ខាងក្រោមនេះ ជាសម្រង់សារលោកកែវ ឈុនដែលខ្ញុំបានទទួលនៅថ្ងៃ
២០/១១/២០១២ ម៉ោង២១:៥៨។
ជំរាបសួរលោកស្រី
ខ្ញុំបានចូលអានក្នុងទំព័ររបស់លោកស្រី ឃើញអត្ថបទអក្សរសិល្ប៍មានសារ:សំខាន់
ខ្ញុំបានចូលអានក្នុងទំព័ររបស់លោកស្រី ឃើញអត្ថបទអក្សរសិល្ប៍មានសារ:សំខាន់
ជាច្រើន ធ្វើឲ្យខ្ញុំស្រឡាញ់ជក់ជាប់ចិត្ដយ៉ាងខ្លាំង ហើយចង់ផ្សាយបន្ដដើម្បីឲ្យអក្សរ
សាស្ដ្រខ្មែរ រីកចំរើន ថ្កុំថ្កើង រុងរឿង អណ្ដែតត្រសែតខ្ពង់ខ្ពស់ ក្នុងពពកនៃពន្លឺត្រចះ
ត្រចង់សុសសាយពេញបណ្ដាញសកលក្នុងពិភពលោកតទៅ។
បំណងនេះមានជាយូរណាស់ដែរមកហើយ។ ជួបសេចក្ដីប្រកាស«កម្មសិទ្ធិបញ្ញា»
ភ្លាម ធ្វើឲ្យខ្ញុំមានសេចក្ដីរំភើបសប្បាយក្នុងចិត្ដឥឧបមា។ ខ្ញុំសូមរក្សាសិទ្ធិអ្នកនិពន្ធ
គោរព កម្មសិទ្ធិបញ្ញា ហើយបំពេញសំណាកលិខិតអនុញ្ញាត ផ្ញើភ្ជាប់ជាមួយសារនេះ
ដោយស្មោះស្ម័គ្រជាទីបំផុត។ ក្រែងមានការឆ្គាំឆ្គងដោយប្រការណាមួយ សូមលោក
ស្រីមេត្ដាអនុគ្រោះ ជួយកែតម្រូវ និងធ្វើការអនុញ្ញាតទៅតាមការគួរ។
ដោយសេចក្ដីគោរពខ្ពង់ខ្ពស់
ខ្ញុំ កែវ ឈុន
ខ្ញុំ កែវ ឈុន
Autorisation pour Mr KEO CHHUN
បន្ទាប់ពីលោកកែវ ឈុននៅប្រទេសស្វីស ខ្ញុំបានទទួលសារមួយពីលោកឡឹក
ជំនោរ khmerpen នៅប្រទេសកម្ពុជា ថ្ងៃ ០៥/០២/២០១៣ ម៉ោង ៦:៥៣។
លោកជំនោរបានផ្ញើភ្ជាប់មកជាមួយនូវ«លិខិតអនុញ្ញាតសូមផ្សាយបន្ត»ដែលខ្ញុំ
ប្រកាសជូនដូចតទៅ ៖
Copy right From Ms. PECH Sangwawann
ខ្ញុំសូមសរសើរលោក កែវ ឈុន និង លោកឡឹក ជំនោរ ដែលមានស្មារតីខ្ពស់
គោរព«កម្មសិទ្ធិបញ្ញា»នៃអ្នកនិពន្ធ និង កវីខ្មែរទាំងអស់ដែលបានរួមចំណែក
បំផុសបំផុលកិច្ចនិពន្ធ និងស្នាដៃ ដើម្បីបុព្វហេតុអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ
នៅក្នុងគេហទំព័ររបស់ខ្ញុំផ្ទាល់«ប៉ិច សង្វាវ៉ាន សូមស្វាគមន៍» និង គេហទំព័រ
«សមាគមអ្នកនិពន្ធខ្មែរនៅបរទេស»។
ខ្ញុំសែនរំភើបណាស់ និង សូមចាត់ទុកកាយវិការដ៏ប្រពៃរបស់លោកទាំងពីរជា
គំរូល្អតទៅសម្រាប់បងប្អូនអ្នកអានគ្រប់ទិសទីលើសកលលោក។ សូមអរគុណ
ជាអនេក។
ចំពោះលោកអ្នកនាងដែលបានចម្លងរឿងខ្លីៗរបស់ខ្ញុំនិងរូបថតខ្ញុំជាមួយសិស្ស
ខ្ញុំកន្លងមក និង លោកអ្នកនាង ដែលទើបតែមានបំណងចង់បាន «លិខិតសូម
អនុញ្ញាតផ្សាយបន្ត» សូមអញ្ជើញចូលទាញយកនៅក្នុងទំព័រ« @រក្សាសិទ្ធិ
@ TOUS DROITS RESERVES @ ALLRIGHTS RESERVED@»៕
(ផ្សាយបន្តផ្ទាល់ពី http://pechsangwawann.wordpress.com/)
No comments:
Post a Comment