ការរក្សាសិទ្ធិ៖ តើអ្នកនិពន្ធស្នាដៃទទួលបានការការពារបែបណាខ្លះ?
សេង ឌីណា
©RFI
ដោយ សេង ឌីណា
នៅក្នុងនាទីយល់ដឹងអំពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការបកស្រាយពន្យល់អំពីសិទ្ធិអ្នកនិពន្ធ។ តើអ្នកនិពន្ធស្នាដៃមួយទទួលបានការការពារបែបណាខ្លះ? តើសាធារណជនជាទូទៅ អាចប្រើប្រាស់ស្នាដៃមួយត្រឹមកម្រិតណា ដែលមិនចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធ?
តើអ្វីទៅជា “សិទ្ធិអ្នកនិពន្ធ”?
សិទ្ធិអ្នកនិពន្ធ (ការរក្សាសិទ្ធិ) គឺជាមែកធាងមួយ នៃកម្មសិទ្ធិបញ្ញា។
“កម្មសិទ្ធិបញ្ញា” (កម្មសិទ្ធិ + បញ្ញា) គឺជាសិទ្ធិរបស់បុគ្គលណាមួយ (ទោះជារូបវ័ន្តបុគ្គលក៏ដោយ ឬជានីតិបុគ្គលក៏ដោយ) ជាម្ចាស់កម្មសិទ្ធិផ្តាច់មុខទៅលើស្នាដៃ ឬក៏អ្វីផ្សេងទៀត ដែលជាផលផ្លែ កើតចេញពីគំនិត-បញ្ញារបស់ខ្លួន។ “កម្មសិទ្ធិបញ្ញា” ត្រូវចែកចេញជាពីរផ្នែកធំៗ៖
១-កម្មសិទ្ធិឧស្សាហកម្ម៖ ដូចជា រូបគំនូរឧស្សាហកម្ម, សញ្ញាពាណិជ្ជកម្ម, ការរកឃើញ ឬការច្នៃប្រឌិតអ្វីមួយ (តក្កកម្ម) ដូចជា ការរកឃើញផលិតផលអ្វីមួយ ឬក៏ដំណើការផលិតកម្មណាមួយ ។ល។ នៅកម្ពុជា សិទ្ធិទាំងនេះ ត្រូវបានការពារដោយច្បាប់ ស្តីពី ប្រកាសនីយបត្រតក្កកម្ម, វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលសភាអនុម័ត កាលពីឆ្នាំ២០០២។
២-សិទ្ធិអ្នកនិពន្ធ៖ គឺសំដៅលើស្នាដៃខាងផ្នែកអក្សរសាស្រ្ត, វិទ្យាសាស្រ្ត, សិល្បៈ, តូរ្យតន្រ្តី ដែលកើតចេញពីការច្នៃប្រឌិត បង្កើតឡើងដោយគំនិតប្រាជ្ញា ឬដោយមនោសញ្ចេតនា។ ស្នាដៃទាំងអស់នេះទទួលបានការការពារពីច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលសភាអនុម័ត កាលពីឆ្នាំ២០០៣។
ដើម្បីឲ្យស្នាដៃមួយទទួលបានការការពារដោយសិទ្ធិអ្នកនិពន្ធ តើត្រូវគោរពតាមលក្ខខណ្ឌអ្វីខ្លះ?
ដើម្បីឲ្យស្នាដៃមួយអាចទទួលបានការការពារពីសិទ្ធិអ្នកនិពន្ធ ស្នាដៃនោះត្រូវតែមានទម្រង់ណាមួយជាក់លាក់ មិនមែន នៅជាគំនិតអរូបិយ។ គំនិត ដែលស្ថិតនៅជាលក្ខណៈអរូបិយគេមិនអាចការពារបានទេ។ គេការពារបាន លុះត្រាតែគំនិតនោះ ត្រូវបញ្ចេញមកខាងក្រៅ ក្នុងទ្រង់ទ្រាយណាមួយជាក់លាក់ ដែលតាមច្បាប់ គេឲ្យឈ្មោះថា “ស្នាដៃ” ដូចជា៖
លក្ខខណ្ឌទី២ ស្នាដៃ ដែលទទួលបានការការពារដោយសិទ្ធិអ្នកនិពន្ធ ត្រូវតែជាស្នាដៃដើម ពោលគឺជាស្នាដៃ ដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធ មិនមែនធ្វើតាមគេ។
ជាឧទាហរណ៍ជាក់ស្តែង តើស្នាដៃអ្វីខ្លះ ដែលទទួលបានការការពារពីច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ?
