Tuesday, February 22, 2011

> ដំណើរជុំវិញអ្នកនិពន្ឋម្នាក់

សួស្តីប្រិយមិត្តអ្នកអាន

«ដំណើរជុំវិញអ្នកនិពន្ឋម្នាក់»ផ្សាយជាលើកទីពីរ

បន្ទាប់ពីបានចុះផ្សាយរឿង«ផ្កា១៤កុម្ភៈ »ដោយ​ហេង ឧត្តម។

ខ្ញុំសូមថ្លែងអំណរគុណអ្នកអានទាំងអស់ដែលបានចូលអាន

ទំព័រនេះ​និងបានបញ្ចេញមតិគាំទ្រ។ ទំព័រនេះត្រូវបានបង្កើត

ឡើងក្នុងគោលបំណងផ្សព្វផ្សាយរឿងប្រលោមលោកដែលខ្ញុំ

បានទទួលនិងបានអានហើយដែលខ្ញុំយល់ថាមានខ្លឹមសារ

ដើម្បីទុកជាគតិសម្រាប់អ្នកអាន។

ថ្ងៃ១៤កុម្ភៈ

បានកន្លងផុតទៅមែន ប៉ុន្តែការឈឺចាប់ឬវិប្បដិសារី

ដែលបានបន្សល់ពីថ្ងៃនោះប្រាកដជានៅជាប់ស្នាមមិនទាន់

រលប់នៅឡើយចំពោះនារីឬបុរសខ្លះដែលគិតខ្លីភ្លើតភ្លើន

និងជ្រុលជ្រួសមួយចំនួន។

រាត្រីនៅវៀងចន្ទន៍និពន្ឋដោយលោកឡឹក ជំនោរ

ឆ្លុះបញ្ចាំងអំពីស្នេហាដោយចៃដន្យមួយដែលកើតមានឡើង

នៅថ្ងៃ១៤កុម្ភៈ

រវាងនារីឡាវម្នាក់ដែលមានចិត្តទំនើបបែបនារីបច្ចឹមប្រទេស

ជាមួយនិងនិស្សិតខ្មែរដ៏សុភាពម្នាក់ដែលមកបន្តការសិក្សា

ក្នុងប្រទេសឡាវ។

អ្វីៗដែលអាចកើតមានដោយអចេតនាឬចេតនា

នៅក្នុងរឿងនេះសុទ្ឋតែបណ្តាលមកពីការយល់ខុស

ទៅលើបុណ្យនៃក្តីស្រឡាញ់ទាំងអស់។

យុវជនយុវតីនៃអារ្យប្រទេសក្នុងលោក

ដូចជាប្រទេសបារាំងនិងប្រទេសស្វីសជាដើម

មិនដែលជ្រួលជ្រើមខុសទំនងដូច្នេះឡើយ។



តើអ្នកម្តាយគ្រប់រូបដែលមានបុត្រាបុត្រីបែបហ្នឹង

ពិបាកចិត្តនិងខ្មាសគេយ៉ាងណាទៅ?

ខ្ញុំសូមអញ្ជើញលោកអ្នកនាងអានរឿងខ្លីនេះ៖
ប្រភព៖ http://pechsangwawann.wordpress.com

No comments: