Sunday, January 16, 2011

រឿង កាកី វគ្គ២


ព្រះបាទ​អង្គឌួង​ ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ​, ម្ចាស់​វណ្ណ​កម្ម ​“​កាកី​” (១៧៩៦-១៨៦០)


ព្រះបាទ អង្គឌួង / អង្គ​ដួង ជា​ក្សត្រ​រក្សាសីល​យ៉ាង​ខ្ជាប់ខ្ជួន ទ្រង់​ប្រកបដោយ​ធម៌ និង​ ប្រតិពល​ក្នុង​រាជកិច្ច, រាជ​កវីនិពន្ធ និង​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​នា​សម័យ​ឧដុង្គ​មានជ័យ ។​ក្នុងចំណោម​វណ្ណ​កម្ម​អក្សរសិល្ប៍​របស់​ព្រះអង្គ​, កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​អាច​ភ្លេច​បានទេ​នូវ​ព្រះ​រាជនិពន្ធ ​“​ច្បាប់​ស្រី​” និង​រឿង ​“​កាកី​” ​ដែល​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ​។

    រឿង កាកី វគ្គ២

ដោយ​ឃើញ​ឱកាសល្អ​ក៏​ហោះ​នាំ​កែវ​កាកី​ទៅ​ដល់ទី​ស្ថាន​របស់ខ្លួន ដោយ​គ្មាន​នរណាម្នាក់​បានដឹង​ដាន​សោះឡើយ។

ដល់​ហើយ​គ្រុឌ​បានដាក់​កែវ​កាកី​លើ​ទីទែន​សយនា ហើយក៏​ប្រែ​ប្រាណ​ជា​ទេវបុត្រ​មួយរូប​ដ៏​ស្រស់​សង្ហា ចូលទៅ​បបោសអង្អែល​ថែថើប​កាកី​ដោយ​ក្ដី​ស្រលាញ់​ពេក​កន្លង។ ចំនែក​កាកី​ប្រើ​កិរិយា​ធ្វើជា​រុញច្រាន រូបអង្គ​ទេវបុត្រ​រួច​និយាយថាៈ

ឱ​ព្រះអង្គ​អើយ ខ្ញុំម្ចាស់​នេះ​មាន​ស្វាមី​រួចទៅហើយ មិនគួរ​ឡើយ​ព្រះអង្គ​មក​ស្នេហា​ចំពោះ​ខ្ញុំមចាស់​ដូចនេះ​ទៀត​ទេ​ម្យ៉ាងទៀត​ព្រះអង្គ​មិនគួរ​ឡើយ​មាន​ព្រះទ័យ​មិន​ស្មោះត្រង់​នឹង​ក្សត្រា​ទៅ​លបលួច​យក​ខ្ញុំម្ចាស់​ដោយ​មិន​គិត​អាណិត​ដល់​ព្រះទ័យ​ព្រះអង្គ​តិចតួច​ឡើយ ហើយ​នេះ​បើ​ខ្ញុំមចាស់​ព្រម​ស្រលាញ់ ព្រះអង្គ​ខ្លាច ក្រែង​ថ្ងៃក្រោយ​ទៅ ព្រះអង្គ​ណាយចិត្ត​ឈប់​ស្រលាញ់​ខ្ញុំម្ចាស់​ទៅយក​ស្រី​សួរ​មកវិញ​នោះ ខ្ញុំមចាស់​នឹង​ទៅជា​យ៉ាងណា អ្នកផង​នឹង​ដៀល​ថា​ជា​ស្រី​ស្រើប​មាន​ស្វាមី​ហើយ​ឆ្លៀត​ទៅយក​ប្ដី​ជា​គ្រុឌ​ទៀត ចំនែក​ព្រះអង្គ​ក៏មាន​ឈ្មោះថា​ជា​អ្នក​លួច​ភរិយា​គេ​មក​ដែរ។