ចំណុចនេះ គឺមានចែងក្នុងមាត្រា ៣ នៃច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ៖
សិទ្ធិអ្នកនិពន្ធ មិនតម្រូវឲ្យមានការចុះបញ្ជីអ្វីទេ។ ឲ្យតែស្នាដៃនោះ កើតឡើងចេញជាទម្រង់ជាក់លាក់ណាមួយ ហើយជាស្នាដៃដើមរបស់អ្នកនិពន្ធ គឺអាចទទួលបានការការពារពីសិទ្ធិអ្នកនិពន្ធ។
យោងតាមមាត្រា ៥ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ឆ្នាំ២០០៣ ចែងថា ស្នាដៃមួយ ទោះបីពុំទាន់ចប់សព្វគ្រប់ក្តី ឬពុំទាន់បានផ្សព្វផ្សាយជាសាធារណៈក្តី ស្នាដៃនោះ ត្រូវចាត់ទុកថាបានបង្កើតឡើងដោយចំណេះដឹងពិតប្រាកដតែមួយគត់ពីគំនិតប្រាជ្ញាអ្នកនិពន្ធដែរ ពោលគឺ ត្រូវទទួលបានការការពារពីសិទ្ធិអ្នកនិពន្ធដែរ។
ដូច្នេះ ចំពោះសិទ្ធិអ្នកនិពន្ធ ច្បាប់មិនតម្រូវឲ្យមានការចុះបញ្ជីអ្វីទេ។ ក៏ប៉ុន្តែ ការយកស្នាដៃទៅចុះបញ្ជី នៅស្ថាប័នមានសមត្ថកិច្ច គឺវាមានប្រយោជន៍ដល់ម្ចាស់ស្នាដៃ ព្រោះថា ការចុះបញ្ជី គឺជាភស្តុតាងបញ្ជាក់អំពីកម្មសិទ្ធិលើស្នាដៃ។
តើសិទ្ធិអ្វីខ្លះ ដែលត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ?
យោងតាមច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ ត្រង់មាត្រា ១៨៖ អ្នកនិពន្ធស្នាដៃ គឺជាម្ចាស់កម្មសិទ្ធិផ្តាច់មុខលើស្នាដៃនោះ ហើយជាសិទ្ធិ ដែលជនគ្រប់រូបត្រូវតែទទួលស្គាល់។ សិទ្ធិនេះបែងចែកចេញជាពីរ៖
សិទ្ធិសីលធម៌
តើសិទ្ធិអ្នកនិពន្ធ ទទួលបាននូវការការពារពីច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ?
បើនិយាយអំពីសិទ្ធិសីលធម៌ គឺមានលក្ខណៈអចិន្រ្តៃយ៍ (មាត្រា ១៩ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ)។
បើនិយាយអំពីសិទ្ធិបេតិកភណ្ឌវិញ មានន័យថា សិទ្ធិផ្តាច់មុខក្នុងការប្រកបអាជីវកម្មលើស្នាដៃ គឺទទួលបានការការពារពេញមួយជីវិតរបស់អ្នកនិពន្ធ បូកថែម ៥០ឆ្នាំ ក្រោយពីអ្នកនិពន្ធទទួលមរណភាពទៀត (មាត្រា ៣០ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ)។
ផុតពីរយៈពេលនេះទៅ ស្នាដៃត្រូវក្លាយជាសម្បត្តិសាធារណៈ ដែលសាធារណជនទូទៅអាចយកទៅប្រើប្រាស់បាន។
តើស្នាដៃ ចាំបាច់ត្រូវតែមានដាក់សញ្ញា “©រក្សាសិទ្ធិ” ទើបទទួលបានការការពារសិទ្ធិអ្នកនិពន្ធ ឬយ៉ាងណា?
