លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
Siv Channa/RFI
ដោយមិនអស់ចិត្តនឹងចម្លើយរបស់លោក ជា ស៊ីម កាលពីថ្ងៃទី២៩ សីហា ទើបនៅថ្ងៃទី ៣០ សីហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ទៀតទៅជូនប្រធានគណបក្សប្រជាជនកម្ពុជា ដោយនៅតែទទូចសុំឲ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរដដែល។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ជា ស៊ីម នៅរសៀលថ្ងៃសុក្រទី ៣០ សីហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅតែទទូចឲ្យមានជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដដែល។ នេះជាលើកទី២ហើយ ដែលមេដឹកនាំគណបក្សប្រឆាំងបានសរសេរលិខិតទៅកាន់មេដឹកនាំគណបក្សកាន់អំណាច ដើម្បីសុំបើកការចរចាថ្នាក់កំពូលរវាងគណបក្សទាំងពីរ ដើម្បីជជែករកដំណោះស្រាយបញ្ហាក្រោយការបោះឆ្នោត។
លោក សម រង្ស៊ី បានបញ្ជាក់ថា លោកគាំទ្រការដោះស្រាយបញ្ហាទៅតាមស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ដូចការលើកឡើងរបស់លោក ជា ស៊ីម។ ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហាបានទាល់តែមានជំនួបចរចាថ្នាក់កំពូលរវាងគណបក្សទាំងពីរ។ កាលពីថ្ងៃទី ២៨ សីហា លោក សម រង្ស៊ី បានសរសេរលិខិតម្តងហើយ ទៅកាន់ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានកម្មវត្ថុដូចគ្នានេះ។
ក្នុងលិខិតឆ្លើយតបកាលពីថ្ងៃទី២៩ សីហា លោក ជា ស៊ីម បានស្តីបន្ទោសគណបក្សសង្គ្រោះជាតិ ថាបានក្រឡះសម្តីបន្ទាប់ពីកិច្ចប្រជុំលើកទី១កាលពីថ្ងៃទី ៣សីហា ដែលគណបក្សទាំងពីរសម្រេចថា នឹងបង្កើតគណៈកម្មការចម្រុះរួមគ្នា ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល។ ប៉ុន្តែ ក្រោយមក គណបក្សសង្គ្រោះជាតិបានបដិសេធតួនាទីរបស់ គ.ជ.ប វិញ ហើយមិនបានបញ្ជូនតំណាងមកចូលរួមជាមួយគណបក្សប្រជាជន តាមសំណើរបស់ គ.ជ.ប ទៀតឡើយ។
នេះជាហេតុផលដែលគណបក្សប្រជាជនកម្ពុជាស្តីបន្ទោសគណបក្សសង្គ្រោះជាតិ ថាបានធ្វើឲ្យកិច្ចចរចាទទួលបរាជ័យ។ លោក ជា ស៊ីម បានបញ្ជាក់ថា បច្ចុប្បន្ននេះ ដំណើរការដោះស្រាយបណ្តឹងបានទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញហើយ ហើយគណបក្សកាន់អំណាចចង់ឲ្យស្ថាប័ននេះបំពេញការងាររបស់ខ្លួនរហូតដល់ចប់សព្វគ្រប់។ លោក ជា ស៊ីម ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែមានសុឆន្ទៈដោះស្រាយបញ្ហា តែត្រូវឈរលើលទ្ធផលនៃការបោះឆ្នោត។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី នៅតែយល់ឃើញថា មានតែជំនួបកំពូលរវាងគណបក្សទាំងពីរទេទើបអាចស្រាយបញ្ហាបាន។ នៅមិនទាន់មានចម្លើយយ៉ាងណាពីគណបក្សប្រជាជនកម្ពុជានៅឡើយទេ រហូតមកទល់ល្ងាចថ្ងៃសុក្រនេះ៕
ប្រភព៖ វិទ្យុបារាំងខេមរភាសា

No comments:
Post a Comment