Tuesday, October 19, 2010

> ទស្សនាវដ្តីអក្សរសីល្ប៍-ວາລະສານອັກສອນສິນ-Aksornsin

ទស្សនាវដ្តី អក្សរសីល្ប៍ "ອັກສອນສິນ" ជាទស្សនាវដ្តីឡាវដំបូងគេបង្អស់របស់ឡាវ ដែលសរសេរ ពីរឿងរ៉ាវ ​សម្រស់ និងសំនួន ភាសា អក្សរសីល្ប៍។ ទស្សនាវដ្តីនេះបានផ្សាយផងដែរ នូវរឿងរ៉ាវប្រវត្តិ របស់អ្នកនិពន្ធល្បី​លើពិ​ភព​លោក និងស្នាដៃ។ មិនតែប៉ុណ្ណោះផ្សាយពីអមតវណ្ណកម្មរបស់ប្រទេសអាស៊ាន ក៏ដូចជាប្រវត្តិរបស់​អ្នក​និពន្ធអាស៊ានផងដែរ។
ច្បាប់ទី២ ឆ្នាំនេះ បានផ្សាយពីកំពូលអក្សរសីល្ប៍ខ្មែរ រឿង កុលាបប៉ៃលិន និង រឿងស្នាម ចារិក "ຮອຍຈາລຶກ" របស់​វៀតណាម។ ក្រៅពីវណ្ណកម្មល្បីៗ របស់កវីនិពន្ធលើពិភពលោក ទស្ស នាវដ្តីនៅបានលាត​ត្រដាងនូវរឿងរ៉ាវជីវិតពិតរបស់និស្សិតបរទេសមួយចំនួន ដែលទៅក្រេបជញ្ជក់ ចំណេះ វិជ្ជាពីប្រទេសឡាវ ព្រមទាំងមរតកប្រពៃណីទំនៀមទំលាប់ប្រជាជនឡាវមួយផ្នែក។

លក្ខណៈពិសេសម្យ៉ាងទៀតគឺទស្សាវដ្តីមិនបានចុះផ្សាយឃោសនាផ្សេងលើទំព័រទេ។

ສຳຫລັບພາສາລາວ​ຂໍອ່ານໃນຫນ້າ​ "ບ.ກ ບອກກ່າວ" for Lao please read on page 1...


No comments: