១៥ កក្កដា ២០១៣-ភ្នំពេញ៖ អង្គការវិទ្យាស្ថានបើកទូលាយ ក្រោមកិច្ចសហការពី នាយកដ្ឋានឧត្ដមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភថវិកាដោយភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ (AECID) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី«គ្រោងបញ្ញត្តិសម្រាប់ការសិក្សាស្រាវជ្រាវជាភាសាខ្មែរ» នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៣ ។
វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងនៅការិយាល័យអង្គការវិទ្យាស្ថាន បើកទូលាយ សម្របសម្រួលដោយលោក អ៊ុយ សារ៉េត និង លោកផុង គឹម ឆួយ អ្នកស្រាវជ្រាវ ប្រចាំអង្គការវិទ្យាស្ថានបើកទូលាយ។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាល ត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាព បង្កើនចំណេះដឹងអំពីការសិក្សាស្រាវជ្រាវលើគ្រប់វិស័យជាភាសាជាតិ ដល់ និស្សិត និង បុគ្គលិកមន្ត្រីរាជការ និងអ្នកស្រាវជ្រាវ ក្នុងការប្រើប្រាស់ការស្រាវជ្រាវជាភាសាជាតិឲ្យបានត្រឹមត្រូវទៅតាមពាក្យបច្ចេកស័ព្ទស្រាវជ្រាវ នៅប្រទេសកម្ពុជាឲ្យមានភាពប្រសើរឡើងថែមទៀត។

វត្ថុបំណងនៃវគ្គបណ្ដុះបណ្ដាល៖
- ដើម្បីយល់ច្បាស់អំពីបញ្ញត្តិមូលដ្ឋាន និងនីតិវិធីនៃការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ
- ដើម្បីយល់ដឹងអំពីគ្រោងការស្រាវជ្រាវ ការជ្រើសរើសប្រភេទនៃការសិក្សា វិធីសាស្ត្រ វិធី និងបច្ចេកទេស ឲ្យបានត្រឹមត្រូវ។
- ដើម្បីយល់ច្បាស់វិធីសាស្ត្រនៃការប្រមូលទិន្នន័យឲ្យបានត្រឹមត្រូវ
- ដើម្បីធ្វើឲ្យអ្នកចូលរួមស្គាល់ និងបន្សាំនឹងការប្រើប្រាស់ពាក្យបច្ចេកស័ព្ទនៃការស្រាវជ្រាវ ជាភាសាខ្មែរ
- ផ្ទៀងផ្ទាត់មើលសុពលភាពពីសៀវភៅពុម្ព និងសម្ភារៈនៃការសិក្សាស្រាវជ្រាវ
សិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមានចំនួន ២៥នាក់ ( ស្រី ១៦នាក់ និងបុរស៩នាក់ )។ សិក្ខាកាមចំនួន៣នាក់ជាមន្ត្រីមកពីក្រសួងកិច្ចការនារី ។ សិក្ខាកាមចំនួន២២នាក់ជានិស្សិត មកពីសាកលវិទ្យាល័យភ្នំពេញ សាកលវិទ្យាល័យIIC វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងសាកលវិទ្យាល័យមេគង្គកម្ពុជា។
អត្ថបទដែលទាក់ទង
No comments:
Post a Comment