តាមច្បាប់ នៅប្រទេសខ្លះ គេតម្រូវឲ្យដាក់សញ្ញា "©រក្សាសិទ្ធិ" លើស្នាដៃណាមួយ ទើបអាចទទួលបានការការពារសិទ្ធិអ្នកនិពន្ធ។
ក៏ប៉ុន្តែ តាមច្បាប់ នៅកម្ពុជា ក៏ដូចជា ប្រទេសផ្សេងទៀត ដែលជាហត្ថលេខី នៃអនុសញ្ញាក្រុងប៊ែន (Berne) គេមិនតម្រូវឲ្យមានដាក់សញ្ញា “©រក្សាសិទ្ធិ”ទេ។ បើទោះជាស្នាដៃ ដែលគ្មានដាក់សញ្ញា “©រក្សាសិទ្ធិ” ក៏ទទួលបានការការពារដោយសិទ្ធិអ្នកនិពន្ធដែរ។
ក៏ប៉ុន្តែ សញ្ញា “©រក្សាសិទ្ធ” មានប្រយោជន៍ ក្នុងការជូនដំណឹងដល់សាធារណជនថា ស្នាដៃនេះ ស្ថិតក្រោមការរក្សាសិទ្ធិ។ ប្រសិនបើគ្មានសញ្ញា “©រក្សាសិទ្ធិ” វាអាចចោទជាបញ្ហា នៅពេលមានក្តីក្តាំ។ ចុងចោទគេអាចដោះសារថា គេមិនបានដឹង ដោយស្មានថា ស្នាដៃនេះមិនមានរក្សាសិទ្ធិ។ ប្រសិនបើមានដាក់សញ្ញា “©រក្សាសិទ្ធិ” គេមិនអាចដោះសារថា មិនបានដឹងនោះទេ។
ការចម្លងឡើងវិញនូវស្នាដៃនិពន្ធមួយ ដើម្បីទុកប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនយកទៅធ្វើអាជីវកម្ម តើជាការរំលោភសិទ្ធិអ្នកនិពន្ធដែរឬទេ?
បើតាមច្បាប់ នៅប្រទេសខ្លះ (ដូចជា បារាំង ជាដើម) ការចម្លងស្នាដៃមួយ ដូចជា ចម្លងសៀវភៅជាដើម អាចធ្វើទៅបាន ទាល់តែការចម្លងនេះធ្វើឡើងតែមួយផ្នែកតូចមួយ។
ក៏ប៉ុន្តែ នៅកម្ពុជាវិញ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ត្រង់មាត្រា ២៤ ចែងថា ការផលិតឡើងវិញចំនួនមួយច្បាប់ ជាលក្ខណៈឯកជននូវស្នាដៃ ដែលបានបោះពុម្ពរួចហើយ ដើម្បីយកមកប្រើប្រាស់ផ្ទាល់ខ្លួន គឺអាចធ្វើទៅបាន ដោយមិនចាំបាច់មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។
ក៏ប៉ុន្តែ ការចម្លងយកទៅប្រើប្រាស់ផ្ទាល់ខ្លួននេះ មិនអាចធ្វើទៅបានទៅបានទេ ក្នុងករណីមួយចំនួន ដូចជា៖
ការដកស្រង់ខ្លឹមសារនេះ អាចធ្វើទៅបាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធទេ យោងទៅតាមមាត្រា ២៥ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ។ ក៏ប៉ុន្តែ ត្រូវមានលក្ខខណ្ឌពីរ៖

- ការនិពន្ធ៖ សៀវភៅ, បទភ្លេង, ចម្រៀង, ប្រលោមលោក, ភាពយន្ត
- ការសម្តែង៖ ការសម្តែងរបាំ ឬការប្រគំតន្រ្តី
- ការផ្សាយជាសំឡេង, រូបភាព ឬឯកសារនានា តាមវិទ្យុ ឬ ទូរទស្សន៍ ។ល។
លក្ខខណ្ឌទី២ ស្នាដៃ ដែលទទួលបានការការពារដោយសិទ្ធិអ្នកនិពន្ធ ត្រូវតែជាស្នាដៃដើម ពោលគឺជាស្នាដៃ ដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធ មិនមែនធ្វើតាមគេ។
ជាឧទាហរណ៍ជាក់ស្តែង តើស្នាដៃអ្វីខ្លះ ដែលទទួលបានការការពារពីច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ?
