ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាស ដោយព្រមាន ចំពោះអ្នក ប្រព្រឹត្ដឈូសឆាយ ផ្ទះប្រជាពលរដ្ឋ នៅភូមិ កែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ មិន ឱ្យរួចខ្លួននោះឡើយ បន្ទាប់ពីសម្ដេចបាន ឃើញពីព្រឹត្ដិការណ៍ វាយកំទេចផ្ទះប្រជាពលរដ្ឋ អស់គ្មានសល់ នៅតំបន់នោះ អនុវត្ដ តាមសាលក្រមរបស់សាលាដំបូងខេត្ដព្រះ សីហនុ ដែលតម្រូវឱ្យលោកឧកញ៉ា ជៀម ផែន ថៅកែស្រាបៀរលីអូ ឈ្នះក្ដី ។ការព្រមានរបស់ប្រមុខនៃរាជរដ្ឋាភិ បាលខាងលើនេះ បានធ្វើឡើងពេលដែល សម្ដេចបានអញ្ជើញចូលរួមជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ប៉ៃតង និងផ្សព្វផ្សាយគោល នយោ បាយជាតិ ស្ដីពីការអភិវឌ្ឍន៍ប៉ៃតង និងផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍន៍ប៉ៃតង ឆ្នាំ២០១៣-២០៣០ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣នេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានមើល វីដេអូខឃ្លីប (យូធូប) ស្ដីពីការឈូសឆាយ ផ្ទះប្រជាពលរដ្ឋអ្នកភូមិកែវផុស កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ សម្ដេចក៏បានចេញសេចក្ដីសម្រេចមួយ ដោយនិរាករណ៍លើលិខិតស.ជ.ណរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយសម្រេចប្រគល់ដី និងកសាងផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារ ។
សម្ដេចតេជោ ក៏បានព្រមានមិនអត់ឱន ចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្ដលើអ្នកភូមិកែវផុស ដោយសម្ដេចបញ្ជាក់ថា សំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ ហេតុអ្វី ក៏ទៅឈូសឆាយបំផ្លាញផ្ទះប្រជាពលរដ្ឋទៅ វិញ
No comments:
Post a Comment