-------------------------------------------------------------------------------------------------------
ក្រាំងស្នេហ៍ (លើថាសបោះពុម្ពថា គ្រាំងស្នេហ៍)
បទភ្លេង ទំនុកច្រៀង និងច្រៀងដោយ យ៉ង់ ឈាង
ចម្រៀងក្នុងភាពយន្តរឿង ឃុនឆាងឃុនផែន ផលិតកម្មព្រះខ័នពេជ្រភាពយន្ត (លី វ៉ា)
1. ចក្រវាឡសែនធំទូលាយឆ្ងាយ ចម្ងាយដែលយើងរកវាស់ពុំបាន តែឋានភ្លើងស្នេហ៍ដុតរោលពេញប្រាណ អាចឱ្យរំលាយចក្រវាឡបាន ជាឋានផេះផង់អន្លង់ជីវិត។
2. ថ្វីបើរូបបងជាអ្នកសង្គ្រាម សាច់ឈាមបូជាជូនផែនដីពិត តែបើភ្លើងស្នេហ៍ចូលមកសណ្ឋិត កាយក្លាយជាល្អងធូលីដែលល្អិត ចុះចាញ់ជីវិតដួងចិត្តស្នេហា។
R. រុក្ខជាតិឃ្លាតក្ស័យអាស្រ័យសន្សើម មនុស្សមានដង្ហើម ត្រូវការសន្សើមដួងចិត្តស្នេហា សាងពិភពថ្មីនៃក្ដីមេត្តា បំភ្លេចវាសនា ខ្សាច់ក្រួសនេត្រាអតីត។
3. ភិមអើយគួរខំសង្កត់ចិន្ដា សាងពាក្យសច្ចាអស់ពីដួងចិត្ត ស្រង់ពីទារុណសមុទ្រជីវិត តស៊ូទាំងកាយទាំងចិត្តអំណត់ ឱ្យក្រាំងស្នេហ៍កត់ទុកជាតម្រា។
-------------------------------------------------------------------------------------------------------
ស្តាប់សម្លេងដើមនៃបទ ក្រាំងស្នេហ៍
ស្តាប់សបទ ក្រាំងស្នេហ៍ឃុនផែន ច្រៀងដោយ អ៊ិន យ៉េង
No comments:
Post a Comment