ចំណុចនេះ គឺមានចែងក្នុងមាត្រា ៣ នៃច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ៖
- សៀវភៅអានគ្រប់ប្រភេទ ឬក៏ឯកសារផ្សេងៗទៀត ស្តីពីអក្សរសាស្រ្ត, សិល្បៈ វិទ្យាសាស្រ្ត និងការអប់រំ
- អត្ថបទបឋកថា សង្កថា ឬធម្មទេសនា
- ការតែងទំនុកច្រៀង, បទភ្លេង
- ការសម្តែងរបាំ, ការសម្តែងសៀក ឬការសម្តែងកាយវិការ
- ស្នាដៃជាផ្ទាំងគំនូរ, រូបចម្លាក់, រូបថត, ផែនទី, ប្លង់ស្ថាបត្យកម្ម
- កម្មវិធីកុំព្យូទ័រ
- ផលិតផលសិប្បកម្ម ដូចជា តម្បាញ ឬក៏ម៉ូដសម្លៀកបំពាក់ ។ល។ និង។ល។
សិទ្ធិអ្នកនិពន្ធ មិនតម្រូវឲ្យមានការចុះបញ្ជីអ្វីទេ។ ឲ្យតែស្នាដៃនោះ កើតឡើងចេញជាទម្រង់ជាក់លាក់ណាមួយ ហើយជាស្នាដៃដើមរបស់អ្នកនិពន្ធ គឺអាចទទួលបានការការពារពីសិទ្ធិអ្នកនិពន្ធ។
យោងតាមមាត្រា ៥ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ឆ្នាំ២០០៣ ចែងថា ស្នាដៃមួយ ទោះបីពុំទាន់ចប់សព្វគ្រប់ក្តី ឬពុំទាន់បានផ្សព្វផ្សាយជាសាធារណៈក្តី ស្នាដៃនោះ ត្រូវចាត់ទុកថាបានបង្កើតឡើងដោយចំណេះដឹងពិតប្រាកដតែមួយគត់ពីគំនិតប្រាជ្ញាអ្នកនិពន្ធដែរ ពោលគឺ ត្រូវទទួលបានការការពារពីសិទ្ធិអ្នកនិពន្ធដែរ។
ដូច្នេះ ចំពោះសិទ្ធិអ្នកនិពន្ធ ច្បាប់មិនតម្រូវឲ្យមានការចុះបញ្ជីអ្វីទេ។ ក៏ប៉ុន្តែ ការយកស្នាដៃទៅចុះបញ្ជី នៅស្ថាប័នមានសមត្ថកិច្ច គឺវាមានប្រយោជន៍ដល់ម្ចាស់ស្នាដៃ ព្រោះថា ការចុះបញ្ជី គឺជាភស្តុតាងបញ្ជាក់អំពីកម្មសិទ្ធិលើស្នាដៃ។
តើសិទ្ធិអ្វីខ្លះ ដែលត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ?
យោងតាមច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ ត្រង់មាត្រា ១៨៖ អ្នកនិពន្ធស្នាដៃ គឺជាម្ចាស់កម្មសិទ្ធិផ្តាច់មុខលើស្នាដៃនោះ ហើយជាសិទ្ធិ ដែលជនគ្រប់រូបត្រូវតែទទួលស្គាល់។ សិទ្ធិនេះបែងចែកចេញជាពីរ៖
សិទ្ធិសីលធម៌
- សិទ្ធិសម្រេចអំពីទម្រង់ និងពេលវេលានៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ
- សិទ្ធិតម្រូវឲ្យគេដាក់ឈ្មោះ និងឋានៈ សម្រាប់ទាក់ទងជាមួយសាធារណជន
- សិទ្ធិធ្វើការជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកែប្រែខ្លឹមសារ ក្នុងស្នាដៃរបស់ខ្លួន ដែលជាហេតុធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ អ្នកនិពន្ធ
- ចែកចាយជាសាធារណៈ តាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀត នូវច្បាប់ដើម ឬច្បាប់ចម្លង
- ការបកប្រែជាភាសាបរទេស
- ការយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀត ដូចជា ការយករឿងប្រលោមលោក និពន្ធជាសៀវភៅ ទៅធ្វើជាខ្សែភាពយន្ត
- ការផលិតស្នាដៃឡើងវិញ ដូចជា ការយកសៀវភៅទៅបោះពុម្ពឡើងវិញ ឬក៏យកខ្លឹមសារទៅផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធ័រណិត ។ល។ និង។ល។
តើសិទ្ធិអ្នកនិពន្ធ ទទួលបាននូវការការពារពីច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ?
បើនិយាយអំពីសិទ្ធិសីលធម៌ គឺមានលក្ខណៈអចិន្រ្តៃយ៍ (មាត្រា ១៩ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ)។
បើនិយាយអំពីសិទ្ធិបេតិកភណ្ឌវិញ មានន័យថា សិទ្ធិផ្តាច់មុខក្នុងការប្រកបអាជីវកម្មលើស្នាដៃ គឺទទួលបានការការពារពេញមួយជីវិតរបស់អ្នកនិពន្ធ បូកថែម ៥០ឆ្នាំ ក្រោយពីអ្នកនិពន្ធទទួលមរណភាពទៀត (មាត្រា ៣០ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ)។
ផុតពីរយៈពេលនេះទៅ ស្នាដៃត្រូវក្លាយជាសម្បត្តិសាធារណៈ ដែលសាធារណជនទូទៅអាចយកទៅប្រើប្រាស់បាន។
តើស្នាដៃ ចាំបាច់ត្រូវតែមានដាក់សញ្ញា “©រក្សាសិទ្ធិ” ទើបទទួលបានការការពារសិទ្ធិអ្នកនិពន្ធ ឬយ៉ាងណា?
