Wednesday, February 8, 2012

សន្ទនាកំណាព្យតាមហ្វេកប៊ុក ជាមួយប្អូនស្រី

សន្ទនាកំណាព្យតាមហ្វេកប៊ុក ជាមួយ …..
រាត្រីថ្ងៃអង្គារទី៧ កុម្ភៈ ឆ្នា២០១២ ចាប់ពីម៉ោង ២១,១០នាទី

ព្រះចន្ទ្រខាងខ្នើតអើតពីទ្រូងព្រៃ
ចន្រ្ទពេញបូរមីភ្លឺច្បាស់កន្លង
កាព្យអើយអើយកាព្យកាព្យក៏កម្សត់
កាព្យលាក់អារម្មណ៍ឈឺចាប់វិលវល់
ទោះជាដួងចន្រ្ទរះពេញបូរមី
ទោះមានតារាហែហមប៉ុណ្ណា
មិនដឹងថ្ងៃណានឹងអាចជួបជួន
មិនដឹងថាកូនទន្សាយក្នុងព្រៃ
កាព្យពាក្យពិរោះចាកឱសចន្ទ្រថ្លា
ទន្សាយបើបានចន្ទ្រមកថ្នមបី
ទន្សាយតូចទាបដៃមិនហ៊ានតោង
បានត្រឹមស្រម៉ៃយប់ថ្ងៃឆ្នាំខែ
ទន្សាយសោកាព្រោះតារាចោម
បបោសអង្អែលឱ្យចន្ទ្រអូនដឹង
ដួងចិត្តកម្សត់នឹងចន្ទ្រយប់ថ្ងៃ
ដួងចន្ទ្រគេងគិតខំប្រឹងដង្ហើយ
ឬទន្សាយមានគូគ្រងចិត្តថ្មី
ឬទន្សាយភ្លេចពាក្យពេចន៍ចន្រ្ទផ្តាំ
ទន្សាយគេធ្វើឬកមិនខ្វល់ស្នេហ៍
ឬពាក្យពីមុនគ្រាន់ពោលដងឌឺ
ខុសហើយចន្ទ្រថ្លៃម្ចាស់ស្នេហ៍បង
មិនអាចភ្លេចចិត្តរៀមលបលួច
ដូច.....ថ្លៃញញឹមដាក់បង
តារាត្រសងចង់ប្រឡែងចន្ទ្រ។
ចិត្តម្តេចកាយកប់ទុក្ខសោកកង្វល់
ចន្ទ្រខ្នើតមិនខ្វល់ព្រោះចិត្តឯកា។
ទោះចន្ទ្រប្រៀបស្រីឆើតឆោមឆាយា
ចិត្តចន្រ្ទឯកាព្រោះទន្សាយព្រៃ។
មិនដឹងថ្ងៃណានឹងបានក្បែរថ្លៃ
សុខទុក្ខហឬទ័យឬក៏យ៉ាងណា។
បង្ហើបវាចាដល់ទន្សាយព្រៃ
ទោះទន្សាយក្ស័យក៏អស់ចិត្តដែរ។
ឈោងចាប់ក្រសោបឱបចន្ទ្រមាសស្នេហ៍
កាយចង់រស់ក្បែរដួងចន្ទ្រព្រលឹង។
ចង់លោមប្រលោមចន្ទ្រយប់ស្ងាត់ឈឹង
ដួចចិត្តសង្ឃឹមញញឹមដាក់ចន្ទ្រ។(អីនធ័រណតដាច់)
ដួងចន្រ្ទគ្មានថ្ងៃភ្លេចទន្សាយឡើយ
ទន្សាយមិនឆ្លើយមិនខ្វល់ពីចន្ទ្រ។
ទើបភ្លេចចន្ទ្រស្រីដែលទទ្ទឹងចាំ
សន្យាចំណាំលែងចាំហើយឬ?
ព្រោះចិត្តគេប្រែលែងចង់ដឹងឮ
ឲ្យចិត្តចន្ទ្រឈឺនឹកគេរហូត?
រៀមមិនរំលងទោះតិចតួច
គួចប៉ងប្រថ្នាចន្ទ្រយូរហើយ។

