ឯកសារទាំងនោះរួមមាន រូបភាព និង របស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិខ្មែរ និងខ្មែរដើមភាគតិច នៅខេត្តក្រចេះ ស្ទឹងត្រែង និងសំណេរដៃដែលជាឯកសាររដ្ឋបាលជាភាសាខ្មែរ ព្រមទាំងអត្ថបទស្រាវជ្រាវ ឬក៏ជាការបកប្រែ ដែលភាគច្រើនមិនទាន់បោះពុម្ពនៅឡើយ។
ក្រៅពីឯកសារទាំងនោះ យើងក៏ឃើញនៅមានវត្ថុសិល្បៈព្រមទាំងគំនូរលើកំណាត់ក្រដាស មានផាត់ពណ៌ ឬជាខ្មៅស ដែលយើងនឹងបង្ហាញនៅពេលខាងមុខទៀត។ សូមរំឮកថា លោកអធិបតីរងខាងលើនេះបានសរសេរសៀវភៅ ឬអត្ថបទស្រាវជ្រាវជាច្រើនពាក់ព័ន្ធទៅនិងប្រវត្តិសាស្ត្រ, សាសនា, ទំនៀមទម្លាប់ (ខ្មែរ និងខ្មែរលើ), ក្បួនខ្នាត ច្បាប់ក្រមនៃព្រះរាជាណាចក្រកម្ពុជា។
អាដឺម៉ារ ឡឺក្លែរ (១៨៥១-១៩១៧)
សូមជម្រាបថា ឯកសារដ៏សម្បូរបែបខាងលើនេះ សព្វថ្ងៃនេះ ដែលបានក្លាយទៅជាមូលនិធិអាដឺម៉ារ ឡឺក្លែរ ត្រូវបានតម្កល់ទុកនៅបណ្ណាល័យក្រុងអាឡាំងសុង ប្រទេសបារាំងដែលជាស្រុកកំណើតរបស់លោក។ រីឯវត្ថុវប្បធម៌វិញ ចំនួនជាច្រើនរយមុខ ត្រូវបានតម្កល់ទុកនៅសារមន្ទីរខេត្តខាងលើនេះ ដោយមានរូបយើងជាអ្នករៀបចំពិពណ៌សម្រាប់មហាជន កាលពីឆ្នាំ ១៩៧៦ តាមសំណើររបស់សាលាក្រុងអាឡាំងសុង។ដោយសព្វថ្ងៃនេះ នៅប្រទេសកម្ពុជាយើង ក្រោយពីសង្គ្រាមមក គេមិនសូវឃើញមានឯកសារជារូបភាព ឬក៏ជាសំណេរដៃទាក់ទិនទៅនឹងស្ថានភាពនៃប្រទេសខ្មែរនាចុងស.វទី១៩ និងដើមទី២០ទេ ដូច្នេះហើយបានជាយើងបានយកឯកសាររូបភាពទាំងនោះមកផ្សព្វផ្សាយ ជូនជាព័ត៌មាន។ ម្យ៉ាងវិញទៀត ដោយសារតែសម្បត្តិវប្បធម៌ទាំងនោះ ភាគច្រើនមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយ ទើបថ្ងៃនេះយើងមានសេចក្តីរីករាយ សោមនស្សក្រៃលែង នឹងយកបង្ហាញជូនខេមរជនជ្រាបជាបន្តបន្ទាប់។
យើងជឿជាក់ថា បើគ្មានឯកសាររូបភាពទាំងនោះ គ្មានស្នាដៃស្រាវជ្រាវដ៏សំខាន់ៗរបស់អ្នកប្រាជ្ញខាងលើនេះ ដែលបានសរសេរពីវប្បធម៌ អរិយធម៌ខ្មែរនោះ យើងពិតជាបាត់បង់នូវការចេះដឹងមួយចំនួនស្តីពីវប្បធម៌ខ្មែរពុំខាន ដែលគេអាចយកទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍សម្រាប់ខេមរវិជ្ជា។ ឧទាហរណ៍ ថ្មីៗនេះមានអ្នកស្រាវជ្រាវក្មេងៗខ្លះខាងខេមរវិជ្ជាបានបង្ហាញជាសំខាន់ពីសំណេរដៃជាភាសាខ្មែរ និងបារាំងទាំងនោះ ដែលបានក្លាយទៅជាសម្បត្តិរបស់ទីក្រុងអាឡាំងសុង នឹងបានធ្វើការសិក្សាស្រាវជ្រាវលើបញ្ហាមួយចំនួន ស្តីពីសង្គមខ្មែរនាសម័យអាណានិគមបារាំង ដែលគេពុំធ្លាប់បានដឹងពីមុនមក គួរឲ្យចាប់អារម្មណ៍។
ដូច្នេះ តាមរយៈការសិក្សាប្រៀបធៀបរូបភាពឯកសារទាំងនោះ ស្តីពីស្ថានភាពសង្គមខ្មែរនាជំនាន់នោះ ទៅនឹងស្ថានភាពបច្ចុប្បន្ន យើងក៏អាចដឹងថា សង្គមខ្មែរមានការវិវត្តន៍ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាហូរហែមិនឈប់ឈរ គួរឲ្យកត់សម្គាល់។ សូមរំឮកនៅទីនេះថា ចំពោះរូបភាពឯកសារទាំងនោះ ថតរវាងឆ្នាំ ១៨៩០-១៨៩៥ ដែលសព្វថ្ងៃនេះបានក្លាយទៅជាឯកសារជាប្រវត្តិសាស្ត្រ លោកអាដឺម៉ារ ឡឺក្លែរ បានមក មិនមែនដោយភាពងាយស្រួលប៉ុន្មាននោះទេ។ ក៏ប៉ុន្តែដោយលោកបានជម្នះរាល់ឧបសគ្គ ព្រមទាំងចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាយ៉ាងសន្ធឹកសន្ធាប់ បើយោងតាមកំណត់ហេតុរបស់លោក នាចុងស.វទី១៩ និងដើមស.វទី២០។
១- ទិដ្ឋភាពរួមនៃទីក្រុងភ្នំពេញ
វត្តភ្នំ
ព្រះបរមរាជវាំង
អគារ និងលំនៅឋាន
វត្ត
មាត់ទន្លេ កំពង់ផែ
សូមជម្រាបថា ដោយកត្តាពេលវេលា យើងមិនអាចធ្វើការអធិប្បាយនូវប្រវត្តិពិស្តានៃរូបភាពឯកសារនីមួយៗបានឡើយ ដូច្នេះសូមមេត្តាអភ័យទោសផង៕ F(ម.ត្រាណេ)
Part 2
http://www.cen.com.kh/culture/detail_culturehistory/MGZmMmU4NzQ5YzM
No comments:
Post a Comment