Friday, January 21, 2011

> រស្មីចុងក្រោយ

រឿង
រស្មីចុងក្រោយ



“ផាំងៗ ... ផាំង...!!!”

..........



លាន់ឮទៀតហើយ... ឮម្តងទៀតហើយ...!!! សម្លេង​បែបនេះវាកើតឡើងទៀតហើយ...!!!

សម្លេងជេ​រប្រទេចបណ្តា​សា ដៀលពូជអំបូ​របែបនេះ គ្មាននរណាចង់ដឹងចង់ឮទៀតទេ...  អស់រយៈពេល​ច្រើនខែកន្លងមកហើ​យដែលខ្ញុំបានឮសម្លេងនេះកើតឡើង។
​​
     ដើមឡើយ... គ្រួ​សាររបស់ខ្ញុំ​​ជាគ្រួ​សារមួយដែល​មានភាពកក់ក្តៅ ​ហើយ​មានសុភមង្គលបំផុត... គ្រួសារដ៏តូចនេះមា​នលោកឪ​ពុកអ្នកម្តាយ​ និងកូនស្រី យើងរស់នៅជួបជុំគ្នានៅលើដំបូលតែមួយ។ រាល់ថ្ងៃពុក​ទៅធ្វើការ អ្នកម៉ែទៅផ្សា​រ ពុករប​​ស់​​ខ្ញុំគ្រាន់​តែ​​ជាតម្រួតមួ​យរូប​ប៉ុណ្ណោះ​​ ម៉ែជាអ្នកលក់បន្លែបន្តិចបន្តួចនៅតាមផ្សារ។ ពុកនិងម៉ែស្រ​ឡា​ញ់គ្នាណាស់​ ទៅណាម​​កណាលោក​​តែងតែទៅជាមួយគ្នា ពួកគាត់ស្គាល់ភាពក្តៅត្រជាក់រ​​ប​​ស់​​គ្រួ​សា​​រ និ​ង​ចេះអត់​​ធ្មត់ខន្តី... ទោះបីគ្រួសាររបស់នាងខ្ញុំក្រពិតក៏មែន ប៉ុន្តែខ្ញុំមានអារ​ម្មណ៍មោ​ទន​ភាពចំពោះការចិញ្ចឹ​​មជីវិ​​តបែបងា​​យៗរប​​​ស់គ្រួសារដ៏​តូចនេះណាស់។ មិត្តភ័ក្តិជាអ្នកមានគេតែងតែមើលលើមើលក្រោមលើរូបខ្ញុំ ពួកគេមា​នប្រា​​ក់កាសចាយវាយពេ​ញដៃ... មានម៉ូតូថ្មីៗ មានកាបូដាក់សៀវភៅស្អាតៗ មានសម្លៀកបំពាក់ថ្មីៗ មាន​គ្រឿងអល្ល​ង្កា​​ពា​ក់​​ជ្រែកខ្លួន តាមពិតពួកគេមើលមកខ្ញុំបែបនេះត្រឹមត្រូវណាស់ ព្រោះខ្ញុំគ្មានឱ​កាសនឹងបា​នប្រើប្រាស់​រ​បស់អស់​នោះ​​។ ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំមិនរុញរា ហើយមិនយកចិត្តទុកដាក់ និងពាក្យឡក​​ឡាយរប​​ស់ពួក​គេ​​ឡើ​យ។ ​ខ្ញុំនៅ​តែ​មា​​នសេ​ចក្តីសង្ឃឹម និងមានសុបិនដូចជាមនុស្សដ៏ទៃទៀតដែរ ប៉ុន្តែខ្ញុំត្រូវទុ​កវាមួយកន្លែងសិន ព្រោះដឹ​ងច្បា​ស់ថា​ ​សេ​ដ្ឋ​កិច្ចគ្រួសាររបស់ខ្ញុំវាទន់ខ្សោយ។
​​​​​​​
ខ្ញុំំមិនធ្លា​ប់សុំអ្វីពីឪពុ​កម្តាយទេ ព្រោះខ្ញុំគិតថា បើខ្ញុំលា​ដៃសុំប្រាក់ពុកម៉ែ​ងាយៗនោះ​វាដូចជាមិ​នយល់ពីអ្វីទាំងអ​ស់ពី​ស្ថា​ន​ភា​ពគ្រួសារ គឺខណៈដែលលោកទាំងទ្វេស៊ូអត់ឃ្លានដើម្បីសន្សំប្រាក់នោះ...
​​
ខ្ញុំនៅចាំ​​​បានថា​ ​​​មានពេលមួយនោះ ខ្ញុំបានហាមាត់សុំប្រាក់អ្នកម៉ែ៖

“ម៉ែៗ កូនចង់​សូមប្រាក់ម៉ែខ្លះទៅបង់រៀនបន្ថែម... កូនចង់រៀនបន្ថែមទៀត...”