គ្រុឌ​ស្ដាប់ឮ​សំដី​កាកី​និយាយ​ត្អូញត្អែរ​សព្វគ្រប់​ហើយ ក៏​ឆ្លើយ​វិញ​ថាៈ

បង​នេះ​ដឹង​ហើយ​ថា​ប្អូន​មាន​ស្វាមី​រួច ចំណែក​ព្រះអង្គ​ទ្រង់​ក៏​ស្រលាញ់​ទុក​ព្រះទ័យ​ចុះ​ពោះ​បង​ខ្លាំង​ណាស់ដែរ តែ​បង​មិន​ខ្លាច​ទ្រង់​ឡើយ​បើសិនជា​ទ្រង់​សណ្ដាប់​រឿងនេះ​នោះ។ ប្អូន​ដឹង​ទេ​កាលពី​ព្រឹក​មិញ​នេះ បើតាម​ចិត្ត​ដែល​ស្រលាញ់​ប្អូន​នោះ បង​ស្ទើរតែ​ស្ទុះ​ទៅ​កន្ត្រាក់​ចាប់បី​ប្អូន​ហោះ​មក​តែម្ដង​ទៅហើយ តែ​នេះ​បងការ​កេរ្តិ៍​ទាំង​ប្អូន​ទាំង​បង ដូច្នេះហើយ​ទើប​បង​ទ្រាំ​ដល់​យប់​ទើបបាន​យក​ប្អូន​មក​ទីនេះ ប្អូន​អើយ​ប្អូន​គិតក្រែង​គេ​និន្ទា​ដៀល​បង​ថា​លួច​ភរិយា​គេ តែ​ប្អូន​កុំ​ភ័យ​ថ្វី​ព្រោះ​កាលដែល​បង​យក​ប្អូន​មកនេះ មិនមាន​នរណា​មួយ​ស្គាល់​ដឹងថា​បង​នេះ​ជា​អ្នក​នាំ​ប្អូន​មក​ទី​នេះឡើយ។

កែវ​កាកី​ស្ដាប់​គ្រុឌ​ហើយ​សេន​ពេញចិត្ត​ពេក​ក្រៃ​ក្នុង​ចិត្ត​ជ្រួលច្របល់​ស្មាន​មិនត្រូវ តែ​សង្កត់ចិត្ត​ធ្វើជា​និយាយថាៈ
នេះ​ព្រះអង្គ​ពោល​ពាក្យ​បែបនេះ​នាំ​ឲ្យ​ខ្ញុំម្ចាស់​រឹងរឹតតែ​សង្ស័យថា ស្រី​សួរ​គ​គោក​ម្ដេចក៏​ព្រះអង្គ​មិន សព្វព្រះទ័យ បែ​ជា​មក​សព្វព្រះទ័យ​អ្វី​លើ​រូបខ្ញុំ​ម្ចាស់​ដែលជា​ស្រី​នៅ​ផែនដី​នោះ ឬមួយ​ក៏​ព្រះអង្គ​ពោលថា ស្រលាញ់​តែ​ព្រះ​ឱស្ឋ​ព្រះអង្គ​ទេ បើដូច្នោះ​មែន​ខ្ញុំម្ចាស់​នឹង​សោកសង្រេង​អស់​មួយជីវិត​ហើយ។


គ្រុឌ​បាន​ស្ដាប់​កាកី​និយាយ​រួច​ហើយក៏​ឆ្លើយ​លួងលោម​វិញ​ថាៈ


ឱ​កែវ​កាកី​ប្អូន​សំលាញ់​អើយ ពិតមែនតែ​ស្រី​សួគ៌​សែន​ស្រស់​ល្អ ស្អាត​មា​នគ​គោក​ក៏ពិតមែន តែ​បង​នេះ​មិនត្រូវ​ហរ​ទ័យ​សោះ ប្អូន​កុំ​ភ័យ​ថា​បង​នេះ​នឹង​ដោះដៃ​ចោល​ប្អូន​នោះ ចូរ​ប្អូន​ជឿ​បង​ចុះ​ថា ពាក្យ​ដែល​បង​និយាយ​ហើយ​ជា​ពាក្យពិត។
ស្ដេច​គ្រុឌ​មាត់​ចេះតែ​និយាយ ដៃ​ចេះតែ​បបោសអង្អែល​កែវ​កាកី ឲ្យ​លង់​ក្នុង​អារម្មន​ណ៍រ​កស្មាន​មិន​ត្រូវតែ​មាត់​ចេះតែ​និយាយថា​អាណិត ខ្លួន​ដែល​ត្រូវ​មក​បង្ខំ​ប្រតិព័ទ្ធ ដោយ​មិន​អាចជួយ ឬត​វា​បាន​ព្រោះ​ខ្លួន​ជា​ស្រី​ហើយ​មាន​តែមួយ​អង្គឯង។

