ពលរដ្ឋខ្មែរអាមេរិកាំងនឹងជួបជុំនៅរដ្ឋ Massachusetts ដើម្បីរកវិធីផ្សះផ្សាផ្លូវចិត្ត
រូបថត៖ តាំង សារ៉ាដា
«តុលាការគឺជាយន្តការមួយដែលនឹងជួយធានាថាវប្បធម៌នៃការរួចទោសពៃរ៍ នឹងមិនត្រូវបានលើកទឹកចិត្ត ឬបញ្ឈប់ឱ្យបាន ប៉ុន្តែវានឹងមិនផ្សះផ្សាបានទាំងស្រុងនូវរបួសពីការឈឺចាប់ដែល អ្នកនៅរស់រានមានជីវិតនិងក្រុមគ្រួសាររបស់ពួកគេទទួលរងទេ ដូច្នេះយើងទាំងអស់គ្នាក្នុងនាមជាសហគមន៍ត្រូវការបោះជំហាន តទៅមុខទៀតតាមវិធីឱ្យបានល្អនិងប្រកបដោយផលិតភាពដើម្បីធានាថា មរតកនៃប្រវត្តិសាស្រ្តខ្មែរក្រហមសម្រាប់ក្មេងជំនាន់ក្រោយនឹងមិន មានតែការកាប់សម្លាប់មួយមុខទេ»។
វិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជារៀបចំការជួបប្រជុំនៅថ្ងៃសៅរ៍ទី១៤សីហាជាមួយពលរដ្ឋខ្មែរអាមេរិកាំងដែលបានរងគ្រោះដោយរបបខ្មែរក្រហមដើម្បីពិភាក្សាពីបញ្ហាដែលពួកគេជួបប្រទះដែលជាផ្នែកមួយនៃការជួយផ្សះផ្សារបួសផ្លូវចិត្តរបស់ពួកគេ។
តាមសេចក្តីប្រកាសព័ត៌មានឱ្យដឹងថាការជួបប្រជុំដែលនឹងរៀបចំនៅក្នុងទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសេតនេះក៏ដើម្បីបញ្ជាក់ប្រាប់សហគមន៍ខ្មែរអាមេរិកាំងពីព័ត៌មានថ្មីៗទាក់ទងនឹងពាក្យបណ្តឹងដែលពួកគេបានដាក់ទៅសាលាក្តីខ្មែរក្រហមតាមរយៈវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជានិងមានការពិភាក្សាផ្តោតលើសំណងដល់ជនរងគ្រោះផងដែរ។
លោកស្រីបណ្ឌិត នូ លក្ខិណា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាននេះ បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា វាជាការសំខាន់ណាស់ដែលពលរដ្ឋកម្ពុជាទាំងអស់មិនថាអ្នកនៅក្នុងប្រទេសឬក្រៅប្រទេសទេត្រូវស្វែងរកវិធីសាស្រ្តនានាក្នុងការផ្សះផ្សាផ្លូវចិត្តដោយកុំពឹងផ្អែកតែទៅលើយន្តការតុលាការតែមួយមុខ។
«តុលាការគឺជាយន្តការមួយដែលនឹងជួយធានាថាវប្បធម៌នៃការរួចទោសពៃរ៍នឹងមិនត្រូវបានលើកទឹកចិត្ត ឬបញ្ឈប់ឱ្យបាន ប៉ុន្តែវានឹងមិនផ្សះផ្សាបានទាំងស្រុងនូវរបួសពីការឈឺចាប់ដែលអ្នកនៅរស់រានមានជីវិតនិងក្រុមគ្រួសាររបស់ពួកគេទទួលរងទេ ដូច្នេះយើងទាំងអស់គ្នាក្នុងនាមជាសហគមន៍ត្រូវការបោះជំហានតទៅមុខទៀតតាមវិធីឱ្យបានល្អនិងប្រកបដោយផលិតភាពដើម្បីធានាថាមរតកនៃប្រវត្តិសាស្រ្តខ្មែរក្រហមសម្រាប់ក្មេងជំនាន់ក្រោយនឹងមិនមានតែការកាប់សម្លាប់មួយមុខទេ»។
លោកស្រីបណ្ឌិត នូ លក្ខិណា ដែលនឹងត្រូវចូលរួមក្នុងពិធីនោះដែរបានបញ្ជាក់បន្ថែមទៀតថាការជួបប្រជុំក្នុងសហគមន៍គឺជារឿងសំខាន់ក្នុងការយល់ឱ្យបានច្បាស់ពីដំណាក់កាលនៃការស្វែងរកយុត្តិធម៌និងកំណត់ឱ្យច្បាស់ពីអ្វីដែលគេចង់បានក្នុងការផ្សះផ្សាផ្លូវចិត្ត។
ការជួបជុំនៅចុងសប្តាហ៍នេះនឹងដើរតួជាវេទិកាដែលប្រមូលពលរដ្ឋឱ្យមកជួបជុំគ្នា បង្កើតជាការពិភាក្សា និងធ្វើការរួមគ្នាលើបញ្ហាយុត្តិធម៌ ការរំលឹកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតនិងទទួលយកការផ្សះផ្សាផ្លូវចិត្ត។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលមានការចូលរួមពីអង្គការសហប្រជាជាតិបានកាត់ទោសអតីតមេគុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅឌុចឱ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ក្រោយពីការកាត់ទោស មានប្រតិកម្មចម្រុះពីអតីតជនរងគ្រោះដោយមានអ្នកខ្លះពេញចិត្តទទួលយក និងអ្នកខ្លះនៅមិនទាន់ពេញចិត្តនៅឡើយ។ ពួកគេក៏ស្នើសុំផងដែរថាបើគ្មានសំណងជាបុគ្គលទេ ក៏គួរមានជាសំណងសមូហភាពដែលមានដូចជាវិមានរំលឹកអនុស្សាវរីយ៍ជាដើម។
មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដទៃទៀតដែលមាននួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ នឹងប្រឈមមុខនឹងការកាត់ទោសនៅចុងឆ្នាំនេះ ឬនៅឆ្នាំ២០១១៕
ប្រភពទាំងស្រុងពី៖ http://www.voanews.com/khmer/news/In-Lowell-Cambodians-Expect-More-from-Tribunal-101018384.html

No comments:
Post a Comment