“កុំរៀនអី​កូនអើយ! ​​ផ្ទះយើងឥឡូវនេះមានការចាយវាយច្រើនណាស់ ប្រសិនបើកូនរៀនបន្ថែមទៀតនោះ តើថ្លៃទឹក ភ្លើង រាល់​ខែ ម៉ែបាន​ប្រាក់មកពីណាមកចំណាយ?”
នេះជាចម្លើយដែ​​ល​ធ្វើឲ្យខ្ញុំស្អិតទឹកមាត់ ជាប់បំពង់ក បង្ហាញពីការសោកស្តាយ តូចចិត្ត និងខុសបំណង
​​​
​វាមកស្ទះ​​ជាប់ក្នុ​ងក្រឡើតរបស់ខ្ញុំ ហើយដំណក់ទឹកមូលៗថ្លាៗ បានរមៀលចេញពីកែវភ្នែករបស់ខ្ញុំ... ទីបំផុត​ខ្ញុំចាំបា​ច់ត្រូវ​រៀ​ន​ដោ​​យខ្លួនឯង ខ្ញុំមិ​​នលះបង់សេចក្តីព្យាយាមនោះទេ ខ្ញុំនៅមានពុកម៉ែជាអ្នកផ្តល់​កម្លាំងចិត្តឲ្យ​​ខ្ញុំជាដរាប។ ខ្ញុំ​បានក្លា​​យជាសិស្ស​​​ពូកែនៅក្នុងថ្នាក់ ជាសិស្សពូកែប្រចាំសាលា គ្រប់ៗគ្នាសរសើរខ្ញុំមិនដាច់ពីមាត់ ពុកម៉ែរី​ករាយនឹ​ងលទ្ធផល​​រ​បស់ខ្ញុំ ទោះបីវាជារបស់សដែលតូចតាចនៅក្នុ​ងខ្សែភ្នែករបស់អ្នកដែលមាន​សមត្ថភា​​ពខ្ពស់ជាងខ្ញុំក៏ដោយ ប៉ុន្តែវាផលសម្រេចដ៏ធំធេងរបស់ខ្ញុំ។

ក្រោយមកហេតុការ​ណ៍ដែល​គ្មាននរណា​​ម្នាក់ស្មានត្រូ​វ​នោះបានមកកើតលើគ្រួសាររបស់ខ្ញុំ... ល្ងាចនោះ ពុកត្រឡប់ម​កផ្ទះខុ​​សពីប្រក្រ​តី...​ ពុកធ្វើដំណើរចូល​មកក្នុងផ្ទះទាំងទ្រហែបទ្រហប ព្រជាមួយពាក្យប្រាប់ម៉ែថា គាត់ត្រូ​វឆ្នោតរ​ង្វាន់ទី១​ ​ណា៎! ទៀតផង។
ខ្ញុំហើយនឹងម៉ែនិយាយ​អ្វីមិ​នចេញ​។ ពុកឱបម៉ែ​ជាប់ ម៉ែស្រក់ទឹកឹកភ្នែកដោយក្តីរំភើប៖
​​
“ឪវា... ឪវាឯងគិតឃើ​ញយ៉ាងម៉េចបានជាទៅទិញលេខឆ្នោត... រាប់សិបឆ្នាំហើយ ខ្ញុំមិនធ្លាប់ឃើញឯងនឹកនារឿង ឆ្នោត ​អ្វីទេ​​” ម៉ែសួរទៅពុកទាំងទឹក​ភ្នែកពេញក្នុងកែវភ្នែក។
​​​​
ពុកប្រា​ប់​​​រឿងរ៉ាវយ​លសប្តិឲ្យម៉ែ​ស្តាប់។ ពុកនិងម៉ែស្រ​​​វាបឱបគ្នាដោយទឹកភ្នែកនិងក្តីរំភើប។ គ្រួសារពេលនោះ​ប្រៀបបាន​​ទៅនឹងទឹកភ្លៀងមួយមេធំធ្លាក់មកស្រោចស្រពផ្ទៃដីដ៏បែកក្រហែងឲ្យសើមជោគជាំអ៊ីចឹង។

ចាប់តាំងពីពេល​នោះ​​មកគ្រួសារឪពុកម្តាយកូនយើង ប្រៀបបាននឹងរុក្ខជាតិដែលត្រូវទឹក និងជីវជាតិ ក៏ចាប់
​​
ផ្តើមពន្ល​​កត្រួយ​ថ្មី គឺបានផ្លាស់ប្តូរពីសភាពមួយទៅជាសភាពមួយទៀតដែលមិនគួរឲ្យជឿ... ពុក និងម៉ែបានផ្លាស់ប្តូរ​មុខរបរថ្មី​រៀងខ្លួ​ន ពួកគាត់បានបើកហាងលក់ឥវ៉ាន់យ៉ាងធំ... ចំណែកខ្ញុំមកដល់ពេលនេះរៀនថ្នាក់ទី១១ដែរ។ គ្រួសារ​រប​​​ស់​ខ្ញុំ​មានផ្ទះថ្មីមួយខ្នងស្អាតធំទូលាយ ពុក និងម៉ែក៏ទិញរថយន្តថ្មីទំនើប ពួកគាត់មិនជិះម៉ូតូទៀតទេ ហើយអ្នក​​ម៉ែក៏មិន​​ចាំ​បាច់​ក្រោកពីព្រលឹមដើម្បីទៅទទួលលើកបន្លែពីគេមកលក់ទៀតដែរ។ មួយរយៈក្រោយម​កគ្រួសារ​​ខ្ញុំបានបង្កើតជាសាខាលក់ដូរ​ជាច្រើនកន្លែងនៅតាមខេត្ត។ ភាពសប្បាយហ៊ឺហា មានទ្រព្យសម្បត្តិហូរហៀ​របែបនេះ ធ្វើឲ្យពុ​​កម៉ែគ្មានឱកាសនៅក្បែរខ្ញុំទៀតទេ ខ្ញុំដូចជាគ្មានភាពកក់ក្តៅអ្វីបន្តិចសោះឡើយ។ ពេលខ្លះ​​គាត់​​ទៅចោ​​លខ្ញុំមួយ​អា​ទិ​​ត្យ មួយខែក៏មាន គាត់ទុកខ្ញុំចោលឲ្យនៅម្នាក់ឯង ខ្ញុំយកភាពអផ្សុកជាមិត្ត ។ ប៉ុន្តែទោះជាយ៉ា​​ង​ណាក៏​ខ្ញុំ​ត្រូវ​អត់ធ្ម​ត់​ដូ​​​​ចពីមុនអញ្ចឹងដែរ ហើយព្យាយាមផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងរហូត...

