កំណាព្យ
ពុកខ្ញុំ
MY FATHER
MON PERE
បទពាក្យប្រាំពីរ
កាលពុកនៅមានកាយមាំមួន ពុករក្សាកូនថែទឹកដី
ពុកខំមិនឈប់ទោះយប់ថ្ងៃ មិនឲ្យចោរព្រៃចូលឈ្លានពាន។
ឥឡូវពុកធ្លាក់ធ្លាក់ខ្លួនពិការ សុំទានតាមផ្សារក្រពះឃ្លាន
ជើងទោលខំទប់បោះជំហាន សុំទានអ្នកមានចិត្តមេត្តា។
ដៃម្ខាងកាន់មួកមាត់ប្រឹងច្រៀង សំនៀងបទជាតិជនខេមរា
រស់នៅរាល់ថ្ងៃមើលរដ្ឋា ចាំថ្ងៃមួយណាជាតិថ្កើងថ្កាន។
ត្បិតពុកពិការពុកត្រេកអរ កូនអ្នកកូតទ្រក៏សុខសាន្ត
ដើរតាមក្រោយពុកព្រោះពុកបាន បូជាខ្លួនប្រាណដើម្បីជាតិ៕
ថៃ្ងអង្គារ ទី២១ ខែធ្នូ ឆ្នាំំ២០១០
2 comments:
Great poem
Thank you too much.
This poem will be publish as book soon,
Best,
Post a Comment