តាមច្បាប់ នៅប្រទេសខ្លះ គេតម្រូវឲ្យដាក់សញ្ញា "©រក្សាសិទ្ធិ" លើស្នាដៃណាមួយ ទើបអាចទទួលបានការការពារសិទ្ធិអ្នកនិពន្ធ។
ក៏ប៉ុន្តែ តាមច្បាប់ នៅកម្ពុជា ក៏ដូចជា ប្រទេសផ្សេងទៀត ដែលជាហត្ថលេខី នៃអនុសញ្ញាក្រុងប៊ែន (Berne) គេមិនតម្រូវឲ្យមានដាក់សញ្ញា “©រក្សាសិទ្ធិ”ទេ។ បើទោះជាស្នាដៃ ដែលគ្មានដាក់សញ្ញា “©រក្សាសិទ្ធិ” ក៏ទទួលបានការការពារដោយសិទ្ធិអ្នកនិពន្ធដែរ។
ក៏ប៉ុន្តែ សញ្ញា “©រក្សាសិទ្ធ” មានប្រយោជន៍ ក្នុងការជូនដំណឹងដល់សាធារណជនថា ស្នាដៃនេះ ស្ថិតក្រោមការរក្សាសិទ្ធិ។ ប្រសិនបើគ្មានសញ្ញា “©រក្សាសិទ្ធិ” វាអាចចោទជាបញ្ហា នៅពេលមានក្តីក្តាំ។ ចុងចោទគេអាចដោះសារថា គេមិនបានដឹង ដោយស្មានថា ស្នាដៃនេះមិនមានរក្សាសិទ្ធិ។ ប្រសិនបើមានដាក់សញ្ញា “©រក្សាសិទ្ធិ” គេមិនអាចដោះសារថា មិនបានដឹងនោះទេ។
ការចម្លងឡើងវិញនូវស្នាដៃនិពន្ធមួយ ដើម្បីទុកប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនយកទៅធ្វើអាជីវកម្ម តើជាការរំលោភសិទ្ធិអ្នកនិពន្ធដែរឬទេ?
បើតាមច្បាប់ នៅប្រទេសខ្លះ (ដូចជា បារាំង ជាដើម) ការចម្លងស្នាដៃមួយ ដូចជា ចម្លងសៀវភៅជាដើម អាចធ្វើទៅបាន ទាល់តែការចម្លងនេះធ្វើឡើងតែមួយផ្នែកតូចមួយ។
ក៏ប៉ុន្តែ នៅកម្ពុជាវិញ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ត្រង់មាត្រា ២៤ ចែងថា ការផលិតឡើងវិញចំនួនមួយច្បាប់ ជាលក្ខណៈឯកជននូវស្នាដៃ ដែលបានបោះពុម្ពរួចហើយ ដើម្បីយកមកប្រើប្រាស់ផ្ទាល់ខ្លួន គឺអាចធ្វើទៅបាន ដោយមិនចាំបាច់មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។
ក៏ប៉ុន្តែ ការចម្លងយកទៅប្រើប្រាស់ផ្ទាល់ខ្លួននេះ មិនអាចធ្វើទៅបានទៅបានទេ ក្នុងករណីមួយចំនួន ដូចជា៖
- ការចម្លងកម្មវិធីកុំព្យូទ័រ
- ការចម្លងប្លង់ស្ថាបត្យកម្ម
- ការចម្លងចេញពីប្រព័ន្ធអ៊ីនធ័រណិត
- ឬការចម្លង ឬការផលិតឡើងវិញ នូវស្នាដៃណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើអាជីវកម្មជាប្រក្រតីនៃស្នាដៃនោះ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់អ្នកនិពន្ធ។
ការដកស្រង់ខ្លឹមសារនេះ អាចធ្វើទៅបាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធទេ យោងទៅតាមមាត្រា ២៥ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ។ ក៏ប៉ុន្តែ ត្រូវមានលក្ខខណ្ឌពីរ៖
- ជាការដកស្រង់តែមួយផ្នែកខ្លីៗ មិនមែនដកស្រង់ទាំងស្រុង
- ត្រូវមានការបញ្ជាក់យ៉ាងច្បាស់លាស់នូវឈ្មោះរបស់អ្នកនិពន្ធ និងប្រភពនៃស្នាដៃ៕
ផ្សាយបន្តពីគេហទំព័រ វិទ្យុបារាំងអន្តរជាតិ
No comments:
Post a Comment