សព្វថ្ងៃគ្រួ​សាររ​​បស់ខ្ញុំមានទ្រព្យ​សម្បត្តិប្រាក់កាសជាច្រើន ចង់បានអ្វីក៏បានភ្លាម។ ខ្ញុំមានមិត្តភ័ក្តិច្រើនគួរសមដែរ ម្នាក់ៗច​ង់​​ដើ​រលេ​ង​ជាមួយខ្ញុំ។ ខ្ញុំមានម៉ូតូហុងដាសេ១០០ សេរីឆ្នាំថ្មី ជាកាដូថ្ងៃខួបកំណើតរបស់ខ្ញុំគម្រប់១​៧ឆ្នាំ។​ ខ្ញុំទៅសា​លា​​ដោ​យម៉ូតូថ្មីនេះទៅបង្អូតពួកម៉ាកជានិច្ច មិត្តភ័ក្តិរបស់ខ្ញុំសរសើ​​រពីម៉ូតូថ្មីរបស់ខ្ញុំអារម្មណ៍​របស់ខ្ញុំ​ប្រកបដោ​យ​​សេចក្តីសុខ វាជាសេចក្តីសុខរបស់ខ្ញុំដែលមិនធ្លាប់មាន។ ខ្ញុំប្តូរពីទម្លាប់ហៅពុកៗម៉ែៗ ទៅជាប៉ាៗម៉ាក់ៗ​វិញ​។ មួយរ​​យៈនេះលោកប៉ាអ្នកម៉ាក់មិនចូលចិត្តទៅណាជាមួយគ្នានោះទេ ពេលដែលម៉ាក់​នៅផ្ទះប៉ារ​វល់នៅខាង​ក្រៅ នៅ​​ពេលដែលប៉ានៅផ្ទះម៉ាក់ចេញទៅខាងក្រៅ។ ប៉ាម៉ាក់នៅពេ​​លនេះចា​ប់ផ្តើមឮមាត់ឮកដាក់គ្នា រហូតមាន​​​ប្រើហិង្សា​ទៀតផង។ រឿងរ៉ាវទាំ​ងអស់ក៏ព្រោះតែលោកប៉ាទៅមានស្រីនៅតាមខេត្ត ប៉ាទៅរកពួក​គេរហូតមិន​សូវចូល​​ផ្ទះទេ ចំណែកម៉ាក់ក៏ចាប់ផ្តើមមានមិត្តភ័ក្តិពួកម៉ាក លេងល្បែងស៊ីសង ប៊ីប៉ោ ផឹកស៊ី ពេលត្រឡប់​ចូលផ្ទះយ​ប់​​ជ្រៅ​​​ ​ហើ​​​​យគាត់ចូលចិត្តនាំប្រុសក្មេងមកជាមួយផងដែរ។ បុរសដែល​​ជារឿយ​ៗម៉ាក់​នាំចូលមក្នុងផ្ទះ​នោះគេ​អាយុតិ​​ចជា​​ង​ម៉ា​ក់​ជាងដប់ឆ្នាំឯណោះ គេចូលចិត្ត​ចោលខ្សែ​ភ្នែកដ៏ពិសពុលរបស់គេមកលើរូបខ្ញុំជានិច្ច ម៉ាក់មិនដែ​លសង្កេត​​សកម្មភាពរបស់គេឡើយ។ ក្រោយមកប្រុសម្នាក់នោះចូលមកក្នុងផ្ទះជាមួយម៉ាក់កាន់តែញឹកទៅៗ។ ពាក្យ​ថា​ “ពូ” ជាពាក្យ​ដែល​ខ្ញុំបានឮ ចេញពីមាត់ម្តាយខ្ញុំ គាត់ណែនាំឲ្យខ្ញុំ ឲ្យស្គាល់គេ។ វាជាសុបិនរ​បស់ខ្ញុំដែល​​មិនអា​ចទ​​ទួលយកបា​ន​ ម៉ាក់បាន​​ហៅខ្ញុំឲ្យទៅជួបនៅក្នុងបន្ទប់ទទួលភ្ញៀវគាត់ណែនាំបុរសនោះឲ្យខ្ញុំស្គាល់៖

“នីត នេះ​ពូ​​ដេត គាត់ជាឪពុកថ្មីរបស់កូន ជម្រាបសួរពូទៅកូន!”