ដួងចិត្តរង់ចាំចម្លើយចន្ទ្រ
បើចន្ទ្រករុណាមិតេចមិនឆ្លើយ
ដួងចិត្តស្អិតណែនឈាមស្ទើរកក
ក្រស័ក្តិក្រយសរស់កំព្រា
ឈឺចិត្តឈឺចាប់ចន្ទ្រលាលាប់
រង់ចាំយូរហើយឃើញតែផ្កាយ
ដឹងទេចន្ទ្រនេះចាំទន្សាយ
តារារយពាន់មកញ៉េះញ៉ោះ
បើចន្ទ្រអូនខ្ពស់ៗដល់ម្លឹង
ម្តេចក៏ចន្ទ្រា(មិន)បន្ទាបកាយ
បើមិនដាក់កាយបន្តាបខ្លួន
ប្រថ្នារួមរស់ក្បែរចន្ទ្រថ្លៃ
អូនចន្ទ្រយប់នេះរះក្រឡង់
កណ្តាលពន្លឺស្រស់នៃចន្ទ្រ
ជាតិនេះមានកម្មឬយ៉ាងណា
ចង់បន្ទាបកាយក្បែរព្រលឹង
តើម្ចាស់ចិត្តអូនដឹងឬទេ
ថាបងតែម្នាក់ណាវរមិត្ត
ផលកម្មវារាទេនួនល្អង
ប្រាស់ព្រាត់ចាកឆ្ងាយកាយនឹមនួន
បងជឿចិត្តស្រីហើយព្រលឹង
តែងនឹកដល់កាយធ្លាប់ថ្នមបី
វាចាតូចនេះទន្សាយបង
និងបានរៀមការក្រាបដល់ខ្នើយ
ដែលបងប្រកាន់ស្រស់ត្រាណត្រើយ
ដួងចន្ទ្រាអើយខ្ពស់ហូសហត្ថា។
ចន្ទ្រឈប់ចំអកដល់ស័ក្សា(ទន្សាយ)
លួងលោមចន្ទ្រាជាគូគាប់។
ឈឺទាំងចិត្តពុំគាប់ព្រោះនៅឆ្ងាយ
មិនឃើញទន្សាយមកក្បែរសោះ។
ចិត្តលែងសប្បាយលែងព្រោះអាឡោះ
តែចិត្តចន្ទ្រស្មោះបងទន្សាយ។
ដួងចន្ទ្រព្រលឹងរះសែនឆ្ងាយ
ឱ្យបងទន្សាយបានថ្នមបី។
ទន្សាយស៊ូសូន្យកើតជាតិថ្មី
គ្មានមនុស្សចង្រៃបំផ្លាញចន្ទ្រ។
កំដររូបបងជាកំណាន់
ចន្ទ្រអើយមមៃរៀមទន្ទឹង។
ចិត្តចន្ទ្រ ឈឺផ្សារខ្លាំងដល់ម្លឹង
បន្ទាបកាយហ្នឹងដល់ម្ចាស់ចិត្ត។
បើអូនមានពេលប្រាប់ការពិត
ជាម្ចាស់ជីវិតនៃរូបអូន!
ទើបទន្សាយបងឃ្លាតចន្ទ្រស្ងួន
បេះដូងអន្រួននឹកចន្ទ្រថ្លៃ។
រាត្រីថ្មើហ្នឹងស្រស់ចណៃ
រៀងរាល់រាត្រីគេងរួមខ្នើយ។
តែងតែបំណងប៉ងត្រាណត្រើយ
ចន្ទ្រអើយទន្សាយនៅក្បែរអូន។

តើអាចឬទេបំណងស្នេហ៍
ខ្លាចម្ចាស់លោកិយមិនឲ្យចាំ
ខ្លាចណាស់ៗគេពង្រាត់
ខ្លាចអូនត្រូវឃ្លាតពីវរមិត្រ
ចន្រ្ទអើយអូនកុំអាលទៅណា
មកបាំងរាំងខ្ទប់ជីវិតពៅ
ដើមឡើយរៀមធ្លាប់តែគេងគិត
ជាមួយតារាហែដូចក្បួន
 ដួងចិត្តកំព្រាបានធូរស្បើយ
 បដិសេធស្នេហ៍ស្និទ្ធដែលរៀមប៉ង
មិនខ្លាចស្ងួនប្រែតែខ្លាចកម្ម
ខ្លាបាបតាមខាំជាប់ជីវិត។
ខ្លាចស្នេហ៍ត្រូវព្រាត់ពីដួងចិត្ត
ខ្លាចតែជីវិតលែងនិត្យនៅ។
ទោះជាអន្ធការជ្រោះជ្រាលជ្រៅ
ទន្សាយក៏នៅតែស្នេហ៍អូន។
ថាចិត្តចន្ទ្រវរមិត្តនាងជួបជួន
ការពិតចន្ទ្រនួនអូនស្នេហ៍បង។
ចន្ទ្រឈប់កន្តើយឈប់កន្លង
បីបមស្នេហ៍ស្នងមិនឱ្យរោយ៕(មិនទាន់កែ)
ប៉ាកកាមាស

No comments: