Monday, July 25, 2011

កំណាព្យ

ពុកខ្ញុំ

MY FATHER

MON PERE

បទពាក្យប្រាំពីរ

កាលពុកនៅមានកាយមាំមួន       ពុករក្សាកូនថែទឹកដី
                  ពុកខំមិនឈប់ទោះយប់ថ្ងៃ      មិនឲ្យចោរព្រៃចូលឈ្លានពាន។

            ឥឡូវពុកធ្លាក់ធ្លាក់ខ្លួនពិការ       សុំទានតាមផ្សារក្រពះឃ្លាន
        ជើងទោលខំទប់បោះជំហាន      សុំទានអ្នកមានចិត្តមេត្តា។

   ដៃម្ខាងកាន់មួកមាត់ប្រឹងច្រៀង       សំនៀងបទជាតិជនខេមរា
                   រស់នៅរាល់ថ្ងៃមើលរដ្ឋា       ចាំថ្ងៃមួយណាជាតិថ្កើងថ្កាន។

        ត្បិតពុកពិការពុកត្រេកអរ       ​កូនអ្នកកូតទ្រក៏សុខសាន្ត
  ដើរតាមក្រោយពុកព្រោះពុកបាន      បូជាខ្លួនប្រាណដើម្បីជាតិ៕



ថៃ្ងអង្គារ ទី២១ ខែធ្នូ ឆ្នាំំ២០១០

ហេង ឧត្តម

2 comments:

Anonymous said...

Great poem

ប៉ាកកាខ្មែរ-Khmer Pen said...

Thank you too much.

This poem will be publish as book soon,

Best,