សម្តីរប​​ស់អ្នកម៉ាក់​​បានត្របាក់ផ្តាច់ទងប្រម៉ាត់បេះដូងខ្ញុំ។ ខ្ញុំស្តាប់អ្វីមិនចូលក៏ស្ទុះចូលទៅក្នុងបន្ទប់

គេង។ ខ្ញុំ​​​តឹង​​ទ្រូ​ង​រកនិយាយអ្វីលែងរួច ខ្លួនប្រាណខ្ញុំប្រៀបបាននឹងមេឃបាក់សង្កត់ពេលដែលឮពាក្យថា “ឪពុកថ្មី” ដូចជាអ្វី​ៗលើ​ផែនដីនេះឈប់វិលអីចឹង។
ពីមុន​ខ្ញុំ​មិនបា​​នដឹងថា គ្រួសាររបស់ខ្ញុំជំពាក់បំណុលគេច្រើនប៉ុនណានោះទេ។ មុខជំ​នូញរបស់គ្រួសា​រត្រូវបា​​នគេរឹប​អូស​​ ហាងទំនិញ ដីធ្លី រថយន្ត ត្រូវបានធនាគារលក់ឡៃឡុងចោលដើម្បីដោះបំណុល។ មកដល់ពេលនេះម៉ាក់ចា​ប់ផ្តើម​បន្ថែ​​ម​​​គ្រឿងស្រវឹងច្រើនជាងមុន... ប៉ាបានចុះទៅតាមខេត្ត រយៈពេលយូរទៅៗ​ត់មួយ​​ខែជាពីរខែ ទើបត្រឡ​ប់មកផ្ទះ គា​​ត់​ចូលផ្ទះម្តងៗ គ្មានអ្វីក្រៅពីឈ្លោះប្រកែកគ្នា ហើយវាយ​ឆ្នាំងវាយចាន​នោះឡើ​យ ខ្ញុំមិនដឹងជាត្រូវធ្វើ​ដូចម្តេច​​ចំពោះ​​​រូប​ភាពទាំងអស់នោះទេ...។
​​​
ខ្ញុំសញ្ជឹងគិ​​ត គិត​​​ហើយគិតទៀត ពីបញ្ហាគ្រួសារ ដែលពេលនេះមិនអាចនឹងរកច្រកចេញបាន... រឿងទាំងអស់​​​​នេះ​​គឺវា​​កើ​​​ត​​​ឡើ​ងពីបញ្ហាតែមួយគាត់គឺ “លុយ” លុយជាដើមហេតុ ដែលធ្វើឲ្យគ្រួសារខ្ញុំផ្លាស់ប្តូរទៅជា
បែប​នេះ។ លុ​យបានបំផ្លាញជីវិតដ៏សែនស្ងប់សុខ ជីវិតពោរពេញដោយភាពសុខដុមរមនានៃថ្ងៃមុន ទោះបីវាមិ​​នមែនជា​​សេចក្តីសុ​ខខាង​​ផ្លូវកាយក៏ដោយ ប៉ុន្តែវាជាសេចក្តី​​សុខខាង​ផ្លូវចិត្តដែលពិបាកនិងរកបានកាលគ្រាកន្លង... ប្រសិនបើខ្ញុំអា​ច​ទាញពេលវេលាឲ្យត្រឡប់ថតក្រោយបាននោះ ខ្ញុំនិងធ្វើ​ភ្លាម​ មិន​ឲ្យគ្រួសាររប​ស់ខ្ញុំផ្លាស់ប្តូរ​បែបនេះទេ មិន​ឲ្យ​ប៉ាគាត់ត្រូវឆ្នោត ចង់ឲ្យម៉ាក់មានអាជីពដូចមុន មុខរបររបស់​អ្នកម៉ាក់ជារបរដែលបានប្រាក់តិចតូច ហើយស្ថិតថេ​រ ​​ជារបរដែលសុច្ចរិត វាមិនដូចជារបររបស់ប៉ាម៉ាក់នៅពេលនេះមានតែស្រមោល និងការបោកប្រាស់។

