Friday, July 9, 2010

> កំណាព្យ​ស្នេ​ហ៍មាស ​រំលឹក​អនុស្សាវ​រី​យ៍​លោ​ក​ ​គ​ង្គ​ ​ប៊ុ​ន​ឈឿ​ន​

រំលឹកអនុស្សាវរីយ៍លោក គង្គ ប៊ុនឈឿន
        នៅឆ្នាំ២០០០ លោកគង្គ ប៊ុន​ឈឿន​ ​ដែ​ល​ជា​អ្ន​ក​និ​ព​ន្ឋដ៏​ល្បី​​ល្បា​ញ​មួ​យ​រូ​ប​​ ​បា​ន​ចេ​ញ​ផ្សា​​យ​សៀ​វ​ភៅ​មួ​យ​ដា​​​ក់​ចំ​ណ​ង​ជើ​ង​ថា​ ​កំ​ណា​ព្យ​ស្នេ​ហ៍​​មា​ស​។​ ​កំ​ណា​ព្យ​ស្នេ​​ហ៍​មា​ស​ ​ជា​កំ​ណ​ត់​ហេ​​តុ​ស្នា​ដែ​ ​ឬ​​ជា​ក​ម្រ​ង​វណ្ណ​​​ក​ម្មទាំ​ង​អ​ស់​រ​ប​ស់​លោ​​​ក​​គ​ង្គ​ ​​ប៊ុ​ន​ឈឿ​ន​ ​​តាំ​ង​ពី​លោ​ក​បា​ន​​ចា​ប់​ដ​​ង​ប៉ាកា​​​​​ប្រ​ឡូ​ក​ក្នុ​ង​ជី​​វិ​តទឹ​ក​ខ្មៅ​ ​ពី​ទ​ស្ស​​វ​ត្ស​រ៍​ទី​៥​០​​​​មក​ ​​ដូ​ច​ជា ប្រលោមលោក​​​​​​​ កំណាព្យ បទភ្លេង ទំនុក​ច្រៀ​ង និងរឿងភាពយន្តវីដេអូជាដើម ។ សូមបញ្ជាក់ផងដែរថា អត្ថបទសៀវភៅយើងខ្ញុំបានផ្សាយម្តងរួចហើយ

