឹកគ្រប់ទិវា    

ប្រឡែងនឹងចន្ទន៍រាល់ទិវា                 ប្តូរជា     ប្រឡែងថ្នាក់ថ្នមកែវពុំងារ ។