រយៈពេលចុងក្រោយនេះការសិក្សារបស់ខ្ញុំចាប់ធ្លាក់ចុះជាលំដាប់។ ខ្ញុំក្លាយជាសិស្សដែលមិនចូលសាលារៀន ព្រោះតែខ្ញុំ​​ចង់​​ចេញទៅខាងក្រៅផ្ទះដើម្បីសម្រួលអារម្មណ៍ស្មុគ្រស្មាញ។ នុតជាមិត្តស្រីរបស់ខ្ញុំ។ នាងជា​កូនស្រីម្នាក់​ដែល​ឪពុកម្តាយលែងលះហើយរស់នៅជាមួយយាយ នាងខ្វះភា​ពកក់ក្តៅក្នុ​​ងជីវិតដូចជាខ្ញុំនា​ពេលនេះដែរ។ នុតមិ​​នខុស​ពីខ្ញុំទេ​​​ពេលនេះ នាងជាសិស្សដែលពូកែគេចសាលារៀន។ នាងជាមិត្តដ៏​ល្អម្នាក់ដែលយល់​ចិត្តខ្ញុំ យើ​​ងទាំងពីរនាក់មានរឿងរ៉ាវមិនខុសគ្នាទេ។ ខ្ញុំត្រូវបានលោ​ក​គ្រូនាយកសាលាហៅមកព្រមានដាស់តឿនជារឿយៗ។ លោកគ្រូស្តីបន្ទោសពួកយើងទាំងពីរ យ៉ាងតិ​ចពីដងក្នុងមួយ​សប្តាហ៍ ប្រយោ​​គស្តីបន្ទោសរប​​​ស់លោកគ្រូអ្នក​គ្រូនៅងំ​ក្នុ​ងត្រចៀ​​ករបស់ខ្ញុំជានិច្ចនៅពេលដែលខ្ញុំអង្គុយក្នុងថ្នាក់រៀន។
រាត្រីមួយនុតបាននាំខ្ញុំទៅរាំនៅក្លឹបមួយកន្លែងកណ្តាលក្រុង។ នុតបានបំ​​ពេញបំ​ណង​ខ្ញុំនៅពេ​លដែលខ្ញុំ​មានសំណូ​មពរឲ្យ​នា​​ង​ជួយធ្វើឲ្យខ្ញុំសប្បាយចិត្ត។ វាជា​លើកទី​​មួយហើយដែលខ្ញុំស្គាល់ក្លឹបរាត្រី។ មុនដំបូង​ខ្ញុំមានអារ​ម្មណ៍ប្លែក​​ៗ រសេះរ​សោះអ្វីម្យ៉ាងមិនដឹង ក្រោយ​មកខ្ញុំចាប់ផ្តើមក្រេបប៊ៀយែរបន្តិចម្តងៗ រហូតអស់ពីកែវ។ នៅពេលដែ​​លជាតិស្រ​វឹងបា​​នជ្រាបដល់ខួរក្បាលខ្ញុំមានចាប់ផ្តើមក្លាហានហើយរាំយឺតៗតាមតន្រ្តី។ វាជាសេច​ក្តីសុខម្យ៉ាង​សម្រា​ប់ខ្ញុំ​ដែ​ល​មិនធ្លាប់ជួបប្រទះពីមុនមក ខណៈមានបុរសម្នាក់បានដើរមករកខ្ញុំ៖
​​​​
“សូមជល់​​កែ​​វមួយមក បានឬទេអ្នកនាង?”

ខ្ញុំធ្វើតា​មសំណូមពររបស់គេ។ គេជាបុរសម្នាក់ដែលសង្ហាហើយសុភាព យប់នោះយើងបានស្គាល់គ្នា។ “នីត ឲ្យខ្ញុំសូ​ម​​​លេ​​ខទូរស័ព្ទបានឬទេ សង្ឃឹមថា នារីរូបស្អាតបែបនេះមិនស្អប់ខ្ពើមខ្ញុំនោះទេ?”
​​
សំនួររប​​ស់​​​គេខ្ញុំមិនបានឆ្លើយទេ ប៉ុន្តែអ្នកដែលឆ្លើយនោះគឺនុតមិត្តស្រីរបស់ខ្ញុំ ហើយក៏ជាមិត្តចាស់របស់នាងដែរ។ ប្រ​យោ​​គ​​នេះ​​ជាប្រយោគដែ​លធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយជាប្រយោគដែលខ្ញុំទើបតែបានឮ ។ បុរសនោះឈ្មោះណារ៉ា។ ណា​រ៉ា​ជាមិត្តថ្មីរបស់ខ្ញុំហើយជាមិត្តដែលពិសេស​​ជាងមិត្តភ័ក្តិ​​ដទៃដែលខ្ញុំធ្លាប់សេពគប់កន្លងមក។​

រាត្រីទីមួ​​យរបស់ខ្ញុំនៅក្នុងក្លឹបនោះក៏បានកន្លងផុតទៅយ៉ាងរហ័ស។ ការរាំរែកក៏បានចប់ទៅ... រាត្រីនោះខ្ញុំមានណារ៉ា ជាអ្នកជួនម​​​កផ្ទះ។ ​ដាក់ខ្នងដល់ពូកភ្នែករបស់ខ្ញុំបិទមិនជិតព្រោះតែវង់ភ័ក្ត្ររបស់ណារ៉ា។ ព្រឹកឡើងនុត និងខ្ញុំជជែ​កគ្នា​ពី​រឿងរ៉ាវសប្បាយកា​លពីរាត្រី ដោយមិនបានគិតថា ខ្លួនកំពុងអង្គុយរៀន រហូតដល់អ្នកគ្រូ​​អត់ទ្រាំពុំបានដេញ​ពួ​កយើងចេ​​ញពីបន្ទប់រៀន។ ក្រោយមកពួកយើងទាំងពីរត្រូវាបានសាលាសម្រេច ឲ្យត្រួតថ្នាក់។ ខ្ញុំ និងនុតមិន​​បានឡើងថ្នាក់ទី១២ ដូចមិត្តភ័ក្តិដទៃទៀតទេ។ លទ្ធផលដ៏​សែនទា​ល់ច្រកនៃកា​រសិក្សា​របស់ខ្ញុំមិ​នអាចពិភា​ក្សាជាមួយ​នរ​ណាម្នា​ក់​​បានទេក្រៅពីនុត។ ពេលនេះហើយដែលខ្ញុំអស់ផ្លូវដើរ ពាក្យសើ​​ចចំអករប​ស់​​មិត្តភ័កិ្តក្នុង​ថ្នាក់់បានធ្វើ​​ឲ្យត្រចៀករបស់ខ្ញុំហឹងរកស្តាប់អ្វីមិនត្រូវ ឱរាស្ទើរតែប្រេះធ្លាយ ពាក្យស្តីបន្ទោសរបស់លោកគ្រូអ្នកគ្រូ។