ដើម្បីស្តាប់ការអត្ថាធិប្បាយ1 សូមចុចត្រង់នេះ បទអត្ថាធិប្បាយរបស់ ប៉ិច សង្វាវ៉ាន
            បំណងរបស់លោក គង្គ ប៊ុនឈឿន ក្នុងការសរសេរសៀវភៅនេះ មាន៣ចំណុចគឺ៖
           -ទី១ លោកចង់រក្សាទុកផ្នត់គំនិតរបស់លោក ដែលជាផលចំណែកនៃការត្រិះរិះពិចារណាមួយ។
          -ទី២ លោកចង់ឲ្យអ្នកអានដឹងពិតប្រាកដថា ពេលដែលលោករស់នៅ លោកបានធ្វើអ្វីខ្លះ?ទី៣ លោក​​ច​ង់​ប​ញ្ជា​ក់​ប្រា​ប់​ម​ជ្ឈ​ដ្ឋា​នមួ​យ​ចំនួន​ដែ​ល​បា​នយ​ក​ស្នាដៃ​រ​​ប​ស់​លោ​​ក​ទៅ​​ប្រើ​ប្រា​ស់​ជា​​ផ្លូ​វជំ​​នួញ​ ​​ដោ​យ​មិ​ន​គោ​រ​ព​សិ​​ទ្ឋិ​រ​ប​ស់​​លោ​ក​ជា​​អ្ន​ក​និ​​ព​ន្ឋ​ដើ​ម​ប​​ន្តិ​ច​ប​ន្តួ​ច​​សោះ​។
​តាំ​ង​​​ឆ្នាំ​ ​១​៩​៦៣​​ ​រ​ហូ​តម​ក​ដ​ល់​ខែ​​មេ​សា​ឆ្នាំ​១​៩​៧​៥​ ​​​លោកគ​ង្គ​ ​​ប៊ុ​ន​ឈឿ​ន​និ​ព​ន្ឋ​ទំ​នុ​ក​ច្រៀ​​ង​ ​និ​ង​បទ​ភ្លេ​ង​ ​បា​ន​ជា​ង​ពី​រ​រ​យ​ប​ទ​។​     ​ដោ​យ​ចេះ​ភ្លេ​ង​ខ្លះ​ៗ​​​ ​និង​​ចេះ​កា​ន់​ឧបក​​រ​ណ៍​តន្រី្ត​ ​ដូ​ច​ជា​ ​វី​យូឡុ​ង ​​និ​ង​ហ្គី​តា​ច្បា​ស់​លា​ស់ លោ​ក​គង្គ​ ​ប៊ុនឈឿ​ន​តែងតែបង្ហូរមនោ​ស​ញ្ចេ​ត​នា​តា​ម​មន្ត​ស្នេ​ហ៍​នៃ​​ត​ន្តី្រ​ និ​ង​​តា​ម​រ​ស់​​ជា​តិ​កំ​ណា​ព្យទំនុក​ច្រៀ​ង​ ​​​​លុះ​​​​​​​​​​​​​​ត្រា​​​តែ​ក្លាយ​ទៅជា​ទ​ម្លា​ប់​​។​
​តាំ​ង​ពីនៅ​ក្មេ​​ង​ ​លោ​ក​គ​ង្គ​ ​ប៊ុ​នឈឿ​ន​ពេ​ញ​ចិ​ត្ត​អ្ន​ក​ច​ម្រៀ​ង​ស៊ី​ន​ ​​ស៊ីសា​​មុត​ ​​និ​ង​អ្ន​ក​និ​ព​ន្ឋ​ អ្ន​ក​ប​ទ​ភ្លេ​ង​ទំ​នុ​ក​ច្រៀ​ង​ ​ពៅ​ ​ស៊ី​ផូ​ណា​ស់​។ អ្វីៗ​ដែ​ល​​លោ​ក​ ​គ​ង្គ​​ ​ប៊ុ​ន​​ឈឿ​ន​បា​ន​ឮ​ក្នង​ស​ម័​យ​ជា​រ​ស់​​ជាតិ​ស្រោ​​ច​ស្រ​ប់​បេះ​​ដូ​ង​លោកឲ្យ​ដុះ​​​ព​ន្ល​ក​ម​នោ​ស​ញ្ច​ត​​នាកំ​​ណា​​ព្យ​ ​ទំ​នុ​ក​ច្រៀ​ង​កា​ន់​តែ​ខ្លាំ​​ង​ឡើ​ងៗគ្មា​ន​ស្រ​ក​ស្រុ​ត​។​
​គេ​ចំ​ណាំ​ឃើ​​ញ​ថា​ ច​ម្រៀ​ង​រ​​ប​ស់​លោ​ក​គ​ង្គ​ ​ប៊ុ​ន​ឈឿ​ន​​ច្រើ​ន​តែ​រៀ​ប​រា​ប់​ពី​ខេ​ត្ត​បា​ត់​ដំ​ប​​ង​ ​ដែ​ល​ជាទឹ​ក​​ដី​កំ​ណើ​ត​​រ​ប​ស់​​លោ​ក ​​និ​ង​ ​ឆ្លុះ​ប​​ញ្ចាំ​ង​ពី​សេ​ច​​​ក្តី​ស្នេ​ហា​​​រ​​បស់​លោ​ក​ក្នុ​ង​យុ​​វ​វ័​​យ​ ​ជា​អា​ទិ៍​ប​​ទ​ស្ពា​ន​ឈើអ​​​ភ័​ព្វ​ ​។​​ ​ស្ពា​ន​ឈើ​អ​​​ភ័​ព្វ​ដែ​ល​​ស​ព្វ​ថ្ងៃ​នេះ​ ​​គេ​នាំ​គ្នា​ប្តូ​រ​ដា​ក់​ថា​​ភូ​មិ​វ​ត្ត​កំ​ផែ​ង​ ​ខុ​ស​ពី​​ចំ​ណ​ង​ជើ​ង​ដើ​​ម​គួ​រ​ឲ្យ​ស្តា​យ​។​​ ​លោ​ក​គ​ង្គ​ ​ប៊ុ​ន​​ឈឿ​ន​ប​ញ្ជា​ក់​ពី​មូ​​ល​ហេ​តុ​ដែ​ល​បា​ន​ជំ​រុញឲ្យលោកនិពន្ឋបទ ស្ពានឈើអភ័ព្វ និង ជំនួបចុងក្រោយរបស់លោកជាមួយលោក ស៊ីន ស៊ីសាមុត៕
សូមអរគុណចំពោះអ្នកមីងសង្វាវ៉ាន ដែលបានករុណា អនុញ្ញាតឲ្យចម្លងនេះ ខ្ញុំបាទ និងផ្សាយជាបន្តបន្ទាប់!

ដើម្បីស្តាប់ការអត្ថាធិប្បាយ2 សូមចុចត្រង់នេះ

No comments: