ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្នើឲ្យអាជ្ញាធរ រាជធានី-ខេត្ត ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលថ្ងៃទី ២៨ ខែកក្កដា កន្លងមកនេះ ខណៈដែលចលនានៃការប្រមូលស្នាមមេដៃនេះ បានកើតឡើងកាន់តែច្រើនឡើងៗ នៅតាមមូលដ្ឋានឃុំ-សង្កាត់ក្នុងរាជធានី-ខេត្តនោះ ហើយត្រូវអង្គការសង្គមស៊ីវិល រិះគន់ថា បានបង្ហាញពីភាពមិនឯករាជ្យរបស់អាជ្ញាធរមូលដ្ឋាន។
លោកខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រី ថ្នាក់រាជធានី-ខេត្ត ក្រោមឱវាទរបស់ខ្លួន ឲ្យឈប់ប្រមូលស្នាមមេដៃពលរដ្ឋតទៅទៀត ដើម្បីរក្សាឯករាជ្យភាពរបស់អាជ្ញាធរ ម្យ៉ាងទៀត ទង្វើដូច្នេះមិនត្រឹមត្រូវ ខណៈពេលលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ នៅមិនទាន់ប្រកាសនៅឡើយ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលបានចូលរួមសង្កេតការណ៍ក្នុងដំណើការបោះឆ្នោតផងដែរនោះ បានថ្លែងថា អង្គការសង្គមស៊ីវិល ស្វាគមន៍នូវការសម្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការបញ្ឈប់នូវទង្វើរបស់អាជ្ញាធរ រាជធានី-ខេត្ត ដែលធ្វើសកម្មភាពមិនសមរម្យ ក្នុងការប្រមូលស្នាមមេដៃ គាំទ្រលទ្ធផលនៃការបោះឆ្នោត។
លោក ព្រាប កុល បានថ្លែងទៀតថា បើសិនជាពលរដ្ឋ ធ្វើដោយខ្លួនឯង វាជាសិទ្ធិរបស់គាត់ តែអាជ្ញាធរ មន្ត្រីមានតួនាទី ជាមនុស្សអព្យាក្រឹតនោះ ការប្រមូលស្នាមមេដៃរបស់ពួកគេ ជារឿងខុសច្បាប់ ខុសក្រមសីលធម៌ ជាមន្ត្រីសាធារណៈ ហើយយើងស្វាគមន៍វិធានការរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង។
លោកបានបន្តថា អាជ្ញាធររាជធានី-ខេត្ត មិនគួរយកឥទ្ធិពលរបស់ខ្លួន ទៅបង្ខំពលរដ្ឋ ឲ្យផ្តល់ស្នាមមេដៃគាំទ្រលទ្ធផល នៃការបោះឆ្នោតឡើយ ដោយត្រូវទុកបញ្ហាបោះឆ្នោតនេះ ឲ្យមន្ត្រីពាក់ព័ន្ធ ជាអ្នកដោះស្រាយ។
សូមបញ្ជាក់ថា លោកសមរង្ស៊ី និងលោកកឹមសុខា ប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិ នៅពេលបច្ចុប្បន្ននេះ បានកំពុងបន្តធ្វើការស្វែងរកការគាំទ្រពីសំណាក់អ្នកគាំទ្រ នៅតាមបណ្តារាជធានី ខេត្ត ដើម្បីស្វែងរកសម្លេងគាំទ្រ ដល់គណបក្សរបស់ខ្លួន ដែលក្រុមមេដឹកនាំគណបក្សប្រឆាំង អះអាងថា ជាការចូលរួមការពារជ័យជំនះរបស់ខ្លួន នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នោះ៕

No comments:
Post a Comment