ពីថ្ងៃនោះមក​ខ្ញុំចាប់ផ្តើមដើរតាមផ្លូវតែម្នាក់ឯង ខ្ញុំចង់ឃើញមុខណារ៉ា ព្រោះសង្ឃឹមថា ណារ៉ាអាចជួ​​យ់ឲ្យខ្ញុំបានស​ប្បាយចិត្ត​​ខ្លះ ប៉ុ​ន្តែឧបសគ្គរបស់ខ្ញុំគឺខ្ញុំគ្មានអ្វីទំនាក់ទំនងទៅណារ៉ាព្រោះខ្ញុំគ្មានទូរស័ព្ទ ចំណែកទូរស័ព្ទ​លើកតុនៅ​ផ្ទះខ្ញុំក៏​​ត្រូវបានកាត់ផ្តាច់ដោយមិនបានបង់ប្រាក់។ ខ្ញុំសុំយោបល់នុតពីមធ្យោបាយជួបណារ៉ា។ នុតបានឲ្យ​​យោប​ល់​ខ្ញុំទិ​ញទូ​រស័ព្ទមួយគ្រឿងដើម្បីទាក់ទងទៅណារ៉ា នាងប្រាប់ថា បើគ្មានទូរស័ព្ទមិនទាន់សម័យទេ។ ក្រោយម​ក​ខ្ញុំព្យា​​យាមលួ​​ចលុយរបស់ប៉ាដើម្បីទិញទូរស័ព្ទ។ ប៉ាគាត់មិនបានដឹងទេព្រោះលុយគាត់ទុកចោលក្នុងហោប៉ៅ។ ក្រោ​យ​ពី​ទិ​ញទូរ​ស័ព្ទបានមកនុតបានបបួលខ្ញុំជប់លៀងទូរស័ព្ទថ្មីនោះ ខ្ញុំធ្វើតាមសំណូមពររបស់នុត ប៉ុន្តែខ្ញុំបានឲ្យនុតណា​ត់ណា​រ៉ាមកចូលរួមផងដែរ។
​​
ល្ងាចនោះ​​​​នុតបា​នទៅ​ណាត់ណារ៉ាមកដូចបំណងរបស់ខ្ញុំ។ រាត្រីនោះយើងទាំងបីនាក់បានរាំលេងនៅក្លឹបរា​ត្រីមួយប​ន្ទាប់ពីនាំគ្នា​ទៅជប់លៀងទូ​​រស័ព្ទថ្មីនៅ​ព្រែក​លៀបមក។ យប់នោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯង
ស្រវឹងជាខ្លាំងរហូតបា​​ត់​ស្មា​រ​​តីម្ត​ងៗ ពេលដែលខ្ញុំដឹងខ្លួនឡើងស្រាប់តែខ្ញុំនៅក្នុងបន្ទប់ជាមួយណារ៉ា ដោយខ្លួនប្រាណអា​ក្រាត គ្មានសម្លៀកបំពាក់នៅជាប់នឹងខ្លួនប្រាណមួយបំណែកឡើយ។ អ្វីៗបានកន្លងផុតទៅហើយ ខ្ញុំមិនដឹង​ត្រូវ​​ធ្វើដូច​ម្តេចបន្តទៀតទេ មានតែអង្គុយសម្រក់ទឹកភ្នែកដូចមនុស្សដែលគ្មានវិញ្ញាណ។ ណារ៉ាបានលួង​លោមទ​​​ទួ​លខុ​​​សត្រូវលើកកំហុសរបស់គេ គេធ្វើនេះព្រោះតែស្រឡាញ់ខ្ញុំ។ ចាប់តាំងពីរា​ត្រីនោះមកខ្ញុំ​​បានទទួលភពមួ​យថ្មី​ទៀ​ត​ដែលណារ៉ាជាអ្នកបង្កើតវា វាជាឋានសួគ៌យ៉ាងមនោរម្យ យើងទាំងពីរជិះម៉ូតូ​ឌុបគ្នាជាគូៗ ទៅ​កំសាន្តនៅក​​ន្លែ​ង​ផ្សេ​ង​​ៗ ផឹកស៊ី រហូតដល់ពេលស្រវឹងយើងនាំគ្នាទៅគេងនៅផ្ទះសំណាក់ជាប្រចាំ។ ថ្ងៃមួ​យណារ៉ា​បាននាំខ្ញុំទៅ​កន្លែង​មួយដែលខ្ញុំមិនធ្លាប់ឃើញ គេបានណែនាំខ្ញុំឲ្យមិត្តភ័ក្តិស្រីប្រុសរបស់គេផ្សេងទៀតបានស្គាល់។

ពេលនេះខ្ញុំក្លាយជាមនុស្សដែល​​​គ្មានការងារធ្វើ ក្រៅពីដើរលេងពេញមួយថ្ងៃ និងលួចយកលុយកាក់ក្នុងផ្ទះទៅចាយ បើថ្ងៃ​​​ណាលួចមិនបានខ្ញុំតែ​ងតែយករបស់​របរនៅក្នុងផ្ទះទៅលក់។ រាងកាយរបស់ខ្ញុំស្លេ​កស្លាំងប្រាស់ចាកភាពស្រ​ស់បំព្រង ស្អាតផួ​​រ​​ផង់ មកជាក្មេងអនាថា ស្រីពាលាអាវាសែ ជាក្មេងទំនើង ទីបំផុតខ្ញុំក្លាយ​ជាក្មេងទំនើង​ក្នុង​​បញ្ជើខ្មៅរបស់ត​ម្រួ​ត ព្រោះតែរឿងថ្នាំញៀនស្រវឹងរបស់ណារ៉ា។ ពេលដែលខ្ញុំគ្មានលុយទិញថ្នាំទេ ខ្ញុំតែងតែកា​ត់សរ​​សៃ​ឈា​មបឺតឈាមដើម្បីបន្ថយភាពញៀន។ ចំណែកណារ៉ាពេលនេះគេបានឃ្លាតពីខ្ញុំគេហា​​ក់​ដូ​ចជា​​​តោះ​តើយជាមួយខ្ញុំ​ រហូតបាត់ស្រមោល ខ្ញុំគិតថា គេបោះបង់ខ្ញុំចោលហើយ អ្វីៗរបស់ខ្ញុំបានរុះរោយដោយស្នាដៃរបស់គេ រីឯមិត្តនារី​​រប​​ស់ខ្ញុំនុតក៏បានបោះបង់ខ្ញុំចោល ខ្ញុំមិនបានជួបគេចាប់តាំងពីណារ៉ាទៅបាត់ៗជាមួយខ្ញុំ។

ពេលនេះ​ជីវិតដែលធ្លា​ប់តែហ៊ឺហារបស់ខ្ញុំប្រែជាឯកា ព្រោះតែគ្មានណារ៉ា​នៅក្បែរ។ ខ្ញុំមានអារម្មណ៍ញ័រសាច់ វិលមុខម្តង​ម្កាល ​​ណា​យអាហារ ពេលខ្លះក្អួតចង្អោរស្ទើរដាច់ខ្យល់។ ខ្ញុំព្យាយាមត្រដរខ្លួនទៅមន្ទីរពេទ្យ​ដើម្បី​ឲ្យពេទ្យពិនិត្យសុខភាពរកមួលហេតុនៃភាពខុសប្រក្រតីរបស់ខ្ញុំ លទ្ធផលបានចេញមក​ធ្វើឲ្យខ្ញុំស្ទើ​រតែ​ដាច់បង្ហើម។​​ គ្រូពេទ្យប្រា​ប់ថា ខ្ញុំមានផ្ទៃពោះជាងពីរខែហើយ ហើយបានហាមមិនឲ្យខ្ញុំប្រើថ្នាំញៀនបន្តទៀត បើមិ​​នដូច្នោះ​ខ្ញុំនឹងមានប​ញ្ហាធំដ​ល់ជីវិត។ ឈានជើងចេញេពីមន្ទីរពេទ្យឯកជនមួយនៅម្តុំក្បាលថ្នល់ ខ្ញុំសម្រេចចិត្តឡើ​​ងទៅលើ​ស្ពាន​អា​​កា​​​សដើម្បីធ្វើអ្វីមួយលុបលាងរឿងរ៉ាវ ស្លាកស្នាមរបួស ប៉ុន្តែត្រូវតម្រួតតាមឃ្លាំមើល ខ្ញុំធ្វើអ្វីមិនកើត។

ជីវិតរបស់ខ្ញុំពីមួយថ្ងៃទៅមួ​យថ្ងៃចាប់ផ្តើមងងឹតសូន្យសុងជាដរាប តើខ្ញុំនឹងយកមុខទៅជួបប៉ាម៉ាក់បានយ៉ាងដូចម្តេច ត្រូវដោះស្រាយ​​យ៉ាងណាជាមួយមនុស្សជុំវិញខ្លួន វិធីដោះស្រាយរបស់ខ្ញុំមានតែមួយគត់គឺកូនដបនេះទេ ដែលអា​ចបញ្ច​ប់អ្វី​​ៗដែលខ្ញុំបានសាងឡើង បញ្ចប់អ្វីៗដែលជាភាពគម្រក់របស់ខ្ញុំ...
​​
“អូ​​! ភ្ញា​ក់ហើយ!”​ សម្លេងរបស់ម្តាយខ្ញុំ។ គាត់កំពុងអង្គុយនៅក្បែរគ្រែរបស់ខ្ញុំគេង។ ទឹកភ្នែករបស់គាត់ជោគជាំថ្ពាល់ គាត់យំ​ខ្សឹកខ្សួល៖

“នីត កូនម៉ែ!​ ឲ្យម៉ែសូមទោសណា៎... កន្លងមកម៉ែមិនបានមើលថែរក្សាកូនដោយខ្លួនឯង ម៉ែធ្វើខុស មករហូត ពេល​នេះ​​​​ម៉ែដឹងកំហុសហើ​​​យ ម៉ែបានដឹងច្បាស់ពីកាតព្វកិច្ចជាម្តាយហើយកូន... ពេលនេះដេត គេបានទៅ​ចោល​ម៉ែ​ហើយ គេបោក​​ប្រាស់ម៉ែអស់ពីខ្លួន ពេលនេះម៉ែនឹងនាំកូនកសាងជីវិតថ្មី...” ខ្ញុំស្រវាឱ​បម្តាយខ្សឹកខ្សួល​​ទាំងកណ្តាលរាត្រី​ស្ងាត់។​​
​​​
ថ្ងៃបន្ទាប់​​មក​ទៀតពេលដែលខ្ញុំបានជាសះស្បើយ លោកគ្រូពេទ្យបានប្រាប់ខ្ញុំថា ទារកនៅក្នុងផ្ទៃរបស់​ខ្ញុំបានស្លាប់​បាត់ហើ​យ​ ​​ព្រោះតែឥទ្ធិពលថ្នាំដែលខ្ញុំបានលេបសម្លាប់ខ្លួននោះ។
​​
សម្លេងប​​​ក្សាបក្សី​​ ស្រែកច្រៀងយ៉ាសប្បាយខ្ញៀវខ្ញាអបអរថ្ងៃថ្មីនៃជិវិត។ ដែលផ្ទុយស្រឡះពីខ្ញុំដែលគិតថា ជិវិតរបស់​ខ្លួនឯងប្រៀបបានទៅនឹងវត្ថុដ៏ធ្ងន់ព្យួរជាមួយខ្សែឆ្មារតូចមួយសរសៃ មានថ្ងៃណាមួយខ្សែ​​ដ៏ឆ្មារតូចនោះវានឹងដាច់ធ្លាក់​​​មកដី... ពេ​​លដែលវាដាច់ទៅជិវិត​​ប្រៀបបាននឹងកូនប​ក្សីដ៏តូចដែលកំពុងហោះហើរកាត់ខ្យល់ព្យុះភ្លៀងគ្មានទិសដៅ។ ខ្ញុំសម្រេ​​ចចិត្តទៅ​រកណារ៉ា ហើយលើកលែ​ងទោសកំហុសដែ​លគេបានធ្វើមកលើខ្ញុំ ព្រោះខ្ញុំគិតថា វាជាស្នេហា​គ្រាដំបូងរប​ស់​ខ្ញុំ... ប៉ុន្តែពេលទៅដល់ដ​ល់មុខបន្ទប់គេ ស្រាប់តែខ្ញុំឮណារ៉ាកំពុងនៅជាមួយនារីម្នាក់ គេកំពុងនិយាយ​ពី​​រា​​​​​ត្រី​ដំ​​បូ​ងដែលខ្ញុំនៅក្នុ​ងកណ្តាប់ដៃរបស់​គេ តាមការពិតរឿងរ៉ាវ​ដែលកើតឡើងនៅរាត្រីនោះវាជាស្នាដៃរបស់ពួកគេ។ នុតបា​នដាក់ថ្នាំ​ក្នុងកែវស្រារ​បស់ខ្ញុំ។ នុតជាមនុស្សដែលគ្រោះថ្នាក់បំផុត។ ខ្ញុំឈានជើងចេញពីទីនោះ ហើយដើរទៅ​មុខដោ​​យគ្មានព្រំដែន។​ ខ្ញុំព្យា​យាមបំភ្លេចពួកគេ បំភ្លេចស្នេហាគ្រាដំបូងដ៏អប្រិយនោះចេញពីខួរក្បាលរបស់ខ្ញុំ។


     ជាច្រើនខែក្រោយមកឪពុករបស់ខ្ញុំ​ត្រូវតម្រួតចាប់ខ្លួនពីបទបោកប្រាស់ និងវាយដំប្រពន្ធចុងរបស់គាត់។ ចំណែកខ្ញុំ និងម៉ែបានចាប់ផ្តើមជីវិតថ្មីមួយ​នៅក្នុងកូ​នខ្ទមដ៏តូចមួយលើដី​ឡូតិ៍មួយកន្លែងដែលជាកេរ្តិ៍​ចុងក្រោយរបស់ជីតានៅ​ឯ​កៀន​​​​ស្វា​យ។ ខ្ញុំនិងម៉ែបានធ្វើសួនបន្លែ ហើយយកផលបន្លែទៅល​​ក់នៅឯ​​​ផ្សារ។ ជីវិតដែលជួបប្រទះ​​នូវរឿង​រ៉ាវក​ន្លង​​ម​​​ក​​​​​​ជាមេរៀន ដ៏ធំធេងដែលធ្វើឲ្យខ្ញុំ​មានសេចក្តីសង្ឃឹមថ្មី... មកដល់ពេលនេះខ្ញុំមានជីវិ​តថ្មីម្តងទៀត។ ខ្ញុំ​ត្រៀមខ្លួន​រួច​​ជាស្រេច នឹងដើរទៅមុខជាមួយសេចក្តីសុខ​​ក្នុងពិភពលោកនៃការពិត។
​​​
      ព្រះអាទិត្យនាពេល​​សា​​​​​យ័​​ណ្ណ បានសន្សឹមៗបាំងបាត់​ទៅនឹង​​​បុព្វតានៃបច្ចឹមទិស រស្មីរុងរោចន៍ចិញ្ចែងចិ​ញ្ចាយចុ​ង​ក្រោ​យបា​នបា​​ចសា​ចលើវាហាកាស... វាជារស្មីចុងក្រោយដែ​លធ្វើឲ្យជីវិតរបស់ខ្ញុំកក់​ក្តៅមនោរម្យសារជាថ្មី...៕
​​​
សម្រួលថ្មី, ៣១ ធ្នូ ២០១០

ប៉ាកកាខ្មែរ

2 comments:

Chhunleng said...

So good story! I like it. My team was around my face too when I read this story! Thank writer!

ប៉ាកកាខ្មែរ-Khmer Pen said...

Thank your for your comments.

I thinks it so small in my written. I always try to write...

I have no time to traint about writing in Khmer yet.