ទោះជា​កែវ​កាកី​ខំ​និយាយ​យ៉ាងណា​ក៏​គ្រុឌ​មិនបាន​គិត​ឬ​ស្ដាប់​អ្វី​ទាំងអស់ គេ​គិតតែ​បី​ក្រសោប​ឱប​ប្រាណ​កែវ​កាកី​ហើយក៏​ស្រង់ក្លិន​ខ្លួន​កែវ​កាកី​ដែលជា​ក្លិនពិដោរ​យ៉ាង​ពិសេស​លើស​អស់​ស្រី​នានា​លើ​ភពផែនដី​ហើយ​ក្លិន​យ៉ាង​ពិសេស​ដែល​គ្រុឌ​បានទទួល​ហើយ​នោះ ធ្វើ​ឲ្យ​គ្រុឌ​ភ្លេច​អស់​ព្រៃព្រឹក្សា ភ្លេច​អស់​អាហារ​ដែល​ធ្លាប់តែ​បរិភោគ​ក្ដា​ជា​រៀងរាល់ថ្ងៃ។ ចំនែក​កាកី​ពេលនេះ​នាង​ក៏​ភ្លេច​អស់​នូវអ្វីៗ ដែល​ធ្លាប់មាន​ពីមុនមក​ដែរ ដូចជា​ល្បែង​កំសាន្តផ្សេងៗ ទាំង​ឧទ្យាន​ដែល​ធ្លាប់​លេង​កំសាន្ត​ជាពិសេស​នាង​ភ្លេច​ទាំង​ព្រះមហាក្សត្រ​ព្រហ្ម​ទ​ត្ត​ដែលជា​ស្វាមី​នាង​ទៀតផង។

យើង​ឈប់​ស្លេះ​រឿង​កែវ​កាកី​និង​ស្ដេច​គ្រុឌ​តែត្រឹម​នេះ​សិន សូម​បែ​មក​មើល​ឯ​ព្រះរាជវាំង​វិញ​ម្ដង ក្រោយ​ពេលដែល​មេឃង​ងិ​ត​ព្យុះភ្លៀង​ត្រូវបាន​ស្ងប់ស្ងាត់​ហើយ​នោះ ព្រះរាជា​ព្រហ្ម​ទ​ត្ត​យាង​ចូល​ក្រឡាបន្ទំ​ដើម្បី​រក​ព្រះ​មហេសី​កែវ​កាកី​ស្រាប់តែ​ស្ងាត់ឈឹង​ទ្រង់​ស្លុត​អស់អង្គ​ព្រះកាយ ទ្រង់​ដណ្ដឹងសួរ​អស់​ស្រីស្នំ​ភិ​លៀង​ទាំងឡាយ គ្មាន​នរណាម្នាក់​បានដឹង​ឡើយ។ ព្រះអង្គ​ទ្រង់​ចាត់​ឲ្យ​រត់​រក​គ្រប់​ទីកន្លែង​ដែន​មណ្ឌល​នៅតែ​មិនបាន​ជួប ទីបំផុត​ព្រះអង្គ​ព្រហ្ម​ទ​ត្ត​ទ្រង់​ព្រះ​កន្សែង​នឹក​ស្ដាយ​កែវ​កាកី​ជា​ពន់ពេក​ទ្រង់​ព្រះ​ចិន្តា​ថាៈ

ឱ​មាស​មិត្តរ​បស់បង​អើយ​ពេលនេះ​តើ​ឲ្យ​បង​ទៅរក​ប្អូន​នៅឯណា? ប្អូន​អើយ​បង​នេះ​សែនស្ដាយ​ប្អូន​ពេក​កន្លង​ព្រោះថា​ប្អូន​ជា​ស្រី ដែល​ដឹង​អស់​ការ​រាក់​ជ្រៅ​ដឹង​ទាប​ដឹង​ខ្ពស់​សមជា​ឯក​ក្ស​ត្រី​ស្រី​កល្យាណ​មែន។ បង​ស្ដាយ​ប្អូន​មាន​ប្រាជ្ញា ចេះ​ចាត់ចែង​ចរចារ​ពុំ​ចេះ​ឆ្ងល់​ដល់​អ្វី​ឡើយ។ ប្អូន​ចេះដឹង​សុខទុក្ខ​ដល់​ស្រីស្នំ​ទាំងឡាយ ប្អូន​អើយ​បើ​គិតដល់​ក្លិន​ខ្លួន​នួនស្រី​ដែល​ធ្លាប់​ផ្ទុំ​ផ្ទឹម​ខ្នើយ​និង​បង​នោះ​បង​គិតថា​នឹង​គ្មាន​ស្រី ណា​នឹង​ប្រដូច​បានទេ បង​ធ្លាប់​យល់​ភ័​ក្រ​ប្អូន​គង់​ក្រសាល​ជិត​បង ធ្លាប់​ស្រង់​គង្គារ និង​រាំលេង​កំសាន្ដ នាំ​ឲ្យ​ទុក្ខសោក​ទាំង​ប៉ុន្មាន​និរាស​ចេញ​បាន​ហើយ​យល់​តែ​សេចក្ដីសុខ​ស្កប់ស្កល់​ពេញ​ទាំ​អ​កាយ ប៉ុន្តែ​ប្អូន​អើយ​ពេលនេះ​តើ​ប្អូន​ព្រាត់​ទៅ​ឯណា? តើ​បាន​សុខ​ឬ ក៏​ជា​ទុក្ខ? ប្អូន​អើយ​បើ​ពេលនេះ​បង​ដឹងថា​ប្អូន​នៅ​ស្ថាន​ណា​នោះ បង​នឹង​តាម​ទៅយក​ប្អូន​មកវិញ​ជាក់​ជាមិនខាន តែ​ពេលនេះ​ព្រលឹង​មាសបង​អើយ បង​បានតែ​គិត​ និងរងចាំ​ប្អូន​តែប៉ុណ្ណោះ។

ស្ដេច​ព្រហ្ម​ទ​ត្ត​ទ្រង់​សោកសង្រេង​នឹក​ជាយា​គ្រប់​ទិវារាត្រី ទ្រង់​ភ្លេច​ទាំង​ស្រង់​គង្គារ ភ្លេច​អស់ទាំង​ល្បែង​ដែល​ទ្រង់​ធ្លាប់​ក្រសាល​កំសាន្ត ភ្លេច​អស់​ស្រីស្នំ​និម្មល​ទាំងឡាយ ពេល​សោយ​ក្រយាស្ងោយ​ទ្រង់​សោយ
ទាំង​ទុក​សោក​គ្រាម​ក្រំ​ពេក​កន្លង។ ទីបំផុត​ព្រះអង្គ​ទ្រង់​ក៏​ត្រាស់​បញ្ជា​ឲ្យ​ហៅ​គ​ន្ធ័​ន មក​ចូលគាល់​ព្រះអង្គ​ហើយ​ទ្រង់​បាន​ប្រាប់​រឿង​ដែល​ជាយា​បាន​បាត់​ពី​ប្រាសាទ។ គ​ន្ធ័​ន​បាន​ស្ដាប់​ហើយក៏​ក្រាប​សម្ដេច​ព្រហ្ម​ទ​ត្ត​ហើយ​ទូល​ថាៈ
សូម​ទ្រង់​ព្រះមេត្តាប្រោស កាលដែល​ព្រះអង្គ​ទ្រង់​ក្រសាល​បាស្កា​និង​ចៅ​មាណព​នោះ ទូលបង្គុំជាខ្ញុំ​បានឃើញ​ព្រះ​មហេសី​ទ្រង់​យាង​ឆ្ពោះទៅ​ទ្វារ​ហើយ​មើលទៅ​ចៅ​មាណព ចំនែក​ចៅ​មាណព​ក៏បាន​មើលទៅ ព្រះ​មហេសី​វិញ​ដែរ ហើយក៏​បាន​ញញឹម​ដាក់គ្នា​ទៀតផង។ ទូលបង្គំជាខ្ញុំ​ឃើញ​ហើយ​មាន​សេចក្ដី​ក្រោធ យ៉ាងខ្លាំង​ជំនួស​ព្រះអង្គ ទូលបង្គំ​ស្ទើរតែ​ស្ទុះ​ទៅ​ស៊ី​សា​ចើ​ទាំង​រស់​ទេ ប៉ុន្តែ​ទូលបង្គំ​ខំ​ទប់​កំហឹង​ហើយ​សញ្ជឹង​គិតថា បើសិនណា​ចៅ​មាណព​ជា​មនុស្ស​ធម្មតា​នៅ​ស្រុក​អាយ​ហេតុ​ម្ដេចក៏​ឃើញ​ហើយ​មិន​ថ្វាយ បង្គំ​យ៉ាងនេះ ម្យ៉ាងទៀត​បើ​អ្នក​មកពី​ឆ្ងាយ​វិញ​នោះ​ហេតុ​ម្ដេចក៏​ទៅមក​បាន​ឆាប់​យ៉ាងនេះ? ទូលបង្គំ​គិត​មើលទៅ​ឃើញថា​ប្លែក​ណាស់ ឬមួយ​ក៏​ចៅ​មាណព​ជា​ក្រុង​គ្រុឌ​ក្លែងរូប​កាយ​បំភ័ន​ភ្នែក​ដើម្បី​លេង​បាស្កា និង​ព្រះអង្គ ហើយ​លបលួច​យក​អគ្គ​ទេពី​ទៅ​សោយសុខ​នៅ​សិម្ពលី ហើយ​មើលទៅ​ទូលបង្គំ​យល់​ដូច្នេះ ប៉ុន្តែ​យ៉ាងណា​នោះ​សូមទាន​ល្អងធូលីព្រះបាទ​រង់ចាំ៧ថ្ងៃ​សិន ទូលបង្គំ​គិតថា​គេ​ប្រាកដជា​នឹង​មក​ជាមិនខាន​ពេលនោះ​យើង​នឹង​តាមដាន​ឲ្យ​បានដឹង​ការពិត ហើយ​បើ​បានដឹង​ប្រាកដ​ហើយ​យើង​នឹង​ប្រើ​កល​យ៉ាងណា​ដើម្បី​ឲ្យ​គេ​ជូន​ព្រះ​មហេសី​ត្រឡ​បើ​មកវិញ។

អង្គ​ក្សត្រ​ព្រហ្ម​ទ​ត្ត​ទ្រង់​ស្ដាប់​គ​ន្ធ័​ន​ហើយ ហាក់​បាន​ធូ​ស្បើយ​ក្នុង​អារម្មណ៍​ខ្លះ​ទើប​មាន​ព្រះបន្ទូល​ថាៈ
ហៃ​គ​ន្ធ័​នប​ង​សំលាញ់​អើយ បើ​ពិត​ដូច្នោះ​មែន​អង្គ​អញ​សែន​ត្រេកអរ​ក្រៃ​ហើយ​ដូច្នេះ​ចូរ​បង​រៀបចំ​ប្រុងប្រៀប​ផង​ចុះ​ហើយ​កាលដែល​ធ្វើដំនើរ​ក្នុង​ផ្លូវ​ឆ្ងាយ​នោះ ចូរ​បង​ប្រយ័ត្នប្រយែង​ខ្លួនប្រាណ​ផង ហើយយ៉ាងណាៗនោះ​សូម​បង​ឆា​បើ​ត្រឡ​បើ​មកវិញ។

គ​ន្ធ័​ន​ស្ដាប់​ហើយក៏​ក្រាបបង្គំ​លា​ព្រះមហាក្សត្រ​ត្រលប់​ទៅ​ទី​ស្ថាន​របស់ខ្លួន​វិញ ចំណែក​អង្គ​ក្សត្រ​ទ្រង់​ក៏​យាង​ចូល​ក្រឡាបន្ទំ​ដែរ​តែ​ទ្រង់​ចេះតែ​មានការ​សោកសៅ​នឹករលឹក​កែវ​កាកី​ជានិច្ច។

អានវគ្គ៣ បន្ត

No comments: